ក្រសួងប្រៃសនីយ៍ និងក្រសួងសុខាភិបាល រួមគ្នាកសាងប្រព័ន្ធថែទាំសុខភាពទំនើបមួយ ដើម្បីការពារ និងបម្រើសុខភាពជូនប្រជាជនកម្ពុជាឲ្យបានកាន់តែប្រសើរឡើង

2026/03/13 05:07:28 pm        216

នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) រៀបចំនៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ពិធីប្រកាសនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងដៃគូអភិវឌ្ឍ សរុបចំនួនប្រមាណ ៣៦០នាក់ និងតាមប្រព័ន្ធវីដេអូសន្និសីទ (កម្មវិធី Zoom) ប្រមាណជាង ៣ ០០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសរំលេចថា សុខាភិបាលឌីជីថល គឺជាយុគសម័យថ្មីមួយ ដែលការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រព័ន្ធសុខាភិបាល បានជំរុញឱ្យមានការផ្លាស់ប្តូរអំពីរបៀប ឬអភិក្រមនៃការគ្រប់គ្រង និងការបម្រើសេវាថែទាំសុខភាព ហើយដែលកំពុងផ្លាស់ប្តូរមុខមាត់ឧស្សាហកម្មថែទាំសុខភាព នៅទូទាំងពិភពលោក និងនៅកម្ពុជាផងដែរ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ទស្សនទានមួយចំនួន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ដូចតទៅ៖

ទី១. ការសម្រប និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ប្រកបដោយសមានគតិភាព និងមានចីរភាព នៅក្នុងប្រព័ន្ធសុខាភិបាល។ អន្តរកម្មដែលមានភាពស៊ីចង្វាក់គ្នា រវាង បច្ចេកវិទ្យា មនុស្ស និង ប្រព័ន្ធ គឺជាស្នូលនៃបរិវត្តកម្មសុខាភិបាលឌីជីថល។ 

ទី២. សុខាភិបាលឌីជីថលមិនត្រឹមតែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងស្របតាមក្រមសីលធម៌ របស់មន្ត្រីសុខាភិបាលគ្រប់រូបស្របតាម តួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីកែលម្អលទ្ធផលសុខភាពប្រជាពលរដ្ឋ ពង្រឹងភាពធន់ប្រព័ន្ធសុខាភិបាល និងលើកស្ទួយសមធម៌ សំដៅពន្លឿនវឌ្ឍនភាព ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកលកម្ពុជា នៅឆ្នាំ២០៣៥។

ទី៣. ការរក្សាសុច្ចរិតភាព និងភាពជឿទុកបាននៃទិន្នន័យ និងការប្រើប្រាស់ទិន្នន័យ ប្រកបដោយសង្គតិភាពទូទាំងប្រព័ន្ធ។ ការពង្រឹងការគ្រប់គ្រងប្រព័ន្ធព័ត៌មានសុខាភិបាល ត្រូវឈរលើមូលដ្ឋាននៃសហការពហុជំនាញ និងពហុវិស័យ និងឈរលើចក្ខុវិស័យរួម ដើម្បីសម្រេចបានការកសាងសមត្ថភាពសុខាភិបាលឌីជីថល នៅក្នុងរយៈពេលវែង។

ទី៤. ការរៀបចំគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់អភិបាលកិច្ចសុខាភិបាលឌីជីថល គឺជាវិមាត្រមួយដ៏សំខាន់នៃសុខាភិបាលឌីជីថល ហើយក៏ជាជំហានថ្មីមួយទៀតនៃកិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតួអង្គដទៃទៀត។ ក្របខ័ណ្ឌគោលនយោបាយ និងបញ្ញត្តកម្មនឹងធានាការប្រើប្រាស់បច្ចេកវិទ្យា និងដំណោះស្រាយសុខាភិបាលឌីជីថល (Telemedicine, Analytic tools, AI-assisted diagnostics) ស្របតាមស្តង់ដាគុណភាព និងក្រមសីលធម៌ ការការពារទិន្នន័យ និងឯកជនភាព និងការទទួលបានសេវាសុខាភិបាលតាមបែបឌីជីថល ប្រកបដោយទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគ្គលេខាធិការដ្ឋាន គ.រ.ឌ. ព្រមទាំង ក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងដៃគូអភិវឌ្ឍ ក្នុងការចូលរួមកសាងបានប្រព័ន្ធសុខាភិបាលឌីជីថលអេកូឡូស៊ីមួយ ដែលមានចីរភាពសន្តិសុខ និងផ្តោតលើប្រជាជន ព្រមទាំងការផ្តល់កិច្ចសហការយ៉ាងល្អ និងគាំទ្រយ៉ាងសកម្ម ជាមួយក្រសួងសុខាភិបាល៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm