បាល់ពិន័យ ១១ ម៉ែត្រសម្រេចដោយ Havertz សង្គ្រោះ Arsenal ពីបរាជ័យនៅទឹកដី Leverkusen

2026/03/12 09:35:01 pm        123

ខ្សែប្រយុទ្ធអាល្លឺម៉ង់ Kai Havertz ក្លាយជាអ្នកសង្គ្រោះក្រុមកំពូលនៅអង់គ្លេសកាំភ្លើងធំ Arsenal ពីបរាជ័យនៅទឹកដី Leverkusen បន្ទាប់ពីស៊ុតបាល់ពិន័យ ១១ ម៉ែត្រចុងម៉ោងតាមស្មើ ១-១ ជើងទីមួយវគ្គ ១៦ ក្រុម។

កីឡាករអាល្លឺម៉ង់រូបនេះ ធ្លាប់ចំណាយពេល ១០ ឆ្នាំជាមួយ Leverkusen មុនពេលផ្លាស់មកកាន់ Chelsea នៅឆ្នាំ ២០២០ ក្នុងតម្លៃ ៧១ លានផោន។

Robert Andrich រកបានគ្រាប់នាំមុខឱ្យ Leverkusen នៅនាទីទី ៤៦ តែតបញ្ចូលទីពីបាល់ជ្រុងរបស់ Alex Grimaldo និងជាលើកដំបូងដែល Arsenal ត្រូវបានគេនាំមុខមុនរដូវកាលនេះ។

ក្រុមរបស់លោក Mikel Arteta មកដល់ការប្រកួតនេះជាមួយនឹងស្ថិតិល្អឥតខ្ចោះឈ្នះ ៨ ប្រកួតពេញនៅ Champions League តែពួកគេប៊ិះនឹងស្គាល់បរាជ័យលើកដំបូងទៅហើយ។

Noni Madueke ត្រូវបានបង្អាក់ដំណើរដោយខ្សែការពារ Leverkusen, Malik Tillman ធ្វើឱ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ ១១ ម៉ែត្រទៅកាន់ Arsenal។

Kai Havertz មិនភ្លាត់ឡើយក្នុងការស៊ុតបាល់ ១១ ម៉ែត្រឱ្យ Arsenal តាមស្មើអតីតក្រុមរបស់ខ្លួន ១-១ នៅនាទីទី ៨៩។

Arsenal នៅពេលនេះបាត់បង់កំណត់ត្រាឈ្នះជាប់រហូតនៅ Champions League រដូវកាលនេះ តែហោចណាស់ក៏ពួកគេជាក្រុមមានប្រៀប និងមានឱកាសឡើងវគ្គបន្តនៅពេលត្រលប់ទៅទឹកដី Emirate សប្តាហ៍ក្រោយ៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        97
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        108
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm