Federico Valverde ស៊ុតបញ្ចូលទីបីគ្រាប់ម្នាក់ឯក Hat-Trick នៅក្នុងវគ្គទីមួយជួយឱ្យ Real Madrid កាន់ជ័យជនះយ៉ាងកក់ក្តៅ ៣-០ លើ Manchester City មុនត្រលប់ទៅជើងទីពីរ។

ក្រុមរបស់លោក Pep Guardiola ចាប់ផ្តើមការប្រកួតជើងទីមួយនៅទីក្រុង Madrid នេះជាក្រុមមានប្រៀប តែការវាយបកនៅពេល Federico Valverde រកបានគ្រាប់ដំបូងពីការប៉ះបញ្ជូនដោយអ្នកចាំទី Thibaut Courtois សម្រេចទីនៅនាទីទី ២០។
៧ នាទីបន្ទាប់ Vinicius Junior ប៉ះបញ្ជូនឱ្យកីឡាករអ៊ុយរូហ្កាយដដែលសម្រេចដោយជើងឆ្វេងនាំមុខ ២-០ នៅនាទីទី ២៧ មុនពេលគ្រាប់បាល់ទីបីសម្រេចនៅនាទីទី ៤២។
៣-០ នេះបានរក្សាដល់ ៩០ នាទីគ្មានការកែប្រែមានន័យថាក្រុមរបស់លោក Pep Guardiola ត្រូវធ្វើការងារធ្ងន់នៅជើងទីពីរ។

បរាជ័យរបស់ Manchester City នេះដែរមានន័យថាក្រុមអង់គ្លេសទាំងអស់ដែលមកដល់វគ្គ ១៦ ក្រុមចុងក្រោយ សុទ្ធតែគ្មានក្រុមស្រនុកសុខស្រួលនៅជើងទីពីរ រឺប្រឈមធ្លាក់ទាំងអស់ក៏ថាបាន។
ក្រៅពី Man City ចាញ់នៅផ្ទះ Real Madrid ៣-០ ក្រុមអង់គ្លេសផ្សេងទៀតសុទ្ធតែមិនឈ្នះរួមមាន Chelsea ចាញ់នៅផ្ទះ PSG ៥-២ Tottenham Hotspur ចាញ់នៅផ្ទះ Atletico Madrid ៥-២ Liverpool ចាញ់នៅផ្ទះ Galatasaray ១-០ និងមានតែ Arsenal មួយប៉ុណ្ណោះដែលស្មើ។
រំលឹកដែរថា ២០២២-២៣ ជារដូវកាលមួយដែលក្រុមអង់គ្លេសទាំងអស់មានមុខនៅវគ្គ ១៦ ក្រុម តែឆ្លងផុតមិនផុតទាំងអស់៕អត្ថបទ៖នាង សុភាវុធ

