បារ៉ែនចាប់ខ្លួនមនុស្ស ៤នាក់ពីបទចារកម្មឲ្យអ៊ីរ៉ង់ ស្របពេលការវាយប្រហារនៅឈូងសមុទ្រកាន់តែ ខ្លាំងឡើង

2026/03/12 10:21:32 pm        298

បារ៉ែនបានឃុំខ្លួនពលរដ្ឋបួននាក់ដែលសង្ស័យថា បានចារកម្មឲ្យកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ខណៈដែលការវាយប្រហារសងសឹករបស់ទីក្រុងតេអេរ៉ង់លើរដ្ឋឈូងសមុទ្រ មិនបង្ហាញសញ្ញានៃការថមថយឡើយ។

អគ្គនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ និងវិទ្យាសាស្ត្រកោសល្យវិច័យរបស់ប្រទេសបារ៉ែន បានកំណត់អត្តសញ្ញាណអ្នកដែលត្រូវបានឃាត់ខ្លួនទាំង ៤នាក់ ថា លោក Murtadha Hussain Awal អាយុ ២៥ ឆ្នាំ លោក Ahmed Isa Al Haiki អាយុ ៣៤ ឆ្នាំ អ្នកស្រី Sarah Abdulnabi Marhoon អាយុ ៣៦ ឆ្នាំ និង លោក Elias Salman Mirza អាយុ ២២ឆ្នាំ។ ជនសង្ស័យទី ៥ គឺ លោក Ali Mohammed Hassan Al Shaikh អាយុ ២៥ឆ្នាំ គេចខ្លួនទៅនៅក្រៅប្រទេស។

ក្រុមអ្នកស៊ើបអង្កេត បាននិយាយថា លោក Murtadha Hussain និងបក្ខពួករបស់ខ្លួន ដែលធ្វើសកម្មភាពតាមការណែនាំរបស់ IRGC បានប្រើឧបករណ៍ដែលមានគុណភាពបង្ហាញភាពច្បាស់កម្រិតខ្ពស់ ដើម្បីថតរូប និងកត់ត្រាកូអរដោនេនៃទីតាំងសំខាន់ៗ នៅក្នុងប្រទេសបារ៉ែន ដោយបញ្ជូនទិន្នន័យទៅឲ្យ IRGC តាមរយៈកម្មវិធីដែលសរសេរអក្សរសម្ងាត់។

ការចាប់ខ្លួនទាំងនេះ បានកើតឡើង នៅពេលដែលអ៊ីរ៉ង់បង្កើនការវាយប្រហារនៅទូទាំងតំបន់ឈូង          សមុទ្រ។ ក្រសួងមហាផ្ទៃបារ៉ែន បានចេញសេចក្តីជូនដំណឹងមួយដោយជំរុញឲ្យប្រជាជននៅក្នុងទីក្រុង Hidd, Arad, Qalali និង Samaheej ស្នាក់នៅក្នុងផ្ទះ និងបិទបង្អួចឲ្យជិតកុំឲ្យផ្សែងចេញពីអគ្គិភ័យដែលបង្កឡើងដោយការវាយប្រហាររបស់អ៊ីរ៉ង់ចូល។ ស៊ីទែនប្រេងឥន្ធនៈនៅរោងចក្រមួយក្នុងខេត្ត Muharraq ភាគឦសាននៃទីក្រុង Manama ស្ថិតក្នុងចំណោមគោលដៅ។ កំពង់ផែ Salalah របស់ប្រទេសអូម៉ង់ ក៏បានប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យដែលឆេះស៊ីទែនប្រេងឥន្ធនៈ បន្ទាប់ពីការវាយប្រហារដោយដ្រូនដាច់ដោយឡែករបស់អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm       
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm