លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី អនុញ្ញាតជូន ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបពិភាក្សាការងារ

2026/07/16 03:36:21 am        66
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Zhang Wei ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Star AI Co,. Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន Beijing Star AI Co,. Ltd គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ឈានមុខមួយរបស់ប្រទេសចិន ដែលផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (Artificial Intelligence/AI)។ ក្រុមហ៊ុននេះផ្តោតសំខាន់លើការបង្កើតដំណោះស្រាយ AI សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម តាមរយៈការអភិវឌ្ឍកម្មវិធីឆ្លាតវៃ (AI Chatbots) និងប្រព័ន្ធជំនួយការឌីជីថលសម្រាប់ស្ថាប័ន ឬអាជីវកម្ម, បច្ចេកវិទ្យាសម្គាល់រូបភាព និងទិន្នន័យ ដែលយកទៅប្រើប្រាស់ក្នុងប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ (Smart City/Smart Office), និងការធ្វើបរិវត្តកម្មឌីជីថល ដោយដាក់បញ្ចូលប្រព័ន្ធ AI ទៅក្នុងកិច្ចការរដ្ឋបាល ការវិភាគទិន្នន័យ និងសេវាបំរើអតិថិជន។

សម្តេចធិបតី អនុញ្ញាតជូន នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួបពិភាក្សាការងារ

2026/07/16 03:35:15 am        71
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Fu Laifa នាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. គឺជាក្រុមហ៊ុនផលិតសម្ភារអនាម័យ និងវាយនភណ្ឌ ដ៏ធំមួយដែលមានមូលដ្ឋាននៅក្នុងខេត្តហ្វូជៀន ប្រទេសចិន។ ក្រុមហ៊ុននេះមានឯកទេសខ្ពស់ក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងផលិតវត្ថុធាតុដើមសម្រាប់ផលិតផលសុខាភិបាល និងអនាម័យ តាមរយៈបច្ចេកវិទ្យាទំនើប។

សម្តេចធិបតី អនុញ្ញាតជូន នាយកក្រុមហ៊ុន Yuanda Group ចូលជួបពិភាក្សាការងារ

2026/07/16 03:33:25 am        76
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចធិបតី អនុញ្ញាតជូន តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបពិភាក្សាការងារ

2026/07/16 03:32:03 am        75
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Wu Yujie តំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone គឺជាក្រុមហ៊ុនវិនិយោគកសិ-ឧស្សាហកម្មដ៏ធំមួយរបស់ប្រទេសចិន ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងមានសកម្មភាពវិនិយោគនៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបន្ថែមទៀត។ សកម្មភាពវិនិយោគនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារដោយផ្ទាល់ និងដោយប្រយោលសម្រាប់ប្រជាជន និងរួមចំណែកលើកកម្ពស់វិស័យកសិ-ឧស្សាហកម្មកម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានក្រុមហ៊ុន China Energy International ចូលជួបពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង

2026/07/15 11:46:27 pm        216
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន លោក Qiao Xubin ប្រធានក្រុមហ៊ុន China Energy International ចូលជួបសម្តែងការគួរសម និងពិភាក្សាការងា នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ក្រុមហ៊ុន China Energy International គឺជាក្រុមហ៊ុនខ្នាតយក្សឈានមុខគេមួយរបស់ប្រទេសចិនលើវិស័យ វិស្វកម្ម ថាមពល និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ប្រតិបត្តិការអាជីវកម្មរួមមាន វិស័យថាមពលកកើតឡើងវិញ និងថាមពលបៃតង វារីអគ្គិសនី និងថាមពលដើរដោយធ្យូងថ្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធទូទៅដូចជា ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងរោងចក្រចម្រោះទឹកស្អាតផងដែរ។

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ

2026/07/15 11:41:07 pm        452
នៅវេលាម៉ោង ១០:៣០នាទីព្រឹក ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះសព្ទសាធុការពរ និងទូលថ្វាយរបាយការណ៍សមិទ្ធផលការងារឆ្នាំ២០២៥ និង ៦ខែ ដើមឆ្នាំ២០២៦ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចូលក្រាបថ្វាយបង្គំ និងថ្វាយកម្រងផ្កា ព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមរាជវាំង ដើម្បីថ្វាយព្រះរាជមហាកុសលចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ផងដែរ៕

អតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា

2026/07/12 10:38:40 pm        474
លោក រស់ ចំណាន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ​រួមដំណើរដោយ លោក សឿង ចក់ និងក្រុមការងារពិសេស នាព្រឹកថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងទទួលស្វា​គមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​បង​ប្អូន​អតីតសកម្មជនរបស់គណបក្សភ្លើងទៀនសរុបចំនួន ១០២នាក់ ដែលបានស្ម័គ្រ​ចិត្ត​ចូល​រួម​រស់​ក្នុង​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីជួបសំណេះសំណាល និង​ទទួល​ស្វាគមន៍​នេះ ត្រូវបានរៀបចំឡើងនៅក្នុងខេត្តកណ្តាលក្រោមការចង្អុលបង្ហាញ និងយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការ​គណបក្ស​ប្រជាជ​ន​កម្ពុជា​ខេ​ត្ត​កណ្តាល​ផងដែ។សកម្មជនទាំង១០២នាក់មកពីបណ្តាលឃុំនានាមានដូចជា៖ ឃុំស្វាយប្រទាល ឃុំត្រើយស្លា ឃុំខ្ពប ឃុំតាលន់ នៃស្រុកស្អាង និងឃុំកោះធំ(ក) នៃស្រុកកោះធំ ក្រោមបរិយាកាសដ៏ស្និទ្ធស្នាល និង​រីករាយជាគ្រួសារខ្មែរតែមួយ។នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី​នឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និង​ជីវភាព​រស់​នៅ​របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា។លោក រស់ ចំណាន ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​របស់បងប្អូនអតីតសកម្មជនទាំងអស់ ដែលបានមើលឃើញច្បាស់ពីតថភាពសង្គម នូវ​ការ​អភិវឌ្ឍ​ពិតប្រាកដ និងសុខសន្តិភាពពេញលេញ ក្រោមការដឹក​នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ​លោកបានបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សតែមួយគត់​ដែល​មានភា​ព​ចា​ស់​ទុំ​ខាង​នយោបាយ មានរចនាសម្ព័ន្ធរឹងមាំ និងតែងតែនៅ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ប្រជា​ពលរដ្ឋ​គ្រប់​កាលៈ​ទេសៈ​។ លោកក៏បានអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជឿជាក់ និង​គាំ​ទ្រ​លើ​ការ​ដឹកនាំរបស់សម្តេចតេជោ និងសម្តេចបវរធិបតី កុំជឿលើការញុះញង់ របស់ក្រុម​ជ្រុល​និយម​មួយ​ចំ​នួនដែលតែងតែលាបពណ៌មកលើថ្នាក់ដឹកនាំជារឿយៗ។តំណាងអតីតសកម្មជនដែលទើបចូលរួមជីវភាពនយោបាយថ្មី ក៏បាន​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ថា​នឹង​ស្មោះត្រង់ ការពារតម្លៃសន្តិភាព និងរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហូត។បន្ទាប់ពីបញ្ចប់ពិធីទទួលស្វាគមន៍ លោក រស់ ចំណាន និងក្រុមការងារ ក៏បាន​បន្ត​ដំណើរ​ចុះ​សួរ​សុខទុ​ក្ខដោយផ្ទាល់ និងនាំយកអំណោយសប្បុរសធម៌ទៅ​ចែកជូនដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង នៅក្នុង​ស្រុក​ស្អាង ​ចំនួន ៤គ្រួសាររួមមាន៖ - គ្រួសារទី១៖ អ្នកមីង ម៉ៅ ប៉ន រស់នៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ - គ្រួសារទី២៖ លោក លាប សំណាង រស់នៅភូមិកណ្តាលកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ - គ្រួសារទី៣៖ លោកយាយ សោម វ៉ាត រស់នៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ - គ្រួសារទី៤៖ លោកអ៊ំប្រុស ឆយ ឈុំ រស់នៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ អំណោយដែលបានចែកជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ, ត្រីខ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ ភួយ ព្រម​ទាំងថវិកាមួយចំនួន ដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូន។ ជាទីបញ្ចប់ បងប្អូនប្រជាពលរដ្ឋខ្វះខាត និងសមាជិកថ្មីទាំងអស់ បាន​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត និងបានបួងសួងជូនពរដល់សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គួច ចំរើន ព្រមទាំងក្រុមការងារ សូមឲ្យមានសុខភាពល្អបរិបូរណ៍ ដើម្បី​បន្ត​ដឹកនាំ​នាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿងជារៀងរហូតតទៅ៕ អត្ថបទ៖ វង្ស សុភាព

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសម្ពោធស្នាក់ការបក្សក្រុងបាវិតតម្លៃជាង ៥២ ម៉ឺនដុល្លារ

2026/07/12 09:01:45 pm        416
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្តាលគណបក្សចុះជួយខេត្ត បានអញ្ជើញសម្ពោធ ដាក់អោយប្រើប្រាស់ ស្នាក់កា​រ​គណបក្ស​ប្រជាជន​កម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ស្នាក់ការនេះ មានទំហំ ២៦ម៉ែត្រ X ២៤ម៉ែត្រ កម្ពស់ ២ជាន់ មានបំពាក់នូវអេក្រង់ LED បំពាក់​សម្ភារៈ​ការិយាល័យគ្រប់ប្រភេទ និងមានបំពាក់នូវគ្រឿងបំពងសំឡេង នៅតាមសាលប្រជុំ សាង​សង់ ​លើផ្ទៃដី ១ ៥០០ម៉ែត្រការ៉េ បំពាក់អំពូលសូឡា មានតម្លៃចំនួន ៤សែន ៨ម៉ឺន ៣ពាន់ ៦៣៥​ដុល្លារ និង ១៥ លាន ៧សែន រៀល។មានប្រសាសន៍ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសំដែងនូវ​ការ​កោត​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះជួយក្រុង និងមន្ត្រីបក្សនៅក្នុងមូលដ្ឋាន ពិសេស​ទឹក​ចិត្តដ៏សប្បុរសរបស់សប្បុរសជនទាំងអស់ ដែលបានលះបង់​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ការ​ចូល​រួម​ចំណែកកសាងសមិទ្ធផលប្រវត្តិសាស្ត្រមួយនេះ។ សម្តេចបានចាត់ទុកថា ទឹកចិត្ត​និង​ការ​លះ​បង់​ទាំងនេះ គឺជាកម្លាំងចលករដ៏រឹងមាំ ដែលមិនអាចខ្វះបាន ក្នុងការជួយជំរុញ​ឲ្យ​រចនា​​សម្ព័ន្ធ​បក្ស​នៅ​មូលដ្ឋានកាន់តែមានភាពរឹងមាំ និងមានលទ្ធភាព​កាន់​តែទូលំ​ទូលាយ​ក្នុង​ការ​បម្រើ​ពលរដ្ឋ​។ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាន​លើក​ឡើង​យ៉ាង​ច្បាស់​ៗ​អំពីភាព​ចាស់​ទុំ​ខាង​នយោបាយ​របស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិ ក្រោមខ្សែបន្ទាត់​នយោបាយ​ដ៏​ត្រឹមត្រូវ ជាពិសេសគឺ នយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចតេជោតេជោ ហ៊ុន សែន។សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​តេជោ ហ៊ុន សែន ប្រធានគណបក្ស បានប្រែក្លាយក្រុងបាវិតទាំងស្រុង ពីទឹក​ដី​ដែល​ធ្លាប់​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារភ្លើងសង្គ្រាម និងការបែកបាក់ មកជាតំបន់អភិវឌ្ឍន៍ដ៏មានសក្តានុពល។ បច្ចុប្បន្ន បាវិតបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលសម្បូរទៅ​ដោយ​តំបន់​សេដ្ឋ​កិច្ច​ពិសេស ​រោងចក្រ សហគ្រាសធំៗ និងមានសមត្ថភាព​ខ្ពស់​ក្នុង​ការ​ស្រូប​ទាញ​កម្លាំង​ពលកម្ម​រាប់​ម៉ឺន​កន្លែង ជូនដល់បងប្អូនពលរដ្ឋ និងកូនចៅកសិកររបស់យើង ជួយលើកកម្ពស់​ជីវភាព​ប្រចាំ​ថ្ងៃនិ​ងកាត់បន្ថយការចំណាកស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់»។សម្តេចក៏បានពាំនាំនូវមតិផ្តាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់ គណៈកម្មាធិការ​បក្សគ្រប់​លំដាប់​ថ្នាក់​នៃ​ក្រុង​បាវិត ត្រូវរួមគ្នាបន្តថែរក្សាការពារសមិទ្ធផលអគារស្នាក់ការថ្មីនេះឲ្យបានល្អ និងត្រូ​វ​ប្រើ​ប្រាស់​ទីតាំង​នេះ​ជាស្នូលក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ បន្ថែមលើនេះ ត្រូវបន្ត​ខិត​ខំ​ពង្រឹង​សាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ដោះ​ស្រាយ​រាល់​ទុក្ខ​កង្វល់​របស់​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ឲ្យ​បានទាន់ពេលវេលា ព្រមទាំងចូលរួមសហការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងទូទាំងក្រុងបាវិត ឲ្យបានល្អប្រសើរ ដើម្បី​បង្ក​បរិយាកាសកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ដល់វិនិយោគិនជាតិ និងអន្តរជាតិ ដែល​មក​បណ្តាក់​ទុន​នៅ​ក្នុ​​ងទឹកដីដ៏មានសក្តានុពលមួយនេះ។ជាពិសេស គ្រប់អង្គភាពពាក់ព័ន្ធត្រូវប្តេជ្ញារួមគ្នា បង្ក្រាប​ការ​ឆបោកតាមបច្ចេកវិទ្យា (ស្គែមអនឡាញ)៕ 

សម្តេចតេជោ ហ៊ុន សែន អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយ លោក កឹម សុខា

2026/07/10 11:26:49 pm        444
ភ្នំពេញ៖នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅអុជធូបគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់លោក កឹម សុខា នៅឯទីតាំងតម្កល់សពស្ថិតនៅ បុរី អេលីតផាក ២ (Borie ELITE PARK_2) ផ្ទះលេខ K53 ផ្លូវ K សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។តាមរយៈសារលិខិតរំលែកមរណទុក្ខផ្ញើជូនលោក កឹម សុខា និងក្រុមគ្រួសារ, សម្ដេចតេជោ និងភរិយា បានសម្ដែងនូវសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេក បន្ទាប់ពីបានទទួលដំណឹងដ៏ ក្រៀមក្រំពីមរណភាពរបស់ ឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត និងម្តាយក្មេកជាទីគោរព ស្រឡាញ់របស់ លោក និងលោកស្រី កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ១០១ឆ្នាំ ដោយជរាពាធ។ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចតេជោ និងភរិយា បានចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះ អាឡោះអាល័យជាអនេកជាមួយ លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីដូន ជីទួត ជាទីគោរពស្រលាញ់បំផុតដែលមិនអាច កាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌គំរូមួយរូបរបស់កូន កូនប្រសារ ចៅប្រុសចៅស្រី។ ជាងនេះទៅទៀត មរណភាព ឧបាសិកា សៅ ង៉ែត គឺជាការបាត់បង់នូវពុទ្ធសាសនិកមួយរូបដែលមាន សទ្ធាជ្រះថ្លាក្រៃលែង ដែលបានបូជាអស់កម្លាំងកាយចិត្ត ពេលវេលា និងថវិកា ចូលរួមចំណែកក្នុងការ ទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅប្រទេសកម្ពុជា។សម្ដេចតេជោ និងភរិយា បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា សៅ ង៉ែត សូមបានទៅចាប់ បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ថា លោកយាយ សៅ ង៉ែត ម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពកាលពីម៉ោង១១យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ដោយជរាពាធ ក្នុងជន្មាយុ ១០១ឆ្នាំ៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រូបថតមួយសន្លឹក ដែលថតនៅឆ្នាំ១៩៩០ គឺពិតជានៅខេត្តបាត់ដំបងមែន

2026/07/05 03:38:55 pm        105
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា បើតាមអ្នកស្រាវជ្រាវរូបថត ដែលសម្តេចបានបង្ហោះកាលពីយប់មិញលើបណ្តាញសង្គម គឺ ពិតជានៅ ខេត្តបាត់ដំបងថ្ងៃ១៥ មីនា ១៩៩០មែន។សម្តេចតេជោបន្តថា ក្នុងរូបភាពសម្លៀកបំពាក់ដដែលចុះពិនិត្យខ្សែក្រវ៉ាត់ការពារក្រុងពេលព្រឹកបន្ទាប់មកចូលពិនិត្យរោងចក្រផលិតបាវក្រចៅដូនទាវ នៅខេត្តបាត់ដំបង។សម្តេចតេជោបញ្ជាក់បន្ថែមថា សម្តេចសូមកែតម្រូវអំពីរដ្ឋមន្ត្រីការពារជាតិនៅឆ្នាំ១៩៨២ ដល់ ១៩៨៥ ឯកឧត្តម ប៊ូ ថងឆ្នាំ១៩៨៥ ដល់ ១៩៨៨ ឯកឧត្តម កុយ ប៊ុនថាឆ្នាំ១៩៨៨ ដល់ ២០២៣ សម្តេច ទៀ បាញ់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អូម៉ង់ជួយសង្គ្រោះមនុស្ស ២៥នាក់ពីនាវាកំពុងឆេះ ខណៈអ៊ីរ៉ង់បញ្ឈប់នាវាដឹកប្រេង
10/31/2026 01:10 PM
រុស្ស៊ី និងអាមេរិក ចាប់ផ្តើមសម្របសម្រួលកាលបរិច្ឆេទសម្រាប់ការចរចារវាងរុស្ស៊ី អាមេរិក និងអ៊ុយក្រែន
10/31/2026 01:10 PM
លោក Rubio ចុះអនុស្សរណៈស្តីពីតំបន់អាកទិកជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូង ក្នុងកិច្ចប្រជុំ G20
10/31/2026 01:10 PM
មីស៊ីលរបស់ក្រុមហ៊ូទី វាយប្រហារនៅជិតវិមានប្រធានាធិបតីក្នុងទីក្រុង Aden ប្រទេសយេម៉ែន
10/31/2026 12:10 PM
អាមេរិក អនុម័តការលក់មីស៊ីលប៉ាទ្រីយ៉ូតក្នុងតម្លៃ២,១ពាន់លានដុល្លារទៅឲ្យអ៊ុយក្រែន
10/31/2026 12:10 PM
ក្នុងចំណោមស្នាដៃជិត ៤០០ ចំណងជើង មានស្នាដៃផលិតករខ្មែរ និងបរទេស ៩០ ចំណងជើងត្រូវបានជ្រើសយកមកដាក់បញ្ចាំង
10/31/2026 12:10 PM
ពលរដ្ឋសម្តែងការអរគុណរាជរដ្ឋាភិបាល ចំពោះការធ្វើតេស្តជំនាញ RPL ជំហានទី២ ឥតគិតថ្លៃ
10/31/2026 12:10 PM
ក្រុមអ្នកចិញ្ចឹមសត្វអំពាវនាវឱ្យទប់ស្កាត់ ការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់ការចិញ្ចឹមក្នុងស្រុក និងការពារសុខភាពអ្នកបរិភោគ
10/31/2026 11:10 AM
ក្រសួងសុខាភិបាល និងស្ថានទូតឥណ្ឌូនេស៊ី បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល និងផ្លាស់ប្តូរទស្សនៈលើកិច្ចការសុខភាពសកល
10/31/2026 11:10 AM
Farizon Cambodia ចាប់ដៃគូជាមួយ កាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
10/31/2026 10:10 AM