សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

បែចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ​និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ​ នៅ​ភ្នំពេញ​ត្រូវ​រុះរើ​ ឬ​ចល័ត​ចេញ​ជាបន្ទាន់

2021/06/02 06:31:18 pm        1002
ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូនដំណឹង​ឱ្យ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់​ចំពោះ​ បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ​ម្ចាស់ផ្ទះ​តូចៗ ​និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ ដោយ​ទុក​រយៈពេល ០១ សប្ដាហ៍​។នៅ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដីជូនដំណឹង ​ដោយបញ្ជាក់​ថា កន្លងមក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ​ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ ហើយ​កន្លែង​ខ្លះ​ បាន​ប្រែក្លាយជា​កន្លែង​ស្នាក់នៅ​ដោយ​ខុសច្បាប់​ យ៉ាង​អានាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវា​ចរ ​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ​មាន​ចរន្តទឹក​ហូរ គោក​រាក់​ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី ​និង​ការ​បញ្ចេញ​កាកសំណល់ ការ​បន្ទោបង់​ពាស វាល​ពាស កាល​ក្នុង​ទន្លេ ​ធ្វើឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ​ខូចគុណភាព​ទឹក ​បំពុល​បរិស្ថាន ​និង​ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​។ចំពោះមុខ ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុបបំបាត់​បាតុភាព​អសកម្ម​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ ​តម្រូវ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​ ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់​ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់ ​ដោយ​ទុក​រយៈពេល ០១ សប្ដាហ៍ ​គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តី​ជូនដំណឹង​នេះ​តទៅ​។ ផុត​រយៈ​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការខូចខាត ​ឬ​ការបាត់បង់​ណាមួយ​ឡើយ​ ហើយ​ក្នុង​ករណី​រឹងរូស​អាជ្ញាធរ​មូលដ្ឋាន ​និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់​។ ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើឱ្យ​ប្រជាពលរដ្ឋ​ប្តូរ​ទម្លាប់​ពី​ការ​ចិញ្ចឹម​ត្រី​តាម​បែ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ​៕​អត្ថបទ ៖ វ៉ាន់ដា

សម្ដេច​តេជោបញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​​អាមេរិក​ពេញ​ចិត្ត​នឹង​ទង្វើ​មនុស្ស​ធម៌​​របស់​កម្ពុជា ក្រោយ​អនុញ្ញាត​ឱ្យ​នាវា MS Westerdam ចូល​ចត​កាល​ពី​ឆ្នាំ​មុន

2021/06/02 05:53:07 am        440
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​ថា មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​​បាន​បង្ហាញ​នូវ​ការ​ពេញ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​ជំនួប​រវាង​សម្ដេច និង​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy R. Sherman នៅឯ​វិមាន​សន្តិភាព​នៅ​រសៀល​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ទៀត​ថា អនុ​រដ្ឋ​មន្ត្រី​អាមេរិក​រូប​នេះ ពេញ​ចិត្ត​ទៅ​នឹង​ការ​គាំ​ទ្រ​របស់​កម្ពុជា​ចំពោះ​កិច្ចការ​ស្វែង​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ជាង​នេះ​ទៅ​ទៀត ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា អ្នកស្រី Wendy R. Sherman ពេញ​ចិត្ត​នឹង​​ទឹក​ចិត្ត​មនុស្ស​ធម៌​របស់​កម្ពុជា បន្ទាប់​ពី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​អន្តរជាតិ MS Westerdam បាន​ចូល​ចត​នៅ​កំពង់ផែ​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​មុន។នាវា​ទេសចរណ៍​អន្តរជាតិ MS Westerdam ដែល​ផ្ទុក​ទៅ​ដោយ​មនុស្ស​រហូត​ដល់ ២ ២៥៧​នាក់​រួម​ទាំង​បុគ្គលិក និង​នាវិក​​ផង​នោះ ត្រូវ​បាន​ប្រទេស និង​ដែន​ដី​នានា មិន​ទទួល​ឱ្យ​ចូល​ចត​នោះ​ឡើយ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន ដោយសារ​តែ​ក្ដី​បារម្ភ​អំពី​ករណី​ឆ្លង​មេរោគ​​កូវីដ-១៩​នៅ​លើ​នាវា​នោះ។ប៉ុន្តែ នាវា​ទេសចរណ៍​អន្តរជាតិ​មួយ​គ្រឿង​នេះ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឱ្យ​ចូល​ចត​នៅ​កំពង់ផែ​​ព្រះសីហនុ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ហើយ​មួយ​ថ្ងៃ​បន្ទាប់​ចំ​ទិវា​នៃ​ក្ដី​ស្រឡាញ់​នោះ សម្ដេច​តេជោ ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ជាច្រើន​រូប បាន​ទៅ​ទទួល​ស្វាគមន៍​អ្នក​ដំណើរ​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ចុះ​ពី​នាវា​ទេសចរណ៍​មួយ​គ្រឿង​នោះ៕

ខេត្ត​បន្ទាយមានជ័យ​ រក​ឃើញ​ពលរដ្ឋ​៣៩​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​ពលករ​ខ្មែរ​ទើប​ត្រឡប់​ពី​ប្រទេស​ថៃ

2021/06/02 05:19:34 am        305
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ ៣៩​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​ជា​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ​ចំនួន ៣០​នាក់ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ​។ចំណែក​ឯ​ករណី​ឆ្លង​ថ្មី ០៨​នាក់​ទៀត រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា បាន​រក​ឃើញ​លើ​ពលរដ្ឋ​នៅ​ក្នុង​​ទីក្រុង​ប៉ោយប៉ែត​ទាំង​អស់ ក្នុង​នោះ​មាន​ទាំង​កុមារា​ម្នាក់​អាយុ ៧​ឆ្នាំ និង​ទារក​អាយុ ២​ខួប​ផង​ដែរ។រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៦​នាក់​ទៀត​ នៅ​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ស្នើ​ដំណោះ​ស្រាយ​៣​ចំណុច​ សម្រាប់​បញ្ហា​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាំង​ពី​ទសវត្សរ៍​១៩៧០

2021/06/01 10:47:55 pm        443
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្នើ​ទៅ​អាមេរិក​បង្វែរ​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​ជំនាន់ លន់ នល់ ឱ្យ​ទៅ​ជា​ជំនួយ​មនុស្ស​ជួយ​ដល់​វិស័យ ៣​សំខាន់ៗ​របស់​កម្ពុជា។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​ការ​លើក​ឡើង​នូវ​ដំណោះ​ស្រាយ​បំណុល​ចាស់​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច បន្ទាប់​ពី​ជំនួប​​របស់​សម្ដេច​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក អ្នក​ស្រី Wendy R. Sherman នៅ​ឯ​វិមាន​សន្តិភាព​នៅ​រសៀល​ថ្ងៃ​នេះ។នៅ​លើ​ទំព័រ​ហ្វេសប៊ុក សម្ដេច​តេជោ ហ៊ុន សែន បាន​​បញ្ជាក់​បន្ថែម​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​ទៅ​ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន (Joe Biden) ឱ្យ​ពិចារណា​ដោះ​ស្រាយ​បំណុល​ដែល​កម្ពុជា​ជំពាក់​អាមេរិក​តាម​វិធី​៣។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ស្នើ​​ទៅ​អាមេរិក​ឱ្យ​អនុញ្ញាត​ឱ្យ​កម្ពុជា​សង​បំណុល​នេះ​ឡើង​វិញ​បន្តិចៗ ហើយ​កម្ពុជា​ក៏​ស្នើ​សង​បំណុល​នេះ​ជាមួយ​ការ​ប្រាក់​មិន​លើស​ពី ១​ភាគរយ។សម្ដេចតេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កម្ពុជា​ស្នើ​ទៅ​អាមេរិក​ឱ្យ​បង្វែរ​បំណុល​នេះ​ខ្ទង់ ៧០​ភាគរយ​ មក​ជា​ជំនួយ​សម្រាប់​ជួយ​ដល់​វិស័យ​អប់រំ វិស័យ​វប្បធម៌ និង​សកម្មភាព​ដោះ​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។កម្ពុជា​បាន​ជំពាក់​បំណុល​អាមេរិក​តាំង​ពី​របប​សាធារណរដ្ឋ​ខ្មែរ​ដែល​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ លន់ នល់ ដែល​បំណុល​នោះ ត្រូវ​បាន​កម្ពុជា​​ចាត់​ទុក​ជា​«បំណុល​កខ្វក់» ដែល​ត្រូវ​បាន​ប្រើ​សម្រាប់​​ការ​ធ្វើ​សង្គ្រាម​នៅកម្ពុជា៕

យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ ​ពលរដ្ឋ​កម្ពុជា​ជាង ២​លាន​នាក់​ហើយ​ ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់

2021/06/02 04:30:44 am        339
ភ្នំពេញ៖ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន ៦៤​​​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​ជាង ៣​ខែ​​កន្លង​មក​នេះ។​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​បែប​នេះ​នៅ​ក្នុង​​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​​ទើប​ចេញ​នៅ​យប់​នេះ។​របាយការណ៍​​នោះ បាន​ឱ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​​ប្រទេស​ម្រេច​បាន ២៦.៤៩​ភាគរយ​​នៃ​ចំនួន​ប្រជា​ពលរដ្ឋ ១០​លាន​នាក់ដែល​រាជ​រដ្ឋាភិបាល​កំណត់​ចាក់​វ៉ាក់សាំង​នៅ​ឆ្នាំ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ជាង ២​លាននាក់​ហើយ​ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​​ហើយ។យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បានចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ហើយ​គិត​មក​ដល់​ថ្ងៃ​នេះ យុទ្ធនាការ​នេះ​បាន​ដំណើរការ​អស់​រយៈ​ពេល ១១២​ថ្ងៃ​ហើយ។ក្នុង​រយៈ​ពេល​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស បាន​ទទួល​ពលរដ្ឋ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាក់សាំង​ដល់​ទៅ​ជាង ២​លាន ៧០​ម៉ឺន​នាក់ ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជាង ៥​​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យចាក់​វ៉ាក់សាំង​នោះ​ឡើយ​ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគេ៕

លោកជំទាវ អនុរដ្ឋមន្ត្រីការបរទេសអាមេរិករីករាយដែលបានឃើញទំនាក់ទំនងកាន់តែល្អរវាងកម្ពុជា និងអាមេរិក ហើយសម្តេចតេជោ ក៏ស្នើឱ្យអាមេរិកពិចារណាបញ្ហាលុបបំបាត់បំណុលដែលកម្ពុជាជំពាក់

2021/06/02 04:18:17 am        563
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន​ប្រសា​សន៍​ស្នើឱ្យសហរដ្ឋ​អាមេរិក ជាពិសេសប្រធានាធិបតី ចូ បៃដិន ពិនិត្យពិចារណា​ទៅលើបញ្ហាបំ​ណុលដែលក​ម្ពុជា​ជំពាក់​អាមេរិក​តាម​វិធីទ្វេភាគី។ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក​ ចូល​ជួប​សំដែង​ការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នារសៀលថ្ងៃ​ទី១មិថុនានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ​ បានបញ្ជាក់ប្រាប់ដល់​ក្រុមអ្នក​យក​ព័ត៌មានថា៖​ នៅ​ក្នុង​ជំនួបនេះ​សម្តេចតេជោ បានមានប្រសាសន៍ថា៖បញ្ហាបំណុលដែលកម្ពុជាជំពាក់អាមេរិក គឺសូមអនុញ្ញាត​ឱ្យក​ម្ពុជា​អាចសង អាមេរិកបន្តិចម្តងៗឬបង្វែរការជំពាក់នេះ​មក​ជាជំ​នួយសម្រាប់កា​រអ​ភិ​វ​ឌ្ឍលើវិស័យផ្សេ​ង​ៗ​ដ​ល់ប្រទេស​កម្ពុជា។ សូមបញ្ជាក់ថា៖ លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក អញ្ជើញបំពេញ ទស្សនកិច្ចនៅកម្ពុជា រយៈពេល១ថ្ងៃ គឺនៅ ថ្ងៃទី០១ ខែមិថុនា ដោយកម្ពុជាស្ថិតក្នុងប្រទេសបី ក្នុងចំណោម​ប្រទេស​១០របស់អាស៊ាន ដែលត្រូវបានលោកជំទាវជ្រើសរើសយកក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ១១ថ្ងៃ ទៅកាន់​ប្រទេសចំនួន ៥ ចាប់ពីថ្ងៃទី ២៥ ខែឧសភា ដល់ ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ ដោយទស្សនកិច្ចដំបូង លោក​ជំទាវ បានទៅកាន់ប្រទេសប្រទេសបែលហ្ស៊ិក ហើយបន្តទៅ តួកគី , ឥណ្ឌូនេស៊ី ,កម្ពុជា និងបន្ត​ទៅ​ប្រទេស ថៃ ផងដែរ៕ អត្ថបទ៖ មុត សុទ្ធ

អាជ្ញាធរខេត្តបាត់ដំបង ស្នើកសិករបង្កើនការយល់ដឹងលើការធ្វើកសិកម្មទំនើប និងតាមដានធាតុអាកាស

2021/06/02 03:01:30 am        320
បាត់ដំបង៖ ខណៈរដូវវស្សាបានឈានមកដល់ និងល្បាយទឹកភ្លៀងនាដើមឆ្នាំនេះ បានធ្លាក់រាយប៉ាយល្អនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញទៅប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនការដាំដុះស្រូវ ដំណាំផ្សេងៗឲ្យបានទាន់ពេលវេលា និងត្រូវចេះតាមដានស្ថានភាពការប្រែប្រួលអាកាសធាតុ ពិសេសការព្យាករណ៍អាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម។ក្នុងឱកាសយកអំណោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ នៅស្រុកសង្កែ នាថ្ងៃទី០១ ខែមិថុនាឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត មានប្រសាសន៍ថា បច្ចុប្បន្នវិស័យជាច្រើននៅលើពិភពលោកកំពុងមានការរីកចម្រើន ក្នុងនោះក៏មានវិស័យកសិកម្មមួយផងដែរ ដែលមានការភ្ជួររាស់ ការប្រើប្រាស់ថ្នាំ ការប្រើជី ការប្រមូលផល និងការដឹកជញ្ជូនជាដើម មានលក្ខណៈទំនើប និងាយស្រួលជាងមុន។ ឯកឧត្តមបន្តថា ស្របតាមការអភិវឌ្ឍជឿនលឿនទៅមុខរបស់ពិភពលោកកសិករគួរខិតខំរៀនបច្ចេកទេសការធ្វើកសិកម្ម ពិសេសការធ្វើដំណាំស្រូវ តាមរយៈការចេះជ្រើសរើសពូជឲ្យត្រូវតម្រូវការទីផ្សារ ការថែទាំជាដើម ដើម្បីទទួលបានទិន្នផលល្អ និងស្របតាមស្ដង់ដារ ហើយត្រូវចេះតាមដានការព្យាករណ៍របស់ក្រសួងធនធានទឹក ដើម្បីឲ្យការបង្កបង្កើនដំណាំស្រូវ ឲ្យបានទាន់ពេលវេលា។ ឯកឧត្ដម ក៏បានជំរុញកសិករទាំងអស់ ត្រូវចេះជ្រើសរើសពូជស្រូវឲ្យឆ្លើយតបនិងពេលវេលារដូវកាល ពិនិត្យលទ្ធភាពទឹកសម្រាប់ស្រោចស្រព ពិសេសប្រភពទឹក តើអាចបំពេញតាមតម្រូវការបានកម្រិតណា ចៀសវាងជួបបញ្ហាខ្វះខាតទឹកដាក់ស្រូវ ធ្វើឲ្យមានការខាតបង់ថវិកា និងពេលវេលា។ឯកឧត្តម ក៏បានក្រើនរំលឹកដល់អាជ្ញាធរនៅក្នុងមូលដ្ឋានទាំងអស់ រួមទាំងប្រជាពលរដ្ឋត្រូវបន្តទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ តាមវិធានការនានា របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្តីណែនាំផ្សេងៗរបស់រដ្ឋបាលខេត្តឲ្យខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បំផុត៕អត្ថបទ៖ បាន សុខរិទ្ធ

ជំនួប​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នឹង​នាំមក​នូវ​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​

2021/06/02 01:47:38 am        622
​ភ្នំពេញ៖ ​ក្នុង​ឱកាស​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស សហរដ្ឋអាមេរិក ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី​០១​មិថុនា​នេះ ដែល​ទស្សនកិច្ច​នេះ នឹង​នាំមក​នូវ​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ​កាន់តែ​ល្អប្រសើរ​ជាង​មុនរវាងសហរដ្ឋអាមេរិក និង​កម្ពុជា​។​​បើតាមឯកឧត្តម កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ដែល​បាន ប្រាប់ដល់​ប្រព័ន្ធ​សារព័ត៌មាន បាន​បញ្ជាក់​ថា អំឡុងពេល​បំពេញ​ទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី០១ មិថុនា គឺដើម្បី​ពិភាក្សា​អំពីការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី រវាងប្រទេសទាំងពីរ​កម្ពុជា អាមេរិក វាជា ទម្លាប់​ការទូត​មួយ ក្រោយមន្ត្រីការទូតថ្មី នៃ​រដ្ឋាភិបាល​ថ្មី របស់​ប្រទេសមួយ​ឡើងកាន់តំណែង​នោះ អ្នកការទូត នៃ​រដ្ឋាភិបាល​ថ្មី នៃ​ប្រទេស​នោះ តែងទៅកាន់តំបន់សំខាន់ៗ ដែលត្រូវតែពង្រឹង ទំនាក់ទំនង ឬ​ក៏ដើម្បីរក្សាផលប្រយោជន៍នៅក្នុងតំបន់នោះ។​​​ដោយឡែក​ខាង​ភាគី​សហរដ្ឋអាមេរិក​វិញ បើតាម​ក្រសួងការបរទេសអាមេរិក ក៏បាន​ឱ្យដឹងថា លោកជំទាវ Wendy Ruth Sherman និង​ពាំនាំ​ការ​ប្តេជា្ញ​ចិត្ត​របស់​សហរដ្ឋ​អាមេរិក ចំពោះភាពចាំបាច់ នៅ​អាស៊ាន និង​ដំណោះស្រាយ​បញ្ហាកម្រិតទ្វេភាគី និងតំបន់ផងដែរ។ អាមេរិកក៏នឹងជំរុញប្រទេស មីយ៉ាន់ម៉ា​ឲ្យ​បញ្ឈប់​អំពើហិង្សា ដោះលែង​អ្នកជាប់ឃុំ ដែលខ្លួនថា ជាអំពើអយុត្តិធម៌ និងស្តារ ប្រទេស​មីយ៉ាន់​។​​សូម​បញ្ជាក់​ថា​​ លោកជំទាវ Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស សហរដ្ឋអាមេរិក អញ្ជើញ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០១ ខែមិថុនា ដោយ​កម្ពុជា ស្ថិត​ក្នុង​ប្រទេស​បី ក្នុងចំណោម​ប្រទេស​១០​របស់​អាស៊ាន ដែល​ត្រូវ​បាន​លោកជំទាវ​ជ្រើស​រើស​យក ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន ១១​ថ្ងៃ ទៅកាន់​ប្រទេស​ចំនួន៥ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ​២០២១ ដោយ​ទស្សនកិច្ច​ដំបូង លោកជំទាវ បាន​ទៅកាន់​ប្រទេស​ប្រទេសបែ​លហ្ស៉ិ​ក ហើយ​បន្តទៅតួ​ក​គី , ឥណ្ឌូនេស៊ី ,​កម្ពុជា និង​បន្តទៅ​ប្រទេស ថៃ ផងដែរ​៕ ​អត្ថបទ​៖ មុត សុទ្ធ ​

កាកបាទក្រហមកម្ពុជា​ ប្រគល់​ថវិកា ​១​លាន​ដុល្លារ​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

2021/06/02 01:15:30 am        524
​ភ្នំពេញ៖ នា​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា លោកជំទាវ​ ពុំ​ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​ឯកឧត្តម រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជានា​យក​ប្រតិបត្តិ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា តំណាង​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ​ អូន ​ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រុមការងារ​។ ដោយ​នៅ​ក្នុងជំនួប​នេះ ​បាន​ពិភាក្សា​អំពី​វឌ្ឍនភាព​ការងារ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា មន្ទីរពេទ្យ​គន្ធបុប្ផា និង​ការងារ​សំខាន់ៗ​របស់​កាកបាទក្រហម​កម្ពុជា ព្រមទាំង​ការ​ផ្តល់​វិភាគទាន​ប្រចាំឆ្នាំ​នូវ​ថវិកា​ចំនួន​១​លាន​(១ ០០០ ០០០) ដុល្លារ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផងដែរ​។​​តាម​ការផ្តល់​ព័ត៌មាន​ពី​ឯកឧត្តម តាំង សាមឿន លេខាធិការ សម្តេច​កិ​ត្ត​ព្រឹ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន បាន​អោយដឹងថា ក្នុងជំនួប​នេះ​លោកជំទាវ ពុំ ចន្ទី​នី បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ប្រតិភូ​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។ ជាមួយគ្នា​នោះ​លោកជំទាវ​អគ្គលេខាធិការ ក៏បាន​ពាំនាំ​នូវ​ក្តី​នឹករលឹក និង​ការសួរសុខទុក្ខ​ពី​សំណាក់ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​កុមារ​ទាំងអស់​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ជាពិសេស​ក្នុង​ថ្ងៃ​នៃ​ទិវា​កុមារ​អន្តរជាតិ​១ មិថុនា​នេះ សូមឱ្យ​បាន​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ទាំងឡាយ​។​​ក្នុងឱកាស​នេះដែរ លោកជំទាវ ពុំ ចន្ទី​នី បាន​ជម្រាប​ជូន​អំពី​សកម្មភាព​កៀរគរ និង​ទទួល​ថវិកា​សប្បុរស និង ការអនុវត្ត​សកម្មភាព​សប្បុរសធម៌ របស់​កាកបាទក្រហម​កម្ពុជា​នាពេល​កន្លងមក ដូច​ជា​ការ​ចុះជួយ​ដល់​បណ្តា​ប្រជាជន​រងគ្រោះ និង​មានការ​លំបាក​ផ្នែក​ជីវភាព ជាពិសេស​ក្នុងខណៈ​ពេល​ដែល​ជំងឺ​កូ​វី​៨-១៩ បាននិងកំពុង​រាតត្បាត ក៏​ដូចជា​សកម្មភាព​សំខាន់​ផ្សេងៗ​ទៀត​។ បន្ថែម​លើ​សកម្មភាព​មនុស្សធម៌​សំខាន់ៗ​ជាច្រើន​នោះ កាកបាទក្រហមកម្ពុជា​បាននិងកំពុង អនុវត្ត​ការបន្ត​ជួយឧបត្ថម្ភ​ថវិកា​ប្រចាំឆ្នាំ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​។ លោកជំទាវ​បាន​អោយដឹងទៀតថា នេះ​ជា​លើក​ទី​១០​ហើយ ដែល​កាកបាទក្រហមកម្ពុជា បានផ្ដល់​វិភាគទាន​ប្រចាំ​ឆ្នាំ​ដល់​មន្ទីរពេទ្យ​គ​ន្ធ​បុប្ផា ដែល​ក្នុង​មួយឆ្នាំៗ​នូវ​ថវិកា​ចំនួន​១​លាន​(១.០០០ ០០០)​ដុល្លារ​អាមេរិក​។ ចាប់តាំងពី​ឆ្នាំ​២០១២​មក ក្នុង​គោលដៅ​ជួយសង្គ្រោះ​កុមារ​នៅ​កម្ពុជា តាមរយៈ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង​។​​ឯកឧត្តម រស់ សីល​វ៉ា ក៏បាន​ជម្រាប​ជូន​លោកជំទាវ ពុំ ចន្ទី​នី អំពី​វឌ្ឍនភាព​ការងារ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ផងដែរ ទាំង​ក្នុង​ទិដ្ឋភាព​ប្រតិបត្តិការ និង​ទិដ្ឋភាព​ហិរញ្ញវត្ថុ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​កៀរគរ​មូលនិធិ ដែល​បាននិងកំពុង​រង​ផលប៉ះពាល់​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូដ​-១៩ ដែល​ធ្វើឱ្យមាន​ការថយចុះ នៃ​ទំហំ​ថវិកា​បរិច្ចាគ​ពី​សំណាក់​សប្បុរសជន​នានា ដូចជា​ការថយចុះ​នៃ​ថវិកា ដែល​ទទួលបាន​ពី​ការ​កាត់​កម្រៃ​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណី​ដ្ឋា​ន​អង្គរ​ដើម ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ទេសចរ​អន្តរជាតិ​។ ​លោកជំទាវ ពុំ ចន្ទី​នី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន ចំពោះ​ឯកឧត្តម រស់ សីល​វ៉ា និង​លេខាធិការដ្ឋាន​​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​អនុវត្ត​ការងារ និង​កៀរគរ​មូលនិធិ​ដើម្បី​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុងការ​ជួយសង្គ្រោះ​កុមារ​នៅ​កម្ពុជា​។ និង​ជូនពរ​លោកគ្រូ​-​អ្នកគ្រូ​ពេទ្យ និង​បុគ្គលិក​ទាំងអស់​របស់​ម​ន្ទីរ​ពេទ្យ ដែល​បាននិងកំពុង​បំពេញបេសកកម្ម​ពិនិត្យ និង​ព្យាបាល​កុមារ​នៅ​កម្ពុជា​យ៉ាង​សស្រាក់សស្រាំ ប្រកបដោយ​គុណភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​ខ្ពស់ និង​ជៀស​ផុតពី​ជំងឺ​ចង្រៃ​ទាំងឡាយ​៕ ​​

ខេត្តកំពត ​រកឃើញ​ពលរដ្ឋ​ ៥៧​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ភាគច្រើន​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​នៅ​ច្រក​ទ្វារ​ព្រំដែន​តន់​ហន់​

2021/06/02 12:26:45 am        378
​កំពត​៖ រដ្ឋបាល​ខេត្តកំពត​ ប្រកាស​ពី​ការរកឃើញ​ប្រជាពលរដ្ឋ ៥៧​នាក់​ទៀត​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅ​ថ្ងៃនេះ ដែល​ភាគច្រើន​ជា​បុគ្គលិក​កាស៊ីណូ និង​ពលរដ្ឋ​រស់នៅ​ក្នុងស្រុក​កំពង់ត្រាច​ដែល​បាន​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​នៅ​ច្រក​តន់​ហន់​។​​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ រដ្ឋបាល​ខេត្តកំពត​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំងអស់នេះ ត្រូវបាន​រកឃើញ​លើ​បុគ្គលិក​កាស៊ីណូ​ចំនួន ១៧​នាក់ ដែល​បម្រើ​ការងារ​នៅកាស៊ី​ណូ សុខ គឹម​ម៉េង ស្ថិតនៅ​ច្រកទ្វារ​ភាគី​តន់​ហន់ នៅក្នុង​ស្រុក​កំពង់ត្រាច​។​​រដ្ឋបាលខេត្ត​នេះ​បានឱ្យដឹង​ទៀតថា ករណី​ឆ្លង​ថ្មី​នេះ ក៏ត្រូវ​បាន​រកឃើញ​លើ​កសិករ​ចំនួន ៣៤​នាក់​ផងដែរ ដែលជា​ពលរដ្ឋ​រស់នៅ​ស្រុក​នានា​របស់​ខេត្ត​មួយ​នេះ​។​​ក្រៅពីនេះ ករណី​ឆ្លង​ថ្មី​នេះ ក៏បាន​កើតឡើង​ផងដែរ​លើ​កុមារា​ម្នាក់​អាយុ ៧​ឆ្នាំ និង​កុមារី​ម្នាក់​អាយុ ៥​ឆ្នាំ​។​​រដ្ឋបាល​ខេត្តកំពត​ប​ញ្ជា​ក់ថា អ្នកជំងឺ​កូ​វីដ​-១៩​ទាំង ៥៧​នាក់​នេះ ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​កូ​វីដ​-១៩​ស្ថិតក្នុង​បរិវេណ​វិទ្យាល័យ​ព្រះបិតា​ជាតិ និង​មណ្ឌល​ព្យាបាល សុខ គីម​ម៉េង​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ៖ បេក្ខជនប្រឡងជាប់បាក់ឌុបឆ្នាំនេះសរុប ១២៥ ៩៧៥នាក់ ត្រូវជា ៨៤.០៦ភាគរយ ខណៈជាប់និទ្ទេស A ចំនួន ២ ០២២នាក់
09/01/2026 01:09 PM
ក្រុម AOT បន្តចុះសង្កេតការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ និងលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស
09/01/2026 01:09 PM
សហគ្រិនស្រ្ដី៖ ផលិតផលខ្មែរមានការគាំទ្រច្រើនពីពលរដ្ឋ និងកំពុងលក់ក្នុងទីផ្សារអន្ដរជាតិ
09/01/2026 12:09 PM
ពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត បន្ដវគ្គជម្រុះជុំទី២ ខណៈស្ទឹងត្រែង ត្រូវការ ៣ពិន្ទុទៀត ដើម្បីកក់កៅអីវគ្គ ១/៤ មុនគេ
09/01/2026 12:09 PM
ឱកាសការងារជាង៣ម៉ឺនកន្លែង ត្រៀមសម្រាប់យុវជននៅពិព័រណ៍ជាតិការងារ និងផលិតភាពការងារឆ្នាំនេះ
09/01/2026 12:09 PM
កម្ពុជាលាតត្រដាងអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមដោយថៃឈ្លានពានដល់ក្រុម AOT និងអនុព័ន្ធយោធា
09/01/2026 12:09 PM
ពង្រីកទីផ្សារកាន់តែទូលំទូលាយ ផលិតផលខ្មែរមានវត្តមាននៅ ៧០០ទីតាំងផ្សារទំនើប​ទូទាំងប្រទេស
09/01/2026 12:09 PM
គ្រាប់បែកបំផ្ទុះរថយន្តនៅជិតស្ថានីយ៍នគរបាលម៉ិកស៊ិកបណ្តាលឱ្យមនុស្សជាង១០នាក់របួស និងបំផ្លាញលំនៅឋាន
09/01/2026 12:09 PM
រដ្ឋមន្រ្ដីធនធានទឹក ដឹកនាំកិច្ចប្រជុំចង្អៀត ដើម្បីរៀបចំផែនការ​យុទ្ធសាស្ត្រ​ពង្រីក​សក្តានុពល​អាង​ទឹក​តំបន់​ប៉ូលទី៤ តាមបណ្តោយជួរព្រំដែនភាគខាងលិចប្រទេសកម្ពុជា
09/01/2026 11:09 AM
ក្រុម AOT ចុះសង្កេតការណ៍ នៅចំណុចបង្គោលព្រំដែនលេខ៧២ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង
09/01/2026 11:09 AM