កំពត៖ លោកជំទាវ ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសប្រកាសថា អ្នកដែលមានជំងឺប្រចាំកាយ ដូចជា៖ អេដស៍ ឬជំងឺផ្សេងៗទៀត ត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាចាំបាច់ ដើម្បីការពារខ្លួន ពីរោគរាតត្បាតកូវីដ-១៩។
ថ្លែងក្នុងពិធីចុះពិនិត្យមើលមណ្ឌលចាក់វ៉ាក់សាំងកូវីដ-១៩ និង ពិនិត្យការងារថែទាំសុខភាពបឋមរបស់សហគមន៍ និងប្រព័ន្ធសុខាភិបាល និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៃខេត្តកំពត លោកជំទាវ ឱ វណ្ណឌីន បានប្រកាសក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលដល់វេនត្រូវចាក់ដូសទី២ ឬដូសទី៣ និងដូសទី៤ ត្រូវរួសរាន់មកចាក់នៅតាមទីតាំងមូលដ្ឋានសុខាភិបាលរបស់ខ្លួន ដែលនៅជិតផ្ទះ ដើម្បីបង្កើននូវកងការពារជំងឺកូវីដ-១៩៕



