ពលរដ្ឋ​កម្ពុជា​ជាង ១៣​.៥៤​លាន​នាក់​ទទួល​បាន​វ៉ាក់សាំង​ ខណៈ​ពលរដ្ឋ​ជាង ១២.១៣​លាន​នាក់ ទទួល​បាន​ទាំង​ពីរ​ដូស​រួច​រាល់

10/13/2021 11:10 PM        21

ភ្នំពេញ៖ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ប្រជាពលរដ្ឋ​ខ្លួន​បាន​ជាង ១៣​លាន ៥៤​​ម៉ឺន​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ដែល​ស្ទើ​តែ ១០០​ភាគរយ​នៃ​គោលដៅ​របស់​រាជ​រដ្ឋាភិបាល។

ក្នុង​របាយការណ៍​របស់​ខ្លួន​ចេញ​នៅ​យប់​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ បាន​បញ្ជាក់​ថា ពលរដ្ឋ​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ចំនួន​ជាង ១៣​លាន ៥៤​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​១​រួច​រាល់ ឬ​ស្មើ​នឹង ៩៩.៣២​ភាគរយ​នៃ​​គោលដៅ​របស់​រាជ​រដ្ឋាភិបាល។

បើ​តាម​របាយការណ៍​ដដែល​នេះ ពលរដ្ឋ​កម្ពុជា​ជាង ១២​លាន ១៣​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ ខណៈ​ដែល​មនុស្ស​ជាង ១​លាន ១៤​ម៉ឺន​នាក់​ទៀត ក៏​បាន​ទទួល​វ៉ាក់សាំង​ដូស​ទី​៣ ឬ​ដូស​ជំរុញ​ផង​ដែរ។

របាយការណ៍​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៨​ឆ្នាំ​រហូត​ដល់​ទៅ ៩០.០៧​ភាគរយ​ហើយ​ បាន​ទទួល​វ៉ាក់សាំង បើ​ធៀប​នឹង​ចំនួនមនុស្ស​គោលដៅ​មាន​ចំនួន​ជិត ២​លាន​នាក់។

ចំណែក​ឯ​ការ​ចាក់​វ៉ាក់សាំង​ជូន​កុមារ​អាយុ​ចន្លោះ​ពី ៦ ទៅ ១២​ឆ្នាំ​វិញ របាយការណ៍​បាន​បង្ហាញ​ថា សម្រេច​បាន ៩៧.០៨​ភាគរយ​ហើយ បើធៀប​នឹង​ចំនួន​កុមារ​សរុប​ជាង ១​លាន ៨៩​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស។

ជា​រួម កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រជា​ពលរដ្ឋ​បាន ៨៤.៦៦​ភាគរយ​ហើយ​នៅ​ក្នុង​ចំណោម​ប្រជាជន​​សរុប ១៦​លាន​នាក់។

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយបាន​ដំណើរការ​អស់​រយៈ​ពេល​ជាង ៩​ខែ​មក​ហើយ៕

អត្ថបទដែលទាក់ទង

សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី
12/07/2021 07:12 PM       
មីយ៉ាន់ម៉ាអរគុណកម្ពុជា ដែលបានផ្ដល់ជំនួយទាន់ពេលដល់មីយ៉ាន់ម៉ា
12/07/2021 07:12 PM        1
អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង
12/07/2021 06:12 PM        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចក្រឡាហោម ស ខេង ចេញលិខិតប្រកាសគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ក្នុងការជ្រើសរើសអនាគតបេក្ខភាពនាយករដ្ឋមន្ត្រី

12/07/2021 07:12 PM
​មីយ៉ាន់ម៉ាអរគុណកម្ពុជា ដែលបានផ្ដល់ជំនួយទាន់ពេលដល់មីយ៉ាន់ម៉ា
12/07/2021 07:12 PM
​អាជ្ញាធរខណ្ឌចំការមនចុះត្រួតពនិត្យទីតាំងអ៉ិនធើណែតបង្កប់ល្បែងស៉ីសង និងបិទភោជនីយដ្ឋានយីហោ ទួគី បង្កសម្លេងរំខានដល់អ្នកជិតខាង
12/07/2021 06:12 PM
​កម្ពុជា​បញ្ជាក់​ថា រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​រង់ចាំ​សម្រប​សម្រួល​ជាមួយ​ប្រេសិត​ពិសេស​ចាត់​តាំង​ដោយ​ប្រធាន​អាស៊ាន​ថ្មី
12/07/2021 06:12 PM
​វិស័យ​គណនេយ្យ និង​សវនកម្ម ជា​ក្បាលម៉ាស៊ីន​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​
12/07/2021 06:12 PM

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

​អាវុធហត្ថបន្ទាយមានជ័យ៣នាក់រងបួស ក្នុងករណីបង្ក្រាបជនទំនើងថៃនៅក្រុងប៉ោយប៉ែត និងឃាត់ខ្លួនជនបង្ក១៥នាក់
​ឃាត់​ខ្លួន​បុរស​ម្នាក់​ជិះ​រថយន្ត​ស្លាក​លេខ​«នគរបាល» អួត​អាង​ពី​ឥទ្ធិពល​ធ្វើ​ដំណើរ​ក្នុង​តំបន់​បិទខ្ទប់​
​រឿង​ក្មេងពាល​ ជិះឡាន​មកកាប់គេផ្អើលពេញភូមិ ​គំរាមបាញ់​ មិន​មាន​ចំណាត់ការពីអធិការ​ស្រុក​ព្រៃកប្បាស
​ចាប់​ប្រពន្ធខ្លួន ធ្វើជាចំណាប់ ​និងគំរាមសម្លាប់ខ្លួន ​ខណៈសមត្ថកិច្ចនាំទៅធ្វើចត្តាឡីស័ក

ព័ត៌មានវីដេអូ

​តើស្ត្រីមានជំងឺទឹកនោមផ្អែមត្រូវរៀបចំខ្លួនបែបណា ដើម្បីត្រៀមយកបុត្រ ?

10/13/2021 05:10 PM
ប្រមុខ​ការ​ពារជាតិ​កម្ពុជា ​អគុណ​អាមេរិក​ដែល​ជួយ​បណ្តុះបណ្តាល​ជំនាញ​យោធា​កម្ពុជា​ នាពេល​កន្លង​ទៅ
06/08/2021 12:06 PM
សម្តេចតេជោ ហ៊ុន សែន ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់
06/05/2021 01:06 PM
ការឆ្លងកូវីដក្នុងក្រុងព្រះសីហនុថមថយបន្តិចក្នុងរយៈពេលចុងក្រោយនេះ ខណៈការចាក់វ៉ាក់សាំងកំពុងដំណើរការ
05/28/2021 02:05 PM
ការអនុវត្តវិធានសុខាភិបាលប្រឆាំងនឹងការឆ្លងជំងឺកូវីដនៅតាមរោងចក្រ នៅមានកម្រិត
05/28/2021 02:05 PM