
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងថា គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ១២លើក បណ្តាលឲ្យស្លាប់ ១១នាក់ និងរបួស ៩នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ និងស្រាល ២នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំង ១២លើកនោះ បានកើតនៅរាជធានី ខេត្ត ចំនួន៩រួមមាន៖ ខេត្តក្រចេះស្លាប់ ២នាក់, កំពង់ស្ពឺ ស្លាប់ ២នាក់ និងរបួស ១នាក់ , កណ្តាល ស្លាប់ ១នាក់ និងរបួស ៣នាក់ , ភ្នំពេញ របួស ១នាក់, ពោធិសាត់ ស្លាប់ ១ និងរបួស ៣នាក់, រតនគីរី ស្លាប់ ២នាក់, ព្រះសីហនុ ស្លាប់២នាក់ , តាកែវ របួស ១នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ១នាក់៕

