កម្ពុជា​សម្រេច​បានវឌ្ឍនភាព​គួរ​ឱ្យកត់​សម្គាល់​ក្នុង​ការ​ចរចា​ដំឡើង​កម្រិត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ ក្នុងក្របខណ្ឌអាស៊ាន និងដៃគូអាស៊ាន

2026/03/12 08:40:37 pm        180

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុង«សិក្ខាសាលាស្តីពីភាពធន់ និង​កាលា​នុវត្តភាព នៃ​យុទ្ធសាស្រ្ត​អភិបាលកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» នៅ​ថ្ងៃទី១២មីនានេះថា កម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈ​ការ​ចរចា​ដំឡើង​កម្រិត​ព្រមព្រៀងពាណិជ្ជកម្ម និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងក្រប​ខណ្ឌ​អាស៊ាន ​និងជាមួយដៃគូអាស៊ាន។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា នាព្រឹកនេះថា ក្រសួង​ពាណិជ្ជកម្មក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល នៅតែបន្ត​បោះ​ជំហាន​យ៉ាង​ស្វាហាប់​តាម​មាគ៌ា​អភិវឌ្ឍន៍សេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់និង ពិភព​លោក ស្របតាមចក្ខុវិស័យ និងអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» និងបន្ត អនុវត្ត​អនុសាសន៍ «កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់» សំដៅលើកកម្ពស់អភិបាលកិច្ចស្ថាប័ន ពង្រឹង​ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដើម្បីអភិវឌ្ឍ​វិស័យ​ពាណិជ្ជ​កម្ម​ប្រកប​ដោយ​ចីរភាព​។

លោកជំទាវ បន្ថែមថា ជាក់ស្តែង ក្នុងក្របខ័ណ្ឌអាស៊ាន និងអាស៊ានដៃគូ កម្ពុជា​សម្រេច​បាន​នូវ​វឌ្ឍនភាព​គួរ​ឱ្យកត់សម្គាល់ តាមរយៈ ការចរចាដំឡើងកម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្ម រួមមាន ៖ ទី១-បានបញ្ចប់នីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពិធីសារទី១, ធ្វើ​វិសោ​ធន​កម្ម​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន និង​ពិធី​សារ​ទី​២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង បង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែល​សេឡង់​។ ទី២- ក្រសួងក៏បានបញ្ចប់ការចរចា និងចុះហត្ថលេខាលើពិធីសារទី២ ធ្វើវិសោធនក​ម្ម​កិច្ច​ព្រម​ព្រៀង​អាស៊ានស្តីពីពាណិជ្ជកម្មទំនិញ និង កិច្ចព្រមព្រៀងដំឡើងកម្រិតពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ និង ទី៣-ការចរចាដំឡើង កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា សម្រេច​បានវឌ្ឍនភាពប្រមាណ ៣៧%។ ជាមួយគ្នានេះ ក្រសួង​សម្រេច​បាន​ការ​ចរចា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មបានបញ្ចប់នីតិវិធីក្នុងការស្នើសុំការផ្តល់សច្ចាប័នលើពិធីសារ, ធ្វើវិសោធន​កម្ម​កិច្ច​ព្រម​ព្រៀងអា​ស៊ានស្តីពីបម្លាស់ទីរូបវន្តបុគ្គល និង ក្រសួងបានបញ្ចប់​ការ​ចរចា​ជា​ដុំ​កំភួន​កិច្ច​ព្រម​ព្រៀង​ក្រប​ខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ហើយ ការចរចាកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​-កាណាដា សម្រេចបាន ៤១%។

បណ្តាប្រទេសអាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជាដែលបានឈរនៅលំដាប់ទី២ បន្ទាប់ពីទីផ្សារសហរដ្ឋអាម៉េរិក។ ក្នុងឆ្នាំ២០២៥ អាស៊ាន​បាន​កាន់​កាប់​ចំណែក​ទីផ្សារ​នាំ​ចេញេ​របស់​កម្ពុជា​ចំនួន ១៨ ភាគរយ នៃការនាំចេញសរុប ៣១ ពាន់លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ធូ វិរៈ


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        93
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        195
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm