សំរាមគរដូចភ្នំនៅតំបន់ឆ្នេរកោះបាលី ប្រទេសឥណ្ឌូនេស៊ី ពេលដែលភ្លៀងហូរកាកសំណល់មកកាន់សមុទ្រ

2026/03/13 02:10:28 am        42

គំនរសំរាមមានពេលពេញឆ្នេរសមុទ្រ នៅលើតំបន់ឆ្នេរ Kedonganan កោះបាលី ប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយនេះ គ្របដណ្តប់ដោយដបប្លាស្ទិក និងកម្ទេចកម្ទីផ្សេងទៀត ។

កាកសំណល់សំរាមបង្កឡើងដោយសារភ្លៀងធ្លាក់មូសុង និងចរន្តទឹកមហាសមុទ្រទាំងនេះ បានធ្វើឲ្យក្រុមប្រជានេសាទពិបាកចេញដំណើរទៅនេសាទក្នុងសមុទ្រ ។

លោក Arifin គឺជាអ្នកនេសាទវ័យ ៤២ឆ្នាំម្នាក់ និយាយថា វាពិតជារំខានដល់ពួកយើងខ្លាំងណាស់ ក្នុងនាមជាអ្នកនេសាទ ពេលដែលពួកយើងចង់ទៅធ្វើការ ។ មុនពេលពួកយើងចេញទូកចូលទៅក្នុងសមុទ្រ ពួកយើងត្រូវតែសម្អាតសំរាមទាំងអស់នេះជាមុនសិន ។

លោកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពេលដែលលោករៀបចំឧបករណ៍ចេញទៅនេសាទថា កាកសំណល់ទាំងនេះ មិនត្រឹមតែពន្យឺតការងារប្រចាំថ្ងៃរបស់ពួកយើងប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យប៉ះពាល់ដល់ការចាប់ត្រីរបស់ពួកយើងផងដែរ ។

ដោយឡែក ភ្ញៀវទេសចជាច្រើន និយាយដែរថា ការបំពុលនេះ បានធ្វើឲ្យប៉ះពាល់ដល់កោះបាលីផងដែរ ។ លោក Terry West គឺជាភ្ញៀវទេសចរវ័យ ៦៥ឆ្នាំម្នាក់មកពីអូស្រ្តាលី និយាយថា លោកសង្ស័យថា ទឹកជោរបាននាំសំរាមទាំងអស់នេះមក ហើយវាដូចជាសម្លាប់វិស័យទេសចរណ៍អញ្ចឹងដែរ ។

ក្រុមអាជ្ញាធរក្នុងស្រុក តែងតែដាក់ពង្រាយក្រុមបោសស្អាត ប៉ុន្តែរលកសមុទ្រធំៗ បន្តធ្វើគំនរសំរាមទាំងនេះ ហូរមកទើនលើតំបន់ឆ្នេរ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        63
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        93
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        81

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm