កម្ពុជា​សម្រេច​ផ្អាក​ការ​រៀបចំ​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩

2021/09/24 12:00:14 pm        323

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ បន្ទាប់​ពី​ករណី​ឆ្លង​មេរោគ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​ផ្ទុះ​ឡើង​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​នៅ​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​ប្រពៃណី​ដ៏​សំខាន់​មួយនេះ​។

ក្នុង​សេចក្ដី​​​​ចេញ​កាល​ពី​យប​់​មិញ​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា ការសម្រេច​ផ្អាក​ពិធី​បុណ្យ​កាន់​បិណ្ឌ និង​ភ្ជុំ​បិណ្ឌ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា ការសម្រេច​បែប​នេះ កើតឡើង​ក្រោយ​ពី​បាន​ពិនិត្យ​ឃើញ​ថា ការ​ប្រមូល​ផ្ដុំ​មនុស្ស និង​ការ​ជួប​ជុំ​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​រយៈ​ពេល ២​ថ្ងៃ​កន្លង​មក​នេះ មិន​អាច​ធានា​បាន​នូវ​ការ​អនុវត្ត​វិធានការ​សុវត្ថិភាព​សុខាភិបាល​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​ឡើយ នៅ​ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

បើទោះបី​ជា​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ត្រូវ​បាន​ផ្អាក ប៉ុន្តែ ការ​ឈប់​សម្រាក​រយៈ​ពេល ៣​ថ្ងៃ​សម្រាប់​ពិធី​បុណ្យ​មួយ​នេះ ត្រូវ​បាន​រក្សា​ទុក​ដដែល។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​​រក​ឃើញ​ករណី​ឆ្លង​ជាច្រើន​បាន​ផ្ទុះ​ឡើង​នៅ​តាម​វត្ត​អារាម​មួយ​ចំនួន​នៅ​រាជ​ធានី​ភ្នំពេញ​នៅ​អំឡុង​ពេល​ប្រារព្ធ​ពិធី​កាន់​បិណ្ឌ​រយៈ​ពេល ២​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។

គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែ​កញ្ញា កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់​ ១០៦ ៦១៩​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មនុស្ស ២ ១៧៦​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ខណៈ​អ្នក​ជំងឺ​ចំនួន ៩៩ ១៣៤​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm