ទឹកឃ្មុំព្រៃមណ្ឌលគិរី នឹង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ម៉ាក​សម្គាល់​ភូមិសាស្រ្ត​ទំនិញ​នៅថ្ងៃស្អែកនេះ

2022/03/26 09:08:48 pm        1.2 K

មណ្ឌលគិរី៖ នៅថ្ងៃស្អែកនេះ ក្រសួងពាណិជ្ជកម្ម នឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី ក្នុងគោលបំណងផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្រោមច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញនៃកម្ពុជា។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃស្អែកទី២៧ ខែមីនា ឆ្នាំ២០២២ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ដែលនឹងប្រារព្ធធ្វើឡើងនៅសួនច្បារសែនមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី ឯកឧត្តមអភិបាលខេត្ត តំណាងអង្គទូតប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍន៍ថ្នាក់ជាតិ និងអន្តរជាតិ សមាជិកសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលមានអ្នកចូលរួមប្រមាណ ៣០០រូប។

នាយកដ្ឋានកម្មសិទ្ធិបញ្ជា នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ បានឲ្យដឹងថា ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរី គឺដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ទឹកឃ្មុំព្រៃមណ្ឌលគិរីនៅលើទីផ្សារជាតិ និងអន្តរជាតិ, អភិរក្សចំណេះដឹង-ចំណេះធ្វើ និងទេពកោសល្យតាមបែបប្រពៃណីរបស់ប្រជាកសិករ និងសហគមន៍ជនជាតិពូនងក្នុងខេត្តមណ្ឌលគិរី តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក «ទឹកឃ្មុំព្រៃមណ្ឌលគិរី», លើកកម្ពស់គុណភាពសំបកវេចខ្ចប់ ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» និងចូលរួមថែរក្សាតំបន់ព្រៃការពារ ជាគោលដៅទេសចរណ៍ និងបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់។

ប្រភពដដែល បានលើកឡើងបន្តថា រួមជាមួយនឹងព្រឹត្តិការណ៍សម្ពោធនេះ នឹងមាន​ពិធី​ប្រារព្ធ​ទិវា​មួយម៉ោង​សម្រាប់ភពផែនដី​ (Earth Hour) ឆ្នាំ២០២២​ និងមាន​ស្តង់​សម្រាប់ដាក់តាំងបង្ហាញ និង​លក់ផលិតផលម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ​ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” និង “ក្រូចថ្លុងកោះទ្រង់” និងផលិតផលម៉ាកសមូហភាព “អង្ករព្រះវិហារ” និង“អំបុកកំពង់ធំ” ព្រមទាំងផលិតផលផ្សេងៗទៀតចាប់ពីថ្ងៃ២៦ ​រហូតដល់២៨ ខែមីនា ឆ្នាំ២០២២ផងដែរ។

ក្រសួងពាណិជ្ជកម្ម ដែលមាននាយកដ្ឋានកម្មសិទ្ធិបញ្ញាជាសេនាធិការ ​បានចុះបញ្ជីម៉ាកសម្គាល់​ភូមិសាស្រ្តទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០​ ដោយបានរៀបចំចងក្រង និងតម្កល់សៀវភៅបន្ទុក “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ក្រោមកិច្ចគាំទ្ររបស់អង្គការមូលនិធិសកល​សម្រាប់​អភិរក្សធម្មជាតិ (WWF) វិទ្យាស្ថានស្រាវជ្រាវ ​និងអភិវឌ្ឍន៍​ជនបទកម្ពុជា (CIRD) និងសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ​ក្រោមជំនួយពីពលរដ្ឋអាមេរិក USAID, សហភាពអឺរ៉ុប និងស៊ីដា (EU/Sida), ក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ​ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ), ធនាគាអភិវឌ្ឍន៌អាស៊ី (ADB) ​តាមរយៈក្រសួងបរិស្ថាន ​និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមូលនិធិ October Hill Foundation៕ អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm