គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក នឹងបន្តគាំទ្ររដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រះមហាក្សត្រ ស្តេចយាងទៅចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ នៅប្រទេសបារាំង

2021/11/10 12:34:35 pm        527
សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗភ្នំពេញ ៖ តបតាមការយាងរបស់លោកជំទាវ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចាកចេញពីកម្ពុជាហើយ នៅព្រឹកថ្ងៃទី១០វិច្ឆិកានេះ ដើម្បីទៅចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងថ្លែងព្រះរាជសុន្ទរកថា នៅ​ក្នុង​ពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាត​ ដោយផ្តោតលើសមិទ្ធផល សំខាន់ៗ​នៃអង្គការ​យូណេស្កូ ​នៅក្នុងប្រទេសកម្ពុជា។ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការ យូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ ដល់​ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌​ និងការប្រាស្រ័យទាក់ទងគ្នា ​នៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ច​សហប្រតិបត្តិការពហុភាគី។វត្តមានអញ្ជើញដង្ហែអង្គព្រះមហាក្សត្រដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមានថ្នាក់​ដឹកនាំ​ជាន់ខ្ពស់គឺសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា,សម្តេចពញាចក្រី ប្រធានរដ្ឋសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមជាមួយវត្តមានសម្តេច​ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ​ជាឥស្សរជនសំខាន់ៗ មួយចំនួនទៀត។ បើតាមព្រះរាជសាររបស់ព្រះករុណាចុះថ្ងៃទី៤វិច្ឆិកា ព្រះអង្គបានសូមព្រះអនុញ្ញាត និងអនុញ្ញាត​ពី​សម្តេចព្រះមហាសង្ឃរាជ​ ទាំងពីរគណៈ និង​ព្រះថេរានុត្ថេរៈ​គ្រប់ព្រះអង្គ ​សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកសី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស​ ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួម​ក្នុង​ពិធី​បើក​សម័យប្រជុំមហាសន្និបាត ​លើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង ។នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គខាងលើនេះ ​សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅរសៀលថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២១​ សម្តេចប្រមុខរដ្ឋ ស្តីទី នឹងអញ្ជើញជាព្រះរាជតំណាង​របស់​ព្រះអង្គ ក្នុងពិធីពន្លត់ទៀនជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ ៕អត្ថបទ មុត សុទ្ធ

រដ្ឋមន្រ្តីការបរទេសកម្ពុជាជួបពិភាក្សាការងារជាមួយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ

2021/11/10 06:50:30 pm        328
ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស បានអញ្ជើញជួបពិភាក្សាការងារជាមួយឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ។ដូចការគ្រោងទុក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបឯកឧត្តម Khaled Khiari ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា អាស៊ី និងប៉ាស៊ិហ្វិក ដើម្បីពិភាក្សាការងារ នៅទីស្តីការក្រសួងការរទេសកម្ពុជា។ជំនួបពិភាក្សានេះ នឹងមានការផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរបស់​កម្ពុជា​ក្នុងនាម​ជា​សមាជិក​នៃអង្គការសហប្រជាជាតិ​ បញ្ហាតំបន់​ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍​ និងកង្វល់រួម ខណៈកម្ពុជាក៏នឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ៕អត្ថបទ ៖ សេក ឧត្តម

ក្រសួងអប់រំ រក្សាគោលការណ៍អ្នកចេះគឺជាប់ ខណៈនៅសល់៥ថ្ងៃទៀត ការប្រឡងឌីប្លូមនឹងចូលមកដល់

2021/11/10 06:44:02 pm        404
ភ្នំពេញ ៖ ចាប់រាប់ត្រឹមថ្ងៃទី១០ ខែវិច្ឆិកាថ្ងៃនេះ នៅសល់ប្រមាណ៥ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងឌីប្លូម (ថ្នាក់ទី៩) នឹងចាប់ផ្តើមជាផ្លូវការហើយ ក្នុងនោះមន្ត្រីបានណែនាំឱ្យបេក្ខជនកុំភ័យ ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល ៣ការពារ និង៣កុំ បើទោះគោលការណ៍អ្នកចេះគឺជាប់ដដែលបែបណាក្តី។លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានឲ្យដឹងថា នៅ​រាជធានី​ភ្នំពេញ ​ឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងមានប្រមាណ ១៥ ៨៥៨នាក់  ហើយក៏មាន​បេក្ខជ​ននៅ​សាលា​ឯកជន​​មួយ​ចំនួនបានប្រឡងខ្លះៗហើយដែរ ​ហើយនៅថ្ងៃទី១៥ វិច្ឆិកា ដែលជាថ្ងៃ​ប្រឡង​ឌីប្លូបនេះមាន ៦៣មណ្ឌល ចែកជា ៦៦៤បន្ទប់ ហើយបើប្រៀបធៀបឆ្នាំ២០២០កន្លងទៅ ឃើញថា មានការ​ថយចុះ​ជាង​ឆ្នាំ​មុន​លើចំនួនបេក្ខជន ដោយឆ្នាំមុនមានបេក្ខជនចូលរួមប្រឡង​ចំនួន ២១៥៣២នាក់ នៅរាជធានីភ្នំពេញ ហើយ​ការ​ថមថយ​នេះ ​អាចបណ្តាលមកពីបរិបទកូវីដ-១៩ខ្លះ និង​ដោយសារបេក្ខជនស្វ័យរិន​មាន​ចំនួន​តិច​ខ្លះផ​ងដែរ។លោក បន្តថា ការប្រឡងនេះ លោកស្នើសូមឱ្យបេក្ខជន ​កុំមានការភិតភ័យ​ ប៉ុន្តែ​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​សុខាភិបាល ​គឺ៣ការពារ និង៣កុំ ​បើទោះគោលការណ៍អ្នកចេះគឺជាប់ដដែលបែបណាក្តី។គួរបញ្ជាក់ថា ការប្រឡងឌីប្លូមនៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៥ខែ វិច្ឆិកា ចំណែកការប្រកាស​លទ្ធផល​ប្រឡង​ធ្វើនៅ ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ​ហើយ​ការប្រឡងឆ្នាំនេះ គឺនៅតាម​សាលារៀន​នីមួយៗ ជា​អ្នក​រៀប​ចំប្រឡងដោយខ្លួនឯង​ ប៉ុន្តែតម្រូវឱ្យមានអនុរក្ស ​និងមន្ត្រីក្រសួង​ មន្ត្រីនៃ​មន្ទីរ​តាម​ដាន​ការ​ប្រឡង​បន្ថែមផងដែរ៕អត្ថបទ ៖ គង់ រ៉េន

រដ្ឋបាលខេត្តនានាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ

2021/11/09 10:22:38 pm        610
ភ្នំពេញ ៖ រដ្ឋបាលខេត្តនានា ក្នុងប្រទេសកម្ពុជា បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ប្រារព្ធទិវា បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨ ដើម្បីរំលឹកដល់ព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជារបស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ ទាមទារឯករាជ្យជាតិពីអាណានិគមនិយមបារាំង។ថ្លែងទៅកាន់អ្នកចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំខេត្ត ទាំងឡាយ បានធ្វើការអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេស​ប្រជាពលរដ្ឋ​ទាំងអស់ ​ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីការពារ​សុខ​សន្តិភាព អធិបតេយ្យភាព និងឯករាជ្យ របស់ប្រទេសកម្ពុជា ឲ្យស្ថិតស្ថេរគង់វង្សតទៅមុខទៀត។ ទម្រាំប្រទេសកម្ពុជា ទទួលបាន ឯករាជ្យទាំងស្រុងពីអាណានិគមនិយមបារាំង បុព្វបុរសខ្មែរ ជាពិសេសសម្ដេចព្រះ នរោត្តម សីហនុ បានលះបង់គ្រប់បែបយ៉ាង។ក្រុមយុវជន ប្រជាពលដ្ឋ និងសិស្សានុសិស្ស ដែលបានចូលរួមទិវានេះ បានលើកឡើងថា​ ឯករាជ្យ ភាព បូរណភាពទឹកដី និងសន្តិភាព ជាមាគ៌ានាំឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍជាជំហានៗ​លើគ្រប់វិស័យ រហូតមកដល់ពេលនេះ។ ​សន្តិភាព​ និងភាពម្ចាស់ការលើគ្រប់យ៉ាង ធ្វើឱ្យ​កម្ពុជា​មានទំនាក់ ​ទំនងជាមួយប្រទេសនានានៅលើពិភព ​ជាពិសេសប្រទេសកម្ពុជា ​គឺជាប្រទេសឯករាជ្យ មានសិទ្ធិដឹកនាំ ​សកម្មភាពអភិវឌ្ឍន៍ ​សកម្មភាពនយោបាយដោយខ្លួនផងដែរ។អភិបាលខេត្តនានា បានសំដែងនូវជំនឿជឿងជាក់ថា ​ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​មានការចូលចូលគាំទ្រពីប្រជាពលរដ្ឋទូទាំងប្រទេស ​សុខសន្តិភាព នឹងត្រូវបាន​ថែរក្សា​តរៀងទៅ ​ជាពិសេសទោះស្ថិតក្នុងការលៈទេសៈដ៏លំបាក ​នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រទេសកម្ពុជា នឹងនៅតែទទួលបានការអភិវឌ្ឍរីកចម្រើនទៅមុខថែមទៀត៕សម្រួល៖ យន់ វ៉ាន់

សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងទទួលភ្ញៀវជាតិ និងអន្តរជាតិរាប់រយនាក់ ចូលទស្សនា

2021/11/09 08:08:05 pm        504
ភ្នំពេញ ៖ ក្រោយពីបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមនី្ទរ រោងភាពយន្ត និងរោងសម្តែងសិល្បៈនៅក្នុងរាជធានីភ្នំពេញ ទន្ទឹមនឹងនោះគិតត្រឹមព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ក៏ទទួលបានភ្ញៀវបរទេសក្នុងស្រុក ជាង៥០នាក់ និងភ្ញៀវជាតិរាប់រយនាក់ចូលទស្សនាក្នុងសារមនី្ទរ។នេះបើតាមលោក ហង្ស និស្ស័យ ប្រធានសារមនី្ទរឧក្រិដ្ឋ​កម្មប្រល័យពូជសាសន៍ទួលស្លែង ប្រាប់BTV ព័ត៌មាន​នាព្រឹក​នេះ​ថា សារមនី្ទរបានបើកដំណើរឡើងវិញនាថ្ងៃទី៣០ ​ខែតុលា ឆ្នាំ២០២១ ក្រោយ​ពី​ទទួល​បាន​សេចកី្ត​ប្រកាស​របស់​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ ដោយថ្នាក់ដឹកនាំ និង​បុគ្គលិករបស់សារមនី្ទរ ​បានរៀបចំ​បើក​ដំណើរការឡើងវិញ​រហូត​មកដល់ពេលនេះ​បានជាង០២​សប្តាហ៍មកហើយ ​។ក្នុងអំឡុងពេលនេះ សារមនី្ទរទទួលបានភ្ញៀវទេសចរជាតិ​ និង​អន្តរជាតិ អញ្ជើញចូល​មកទស្សនា​ជាបណ្តើរៗ​ ដោយ​អនុវត្តន៍តាមគោលការណ៍ស្តង់ដារប្រតិបតិ្ត(SOP) ​ដែលរៀបចំ​ឡើង​រវាង​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ​និងក្រសួងសុខាភិបាល​ ព្រមទាំងសេចកី្តណែ​នាំ​របស់​ក្រសួង​សុខាភិបាល។ជាចុងក្រោយលោក ហង្ស និស្ស័យ ប្រធាន​សារមនី្ទរឧក្រិដ្ឋកម្មប្រល័យ​ពូជ​សាសន៍ទួលស្លែង សង្ឃឹមថា​កំណើន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ នឹងកើន​ឡើងវិញ ​ជាពិសេស​នៅពេល​ដែលប្រមុខ​រាជ​រដ្ឋាភិបាលកម្ពុជា ​បាន​អនុញ្ញាត​ឲ្យ​មាន​ទេស​ចរណ៍​វ៉ាក់សាំង​ ចូល​ក្នុងព្រះរាជាណាចក្រកម្ពុជា នាដើមឆ្នាំ២០២២ ខាងមុខនេះឡើងវិញ។ ដូច្នេះ​ក្នុងនាម​ជា​មន្ត្រី​របស់​សារមនី្ទរឧក្រិដ្ឋ​កម្មប្រល័យ​ពូជសាសន៍​ទួលស្លែង បានត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុងការចូលរួមការពារនូវ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩​នេះ តាមរយៈយន្តការ​ដែល​រាជ​រដ្ឋាភិបាល ​បាន​ដាក់ចេញកន្លងមក​ គឺ៣កុំ ៣ការពារ ទន្ទឹមនឹងនោះ​សារមនី្ទរ ក៏​បានរៀបចំ​ផែន​ការ​ក្នុង​ការ​ជម្រាប ​និង​រំលឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិ​ ឲ្យមានការ​ប្រុងប្រយ័ត្ន​ក្នុងពេល​ទស្សនា​ក្នុង​សាល​ពិព័រណ៍៕អត្ថបទ រដ្ឋា

មេបក្សនយោបាយថា ស្មារតីឯករាជ្យជាតិជាគំរូ ដើម្បីការពារអធិបតេយ្យជាតិពីអាណានិគមបរទេស

2021/11/09 07:56:19 pm        636
​ភ្នំពេញ ៖ ក្នុងឱកាសកម្ពុជាប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨ អ្នកនយោបាយជាច្រើនបានចាត់ទុក និងតម្កល់ស្មារតីឯករាជ្យជាតិជាគំរូ ដើម្បីការពារអធិបតេយ្យជាតិពីអាណានិគមបរទេស។ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ខួបលើកទី៦៨ នេះ អ្នកនយោបាយមួយចំនួនបាន​សម្តែង​ការ​ដឹងគុណមិនអាចកាត់ថ្លៃបាន​របស់​ព្រះបរមរតនកោដ្ឋ ​សម្តេចព្រះនរោត្តម សីហនុ ដែលទ្រង់​​បាន​តស៊ូទាមទារឯករាជ្យពីអាណានិគមបារាំង។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ​បានមានប្រសាសន៍ប្រាប់BTV នៅថ្ងៃនេះថា ក្នុងនាមអ្នកនយោបាយមួយរូប លោកមានមោទនភាពចំពោះ​ស្នាព្រះហស្ត​របស់​ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុកជាច្រើនជូនកូនចៅជំនាន់ក្រោយ ​ពិសេសសម្រាប់​ អ្នកនយោបាយ ដែលត្រូវ​យកលំនាំ និងរក្សាជំហរឲ្យ​បាននូវការ​បង្រួបបង្រួម ​សំដៅ​ការ​ពារអធិបតេយ្យជាតិ​ពី​អាណានិគមបរទេស។ទន្ទឹមគ្នានេះ លោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានលើកឡើងថា ទិវា​ឯករាជ្យ​ជាតិ៩វិច្ឆិកានេះ ​គឺជាស្មារតី​សម្រាប់​អ្នក​នយោបាយ​ត្រូវចងចាំ​នូវ​និមិត្ត​រូប​នៃ​ឯករាជ្យភាព អធិបតេយ្យ​ភាពជាតិ​ និងឯកភាពជាតិ​ ដែលកម្ពុជា​ចាក​ផុត​ពីអាណានិគមបរទេស។ជាមួយគ្នានេះ លោក គុជ លី សហស្ថាបនិក​គណបក្សខ្មែរតែមួយ ​បានឲ្យដឹងដែរថា ទិវា​បុណ្យ​ឯករាជ្យជាតិនេះ ​មានសារៈសំខាន់​សម្រាប់អ្នកនយោបាយបន្តវេន ​អ្នក​សិក្សាស្រាវជ្រាវ​ និងបរទេស ដើម្បី​កត់​សម្គាល់​ចំពោះការតស៊ូ ​និង​របៀបស្វែងរកឯករាជ្យជាតិ ​នៃថ្ងៃទី៩ ​ខែវិច្ឆិកា ​ឆ្នាំ១៩៥៣ របស់​ព្រះបរមរតនកោដ្ឋ។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ​ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការ​ឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ​ព្រះបាទ​សម្ដេចព្រះនរោត្តម សីហនុ ​ព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គ ​ដែលបាន​លះបង់ព្រះកាយពល ​និង​ព្រះ​បញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំង​ដែល​សម្រេច​បាននៅ ​នៅថ្ងៃទី៩ ខែវិច្ឆិកា ​ឆ្នាំ១៩៥៣៕អត្ថបទសេក ឧត្តម

ពលរដ្ឋមួយចំនួនរៀបចំពីធីមង្គលការ បុណ្យនានាជាបណ្តើរៗ ក្រោយអនុញ្ញាត​ភ្ញៀវ​ចូលរួម​ត្រឹម​២០០នាក់

2021/11/09 07:15:35 pm        490
កណ្ដាល ៖ បន្ទាប់ពីសម្តេចតេជោ អនុញ្ញាតអោយរៀបចំពិធីមង្គលការឡើងវិញ ដោយកំណត់ភ្ញៀវ ចូលរួមច្រើនបំផុតត្រឹម២០០នាក់ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ មានពលរដ្ឋមួយចំនួន ចាប់ផ្តើមស្នើសុំច្បាប់ពីអាជ្ញាធរដើម្បីរៀបចំពិធីមង្គលការ និងបុណ្យនានាជាបន្តបន្ទាប់ ក្នុងគន្លងប្រក្រតីភាពថ្មី។បើតាមចៅសង្កាត់ចាក់អង្រែក្រោម នៅរាជធានីភ្នំពេញ និងចៅសង្កាត់ព្រែកឬស្សីនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី៩ ខែវិច្ឆិកានេះថា បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យពលរដ្ឋអាចរៀបចំពិធីមង្គលការ និងបុណ្យទានផ្សេងៗ កាលពីថ្ងៃទី១ ខែវិច្ឆិកា រហូតមកដល់ពេលនេះ គឺមាន​បណ្តា​ពលរដ្ឋ​ជាច្រើន​នៅក្នុងមូលដ្ឋានបានមកឃុំសង្កាត់ ស្នើសុំច្បាប់អនុញ្ញាតរៀបចំពិធីមង្គលការ និង​បុណ្យ​ទៅ​តាម​គន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ១៩។ក្នុងអំឡុងពេលពលរដ្ឋមកស្នើសុំច្បាប់អនុញ្ញាតរៀបចំពិធីមង្គលការ បុណ្យទានផ្សេងៗនោះ លោក ជា សុខៃ ចៅ​សង្កា​ត់ចាក់អង្រែក្រោម និងអាជ្ញាធរឃុំសង្កាត់ផ្សេងទៀតនៅក្រុងតាខ្មៅ បាន​ផ្តល់ណែនាំច្រើនជូនទៅម្ចាស់កម្មវិធី ​ពិសេស​ត្រូវផ្តល់កិច្ចសហការអនុវត្តវិធាន ៣កុំ ៣ការពារ និងអនុវត្តតាមកិច្ចសន្យា​ ដោយបានកំណត់មិនអោយភ្ញៀវ​ចូលរួម​លើ​ពី​២០០​នាក់​ជាដើម ហើយត្រូវប្រកាន់ខ្ជាប់វិធាន៣កុំ៣ការពារ។ទោះយ៉ាងណាក៏ដោយ បណ្តាពលរដ្ឋ ក៏សូមថ្លែងអំណរគុណដល់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែល​បាន​អនុញ្ញាត​ការរៀបចំពិធីមង្គលការ ​បុណ្យទាននានានេះ ខណៈគម្រោងផែនការ​រៀបចំ​ពិធី​មង្គលការ បុណ្យនោះ ត្រូវបាន​អាក់ខាន និងបានលើកពេលរៀបចំច្រើនលើកច្រើនសារមកហើយ ដោយសារបញ្ហាវិបត្តិមេរោគកូវីដ១៩។សូមបញ្ជាក់ថា នៅខណៈដែលប្រមុខរាជរដ្ឋាភិបាល ​បានប្រកាស​អនុញ្ញាត​រៀបចំមង្គលការ និង​បុណ្យទាន​នានា​នោះ រដ្ឋបាលរាជធានីភ្នំពេញ​ក៏បានចេញសេចក្តីសម្រេច​អនុញ្ញាត​រៀបចំ​ពិធី​មង្គលការ បុណ្យទាននានា ដោយកំណត់ភ្ញៀវ​ចូល​រួម​ត្រឹម២០០នាក់ ចាប់ពីថ្ងៃទី៨​ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។ ក្នុងប្រការ៣នៃសេចក្តីសម្រេចនោះ​ គឺបាន​ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាលខ័ណ្ឌ មន្ទីរវប្បធម៌ ​និងវិចិត្រសិល្បៈ​ និងមន្ទីរសុខាភិបាល​ សហការ​ចុះ​ត្រួតពិនិត្យទីតាំង​ប្រារព្ធ​ពិធីនោះ ដែន​សមត្ថ​កិច្ច​ ដើម្បីតាមដាន និង​ណែនាំ​ម្ចាស់​កម្មវិធីអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដារ​ស្តីពីការរៀបចំ​អាពាហ៍ពិពាហ៍​ និង​ពិធី​បុណ្យ​នានា​តាម​គន្លងប្រក្រតីភាពថ្មី SOP ។ ក្នុងករណីពិនិត្យឃើញថា​ ម្ចាស់កម្មវិធីមិនព្រមផ្តល់កិច្ចសហការ ឬអនុវត្ត​មិន​បាន​ត្រឹមត្រូវ បង្កហានីភ័យ​ចម្លងជំងឺកូវីដ១៩​ ត្រូវចាត់វិធានការផ្អាកការរៀបចំកម្មវិធីជាបន្ទាន់៕អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ៖ ទិវាបុណ្យឯករាជ្យជាតិ រំលឹកឲ្យឃើញ​ពី​ព្រះ​រាជ​បេសកកម្មរបស់​ព្រះបិតា​ឯករាជ្យជាតិ

2021/11/09 06:48:31 pm        545
ភ្នំពេញ ៖ ថ្ងៃថ្ងៃទី៩ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២១) ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។នៅលើទំព័រសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរ​ថា ពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៨ នៅវិមានឯករាជ្យ គឺ​ក្រោម​ព្រះរាជ​ធិ​បតីដ៏ខ្ពង់ ខ្ពស់បំផុតនៃព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីផ្លូវការ នៃទិវាបុណ្យឯករាជ្យជាតិលើកទី៦៨នេះ ​គឺមានការយាង និងអញ្ជើញចូលរួម​ពី​ថ្នាក់ដឹកនាំមន្ត្រីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ​មន្រ្តីរាជការ ​យុវជន យុវតី ​សិស្សានុ សិស្ស និងមហាជនជាច្រើនទៀត។ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រ ជារាស្ត្រខ្មែរ ​របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ​សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គបានលះបង់ព្រះកាយពល ​និង​ព្រះ​បញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌ ​នៃព្រះរាជបូជនីកិច្ច ​ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕អត្ថបទ៖ មុត សុទ្ធ

ក្រសួងពាណិជ្ជកម្ម ពង្រីងការត្រួតពិនិត្យទំនិញ និងអាហារមានសុវត្ថិភាពនៅតាមបណ្តាខេត្ត

2021/11/09 05:45:08 pm        518
ភ្នំពេញ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប បានប្រគល់រថយន្តពិសោធន៍ ចល័តផ្នែកម្ហូបអាហារចំនួន ៥គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី ខេត្តដើម្បីគាំទ្រដល់ សកម្មភាពការងាររបស់បណ្តាសាខា ក.ប.ប. ក្នុងការវាយតម្លៃអំពីអនុលោមភាព នៃផលិតផលម្ហូបអាហារ ។នៅក្នុងពិធីប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារចំនួន ៥គ្រឿង សម្រាប់ប្រើប្រាស់នៅតាមបណ្តារាជធានី-ខេត្ត នាថ្ងៃទី៨វិច្ឆិកា ម្សិលមិញនេះ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា​អគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន ក.ប.ប បាន​ផ្តាំផ្ញើ​ដល់​មន្រ្តី​តាមបណ្តាសាខា ​ត្រូវថែទាំនិងប្រើប្រាស់រថយន្ត ​និង​ឧបករណ៍វិភាគ​ប្រកប​ដោយ​ការ​​ទទួលខុសត្រូវ មាន​ប្រសិទ្ធភាព​និងប្រសិទ្ធផល។ឯកឧត្តម ​បាន​ផ្តាំផ្ញើ​ដល់មន្រ្តីជំនាញវិភាគ ​ត្រូវខិតខំសិក្សាស្រាវជ្រាវរកវិធីសាស្ត្រថ្មីៗ ដើម្បីធានា​ដល់​ការ​ត្រួត​ពិនិត្យ​ និង​វិភាគ​គុណភាព​ទំនិញពិសេសម្ហូបអាហារ​ សំដៅ​ធានា​ការពារសុខុមាលភាព​ជូន​ប្រជាពលរដ្ឋ ​ដែលជាអ្នក​ប្រើ​ប្រាស់។ការប្រគល់រថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារដល់បណ្តារាជធានី ​ខេត្តនាពេលនេះ ដើម្បី​គាំទ្រដល់ ​សកម្ម​ភាព​​ការ​ងាររបស់បណ្តាសាខា ​ក.ប.ប. ក្នុងការ​វាយ​តម្លៃអំពីអនុលោមភាព នៃ​ផលិតផលម្ហូបអាហារ ប្រព្រឹត្ត​ទៅបាន​ទាន់​ពេល​វេលា កាត់បន្ថយការចំណាយ​ថវិកា​ក្នុងការ​ចល័ត​រថយន្តពិសោធន៍ ​និងមន្រ្តីជំនាញ​ ពីរាជធានីភ្នំពេញ។គោលបំណងសំខាន់ គឺដើម្បី​បង្ខិត​ទាំងបច្ចេកទេស​ និងសម្ភារៈ ឲ្យកាន់តែជិតគោលដៅប្រតិបត្តិការ​សំដៅ​គាំទ្រ​ដល់ ​សកម្មភាព​ ដូចជា ៖ ត្រួតពិនិត្យទំនិញ​ដែល​ចរាចរនៅលើទីផ្សារ ពិសេស​ផ្សារនៅ​តាមបណ្តាតំបន់ដាច់ស្រយ៉ាល ប្រតិបត្តិការ​គាំទ្រ​ដល់​ការអនុវត្តប្រកាសអន្តរក្រសួង រវាង​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ​ស្តីពី​កិច្ច​សហការ​រវាង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករកម្ពុជា​ និងអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ​នីហរ័ណ ​អាហរ័ណ ​និង​បង្ក្រាប​ការក្លែងបន្លំ (កាំកុងត្រូល) ​ដែលបច្ចុប្បន្នជាអគ្គនាយកដ្ឋាន​ ក.ប.ប ដើម្បីសហការ ​ត្រួត​ពិនិត្យទំនិញនាំចេញ ​នាំ​ចូល​នៅ​តាម​ច្រកព្រំដែន​ និងប្រតិបត្តិការគាំទ្រ​ដល់​សកម្មភាពពិនិត្យ ​ស្រាវជ្រាវករណី ពុល​អាហារដែល​អាច​កើត​មាន​ជាយ​ថា​ហេតុ៕អត្ថបទ ៖ ឈិត បូរ៉ាវី

ព្រះមហាក្សត្រយាងជាព្រះរាជាធិបតីក្នុងទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ខួបលើកទី៦៨

2021/11/09 10:18:43 am        587
ភ្នំពេញ ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២០នេះ ស្ដេចយាងចូលរួមជាព្រះរាជធិបតីភាព ក្នុងទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៦៨ ស្ថិតនៅវិមានឯករាជ្យ។ក្នុងទិវាបុណ្យឯករាជ្យជាតិនោះដែរ ក៏មានការចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ,សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្ដាអង្គទូត​នៃ​បណ្ដាប្រទេសជាមិត្តប្រចាំកម្ពុជា មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ រាជវង្សានុវង្ស និងប្រជាពលរដ្ឋជាដើម។នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋបានលើកឡើងពី​គុណូបការៈ​មិន​អាច​កាត់ថ្លៃបាន របស់​ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ដែលទ្រង់បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​ ដែលត្រួតត្រាប្រទេសកម្ពុជា រយៈពេល៩០ឆ្នាំ។លើសពីនេះ ពួកគាត់​បាន​បង្ហាញ​មោទភាព​ដែលមានព្រះបរមរតនកោដ្ឋ​ បានរក្សាទុកស្នា​ព្រះហស្ត​ផ្សេងៗ​ជាច្រើនទៀត ទុកជូន​កូន​ចៅ​ជំនាន់ក្រោយ។ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ​ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជា​ការ​ឧទ្ទិស​ដល់ព្រះរាជបូជនីយកិច្ច​របស់​អតីត​ព្រះមហាក្សត្រ ​ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ​ព្រះបរមរតនកោដ្ឋ ​ដែលព្រះអង្គ​ដែលបានលះបង់ព្រះកាយពល ​និង​ព្រះ​បញ្ញាញាណ នៅក្នុងព្រះរាជបូជនីយកិច្ច​ទាមទារ​ឯករាជ្យពីអាណានិគមបារាំង ​ នៅថ្ងៃទី៩ ​ខែវិច្ឆិកា ឆ្នាំ១៩៥៣។បន្ទាប់ពីទទួលបានឯករាជ្យពីប្រទេសបារាំង ​កម្ពុជា​បានសាងសង់វិមានឯករាជ្យឡើង ​នៅឆ្នាំ១៩៥៨ ដើម្បី​ជា​និមិត្ត​រូប​ បញ្ជាក់​ថា ប្រទេសកម្ពុជា ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេសបារាំង ​មាន​សេរីភាពរួចផុត​ពី​អានិគមបរទេស ​និងសម្រាប់ជាស្តូបគោរព​វិញ្ញាណក្ខន្ធ ​ដល់អ្នកស្លាប់​ ក្នុង​បុព្វហេតុជាតិផងដែរ៕អត្ថបទ ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សយ៉ាងតិច​ ២៧នាក់ស្លាប់ បន្ទាប់ពីមាន​ការវាយប្រហាររបស់រុស្ស៊ី លើឃ្លាំង ជិតក្រុងគីវ
08/29/2026 05:08 PM
លោក Trump ប្រកាសពីកិច្ចព្រមព្រៀងភាគហ៊ុនដ៏​ធំរបស់អាមេរិក ក្នុងធនធាន​ប្រេង​របស់វ៉េណេស៊ុយអេឡា
08/29/2026 04:08 PM
សង្គ្រាមបង្ក​ផល​ប៉ះពាល់​អវិជ្ជមានលើ​​សេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកបង្កើនទណ្ឌកម្ម
08/29/2026 04:08 PM
អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
08/29/2026 03:08 PM
របាយការណ៍៖ សង្គ្រាម​អ៊ីរ៉ង់​ធ្វើ​ឱ្យ​​ស្តុក​យោធា​របស់​អាមេរិកថយ​ចុះ​ ដោយ​បន្ថយ​សមត្ថភាព​ការពារ​​សកល​
08/29/2026 02:08 PM
ពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
08/29/2026 11:08 AM
ប្រជាពលរដ្ឋ ១,៧២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ នៅស្រុកត្បូងឃ្មុំ ទទួលបានអំណោយមនុស្សធម៌ ដើម្បីសម្រាលការលំបាក
08/29/2026 10:08 AM
មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ នឹងចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន
08/29/2026 10:08 AM
UN បង្កើនជំនួយដល់ប្រទេសនេប៉ាល់ ខណៈជាង២ម៉ឺនគ្រួសារត្រូវការស្បៀងអាហារក្នុងពេលមហន្តរាយទឹកជំនន់
08/29/2026 10:08 AM
ភ្លៀង និងហានិភ័យផ្សេងៗនៃទឹកជំនន់បន្ថែមទៀតធ្វើស្មុគស្មាញដល់ការជួយសង្គ្រោះរបស់ចិន នៅតំបន់ទីបេ
08/29/2026 10:08 AM