ប្រភព៖ ការវាយប្រហារដោយដ្រូនទៅលើរថយន្តមួយគ្រឿងនៅស៊ូដង់ បានសម្លាប់មនុស្ស ៤០នាក់

2026/03/12 11:51:03 pm        77

ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យក្នុងស្រុក បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃពុធថា រថយន្តភីកអាប់មួយគ្រឿងដែលដឹកមនុស្សរាប់សិបនាក់ទៅចូលរួមពិធីបុណ្យសពមួយ នៅតំបន់ Kordofan ភាគខាងត្បូងនៃប្រទេសស៊ូដង់ ត្រូវបានវាយប្រហារដោយយានដ្រូន ដែលបានបណ្តាលឲ្យមនុស្ស ៤០ នាក់ស្លាប់។

 

អស់រយៈពេលជិតបីឆ្នាំមកហើយ ប្រទេសស៊ូដង់ត្រូវបានញាំញីដោយសង្គ្រាមរវាងកងទ័ពធម្មតារបស់ខ្លួន និងកងកម្លាំងគាំទ្ររហ័ស (RSF) ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឲ្យមនុស្សរាប់លាននាក់ទៀតផ្លាស់ទីលំនៅ។

តំបន់ Kordofan បច្ចុប្បន្ន គឺជាសមរភូមិដ៏ស្វិតស្វាញបំផុត ជាកន្លែងដែលការវាយប្រហារដោយដ្រូនស្ទើរតែរាល់ថ្ងៃ បានសម្លាប់មនុស្សរាប់សិបនាក់។

ដោយស្នើសុំមិនបញ្ចេញឈ្មោះសម្រាប់សុវត្ថិភាពរបស់ខ្លួន ប្រភពព័ត៌មានផ្នែកវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ Abu Zabad បាននិយាយថា ទីក្រុងពីរនៅក្នុងរដ្ឋ Kordofan ខាងលិចរបស់ប្រទេសស៊ូដង់ កាលពីថ្ងៃពុធ មនុស្ស ៤០នាក់ ភាគច្រើនជាស្ត្រី ត្រូវបានសម្លាប់ នៅពេលដែលរថយន្តភីកអាប់របស់ពួកគេ ត្រូវបានវាយប្រហារដោយយានដ្រូន នៅលើដងផ្លូវមួយ នៅចន្លោះទីក្រុង Abu Zabad និងទីក្រុង El-Fula»។

លោក Hamad Abdallah ដែលជាពលរដ្ឋរស់នៅក្នុងទីក្រុង Abu Zabad បានបញ្ជាក់ថា៖ «ពួកគេកំពុងធ្វើដំណើរទៅកាន់ទីក្រុង El-Fula ដើម្បីចូលរួមពិធីបុណ្យសព ដែលជាមូលហេតុដែលសមាជិកជាច្រើននាក់នៃគ្រួសារតែមួយ បានស្លាប់» ដោយនិយាយថា ពួកគេទាំងអស់ត្រូវបាន «បញ្ចុះនៅកន្លែងតែមួយ»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        188
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        229
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm