សហរដ្ឋអាមេរិក ចាប់ផ្តើមការស៊ើបអង្កេតលើដៃគូពាណិជ្ជកម្ម រួមមានសហភាពអឺរ៉ុប ចិន និងឥណ្ឌា

2026/03/12 05:39:06 pm        116

សហរដ្ឋអាមេរិកបានចាប់ផ្តើមការស៊ើបអង្កេតថ្មីមួយលើដៃគូពាណិជ្ជកម្មធំៗមួយចំនួនរបស់ខ្លួន បន្ទាប់ពីតុលាការកំពូលបានលុបចោលផ្នែកសំខាន់មួយនៃគោលនយោបាយពន្ធរបស់ប្រធានាធិបតី Donald Trump កាលពីខែមុន។

កាលពីថ្ងៃពុធ១១មីនាសប្ដាហ៍មុន តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បាននិយាយថា ការស៊ើបអង្កេតការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌តាមមាត្រា ៣០១ អាចនាំឱ្យមានការយកពន្ធថ្មីប្រឆាំងនឹងប្រទេសនានា រួមមានប្រទេសចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងម៉ិកស៊ិក នៅរដូវក្តៅនេះ។

ការស៊ើបអង្កេតនេះអាចអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពន្ធនាំចូលលើទំនិញពីប្រទេសណាមួយដែលត្រូវបានរកឃើញថាបានចូលរួមក្នុងការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។

លោក Greer បាននិយាយថា លោកសង្ឃឹមថានឹងបញ្ចប់ការស៊ើបអង្កេតមុនពេលពន្ធបណ្តោះអាសន្នថ្មីដែលដាក់ដោយលោក Trump កាលពីចុងខែកុម្ភៈ ផុតកំណត់នៅខែកក្កដាខាងមុខ។

ប្រទេសផ្សេងទៀតដែលកំពុងត្រូវបានស៊ើបអង្កេតរួមមាន វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី បង់ក្លាដែស ស្វីស និងន័រវែស។

ប្រទេសកាណាដា ដែលជាដៃគូពាណិជ្ជកម្មធំបំផុតទីពីររបស់សហរដ្ឋអាមេរិក មិនត្រូវបានលើកឡើងថាជាគោលដៅនៃការស៊ើបអង្កេតនោះទេ។

ចំណាត់ការនេះកើតឡើងជាច្រើនសប្តាហ៍បន្ទាប់ពីតុលាការកំពូលបានសម្រេចថា ពន្ធដែលដាក់ដោយលោក Trump លើប្រទេសមួយចំនួននៅជុំវិញពិភពលោកក្នុងខែមេសាឆ្នាំមុន គឺខុសច្បាប់។

មិនយូរប៉ុន្មានបន្ទាប់ពីសេចក្ដីសម្រេចនេះ ប្រធានាធិបតីបានប្រកាសពន្ធសកលថ្មី១០% ដោយហៅការសម្រេចនេះថា "គួរឱ្យស្អប់" និងរិះគន់ក្រុមចៅក្រមដែលបានបដិសេធគោលនយោបាយពាណិជ្ជកម្មរបស់លោកថាជា "មនុស្សល្ងង់"៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm