យោធាអាមេរិក កម្ទេចនាវាអ៊ីរ៉ង់ជាង ៦០គ្រឿង និងវាយចំគោលដៅជាង ៥ពាន់កន្លែង ខណៈប្ដេជ្ញាបញ្ចប់រំខាននៅច្រកសមុទ្រ

2026/03/12 07:02:09 pm        125

បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានឱ្យដឹងកាលពីថ្ងៃពុធ (១១ មីនា) ថា យោធាអាមេរិក បានវាយប្រហារលើគោលដៅជាង ៥.៥០០កន្លែងក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងកម្ទេចនាវាជាង ៦០គ្រឿង ចាប់តាំងពីប្រតិបត្តិការប្រឆាំងនឹងទីក្រុងតេអេរ៉ង់ បានចាប់ផ្តើមកាលពីចុងខែមុនមក ដោយក្នុងនោះក៏មានការវាយប្រហារលើរោងចក្រផលិតមីស៊ីលបាលីស្ទីកដ៏ធំរបស់អ៊ីរ៉ង់ផងដែរ។

មេបញ្ជាការ CENTCOM លោកឧត្តមនាវីឯក Brad Cooper បានផ្តល់បច្ចុប្បន្នភាពពីប្រតិបត្តិការ «Operation Epic Fury» របស់អាមេរិក ដោយបញ្ជាក់ជាថ្មីថា ប្រតិបត្តិការនេះមានបំណង «បញ្ចប់សមត្ថភាពរបស់អ៊ីរ៉ង់» ក្នុងការបង្អួតអំណាច និង «រំខានយាយី» ដល់ការដឹកជញ្ជូនតាមនាវាក្នុងច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក។ ដោយលើកឡើងពីការគ្រប់គ្រងដែនអាកាសអ៊ីរ៉ង់ លោក Cooper សង្កត់ធ្ងន់ថា អ៊ីរ៉ង់ កំពុងតែបាត់បង់សមត្ថភាពដែនអាកាសហើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ សមាជិកជាន់ខ្ពស់មួយរូបនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានព្រមានថា រាល់នាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រដែលមានប្រវែងជាង ១៦០គីឡូម៉ែត្រនេះ នឹងត្រូវក្លាយជាគោលដៅវាយប្រហារ និងប្រឈមនឹងការប្រើប្រាស់កម្លាំងយោធាដ៏កាចសាហាវ។

លោក Cooper បានបន្ថែមថា យោធាអាមេរិក បានកម្ទេចនាវាចម្បាំងប្រភេទ Soleimani ចុងក្រោយគេបង្អស់ ក្នុងចំណោមនាវាប្រភេទនេះទាំង ៤គ្រឿងរបស់អ៊ីរ៉ង់។ ការវាយប្រហារយោធា ដែលមេបញ្ជាការរូបនេះពណ៌នាថា «មិនអាចស្មានទុកជាមុនបាន មានភាពរស់រវើក និងម៉ឺងម៉ាត់» នឹងនៅតែបន្តដាក់គោលដៅលើមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីអាមេរិកថា អ៊ីរ៉ង់បានបាត់បង់ជើងទម្របាញ់មីស៊ីលជាង ៩០% ក្នុងអំឡុងប្រតិបត្តិការយោធារបស់អាមេរិក និងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        373
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        372
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm