មកទល់ពេលនេះនៅភ្នំពេញមានស្ថានីយប្រេងឥន្ទនៈប្រមាណ ៥០កន្លែងបានផ្អាកដំណើរបណ្ដោះអាសន្នដោយសារកង្វះការផ្គត់ផ្គង់

2026/03/13 12:30:08 am        112

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦នេះ ក្នុងចំណោម​ស្ថានីយប្រេងឥន្ធនៈនៅរាជធានីភ្នំពេញមានចំនួនជាង ៤០០ កន្លែង មាន​ស្ថានីយ​ប្រេងប្រមាណ ៥០កន្លែងហើយ ត្រូវ​បានផ្អាកដំណោះរការបណ្ដោះអាសន្នដោយសារ​បញ្ហា​កង្វះការ​ផ្គត់ផ្គង់ តែចំនួននេះ មិនបង្កឱ្យមានចលាចលក្នុងសង្គមឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញដែលធ្វើឡើងនៅសាលារាជធានីភ្នំពេញ។

 លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញបានឱ្យដឹងថា នៅរាជធានីភ្នំពេញមានស្ថានីយប្រេងឥន្ទនៈចំនួន ៤៤៧កន្លែង ខណៈមានសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមជាមួយអាមេរិក តម្លៃប្រេងបានកើនតម្លៃ ដែលបានធ្វើឱ្យស្ថានីយប្រេងចំនួនជិត៥០កន្លែងត្រូវបានផ្អាកអាជីវកម្ម ដោយសារមានបញ្ហាពីការផ្គត់ផ្គង់របស់ក្រុមហ៊ុន ប៉ុន្តែទោះបីជាយ៉ាងណាក្តី មិនបង្កឱ្យមានចលាចលក្នុងសង្គមឡើយ។ ស្ថានីយប្រេងឥន្ទនៈធំៗ ដែលបើកអាជីវកម្មធម្មតាមិនមានតម្លើងតម្លៃស្រេចតែចិត្តនោះទេ គឺបានគោរពតម្លៃទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មទាំងអស់។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឱកាសនោះបានស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះតាមដានសភាពការណ៍នៅតាមស្ថានីយ៍ប្រេងក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឱ្យម្ចាស់ស្ថានីយប្រេងគោរពទៅតាមតម្លៃដែល ក្រសួងពាណិជ្ជកម្មបានកំណត់។

ឯកឧត្ដម ហួត ហៃ អភិបាលរងរាជធានីបានបញ្ជាក់ថា ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ទនៈនាពេលនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ ដោយបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធតាមដានជាប្រចាំ ដោយកាលពីមុន១០ថ្ងៃបញ្ជាក់តម្លៃម្តង តែសម្រាប់ពេលនេះត្រឹមតែ៣ថ្ងៃត្រូវបញ្ជាក់តម្លៃម្តង ដើម្បីធ្វើយ៉ាងណាកុំឱ្យតម្លៃប្រេងឡើង ថ្លៃហួ សពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម។ បន្ថែមពីនេះ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការជាប្រចាំ មិនថាពេលថ្ងៃឬយប់ឡើយ សំដៅធ្វើយ៉ាងណាបោសសម្អាតឱ្យអស់ទៅតាមផែនការរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នៅពាក់កណ្តាលខែមីនាឆ្នាំ២០២៦ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        141
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm