កំពង់ឆ្នាំង៖ ក្រុមចម្រុះខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម អាយុ២៧ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នេះ ។
សមត្ថកិច្ចកំពុងសាកសួរឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម តាមនីតិវិធីមុនពេលបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕



