ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និយាយ​ថា រូបលោក​មានបំណង​ពិភាក្សា​ពី​ការ​ទាមទារ​របស់​រុស្ស៊ី​ដែល​តម្រូវ​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​ជា​ប្រទេស​អព្យាក្រឹត​

2022/03/28 04:20:53 pm        1.7 K

​អ៊ុយ​ក្រែ​ន៖ លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelenskyy បាន​និយាយ​ថា ប្រទេស​អ៊ុយ​ក្រែ​នត្រូវ​បាន​ត្រៀមរួចរាល់​ក្នុង​ការ​ពិភាក្សា​ពី​ការ​ទាមទារ​របស់​រុស្ស៊ី ដែល​តម្រូវ​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​ជា​ប្រទេស​អព្យាក្រឹត​ជា​ផ្នែក​មួយ​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រុស្ស៊ី ប៉ុន្តែ​បញ្ហា​នេះ​នឹង​ត្រូវ​បាន​ធានា​ដោយ​ភាគី​ទី​៣ និង​ដាក់​ចូល​ទៅ​ក្នុង​ការ​ធ្វើ​ប្រជាមតិ​។​

​ខណៈ​កំពុង​និយាយ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​រុស្ស៊ី​តាម​វីដេអូ ដែល​ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ លោក Zelenskyy បាន​បញ្ជាក់​ថា ការធានា​សន្តិសុខ និង​អព្យាក្រឹតដែល​ជា​រដ្ឋ​គ្មាន​នុយក្លេអ៊ែរ​របស់​យើង យើង​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទទួលយក​។ នេះ​គឺជា​ចំណុច​សំខាន់​បំផុត ទោះបីជា​មានការ​ព្រមាន​ជា​សាធារណៈ​ពី​ក្រុម​អាជ្ញាធរ​របស់​ទីក្រុង Moscow ក៏ដោយ​។​ លោក​ប្រធានាធិបតី​រូប​នេះ​បាន​ផ្ញើ​សារ​របស់​លោក​ទៅកាន់​ប្រជាពលរដ្ឋ​រុស្ស៊ី​ទាំងអស់ ដូចដែល​លោក​ធ្លាប់​បាន​ធ្វើ​នៅ​ក្នុង​សុន្ទរកថា​ជាច្រើន​កាលពី​កន្លងទៅ​។​ លោក​បាន​និយាយ​ថា ​ការ​លុកលុយ​របស់​រុស្ស៊ីបាន​បង្ក​ការ​បំផ្លិចបំផ្លាញ​នៅ​ក្នុង​ទីក្រុង​ជាច្រើន​ ដែល​មាន​ប្រជាពលរដ្ឋ​និយាយ​ភាសា​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​បន្ថែម​ថា ការខូចខាត​គឺ​ធ្ងន់ធ្ងរ​ជាង​សង្គ្រាម​របស់​រុស្ស៊ី​ក្នុង​ទីក្រុង Chechnya ទៅទៀត​។

​លោក​បន្ថែម​ទៀត​ថា អ៊ុយ​ក្រែ​ន​បាន​កំពុង​ពិភាក្សា​ពី​ការប្រើប្រាស់​ភាសា​រុស្ស៊ី ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នក្នុង​ការចរចា​ជាមួយ​ប្រទេស​រុស្ស៊ី ប៉ុន្តែ​បាន​ច្រានចោល​ការពិភាក្សា​ការ​ទាមទារ​ផ្សេងទៀត​របស់​រុស្ស៊ី ដូចជា​ការ​ធ្វើ​ឲ្យ​ប្រទេស​អ៊ុយ​ក្រែ​នក្លាយ​ជា​ប្រទេស​គ្មាន​យោធា​។ លោក​ថា កិច្ច​ព្រម​ព្រៀង​សន្តិភាព​នឹង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ បើ​គ្មាន​បទ​ឈប់​បាញ់ និង​ការ​ដក​កងទ័ព​រុស្ស៊ី​ចេញពី​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm