សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ​គ្រោង​ដាក់​ដំណើរការ​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩

2021/05/24 08:49:36 pm        518
ភ្នំពេញ ៖ ​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ព្រឹក​ថ្ងៃទី​២៤ ​ខែឧសភា ឆ្នាំ​២០២១​នេះ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​ គ្រោង​ដាក់​ដំណើរការ​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19 នាពេល ខាងមុខនេះ​។ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​ថ្លែងថា ការរៀបចំ​បន្ថែម​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នេះ​ គឺជា​ការ​ប្រតិបត្តិ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត ​បានសម្រេច​ឲ្យ​រៀបចំ​នូវ​សេវា​ជួយសង្គ្រោះ​បន្ទាន់​លើ​ផ្នែក​អុក​ហ្ស៊ី​ហ្សែ​ន ​ចំពោះ​អ្នកជំងឺ​ធ្ងន់​។ ដូច្នេះ​ក្រៅពី​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្រសួង​សុខាភិបាល​ បាន​ពង្រីក​រួចហើយ​ចំនួន​១៥០​គ្រែ ​និង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ សែន​សុខ​២ ចំនួន​១០០​គ្រែ ​និង​មណ្ឌល​សុខភាព​ចាក់អង្រែ​ ចំនួន​១០០​គ្រែ​។ ​ដោយឡែក​សម្រាប់​ម​នី្ទ​រ​ពេទ្យ​អង្គឌួង ​ដែល​គ្រោង​ដាក់​ដំណើរការ​អគារ​សង្គ្រោះ​បន្ទាន់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ មាន​ចំនួន​៣៥​គ្រែ និង​ក្រុម​គ្រូពេទ្យ​សម្រាប់ ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​មាន​ចំនួន​៦០​នាក់​ផងដែរ​។ បញ្ហា​ជំងឺ​កូ​វីដ​១៩ មិនទាន់​មានការ​ថមថយ ខណៈដែល​ក្រសួងសុខាភិបាល​បន្ត​បង្កើន​ការប្រុង​ប្រយ័ត្ន​ជានិច្ច ដូចជា​ការពង្រីក​ទីតាំង​បន្ថែម​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ទាំង​កម្រិត​ស្រាល កម្រិត​មធ្យម និង​កម្រិត​ធ្ងន់ និង​រាជរដ្ឋាភិបាល បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​ជូន​ប្រជាពលរដ្ឋ ដែល​ជា​ទូទៅ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ដែល​ចាក់​វ៉ាក់សាំង​រួច មិនសូវ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​នោះទេ​៕អត្ថបទ រដ្ឋា

ប្រធាន​ក្រុមការងារ​ ចុះជួយ​ឃុំ​ក្នុង​ខេត្តស្វាយរៀង​ ស្នើឱ្យ​ពលរដ្ឋ​បង្កើន​ការចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/05/24 08:16:30 pm        44
ស្វាយរៀង​ ៖ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ ក្នុង​ខេត្តស្វាយរៀង ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បង្កើន​ការចូលរួម​ទប់ស្កាត់ ​​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​ ខណៈ​វា​បាន​នឹង​កំពុង​ឆ្លង​រាលដាល​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​ ក្នុងចំណោម​កម្មករ​រោងចក្រ ​ក្នុង​ក្រុង​បាវិត​។លោក ប៉ាង ឡេង ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង ​ក្នុង​ពិធី​ផ្ដល់​ស្បៀង​របស់​រាជរដ្ឋាភិបាល ​ជូន​អតីត​យុទ្ធជន ​និង​គ្រួសារ ចំនួន​៣០​គ្រួសារ នៅក្នុង​ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ កាលពី​ម្សិលមិញ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ពិសេស វិធានករ ៣​ការពារ និង ៣​កុំ ​ឱ្យបាន​ខ្ជាប់ខ្ជួន ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ ចូល​សហគមន៍ ​ ខណៈដែល​ជំងឺ​នេះ​ បាន​នឹង​កំពុង​ផ្ទុះ និង​ចម្លង​ក្នុងចំណោម​កម្មករ ​កម្មការិនី​ ដែល​ជា​កូន ជា​ចៅ ​នៅក្នុង និង​នៅ​ជិតៗ​មូលដ្ឋាន​នេះ​។លោក ​បាន​បន្តថា ជំងឺ​កូ​វីដ​១៩ ជា​ជំងឺ ដែល​សកលលោក​ បាន​នឹង​កំពុង​យកចិត្តទុកដាក់​កម្ចាត់ ដូច្នេះ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ ត្រូវ​តែមាន​កាតព្វកិច្ច​ចូលរួម​កម្ចាត់​ជំងឺ​នេះ​ផងដែរ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​វិធាន​ការ​សុខាភិបាល ​មិន​ត្រូវ​ចេញទៅ​ណា​ផ្ដេសផ្ដាស ​និង​កុំ​ជួបជុំ​គ្នាច្រើន ​ក្នុង​ករណី​មិន​ចាំបាច់ ដោយ ងាក​មក​ប្រើ​ពេលវេលា​នេះ ​គិតគូរ​ដាំ​ដុះ​បន្លែបង្ការ​ ចិញ្ចឹមសត្វ ​ដើម្បី​ហូបចុក​ និង​បម្រើ​ទីផ្សារ ដើម្បី​បង្កើន​ប្រាក់ចំណូល​គ្រួសារ​។តំណាង​គ្រួសារ​អតីត​យុទ្ធជន ដែល​បាន​ទទួល​អំណោយ​រាជរដ្ឋាភិបាល ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ​សម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​និង​ជា​ប្រធាន​សហគមន៍​អតីត​យុទ្ធជន​កម្ពុជា ដែល​បាន​បន្ត​គិតគូរ​ឧបត្ថម្ភ​ស្បៀងអាហារ សម្ភារ​ប្រើប្រាស់​ ពិសេស​ប្រាក់​បៀរ​វត្សរ៍​ប្រចាំខែ បាន​ទាន់​ពេល​ដល់​ពួកគេ​។លោក ប៉ែន សុវណ្ណនី ប្រធាន​មន្ទីរ​សង្គមកិច្ច អតី​ត​យុទ្ធជន​ និង​យុវនីតិសម្បទា ​ខេត្តស្វាយរៀង បាន​បញ្ជាក់​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ចំពោះ​អតីត​យុទ្ធជន ​និង​គ្រួសារ​មានគុណ​បំណាច់​។ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ​មួយចំនួន​ ក្នុង​ក្រុង​បាវិត បាន​រង​នូវ​ការ​គំរាមកំហែង​ដោយ​ជំងឺ​កូ​វីដ​-១៩​ ដែល​បាន​នឹង​កំពុង​ឆ្លង​រាលដាល​លើ​កម្មករ​រោងចក្រ ដែល ក្នុង​មួយថ្ងៃ ​គឺ​រហូតដល់​ជិត​១០០​នាក់​៕​អត្ថបទ​៖ ភា សារិត

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជននៅខេត្តពោធិ៍សាត់

2021/05/23 03:01:32 pm        585
ពោធិ៍សាត់៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយឯកឧត្តមទេសរដ្ឋមន្ត្រី​ គន់ គីម អគ្គលេខាធិកាសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចុះជួបសំណេះសំណាល សួរសុខទុក្ខគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាពចំនួន ៤២គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួចជាបណ្តើរៗ ក្នុងចំណោម ៦២៨ខ្នងផ្ទះ និងសំណេះសំណាលជាមួយកងកម្លាំង និងក្រុមជាងសាងសង់ផ្ទះមកពីសមាគមអតីតយុទ្ធជន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងាររៀបចំហេដ្ឋារចនាសម្ព័ន្ធភូមិឋានថ្មីនេះ។ លោកជំទាវ ម៉ែន នារីសោភ័គ បានមានប្រសាសន៍ថា ដោយមានការគិតគូរពីស្ថានភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជន ដែលកន្លងបានលះបង់យ៉ាងធំធេង ចំពោះជាតិមាតុភូមិ ក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៥០ម៉ឺនដុល្លារ ក្នុងជំហានទី១ តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា​ សម្រាប់សង់ផ្ទះជូនគ្រួសារអតីតយុទ្ធជនក្រីក្រ និងមានពិការភាពសរុបចំនួន ៦២៨គ្រួសារ នៅលើដីសម្បទានសង្គមកិច្ចទំហំជាង ៩០០ហិកតា​ ដោយក្នុង​១គ្រួសារ​ ទទួលបានដី​ ៧០ម៉ែត្រ x ១៥០ម៉ែត្រ ស្ថិតនៅតំបន់ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកក្រវាញ ខេត្តពោធិ៍សាត់។ ដោយផ្ទះនីមួយៗមានទំហំ ៥ម៉ែត្រ x ៧ម៉ែត្រ គ្រឿងបង្គុំធ្វើពីដែក សសរបេតុង ជញ្ជាំងស្មាតបត ដំបូលស័ង្កសី តតាកក្រោយផ្ទះជាចង្ក្រានបាយ និងបង្គន់អនាម័យដាច់ដោយឡែក ដែលចំណាយថវិកាក្នុង១ខ្នងផ្ទះតម្លៃ ៣៥០០ដុល្លារអាមេរិក។គួរបញ្ជាក់ថា កាកបាទក្រហមកម្ពុជា និងសមាគមអតីតយុទ្ធជន រួមជាមួយគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីពន្លឿនដំណើរការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាងសង់ផ្ទះចំនួន​ ៦២៨ខ្នង សង់បង្គន់អនាម័យ ខួងអណ្តូងទឹក បំពាក់ប្រព័ន្ធសូឡា ឱ្យបានឆាប់រហ័ស ដើម្បីផ្តល់ជូនគ្រួសារអតីតយុទ្ធជនទាន់រដូវវស្សា ដែលជារដូវបង្កបង្កើនផល។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា នឹងធ្វើពិធីប្រគល់-ទទួលផ្ទះចំនួន ៥០ខ្នង នៅសប្តាហ៍ទី២ ខែមិថុនាខាងមុខ និងប្រគល់ជូនទៅតាមកាលបរិច្ឆេទបន្តបន្ទាប់ទៀត។ ក្នុងឱកាសនោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវស្បៀងអាហារមួយចំនួនប្រគល់ជូនដល់កងកម្លាំង និងក្រុមជាងសាងសង់ផ្ទះផងដែរ៕

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩សម្រេចបានជាង២២% ពលរដ្ឋជាង២.២៦លាននាក់បានចាក់វ៉ាក់សាំង

2021/05/22 01:28:27 pm        598
ភ្នំពេញ៖ របាយការណ៍របស់គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងទូទាំងប្រទេសសម្រេចបានខ្ទង់ ២២.២៦ភាគរយ ហើយនៅត្រឹមថ្ងៃម្សិលមិញនេះ។របាយការណ៍ដដែលនេះ បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងទូទាំងប្រទេស បានផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានដល់ទៅជាង ២លាន ២២ម៉ឺននាក់ចាប់ពីថ្ងៃចាប់ផ្ដើមយុទ្ធនាការកាលពីថ្ងៃទី១០ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី២១ ខែឧសភាម្សិលមិញនេះ។របាយការណ៍នេះ បានឱ្យដឹងទៀតថា ដំណើរការចាក់វ៉ាក់សាំងនេះ សម្រេចបាន ២២.២៦ភាគរយ នៃចំនួនពលរដ្ឋសរុប ១០លាននាក់ ដែលរាជរដ្ឋាភិបាលបានកំណត់ចាក់វ៉ាក់សាំងជូននៅត្រឹមដំណាច់ឆ្នាំ២០២១នេះ។បើតាមរបាយការណ៍ដដែលនេះ ប្រជាពលរដ្ឋដល់ទៅជាង ១លាន ៤៤ម៉ឺននាក់ហើយបានទទួលវ៉ាក់សាំងទាំងពីរដូសរួចរាល់ហើយនៅអំឡុងរយៈពេល ១០១ថ្ងៃមកនេះ។ក្នុងរយៈពេលនេះ ប្រជាពលរដ្ឋដល់ទៅជិត ២លាន ៣០ម៉ឺននាក់ បានស្ម័គ្រចិត្តដើម្បីទទួលការចាក់វ៉ាក់សាំង ប៉ុន្តែ ប្រជាពលរដ្ឋជិត ៧ម៉ឺននាក់ មិនត្រូវបានអនុញ្ញាតឱ្យចាក់វ៉ាក់សាំងទេដោយសារបញ្ហាសុខភាព៕

អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគល់ជូនគណបក្សស្រុក និងក្រុមការងារយុវជនឃុំទាំង១៥ នៅស្រុកព្រៃឈរ

2021/05/22 06:28:12 pm        684
កំពង់ចាម ៖ អំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុម ការងារ​ជនបង្គោលយុវជនថ្នាក់កណ្តាលដឹកនាំដោយឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត និងសហការី នាំយកទៅប្រគល់ជូនគណបក្សស្រុក,ក្រុមការងារយុវជនស្រុក និងក្រុមការងារយុវជនឃុំទាំង១៥ នៅថ្ងៃទី ២២ខែឧសភានេះ ។អំណោយទាំងនោះរួមមាន ៖ អង្ករ ៤ តោន,មីជាតិ ២០០កេះ,ទឹកបរិសុទ្ធ ៥០០ យូរ,ម៉ាស់ ៤៥,០០០ ម៉ាស់, អាល់កុល ១៨ ធុង ស្មើ ៤៥០ លីត្រ និងធុងសម្រាប់បាញ់អាល់កុលចំនួន ១០០ ធុង ។ ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានទៅពិនិត្យមើលទីតាំងមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលអាចទទួលព្យាបានប្រមាណ៤០០ នាក់ ។

អគារទីទួលសុវត្ថិភាពចំនួន២នៅខេត្តពោធិ៍សាត់ ជាជំនួយរបស់ជប៉ុន បានដាក់ឲ្យដំណើរការហើយ

2021/05/22 10:40:19 am        695
ពោធិ៍សាត់ ៖ អគារទីទទួលសុវត្ថិភាពចំនួន២នៅខេត្តពោធិ៍សាត់ សម្រាប់ឱ្យប្រជាពលរដ្ឋស្នាក់អាស្រ័យ នៅពេលជួបគ្រោះទឹកជំនន់នោះ បានសម្ពោធដាក់ឲ្យដំណើរការជាស្ថាពរហើយអគារទីទួលសុវត្ថិភាពទាំងពីរនេះ ជាការបង្កើតឡើងក្រោមកិច្ចសហការរវាងអង្គការស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។នៅក្នុងពិធីដាក់ឱ្យដំណើរអគារទីទួលសុវត្ថិភាពនេះគឺប្រព្រឹត្តិទៅ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា និងមន្រ្តីមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.)។ថ្លែងនៅក្នុងកម្មវិធីនោះ លោកម៉ៅ ធនិន្ទ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមបណ្តាឃុំមួយចំនួនក្នុងស្រុកបាកាន និងស្រុកកណ្ដើង តែងរងគ្រោះទឹកជំនន់ ហើយជួបការលំបាកខ្លាំង ខ្វះទីទួលសុវត្ថិភាពនៅពេលមានការជម្លៀសចេញពីភូមិឋានពេលទឹកជំនន់ម្ដងៗ។ លោកបានបញ្ជាក់បន្ថែមថា អគារទួលសុវត្ថិភាពទាំងពីរនេះ ត្រូវបានចំណាយថវិកាសាងសង់ដែលជាគាំទ្រដោយរដ្ឋាភិបាលជប៉ុនប្រមាណ ៤៤ម៉ឺនដុល្លារអាមេរិក ហើយអគារទីទួលសុវត្ថិភាពនេះ មួយទីតាំងស្ថិតនៅភូមិឫស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកបាកានដែលមានទំហំអគារ ៨៦៤ម៉ែត្រការ៉េ សង់លើដីសាធារណៈរបស់រដ្ឋ។ លោក​ បន្តថា មួយទីតាំងទៀត ស្ថិតនៅក្រោយវត្តក្តីឧត្តម ភូមិក្តីល្អិត ឃុំស្រែស្តុក ស្រុកកណ្ដើង ដែលមាន ទំហំអគារ ១៦៨៥.០៦ម៉ែត្រការ៉េ សង់លើដីជាការបរិច្ចាគរបស់ព្រះចៅអធិការវត្តក្តីឧត្តម។ អគារទួលសុវត្ថិភាពនេះ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០២០ ហើយបានបញ្ចប់ការសាងសង់ ជាស្ថាពរនៅខែមេសា ឆ្នាំ២០២១ថ្មីៗនេះ ក្រោមការតាមដានត្រួតពិនិត្យផ្ទាល់ពីគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ អាជ្ញាធរខេត្ត ស្រុក ឃុំ និងអង្គការស្បៀងអាហារពិភពលោកជាដើម។ដោយសារការខ្វះហេដ្ឋារចនាសម្ព័ន្ធទីទួលសុវត្ថិភាពនេះ បានបង្កការលំបាកជាខ្លាំងសម្រាប់ការស្នាក់អាស្រ័យរបស់ប្រជាពលរដ្ឋទាំងការបន្ទោរបង់ និងការប្រើប្រាស់ទឹកស្អាតជាដើម។ អគារទីទួលសុវត្ថិភាពនេះ បានបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ ដែលជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់ពេលក្នុងកំលុងពេលជម្លៀសពីលំនៅឋានរបស់ពួកគាត់។ លោកអភិបាលខេត្ត បានឲ្យដឹងផងដែរថា អគារទីទួលសុវត្ថិភាពនេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើស្ដង់ដារអន្តរជាតិ និងបំពាក់ទៅដោយសម្ភារៈ កន្លែងសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងបោកគក់ បន្ទប់ស្តុកអីវ៉ាន់ បន្ទប់ទឹក កន្លែងលាងដៃ កន្លែងសត្វ ប្រព័ន្ធទឹក អគ្គិសនី និង ប្រព័ន្ធការពារន្ទះជាដើម។ថ្លែងនៅក្នុងពិធីនោះដែរ លោកស្រី Emma Conlan តំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយទទួលរងផលប៉ះពាល់ពីការប្រែប្រួលធាតុអាកាស ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ លោក ស្រីបន្តថា ការស្ថាបនាមជ្ឈមណ្ឌលទាំងនេះ គឺជាផ្នែកមួយនៃភាពជាដៃគូយូរអង្វែងរវាងកម្មវិធីស្បៀងអាហារពិភពលោក និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ និងពង្រឹងការត្រៀមបង្ការ និងការឆ្លើយតបជាបន្ទាន់នៅក្នុងប្រទេស។លោកស្រី បានលើកឡើងទៀតថា« អគារទួលសុវត្ថិភាពនេះ គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ដែលប្រឈមគ្រោះទឹកជំនន់ ដែលអាចធ្វើការជម្លៀសពីលំនៅឋានរងគ្រោះដោយទឹក ជំនន់ មកស្នាក់នៅបណ្តោះអាសន្នបានរហូតដល់ទឹកជំនន់ស្រកទៅវិញ»។ថ្លែងនៅក្នុងពិធីសម្ពោធនោះដែរ លោក ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) បានថ្លែងកោតសរសើរ ការខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានី ខេត្ត លើការឆ្លើយតបគ្រោះមហន្តរាយកន្លងមក ហើយត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ គឺផែនការត្រៀមបង្ការកម្រិតសហគមន៍មូលដ្ឋាន និងក្រុមគ្រួសារ។ លោក ក៏បានបន្តណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់ ឱ្យគ្រួសារនីមួយៗ ដែលប្រឈមនឹងហានិភ័យគ្រោះមហន្តរាយរៀបចំផ្ទះសំបែង ឱ្យបានរឹងមាំធន់នឹងទឹកជំនន់ ខ្យល់កន្ត្រាក់។ល។ គ្រួសារនីមួយៗត្រូវដឹងពីទីទួលសុវត្ថិភាពនៅជិតបំផុត ផ្លូវដែលត្រូវទៅកាន់ទីនោះ និងទីតាំងមណ្ឌលសុខភាព។ រៀបចំមធ្យោបាយដឹកជញ្ជូន និងប្រកាសឱ្យប្រជាជនដឹងលេខទូរស័ព្ទរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ/សង្កាត់របស់ខ្លួន និងជំរុញឱ្យតាមគ្រួសារចុះឈ្មោះក្នុងប្រព័ន្ធប្រកាសប្រាប់ឱ្យដឹងជាមុន ១២៩៤ ងាយស្រួល ក្នុងការទទួលដំណឹងពីមុខសញ្ញាគ្រោះថ្នាក់គ្រោះមហន្តរាយផងដែរ៕អត្ថបទបាន ចក់

វិស័យ​ឯកជន​ និង​សប្បុរសជន​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ​នៅ​កម្ពុជា​តាមរយៈ​ការ​ផ្តល់​ជំនួយ​

2021/05/22 12:42:24 am        154
ភ្នំពេញ៖ វិស័យ​ឯកជន និង​សប្បុរសជន​ចំនួន ០៩​ទៀត បាន​ចូលរួម​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណើរ​ការងារ​ចាក់​វ៉ាក់សាំង និង​ការទប់ស្កាត់​ជំងឺ​កូ​វីដ-​១៩​នៅ​កម្ពុជា ក្រោម​ការ​សម្របសម្រួល​របស់ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី លី ធុជ តាមរយៈ លោក សាឡា អេ​អ៊ី​សា ដោយ​ប្រគល់​សម្ភារ​ចាំបាច់​មួយ​ចំនួន ជូន​លោកស្រី ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈ កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នា​រសៀល​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​។ ​សម្ភារ​ដែល​ត្រូវ​ប្រគល់​ជូន​នោះ រួមមាន​៖ សម្លៀកបំពាក់​ពេទ្យ​(PPE), ឧបករណ៍​វាស់​សម្ពាធ​ឈាម​, ម៉ាស៊ីន​ស្កេន​កម្ដៅ​, កុំព្យូទ័រ​, ស្រោមដៃ​, ស្រោមជើង​, វ៉ែនតា​សុវត្ថិភាព​, មួក​ការពារ​, របាំងមុខ​, ម៉ាស់​, អាលកុល​, ជែ​ល​​សរុប​ថវិកា​ប្រមាណ ៥​ម៉ឺន​ដុល្លារ​អាមេរិក​។​វិស័យ​ឯកជន និង​សប្បុរសជន​ទាំង ០៩ រួមមាន​៖​ទី​១៖ H.E SALAH A ESSA ទី​២៖ MANHATTAN SPECIAL ECONOMIC ZONE & MEDTECS GROUP ទី​៣៖ HONG LEONG BANK CAMBODIA​ទី​៤៖ MITSUBISHI CORPORATION ទី​៥៖ INTERNATIONAL BUSINESS CHAMBER OF CAMBODIA​ទី​៦៖ GIGA SPECIAL ECONOMIC & BAVET SQUARE​ទី​៧៖ CAMBODIA INVESMENT MANAGEMENT TAX SERVICE *​ទី​៨៖ TILLEKE & GIBBINS (CAMBODIA) LTD​ទី​៩៖ MR. ANTREW TEY​។ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ក្រោម​ការសម្របសម្រួល​របស់​ឯកឧត្តម ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ លោក សាឡា អេ​អ៊ី​សា ដែល​បាន​នាំមក​នូវ​សម្ភារ​ប្រគល់ជូន​ក្រសួងសុខាភិបាល តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ចាក់​វ៉ាក់សាំង និង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាល​ជំងឺ​កូ​វីដ​នៅ​កម្ពុជា ក្នុងនោះ​លើក​ទី​១ មាន​អ្នកវិនិយោគ​បរទេស និង​សប្បុរសជន​ចំនួន ១៤ បានប្រគល់​ជូន​កាលពី​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២១ គិត​ជា​ទឹកប្រាក់​ប្រមាណ ៣០ ម៉ឺន​ដុល្លារ ដែល​ជំនួយ​សប្បុរសធម៌​នេះ នឹង​មកដល់​ជា​បន្តបន្ទាប់​ទៀត​។​​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា អំណោយ​សប្បុរស​នេះ គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការយកចិត្តទុកដាក់ និង​ទឹកចិត្ត​សាមគ្គី​គ្នា ក្នុងការ​ចូលរួមចំណែក​ពី​សំណាក់​ក្រុម​ធុរកិច្ច​ទាំងអស់ និង​សប្បុរសជន​នានា គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា សំដៅ​ឱ្យ​ដំណើរ​ការងារ​ចាក់​វ៉ាក់សាំង និង​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​។​​ ​ជាងនេះទៅទៀត ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បាន​សម្តែង​នូវ​ការដឹងគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការ​ពលី​គ្រប់បែប​របស់​ក្រុមគ្រូពេទ្យ ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​បំពេញបេសកកម្ម​ការងា​រ​ដ៏​មានតម្លៃ និង​សកម្ម​បំផុត ក្នុងការ​ជួយសង្គ្រោះ​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​បាន​ជួយ​ជ្រោមជ្រែង​ដល់​ការអនុវត្ត​នូវ​វិធាន​ការការពារ​ទប់ស្កាត់ និង​ការឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕ ​អត្ថបទ​៖ ដាវ​ណ្ណ ​

រដ្ឋបាល​ខេត្តកោះកុង​ ផ្តើម​កែ​លម្អ​សួនច្បារ និង​រៀប​ការ៉ូឡា​ថ្មី​ជាង​៥០០​ម៉ែត្រ

2021/05/21 10:53:29 pm        658
កោះកុង ៖ រដ្ឋបាល​ខេត្តកោះកុង​ សហការ​ជាមួយ​ក្រុមហ៊ុន​ម៉ៅការ​ឯកជន ​ផ្តើម​អនុវត្ត​គម្រោង​កែ​លម្អ​សួនច្បារ ​និង​រៀបចំ​ការ៉ូឡា​ថ្មី​ជាង​៥០០​ម៉ែត្រ ​ដើម្បី​លើកកម្ពស់​សោភ័ណភាព​ទីក្រុង​ ព្រមទាំង​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែម​។គម្រោង​សាងសង់​កែ​លម្អ​សួនច្បារ​ក្រោល​ការ៉ូ​ក្រនី​ត ​ចាក់​បេតុង​ចិញ្ចើម ផ្លូវ​សងខាង​សួន និង​រៀប​ជម្រាល​ជើងទេរ​ថ្មភ្នំ​ប្រវែង​បណ្តោយ​៥០០​ម៉ែត្រ ​និង​ទទឹង​២៧​ម៉ែត្រ ​នឹង​លេច​រូបរាង​ចេញ​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០២១​ខាងមុខនេះ​។នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វ៉ែន សុខា នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​ខេត្តកោះកុង ថ្លែង​នៅ​ថ្ងៃទី​២១ ​ខែឧសភា ថា​ មូល​ហេតុដែល​រដ្ឋបាល​ខេត្ត ផ្ដួចផ្ដើម​បង្កើត​ជា​គម្រោង​នេះ​ឡើង​ចាប់ពី​មុខ​ផ្ទះ​អតីត​អភិបាលខេត្ត​រហូតដល់​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ​ក្រោយ​ការ​មើលឃើញ​ពី​ស្ថានភាព​សួនច្បារ​នៅ​មិនទាន់​ស្អាត​ល្អ និង​បង្កើន​ភាព​ទាក់ទាញ​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អ្នកទេសចរ​គ្រប់​មជ្ឈដ្ឋាន​។លោក វ៉ែន សុខា គូ​សបញ្ជាក់​ទៀតថា ​បើ​គ្មាន​ការប្រែប្រួល​ទេ គម្រោង​អនុវត្ត​ខាងលើ នឹង​បិទ​បញ្ចប់​ចុងឆ្នាំ​២០២១​ខាងមុខ​នេះហើយ​។ កាលដែល​ទើបតែ​ផ្ដើម​អនុវត្ត ក៏​ព្រោះតែ​ការ​ផ្ទុះ​ព្រឹត្តិការណ៍​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សហគមន៍ ២០ កុម្ភៈ ​បង្ក​ឱ្យមាន​ការ​ពន្យារ​ពេលវេលា​។ ​ក្រៅពី​កែ​លម្អ​សួនច្បារ រៀបចំ​ការ៉ូឡា​ថ្មី ​បន្ថែម​បង់​អង្គុយ រដ្ឋបាលខេត្ត​ ក៏​មាន​បំណង​បញ្ជា​ទិញ​ឧបករណ៍​ក្មេង​លេង​កម្សាន្ត​ផងដែរ ​គ្រា​បច្ចុប្បន្ន​ទី​រួម​ខេត្ត​មានតែ​កន្លែង​ហាត់ប្រាណ​មនុស្ស​ចាស់​ពេញវ័យ​។ចំណែកឯ​ក្រុម​ពលរដ្ឋ អាជីវករ​លក់ដូរ​នៅ​តាម​ដងផ្លូវ​ក្បែរ​ការដ្ឋាន​គម្រោង បា​ន​បង្ហាញ​ការពេញចិត្ត​ជាខ្លាំង​ពេល​ដឹងថា ​មានការ​កែលម្អ​ថ្មី​បែបនេះ ដោយ​សព្វថ្ងៃ​សួនច្បារ​មានតែ​ដើមឈើ ​ព្រមទាំង​បង់​អង្គុយលេង​បន្តិចបន្តួច​ប៉ុណ្ណោះ​។ពលរដ្ឋ និង​អាជីវករ រំពឹងទុក​ជាមុន​ថា នៅ​ពេល​គម្រោង​កែ​លម្អ​សួនច្បារ រៀបចំ​ការ៉ូឡា​ថ្មី ឬ​សួន​កុមារ វា​រឹតតែ​លើកកម្ពស់​សោភ័ណ​ទីក្រុង ក៏ដូចជា​បង្កើន​ការ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត​កាន់តែ​ច្រើនឡើង​ថែមទៀត ក្រោយ​ជំងឺ​កូ​វីដធូរស្រាល​ខ្លាំង​ជាង​នេះ​។គួរ​ជម្រាប​ថា នេះ​គ្រាន់តែ​ជា​គម្រោង​ជំហាន​ទី​១​ទេ ​នៅ​មាន​គម្រោង​កែ​លម្អ​ជំហាន​ទី​២​ដែល​នឹង​បន្ត​ចេញពី​មុខ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ទៅដល់​មុខ​ស្តូប​វិមានឯករាជ្យ​៕អត្ថបទ ៖ ឈឹម មករា

គ្រប់​មន្ទីរពេទ្យ​រដ្ឋ និងឯកជន ត្រូវ​ខិតខំ​ផ្តល់​សេវា​ពិនិត្យ​ព្យាបាល ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​ក្នុង​បរិបទ​កូ​វីដ

2021/05/21 09:18:07 pm        994
ភ្នំពេញ ៖ ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19 ក្រសួងសុខាភិបាល​ បាន​លើកឡើងថា ​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន​អាច​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-19 ​ក្នុងករណី​ចំ​បាច់ មុន​អនុញ្ញាត​ដល់​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ករណី​ខ្លះ ក៏​ត្រូវមាន​លើកលែង​ផងដែរ​។មាន​ប្រសាសន៍ប្រាប់​BTV តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រោម​ នា​ថ្ងៃទី​២១ ខែឧសភា​នេះ លោក​វេជ្ជបណ្ឌិត ​ង៉ូ​វ កាង ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19 ​នៅ​សែន​សុខ​១ និង​សែន​សុខ​ពីរ បានឱ្យដឹងថា ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​មន្ទីរ​ពេទ្យ​រដ្ឋ និង​ជន អាចធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-19 មុន​អនុញ្ញាត​ដល់​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងករណី​ចាំបាច់ ដើម្បី​ការពារ​ កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-19​ ចូល​មន្ទីរពេទ្យ ប៉ុន្តែ​ករណីខ្លះ​ក៏​ត្រូវមាន​ការលើកលែង​ផងដែរ ពោលគឺ​អាស្រ័យ​ទៅលើ​ការវាយតម្លៃ​របស់​ក្រុមគ្រូពេទ្យ​នៅ​ទីតាំង​នោះ​។​លើសពីនេះ​លោក​វេជ្ជបណ្ឌិត បានស្នើដល់​មន្ទីរពេទ្យ​មួយ​ចំនួន​ មិនគួរ​មិន​ទទួល​ព្យាបាល​អ្នកជំងឺ​ដោយ​គ្មាន​ហេតុផល​នោះទេ​ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19​នេះ​។គិត​ត្រឹម​ថ្ងៃទី​២១​ខែឧសភា​នេះ ក្រសួងសុខាភិបាល​សម្រេច​អនុញ្ញាត​ដល់​មន្ទីរពេទ្យ​ឯក​ចំនួន​៩០​នៅ​ទូទាំង​ប្រទេស អាចធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-19​បាន និង​មន្ទីរពេទ្យ​ឯកជន​ចំនួន​៤​ទទួល​សម្រាក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19​ ។​មន្ទី​រពេទ្យ​ទាំង​៤​នោះ ​រួមមាន​ ៖​ មន្ទីរ​ពេទ្យ​សង់​ត្រា​ល់​ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ​និង​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ​។បើតាម​លោក​វេជ្ជបណ្ឌិត ​ជា សំអាន ​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ ​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​មុនី​រ៉ែត សង្កាត់​ទូល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេង រាជធានី​ភ្នំពេញ បាន​ប្រាប់​BTV​ឱ្យដឹងថា ​បច្ចុប្បន្ន​មន្ទីរពេទ្យ​បាន​រៀបចំ​កន្លែង​ដាច់ដោយឡែក​ពីគ្នា​រវាង​អ្នកជំងឺ​កូ​វី​-19 និង​អ្នកជំងឺ​ទូទៅ ​ដោយ​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ក្រៅពីនេះ ​លោក​វេជ្ជបណ្ឌិត​ បញ្ជាក់​ថា មន្ទីរពេទ្យ​បាន​បង្ហាញ​តម្លៃ​ច្បាស់លាស់​ទៅកាន់​អ្នកជំងឺ​កូ​វីដ​-19 ​ មុន​គាត់​សម្រេច​យល់ព្រម​ព្យាបាល​នៅទីនេះ​ ឫ​មិន​យល់​ ដោយ​មិនមែន​ការ​បង្ខិតបង្ខំ​នោះទេ​។ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​មន្ទីរពេទ្យ​រដ្ឋ ក្រសួងសុខាភិបាល​អនុញ្ញាត​ឱ្យ​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​អាច​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-19​ បាន ដោយ​ត្រូវ​ស្នើទៅ​ក្រសួងសុខាភិបាល ​និង​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​មួយចំនួន​ដូចជា​ ៖​ មា​នទី​តាំង​មូលដ្ឋាន​សុខាភិបាល​ឯកជន​សមស្រប​, ​មាន​ផ្លូវ និង​ចំណត​ផ្លូវ​សមស្រប ,​មាន​រថយន្ត​គិលានសង្គ្រោះ ​ដែល​មាន​បំពាក់​សម្ភារៈ​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​,​មាន​បន្ទប់​សមស្រប​ដាក់​អ្នកជំងឺ​ព្យាបាល ដោយ​រក្សា​សុវត្ថិភាព​គ្រប់គ្រាន់​ និង​ត្រូវ​ផ្តល់​របាយការណ៍​ទៀងទាត់ និង​ទាន់​ពេលវេលា​មក​ក្រសួងសុខាភិបាល​ជាដើម​៕​អត្ថបទ​ ៖​ ទូច សោភ័ណ

ក្រសួង​អប់រំ​ មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​សាលា​វិញ​នោះទេ ​ខណៈ​ព្រឹត្តិការណ៍​២០​កុម្ភៈ​មិនទាន់​បិទ​បញ្ចប់

2021/05/21 09:12:58 pm        339
ភ្នំពេញ ៖ ​ក្រសួង​អប់រំ​យុវជន និង​កីឡា គិត​មក​ត្រឹម​ពេលនេះ មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​ទាំង​រដ្ឋ ​និង​ឯកជន​គ្រប់​សិក្សា​វិញ​នោះទេ​។ ​ការមិន​ទាន់​អាច​សម្រេច និង​កំណត់​ពេលវេលា​ច្បាស់លាស់​បើក​សាលា​ឡើងវិញ​នេះ​ គឺ​ដោយសារ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​ មិនទាន់បាន​បិទ​បញ្ចប់​នៅឡើយ​។ ​នេះ​ជា​ការ​លើកឡើង​របស់ ឯកឧត្តម ​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។ក្រោយ​ផ្អាក​ដំណើរការ​សាលារៀន​ទូទាំង​ប្រទេស​ចាប់​តាំងពី ថ្ងៃទី ២០​ខែ​មិនា​មកទល់ពេលនេះ​ ក្រសួង​អប់រំ​យុវជន និង​កីឡា ​នៅតែ​មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​ទូទាំង​ប្រទេស​វិញ​នោះទេ​។ ​ការមិន​ទាន់​អាច​កំណត់​នេះ គឺ​ដោយសារតែ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​មិនទាន់បាន​បិទ​បញ្ចប់ ​ហើយ​ករណី​ឆ្លង​នៅ​បន្ត​ច្រើន​រយ​នាក់​ជា​រៀងរាល់ថ្ងៃ ​ទោះ​មួយ​រយៈពេល​ចុងក្រោយ​នេះ ​មាន​ករណី​ឆ្លង​ថមថយ​មួយ​ចំនួន​ក្ដី​។ នេះ​ជា​ការ​លើកឡើង​របស់ ឯកឧត្តម រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។ឯកឧត្តម ​អ្នកនាំពាក្យ លើកឡើង​បន្ថែមថា ទោះបីជា​មិនទាន់​អាច​កំណត់​កាលបរិច្ឆេទ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ យ៉ាងណាក្ដី ក្រសួង​អប់រំ​ក៏បាន​ប្រជុំ​ពី​ការកំណត់​យុទ្ធសាស្ត្រ​សម្រាប់​ការ​បើក​សាលារៀន​ឡើងវិញ ​ក្រោយ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​ ២០​កុម្ភៈ ដើម្បី​សុវត្ថិភាព​។ ម្យ៉ាងវិញទៀត​ខណៈពេល​នេះ គ្រូបង្រៀន​និង​បុគ្គលិក​អប់រំ​ទូទាំង​ប្រទេស​ចំនួន​ ៨៥​ភាគរយ នៃ​ចំនួន​សរុប​១៥៨ ០០០​នាក់​បាន​ចាក់​វ៉ាក់សាំង​រួចរាល់​។ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បន្ត​លើកទឹកចិត្ត​ឱ្យ​សិស្ស​គ្រប់រូប​ត្រូវតែ​យក​ចិត្តទុកដាក់​ដោយ​ធ្វើ​ស្វ័យ​សិក្សា ​និង​សិក្សា​តាម​ប្រពន្ធ​អន​ឡាញ​។ ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ ក្នុង​ប្រទេស​កម្ពុជា​ បាន​ចាប់ផ្ដើម​អនុវត្ត​តាំងពី​វិបត្តិកូ​វីដ​-១៩ ​ដែល​កើតឡើង​តាំងពី​ឆ្នាំ ២០២០​មក​ម្ល៉េះ​។ បច្ចុប្បន្ននេះ ​ក្រសួង​អប់រំ​ក៏​មាន​ជម្រើស​ជាច្រើន​សម្រាប់​សិស្ស​គ្រប់រូប​អាច​សិក្សា​ពី​ចម្ងាយ​បាន ​ដោយមាន​ការ​បង្រៀន​តា​ម​ទូរទស្សន៍ ទ​ទក ២ ការបង្រៀន​តាម​ប្រព័ន្ធ​យូ​ធូប និង​ការបង្រៀន​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ​ផងដែរ​។ ថ្មីៗ​នេះ​ក្រសួង​អប់រំ ក៏បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដោយបាន​បង្កើត​និង​ដាក់ឱ្យ​ប្រើប្រាស់ កម្មវិធី​ស្វ័យ​សិក្សា MoEYS E-Learning​។ លើសពីនេះ ក៏មាន​ការចូលរួម​ពី​វិស័យ​ឯកជន E-School Cambodia ដើម្បី​ផ្ដល់​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ​។​​បច្ចុប្បន្ននេះ កម្ពុជា​កំពុង​ជំរុញ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទូទាំងប្រទេស ជាពិសេស​នៅ​ទីតាំង​ភូមិសាស្ត្រ​ដែលមាន​ការឆ្លង​ខ្ពស់​ដូចជា​នៅ​រាជធានី​ភ្នំពេញ​។ គិត​មក​ត្រឹម​ថ្ងៃទី ២០​ឧសភា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ចំនួន ២ ១៩៨ ៥៤៧ នាក់ នៃ​ចំនួន​ប្រជាជន​គោលដៅ​ទទួល​ការចាក់​វ៉ាក់សាំង​ចំនួន ១០​លាន​នាក់​។ យ៉ាងណា​ម៉ិ​ញ មកទល់ពេលនេះ​កម្ពុជា មិនទាន់មាន​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ អាយុ​ក្រោម​១៨​ឆ្នាំ​នោះទេ​៕អត្ថបទ​ ៖​ គឹម​ហុក  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ករណីយុវតីម្នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌដូនពេញ គឺជាការជួបគ្រោះថ្នាក់ដោយខ្លួនឯង ឯម៉ូតូមានបុរសម្នាក់ជួយយកទុកឲ្យប៉ុណ្ណោះ
09/01/2026 09:09 PM
ក្រសួងការពារជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃ ដែលចោទថាទាហានកម្ពុជា ជាអ្នកបាញ់មុន ខណៈពិភពលោកគេបានដឹងថាទាហានថៃទៅវិញទេជាអ្នកឈ្លានពានមកលើកម្ពុជា
09/01/2026 08:09 PM
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ
09/01/2026 07:09 PM
ក្រុមAOTបន្ដចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចកោះយ៉ស្ថិតក្នុងភូមិប៉ាក់ខ្លងឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមាខេត្តកោះកុង
09/01/2026 07:09 PM
នាយករដ្ឋមន្ត្រីប៉ាគីស្ថានប្រាប់កិច្ចប្រជុំកំពូល SCO ថា កតិកាសញ្ញាក្រុង Mecca មិនសំដៅលើរដ្ឋណាទេ
09/01/2026 07:09 PM
មនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន និងអាវុធរាប់សិបដើមត្រូវរឹបអូស នៅឯពិធីបុណ្យ Notting Hill Carnival ក្នុង​ក្រុងឡុងដ្រ៍​
09/01/2026 07:09 PM
រុស្ស៊ី៖ ការឆ្លើយតបរបស់ខ្លួនចំពោះសកម្មភាពអរិភាពនៅតំបន់បាល់ទិក នឹងមានលក្ខណៈធ្ងន់ធ្ងរ
09/01/2026 06:09 PM
តំណាងរាស្រ្តកូរ៉េខាងត្បូង៖កូរ៉េខាងជើង និងសហរដ្ឋអាមេរិក បង្ហាញសញ្ញានៃការចាប់ផ្តើមឡើងវិញកិច្ចសន្ទនា
09/01/2026 06:09 PM
រដ្ឋាភិបាលអូស្រ្តាលី បញ្ជូនជំនួយ និងគ្រឿងផ្គត់ផ្គង់សង្រ្គោះបន្ទាន់ដល់ប្រទេសនេប៉ាល់
09/01/2026 06:09 PM
ប្រធានាធិបតីអាល់ហ្សេរី អំពាវនាវឲ្យមានទោសប្រហារជីវិតសម្រាប់អ្នកដែលបង្កឲ្យមានភ្លើងឆេះព្រៃដោយចេតនា
09/01/2026 06:09 PM