ភាគហ៊ុនធ្លាក់ចុះ ប្រេងឡើងថ្លៃលើស១០០ ដុល្លារក្នុងមួយបារ៉ែល ខណៈអ៊ីរ៉ង់វាយប្រហារការដឹកជញ្ជូនតាមសមុទ្រ

2026/03/12 06:33:00 pm        124

ភាគហ៊ុននៅអាស៊ីបានធ្លាក់ចុះយ៉ាងទូលំទូលាយនៅថ្ងៃព្រហស្បតិ៍ ១២ មីនានេះ ខណៈតម្លៃប្រេងបានកើនឡើង ៩% ដល់ជាង១០០ ដុល្លារក្នុងមួយបារ៉ែល ដោយសាររបាយការណ៍អំពីនាវាជាច្រើនទៀតត្រូវបានវាយប្រហារនៅក្នុងដែនទឹកឈូងសមុទ្រ និងការបិទផ្លូវដឹកប្រេង ជាការកើនឡើងដែល នឹងជំរុញអតិផរណា និងរុញឱ្យមានកម្ចីប្រាក់ កើនឡើងខ្ពស់នៅទូទាំងពិភពលោក។

ក្រុមវិនិយោគិន មានការធូរស្រាលតិចតួចពីផែនការរបស់ទីភ្នាក់ងារថាមពលអន្តរជាតិក្នុងការបញ្ចេញប្រេងចំនួន៤០០លានបារ៉ែលពីប្រេងបម្រុងរបស់ខ្លួន ដែលជាចំណាត់ការដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាផ្នែកមួយនៃរឿងនោះ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងបញ្ចេញប្រេងចំនួន ១៧២ លានបារ៉ែលចាប់ពីសប្តាហ៍ក្រោយទៅ។

តម្លៃប្រេងគោលទាំងពីរបានកើនឡើង ៩% ដោយប្រេងឆៅ Brent មានតម្លៃ ១០០,២២ ដុល្លារក្នុងមួយបារ៉ែល ដោយបន្តកើនឡើងជាង ៤% នៅយប់រំលងអធ្រាត្រ ចំណែកតម្លៃប្រេង WTI របស់សហរដ្ឋអាមេរិកដែរ នោះ មានតម្លៃ ៩៥ ,៤១ ដុល្លារក្នុងមួយបារ៉ែល។

ភាគហ៊ុនបានធ្លាក់ចុះ ដោយសន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ធំទូលាយបំផុតរបស់ MSCI នៅខាងក្រៅប្រទេសជប៉ុនបានធ្លាក់ចុះ១,៦% ខណៈNikkei (.N225) បានធ្លាក់ចុះ១,៥%។

ភាគហ៊ុនចិន (.CSI300) បានធ្លាក់ចុះ ០,៦ % និងសន្ទស្សន៍ហ៊ុន Hang Seng របស់ហុងកុង         (.HSI) បានធ្លាក់ចុះ ១,២%។

ទាំងភាគហ៊ុន S&P 500 ទាំងភាគហ៊ុនNasdaq បានធ្លាក់ចុះ ១%។ ចំណែកភាគហ៊ុន EUROSTOXX 50 បានធ្លាក់ចុះ ១ % និងភាគហ៊ុន DAX របស់អាល្លឺម៉ង់ បានធ្លាក់ចុះ១,១%។

មន្ត្រីសន្តិសុខអ៊ីរ៉ាក់បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា នាវាដឹកប្រេងឥន្ធនៈពីរគ្រឿងនៅក្នុងដែនទឹកអ៊ីរ៉ាក់ត្រូវបានវាយប្រហារដោយទូកអ៊ីរ៉ង់ដែលផ្ទុកដោយគ្រឿងផ្ទុះ ខណៈមន្ត្រីអ៊ីរ៉ាក់ម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា កំពង់ផែប្រេងរបស់ខ្លួន បានបញ្ឈប់ប្រតិបត្តិការទាំងស្រុង៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        15
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm