រាជធានីភ្នំពេញ អនុញ្ញាតរៀបចំកម្មវិធីអបអរពិធីបុណ្យចូលឆ្នាំថ្មី តែត្រូវរឹតបន្តឹង​អនុវត្តវិធាន​សុខាភិបាល

2022/03/26 10:31:19 pm        1.5 K

ភ្នំពេញ៖ អនុវត្តតាមប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ បានប្រកាសរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រៃពៃណីជាធម្មតាឡើងវិញ ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរនេះ នឹងឈានចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាឆ្នាំ២០២២។

បើតាមឯកឧត្តម កើត ឆែ អភិបាលរងសាលារាជធានីភ្នំពេញ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៦ ខែមីនានេះថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យបណ្តាគ្រឹះស្ថានរដ្ឋនិងឯកជន វត្តអារ៉ាមនានា រៀបចំកម្មវិធីកម្សាន្ត​សប្បាយ​ជា​ធម្មតាឡើងវិញ ​ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលឈានចូលមក​ក្នុង​រយៈពេលប្រមាណ ១៦ថ្ងៃបន្ទាប់ទៀតនេះ។

ឯកឧត្តម កើត ឆែ បន្តថា នៅក្នុងឆ្នាំនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តឆ្នាំថ្មី​នៅ​វត្តភ្នំឡើងវិញ​ជាធម្មតា តែការរៀបចំកម្មវិធីសង្ក្រាន្តនោះ នឹងត្រូវដាក់កម្រិតអោយអ្នកចូលរួមត្រូវ​អនុវត្តវិធានសុខាភិបាល ​ដោយត្រូវកំណត់ចំនួន​មនុស្សមិនអោយចូលច្រើន​កុះករ​ខ្លាំង ហើយ​អ្នកគ្រប់​​​អ្នក​ចូលរួមទាំងអស់​គឺត្រូវតែធ្វើការពាក់ម៉ាស់ជាចាំបាច់។

ឯកឧត្តម កើត ឆែ បន្តថា ដោយឡែកសម្រាប់ការរៀបចំកម្មវិធីបុណ្យចូលឆ្នាំថ្មី​នៅតាមបណ្តាទីវត្ត​អារ៉ាមវិញ ​រដ្ឋបាលរាជធានីភ្នំពេញ ​ក៏បានណែនាំអោយអាជ្ញាធរតាមបណ្តាខ័ណ្ឌទាំងអស់ ត្រូវ​សហការជាមួយព្រះចៅអធិការគ្រប់វត្តទាំងអស់ ​ដើម្បីរៀបចំកម្មវិធីចូលឆ្នាំថ្មីប្រពៃណីជាតិឡើងវិញ ប៉ុន្តែ ​ត្រូវរឹតបន្តការអនុវត្តវិធានសុខាភិបាល ​មិន​អនុញ្ញាត​អោយពលរដ្ឋចេញចូលសេរី ដោយ​មិន​ពាក់ម៉ាស់ ​និងធ្វើអោយបរិវេណវត្តមានភាពចង្អៀតណែននោះទេ។

ទោះយ៉ាងណានៅក្នុងឱកាសការរៀបចំកម្មវិធីសង្ក្រាន្ត និងកម្មវិធីបុណ្យចូលឆ្នាំប្រពៃណី​ជាតិ​នៅ​តាមទីសាធារណៈនិងនៅតាមទីវត្តអារ៉ាមនានា ឯកឧត្តម កើត ឆែ ក៏បានស្នើសុំបណ្តាភ្ញៀវទេសចរ​ជាតិអន្តរជាតិ ​ក៏ដូចប្រជាពលរដ្ឋ ​សូមធ្វើការពាក់ម៉ាស់ជាចំបាច់ ​ហើយបើអាច ​គឺ​សូម​ដាក់​ប័ណ្ណ​ចាក់វ៉ាក់សាំង​ការពារកូវីដ១៩​ នៅតាមជាប់ខ្លួន ​ព្រោះថា ​អាជ្ញាធរមូលដ្ឋាន​អាច​នឹងធ្វើពិនិត្យ​កាត​ចាក់វ៉ាក់សាំង​នៅចូលក្នុងបរិវេណវត្ត និ​ងកន្លែងប្រារព្វកម្មវិធីសង្គ្រាន្តនានាទៀត៕អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm