ព្រះខ័នរាជ និងភ្នំពេញក្រោន ត្រូវធ្វើការងារធ្ងន់ក្នុងលីគចុងសប្ដាហ៍នេះ

2026/03/13 05:58:57 pm        166

ក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន នឹងត្រូវធ្វើការងារធ្ងន់រៀងៗខ្លួន ក្នុង​ជំនួប​លីគ​កំពូល​កម្ពុជា ​សប្ដាហ៍ទី២៥ នាថ្ងៃទី១៥ ខែមីនាចុងសប្ដាហ៍នេះ បន្ទាប់ពីក្រុមទាំងពីរ ទើប​បញ្ចប់​ការ​ប្រកួត​ជើង​ទី២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2025/26 ​កាល​ពីយប់មិញ។

សម្រាប់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមភ្ញៀវអង្គរថាយហ្គឺរ នៅពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ខណៈភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមបឹងកេត ។ រីឯជំនួប Top-6 មួយប្រកួត​ទៀត ​គឺក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមកំពុងឡើងជើង អឹមអូអាយ កំពុងដេវ៉ា នៅកីឡដ្ឋានវិសាខា នាល្ងាចថ្ងៃអាទិត្យដូចគ្នា។

ចំពោះលទ្ធផលការប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង គឺបានស្មើណាហ្គាវើលដ៏ ១-១ គ្រាដែលភ្នំពេញក្រោន ចាញ់ អឹមអូអាយ កំពង់ដេវ៉ា ២-១។ លទ្ធផលនេះ បានធ្វើឲ្យគម្លាតពិន្ទុរវាងក្រុមលំដាប់កំពូលតារាងទាំងពីរ កាន់តែដាច់ឆ្ងាយ ដោយព្រះខ័នរាជស្វាយរៀង មាន ៥៥ពិន្ទុ គ្រាដែលភ្នំពេញក្រោន មាន ៤៧ពិន្ទុ។

ដូច្នេះការប្រកួតថ្ងៃអាទិត្យនេះ សុទ្ធតែជាប្រកួតសំខាន់ ពិសេសភ្នំពេញក្រោន ដែលកំពុងចាញ់ប្រៀប ៨ពិន្ទុពីក្រុមកំពូលតារាង ត្រូវការជ័យជម្នះចាំបាច់ ដើម្បីរក្សាឱកាស ខណៈព្រះខ័នរាជស្វាយរៀង ក៏ត្រូវការឈ្នះដូចគ្នា ដើម្បីពង្រឹងកៅអីកំពូលតារាង និងឈានទៅគ្រងតំណែងជើងឯកជាថ្មី ស្របពេលបច្ចុប្បន្នក្រុមនីមួយៗ សល់ ៨ប្រកួតក្នុងដៃស្មើគ្នា។

ចំណែកការប្រកួតរវាងបេក្ខភាពខាងក្រោមទាំង ៥ ឬ Bottom-5 វិញ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនាស្អែក ដោយក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុម ISI ដង្កោសែនជ័យ និងក្រុមឡាយហ្វខេត្តព្រះសីហនុ ត្រូវជួបក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ នាវេលាម៉ោង ៦ល្ងាចដូចគ្នា៕ អត្ថបទ លី ឈុនឡា





អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm