រដ្ឋាភិបាល និងធុរកិច្ចនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ កំពុងខិតខំទប់ស្កាត់ការខ្វះខាតថាមពល ស្របពេលដែលច្រកសមុទ្រ Hormuz បន្តបិទចំពោះការធ្វើនាវាចរណ៍ ស្របពេលផលវិបាកនៃសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ។
នៅចម្ងាយរាប់ពាន់គ.មពីតំបន់ឈូងសមុទ្រ ការិយាល័យនៅហ្វីលីពីន បានងាកមកធ្វើការ ៤ថ្ងៃ ក្នុង ១សប្តាហ៍ ក្រុមមន្រ្តីនៅប្រទេសថៃ និងវៀតណាម ត្រូវបានជំរុញឲ្យធ្វើការពីផ្ទះ និងរឹតត្បិតការធ្វើដំណើរ ហើយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដាក់ចេញនូវថ្ងៃបើកបរឆ្លាស់គ្នា ។
រដ្ឋាភិបាលបានធ្វើអន្តរាគមន៍ដោយផ្ទាល់ផងដែរតាមទីផ្សារ ក្នុងកិច្ចខិតខំធ្វើឲ្យតម្លៃប្រេងមានស្ថិរភាព ។
យោងតាមសារព័ត៌មានរដ្ឋបានឲ្យដឹងថា នាយករដ្ឋមន្រ្តីថៃលោក Anutin Charnvirakul បានប្រកាសការកំណត់តម្លៃប្រេងម៉ាស៊ូតបណ្តោះអាសន្ន ខណៈវៀតណាម និយាយថា ពួកគេបានចាប់ផ្តើមទាញយកអត្ថប្រយោជន៍ពីមូលនិធិស្ថិរភាពតម្លៃប្រេងឥន្ធនៈរបស់ខ្លួន ។
យោងតាមការអះអាងរបស់លោក Priyanka Kishore គឺជាប្រធាន និងសេដ្ឋវិទូនៅកម្មវិធី Asia Decoded ស្ថិតក្នុងប្រទេសសិង្ហបុរី បានឲ្យដឹងថា វិធានការនេះ គ្រាន់តែជាការប្រមើមើលអ្វីនឹងត្រូវកើតមានប៉ុណ្ណោះ បើសិនជាច្រកសមុទ្រនៅតែបន្តបិទដដែល ។
លោក Kishore និយាយប្រាប់កាសែត Al Jazeera ថា ពួកគេព្យាយាមគ្រប់គ្រងស្ថានការផ្គត់ផ្គង់ មុនពេលវាជិតធ្វើឲ្យពួកគេរងផលប៉ះពាល់ ។
ទោះបីជាមានប្រេងឥន្ធនៈហ្វូស៊ីលច្រើនក៏ដោយ តំបន់អាស៊ីអាគ្នេយ៍ពឹងផ្អែកខ្លាំងលើប្រេង និងហ្គាសនាំចូល ដែលភាគច្រើនឆ្លងកាត់តាមច្រកសមុទ្រ Hormuz ៕