វិសាខា តាំងចិត្តខ្ពស់ ក្រោយទទួលបានដៃគូឧបត្ថម្ភធំថ្មី

2026/03/13 05:47:49 pm        519

ក្លិបបាល់ទាត់ វិសាខា បានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្ដបេសកកម្មអភិវឌ្ឍ និងការប្រកួតប្រជែង ដើម្បីឆ្ពោះទៅដណ្ដើមពានរង្វាន់នានា ក៏ដូចជាមានឱកាសទៅលេងពានរង្វាន់អន្ដរជាតិ ក្រោយទទួលបានដៃគូឧបត្ថម្ភធំថ្មី។

នេះបើតាមការលើកឡើងរបស់អគ្គនាយិកាក្លិបកញ្ញា អ៊ូ បញ្ញាសុកិត្យា បន្ទាប់ពីក្លិបបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេស៊ិន & ត្រេឌីង លើភាពជាដៃគូឧបត្ថម្ភធំរបស់ក្លិប ចាប់ពីរដូវកាលឆ្នាំ២០២៦ តទៅ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅកីឡដ្ឋានវិសាខា។

ក្នុងនាមថ្នាក់ដឹកនាំក្លិប កញ្ញាបានសម្ដែងក្ដីរីករាយ ក្រោយទទួលបានដៃគូឧបត្ថម្ភធំថ្មី ដែលជាជំហានដ៏៏សំខាន់សម្រាប់ការរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជា ដែលនឹងជំរុញដំណើរការអភិវឌ្ឍក្លិបកាន់តែប្រសើរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ហើយក្លិបក៏តាំងចិត្តនឹងបន្ដការខំប្រឹងកាន់តែខ្លាំង ដើម្បីឈ្នះពានរង្វាន់នានា ហើយបានទៅលេងពានរង្វាន់អន្ដរជាតិ ហើយនាំកេរ្ដិ៍ក្រុមហ៊ុនដៃគូទៅកឆាកអន្ដរជាតិផងដែរ។

ជាមួយគ្នា លោកស្រី យូ វលក្ខណ៍ អគ្គនាយិកាក្រុមហ៊ុន ប៊ីអេស ត្រេនស្ព័រថេស៊ិន បានសម្ដែងសេចក្ដីរីករាយ ដែលបានរួមចំណែកអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា តាមរយៈក្លិបបាល់ទាត់ វិសាខា ដែលជាវិស័យដ៏មានសារៈសំខាន់ សម្រាប់កសាងនូវធនធានមនុស្ស និងការអភិវឌ្ឍសង្គមជាតិផងដែរ។

គួរដឹងថា ក្រោយយទទួលបានដៃគូឧបត្ថម្ភធំថ្មីនេះ វិសាខា គ្រោងនឹងរៀបចំកម្មវិធីជាច្រើន ពិសេសចប់រដូវកាលនេះ ក្លិបគ្រោងរៀបចំពានរង្វាន់ Pre-Season ដ៏ពិសេសមួយ ដើម្បីអបអរសាទរខួប ១០ឆ្នាំនៃការបង្កើតក្លិបផង និងជាការសាទរដល់កិច្ចសហការជាមួយម្ចាស់ឧបត្ថម្ភធំរបស់ខ្លួនផង៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm