ប្រជាពលរដ្ឋនៅឃុំស្ទឹងកែវ សម្តែងនូវការសប្បាយរីករាយចំពោះសមិទ្ធផលកើតឡើងនៅក្នុងមូលដ្ឋាន

2026/03/13 02:06:28 am        91

ប្រជាពលរដ្ឋនៅឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញនូវការសប្បាយរីករាយជាអនេក និងថ្លែងអំណអរគុណចំពោះការ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ផ្តល់ស្ពានបេតុង (ស្ពានដំរីផុង) ប្រវែង ៦០ ម៉ែត្រ ដោយពួកគាត់ចាត់ទុកជាសមិទ្ធផលដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន បម្រើផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាធិបតី ក្នុងពិធីបើកការដ្ឋានការងារស្ថាបនាស្ពានបេតុង ចំនួន ១កន្លែង (ស្ពានដំរីផុង) ប្រវែង៦០ ម៉ែត្រ ទទឹង៨ ម៉ែត្រ និងការស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប២០០ ម៉ែត្រ ស្ថិតនៅភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត, ក្នុងនោះពិធីនោះ អាជ្ញាធរ និងប្រជាពលរដ្ឋ បានសម្តែងនូវការសប្បាយ រីករាយ និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយនេះ នៅក្នុងមូលដ្ឋានរបស់ ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីលើកកម្ពស់ការរស់នៅ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅមូលដ្ឋាននោះ តែងតែជួបការលំបាកក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសនៅពេលដែលមានបញ្ហាជំងឺដង្កាត់កើតឡើងជាដើម។ 

 ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត លើកឡើងថា ជុំវិញការស្ថាបនាស្ពានខាងលើនេះ គឺជាការ បំពេញនូវតម្រូវរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលនេះគឺជាសមិទ្ធផលមរតកអមតៈ ដែលរាជរដ្ឋាបាលក្រោមការដឹកនាំប្រកបដោយ ភាពវៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់ស្ពានបេតុងដ៏ថ្លៃថ្លានេះដល់ទឹកដីខេត្តកំពត និង សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងបី ក្នុងស្រុកទឹកឈូ។ ឯកឧត្តមអភិបាល បានរំលេចថា ស្ពាននេះមានអត្ថប្រយោជន៍ណាស់ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សម្រាប់ការដឹកជញ្ជូនកសិផល ទៅកាន់ទីប្រជុំជន ទៅកាន់ផ្សារជាដើម។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងផងដែរថា ជុំវិញការបើកការដ្ឋានស្ថាបនាស្ពានបេតុងដំរីផុងនៅពេលនេះ ស្ថិតក្នុងបរិយា កាសដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការយកចិត្តទុកដាក់ និងសកម្មភាពប្រកបដោយភាពម៉ឺងម៉ាត់ និងម៉ត់ចត់ ក្នុងកិច្ចអភិវឌ្ឍន៍ លើគ្រប់វិស័យ ពិសេសការបង្កើនល្បឿននៃសកម្មភាពការងារអភិវឌ្ឍន៍ជនបទ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ 

ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងឱ្យដឹងថា ចំពោះគម្រោងស្ថាបនាស្ពានខាងលើនេះ គឺអនុវត្តដោយបញ្ហាការដ្ឋានវិស្វកម្ម កងទ័ព ជើងគោក គ្រោងស្ថាបនាក្នុងរយៈពេល ៤ ខែ ចាប់ពីខែ មេសា ដល់ សីហា ឆ្នាំ ២០២៦ ក្នុងនោះឯកឧត្តមក៏បានស្នើដល់អ្នកទទួល ការងារស្ថាបនា ត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់ទៅតាមផែនការរបស់ខ្លួន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរដោយសប្បាយរីករាយ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ និងបានស្នើដល់មន្រ្តីមូលមូលដ្ឋាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តសហការគ្នាឱ្យបានល្អ ក្នុងការជំរុញលើការគ្រប់គ្រង ការអភិវឌ្ឍ និងថែទាំឱ្យបានគង់វង្ស បន្ទាប់ពីស្ពាននេះស្ថាបនារួចរាល់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        112
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm