ក្រុម​ឧទ្ទាម​យេ​ម៉ែន​វាយប្រហារ​ឃ្លាំង​ប្រេង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ដែល​រៀបចំ​ការ​ប្រណាំង Formula One

2022/03/26 06:38:51 pm        6.1 K

​​អា​រ៉ា​ប៊ី​សា​អូឌីត៖ ក្រុម​ឧទ្ទាម​ហួ​ធី​ប្រទេស​យេ​ម៉ែន​ បាន​វាយប្រហារ​ឃ្លាំង​ស្តុក​ប្រេង​មួយ​កន្លែងកាលពី​ថ្ងៃ​សុក្រ​ក្នុង​ទីក្រុង Jiddah ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត មុន​ពេល​ការ​ប្រណាំង​រថយន្ត Formula One នៅ​ក្នុង​ប្រទេស​នេះ​។​

​លោក Yehia Sarie អ្នកនាំពាក្យ​របស់​ក្រុម​ហួ​ធី​ប្រទេស​យេ​ម៉ែន​និយាយ​ថា ​ក្រុម​ឧទ្ទាម​បាន​កំណត់គោល​ដៅ​លើ​ទីតាំង​ក្រុមហ៊ុន​ប្រេង Aramco ក្នុង​ទីក្រុង Jiddah ក៏ដូចជា​ទីតាំង​សំខាន់ៗនៅ​ក្នុង​រដ្ឋធានី​រី​យ៉ា​ត​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​សុក្រ ដោយ​បាន​បាញ់​មី​ស៊ី​ល​ផ្លោង និង​យន្តហោះ​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ឆ្ពោះ​ទៅ​រក​ទីតាំង​ក្រុមហ៊ុន​ប្រេង Aramco ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ទីតាំង​សំខាន់ៗ​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​។​

ការវាយប្រហារ​បាន​ផ្តោត​គោលដៅ​លើ​ឃ្លាំង​ផ្ទុក​ប្រេងឥន្ធនៈ​ដូចគ្នា ដែល​ក្រុម​ហ៊ូ​ធី​បាន​វាយប្រហារ​កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​លើ​រោងចក្រ North Jiddah Bulk Plant ស្ថិតនៅ​ភាគ​អាគ្នេយ៍​អាកាស​យានដ្ឋាន​អន្តរជាតិ​របស់​ទីក្រុង និង​ជា​មជ្ឈមណ្ឌល​ដ៏​សំខាន់​សម្រាប់​អ្នកធ្វើ​ធម្ម​យាត្រា​មូស្លីម​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Mecca។​ ​ការវាយប្រហារ​នេះ​បាន​កើតឡើង​ នៅ​ពេល​ដែល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​នៅតែ​ដឹកនាំ​ក្រុមចម្រុះ ​ប្រយុទ្ធ​ជាមួយ​ក្រុម​ហួ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដែល​បាន​ដណ្ដើម​យក​រដ្ឋធានី​សា​ណារបស់​ប្រទេស​យេ​ម៉ែន ​កាលពី​ខែ​កញ្ញា ​ឆ្នាំ២០១៤៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1097
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        542
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm