សហរដ្ឋអាមេរិក កំពុងអនុវត្តប្រតិបត្តិការសង្គ្រោះ បន្ទាប់ពីយន្តហោះយោធាធ្លាក់នៅអ៊ីរ៉ាក់

2026/03/13 04:35:26 pm        164

យន្តហោះចាក់ប្រេងយោធារបស់សហរដ្ឋអាមេរិក មួយគ្រឿង បានធ្លាក់នៅភាគខាងលិចប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ (១២ មីនា) ក្នុងហេតុការណ៍មួយដែលបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានបញ្ជាក់ថា គ្រោះថ្នាក់នេះមានពាក់ព័ន្ធនឹងយន្តហោះមួយគ្រឿងទៀត ប៉ុន្តែមិនមែនជាលទ្ធផលនៃការវាយប្រហារពីសត្រូវ ឬការបាញ់ច្រឡំគ្នាឯងនោះទេ។

គួរឱ្យដឹងថា អាមេរិក បានដាក់ពង្រាយយន្តហោះយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅកាន់មជ្ឈិមបូព៌ា ដើម្បីចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងអ៊ីរ៉ង់ ហើយហេតុការណ៍នេះបានគូសបញ្ជាក់ពីហានិភ័យនៃប្រតិបត្តិការ ទោះបីជាស្ថិតនៅលើដែនអាកាសមិត្តភាពក៏ដោយ។

ក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការកណ្តាលអាមេរិក បានឱ្យដឹងថា ខ្លួនកំពុងអនុវត្តកិច្ចប្រឹងប្រែងសង្គ្រោះ បន្ទាប់ពីយន្តហោះចាក់ប្រេងប្រភេទ KC-135 របស់អាមេរិក បានធ្លាក់។ ចំណែកឯយន្តហោះទីពីរបានចុះចតដោយសុវត្ថិភាព។ សេចក្តីថ្លែងការណ៍បន្តថា៖ «ហេតុការណ៍នេះកើតឡើងក្នុងដែនអាកាសមិត្តភាព អំឡុងពេលប្រតិបត្តិការ Epic Fury» ដែលនេះជាឈ្មោះយោធានៃប្រតិបត្តិការរបស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។

ប្រភពពីមន្ត្រីអាមេរិកម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា យន្តហោះមួយគ្រឿងទៀតដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះក៏ជាប្រភេទ KC-135 ដែរ ហើយយន្តហោះដែលបានធ្លាក់នោះ មានសមាជិកយោធារហូតដល់ ៦នាក់នៅលើនោះ។ យ៉ាងណាមិញ ក្រុមតស៊ូឥស្លាមនៅអ៊ីរ៉ាក់ ដែលជាក្រុមចម្រុះនៃបក្ខពួកប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ បានអះអាងថា ខ្លួនជាអ្នកបាញ់ទម្លាក់យន្តហោះចាក់ប្រេងយោធាអាមេរិកមួយគ្រឿងនោះ។

យន្តហោះ KC-135 ដែលផលិតដោយក្រុមហ៊ុនប៊ូអ៊ីង អំឡុងទសវត្សរ៍ឆ្នាំ១៩៥០ និងដើមទសវត្សរ៍ឆ្នាំ១៩៦០ គឺជាឆ្អឹងខ្នងនៃកងយន្តហោះចាក់ប្រេងតាមអាកាសរបស់យោធាអាមេរិក និងមានសារៈសំខាន់ខ្លាំងណាស់ក្នុងការអនុញ្ញាតឱ្យយន្តហោះផ្សេងទៀតបំពេញបេសកកម្មបានដោយមិនចាំបាច់ចុះចត៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm