កីឡាការិនី ហែម រីតាដាវីណា ចូលរួមការប្រកួត 56th Singapore Ages Group Swimming Championships 2026 នៅសិង្ហបូរី

2026/03/13 06:38:53 pm        179

សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានបញ្ជូនគ្រូបង្វឹក និងកីឡាការិនី ចំនួន២ រូបទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហែលទឹកកុមារ ជ្រើសរើសជើងឯកលើកទី៥៦ ឆ្នាំ២០២៦ “56th Singapore Ages Group Swimming Championships 2026” នៅប្រទេសសិង្ហបូរី តាមការអញ្ជើញ របស់សហព័ន្ធកីឡាហែលទឹកប្រទេសសិង្ហបូរី ។

 លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក និងជាគ្រូបង្វឹកបានប្រាប់តាមអនឡាញឲ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡា 56th Singapore National Age Group Swimming Championships 2025 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ កីឡាការិនី ហែម រីតាដាវីណា មាន អាយុ ៩ ឆ្នាំ ជាំកីឡាការិនីតំណាងក្លឹបព្រឹទ្ធាចារ្យ ហែម ថុន និងជាតំណាងឲ្យកម្ពុជា ប្រកួតលើប្រភេទកីឡាហែលទឹកកម្រិតអាយុ ៩-១០ ឆ្នាំ។

 លោកអគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក បានបន្តថា ការប្រកួតនេះជាការប្រកួតបើទូលាយ ដែលបើកឲ្យកីឡាករ-កីឡាការិនី ជាកុមារា-កុមារីប្រទេសដទៃ ចូលរួមប្រកួត ដើម្បីជំរុញការអភិឌ្ឍន៍វិស័យកីឡាហែលទឹក ។ ការប្រកួតនេះ សហព័ន្ធ ចង់ទទួលបានបទពិសោធន៍ការប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើន ហើយរាល់ការចំណាយទំាងអស់ ជាបន្ទុករបស់អាណាព្យាបាល កីឡាការិនីផ្ទាល់តែម្តង។

 សូមបញ្ជាក់ថា រៀងរាល់ឆ្នាំសហព័ន្ធតែងតែរៀបចំ ការប្រកួតហែលទឹកកុមារ ( KSF chil dren’s Swimming Competition) ដោយការប្រកួតនេះដើម្បីកុមារា-កុមារីជាក្រុមកីឡាករ-កីឡាការិនី យល់ដឹងកាន់តែច្បាស់ពីរបៀបប្រកួត និងការចម្រាញ់ រកអត្តពលិកឆ្នើមៗរបស់សហព័ន្ធ ក្នុងការពិនិត្យមើលសមត្ថភាពក្រុមកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេង ដែលធនធាននាពេលអនាគត៕


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        110
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm