អនុប្រធានទី២ នៃព្រឹទ្ធសភា ជំរុញយុទ្ធសាស្ត្រ «ដំណោះស្រាយដោយខ្មែរ» ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ច និងអធិបតេយ្យជាតិ

2026/03/13 12:54:38 am        145

ក្នុងពិធីបិទសិក្ខាសាលាស្តីពី "ភាពធន់ និងកាលានុវត្តភាព នៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្ម៖ ការរក្សាលំនឹងក្នុងកាលៈទេសៈនៃសង្រ្គាមឈ្លានពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា" នៅវិមានរដ្ឋសភាជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានដាក់ចេញនូវទស្សនទាន «ដំណោះស្រាយដោយខ្មែរ» (Khmer Solutions) ដើម្បីពង្រឹងភាពម្ចាស់ការលើសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃវិបត្តិសកល និងបញ្ហាប្រឈមក្នុងតំបន់។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា សន្តិភាពគឺជាគ្រឹះនៃវិបុលភាព។ ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ឯកឧត្តមគាំទ្រការដោះស្រាយតាមផ្លូវច្បាប់ និងការចរចា ជៀសវាងការប្រើកម្លាំងយោធា។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញយុទ្ធសាស្ត្រ «ខ្មែរដាំ ខ្មែរកែច្នៃ ខ្មែរហូប ខ្មែរលក់» ដោយចាត់ទុកស្ថានភាពបច្ចុប្បន្នជា «ឱកាសមាស» ក្នុងការលើកកម្ពស់ផលិតផល "Made in Cambodia" និងពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក (MSMEs) តាមរយៈបច្ចេកវិទ្យា AI និងរ៉ូបូទិក។

ដើម្បីសម្រេចចក្ខុវិស័យនេះ ឯកឧត្តមបានដាក់ចេញនូវការអំពាវនាវសំខាន់ៗចំនួន ៥ ចំណុច៖

១. គាំទ្រ MSMEs៖ តាមរយៈយន្តការហិរញ្ញវត្ថុ ពន្ធ និងបច្ចេកវិទ្យា កែច្នៃវេចខ្ចប់។

២. បង្កើនផលិតភាព៖ ប្រើប្រាស់ធនធានដីធ្លីឱ្យអស់លទ្ធភាព និងពង្រីកសម្ព័ន្ធភាពអាជីវកម្ម ជាមួយប្រទេសយុទ្ធសាស្រ្ត។

៣. វិនិយោគការស្រាវជ្រាវ៖ បង្កើនកញ្ចប់ថវិកាស្រាវជ្រាវដល់គ្រឹះស្ថានឧត្តមសិក្សា។

៤. រួមកម្លាំងស្ថាប័នអប់រំ៖ ជំរុញកិច្ចសហការរវាងសាលាដែលមានស្រាប់ ជាជាងបង្កើតថ្មីស្ទួនគ្នា។

៥. ពង្រឹងភាសាអង់គ្លេស៖ ជំរុញសមត្ថភាពភាសាប្រជាជនខ្មែរឱ្យបានខ្ពស់ (ប្រហែលហ្វីលីពីន) នៅឆ្នាំ២០៥០។

ជាទីបញ្ចប់ ឯកឧត្តមបានរំលឹកដល់សមាជិកសភា និងព្រឹទ្ធសភា ឱ្យបន្តចុះតាមដានសុខទុក្ខ និងដោះស្រាយបញ្ហាជូនប្រជាជននៅមូលដ្ឋាន ស្របតាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        200
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        100
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        215

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm