គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី តបទៅលោក Trump ថាសង្គ្រាមអ៊ុយក្រែន មិនអាចបញ្ចប់ក្នុងពេលមួយថ្ងៃបានឡើយ

2024/07/02 06:11:29 pm        210
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបិនហ៊្សា (Vassily Nebenzia) បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានក្នុងពេលត្រឹមតែមួយថ្ងៃទេ» នៅពេលដែលត្រូវសាកសួរអំពីបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានលើកឡើងជាញឹកញាប់ថាលោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ ម៉ោងប្រសិនបើជាប់ឆ្នោតម្ដងទៀត។បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ហើយបាននិយាយថា ប្រសិនបើមាន «ប្រធានាធិបតីពិតប្រាកដ» នៅសហរដ្ឋអាមេរិក ដែលត្រូវបានគោរពដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នោះទីក្រុងមូស្គូ ប្រហែលជាមិនវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ឡើយ។លោក ណេបិនហ៊្សា បានប្រាប់សន្និសីទសារព័ត៌មានក្នុងការចាប់ផ្តើមអាណត្តិជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់រុស្ស៊ី សម្រាប់ខែកក្កដាថា៖ «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានក្នុងមួយថ្ងៃទេ»។ ជាការឆ្លើយតប អ្នកនាំពាក្យយុទ្ធនាការលោក ត្រាំ គឺលោក ស្ទេវិន ជឹង (Steven Cheung) បានប្រាប់សារព័ត៌មានរ៉យទ័រថា «លោក ត្រាំ គឺជារដ្ឋបុរស និងអ្នកចរចាដ៏មានប្រសិទ្ធភាពបំផុតក្នុងប្រវត្តិសាស្ត្រ ហើយលោកនឹងដោះស្រាយជម្លោះនេះបាននៅពេលលោកជាប់ឆ្នោត»។ពលរដ្ឋអាមេរិកនឹងទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់សម្រាប់អាណត្តិ ៤ ឆ្នាំ។ លទ្ធផលនៃការបោះឆ្នោតគឺជាបញ្ហាចំពោះរុស្ស៊ី ទោះបីជាខ្លួនព្យាយាមធ្វើដូចមិនខ្វល់ក៏ដោយ ព្រោះវានឹងកំណត់ពីទំហំនៃការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការបន្តគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងក្រុងម៉ូស្គូ និងផ្គត់ផ្គង់អាវុធទំនើបៗរបស់អាមេរិក៕

អ៊ីរ៉ង់ ព្រមានខ្លាំងៗលើអ៊ីស្រាអែល ស្របពេលមានភាពតានតឹងកើនឡើងជាមួយលីបង់

2024/07/02 05:33:04 pm        166
រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់លោក អាលី បាហ្គើរី កានី (Ali Bagheri Kani) បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល ដោយបញ្ជាក់ថា កងកម្លាំងតស៊ូនៅក្នុងប្រទេសលីបង់បានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយរបស់អ៊ីស្រាអែល ខណៈលោកបានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីទួរគីលោក ហាកានហ្ស៊ីដាន (Hakan Fidan)។ លោក កានី បាននិយាយថា ការគំរាមកំហែងរបស់របបអ្នកជ្វីហ្វនិយមអ៊ីស្រាអែល ឆ្លុះបញ្ចាំងពីធម្មជាតិដ៏ព្រៃផ្សៃរបស់របបនេះ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការតស៊ូនៅក្នុងប្រទេសលីបង់ ត្រូវបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទប់ទល់ការគំរាមកំហែងទាំងនេះ។ លោកបានសង្កត់ធ្ងន់ថារាល់ការឈ្លានពានលីបង់នឹងត្រូវខាតបងយ៉ាង់ធ្ងន់ធ្ងរសម្រាប់អ៊ីស្រាអែល។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានកត់សម្គាល់ផងដែរអំពីបញ្ហាប្រឈមនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល។លោកថា ខណៈសង្គ្រាមឈានចូលដល់ខែទី៩ ពួកជ្វីហ្វនិយម បានបរាជ័យក្នុងការកែប្រែអ្វីៗគ្រប់យ៉ាងឱ្យដូចមុនថ្ងៃទី ៧ ខែតុលា ហើយឥឡូវនេះពួកគេត្រូវតែដឹងថាកំហុសណាមួយនៅក្នុងប្រទេសលីបង់នឹងបង្កើតលក្ខខណ្ឌថ្មីចំពោះការបំផ្លិចបំផ្លាញរបស់ពួកគេ។ស្ថានការណ៍វិវឌ្ឍន៍នេះ បានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានយល់ព្រមលើផែនការប្រតិបត្តិការមួយសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ក្នុងគោលបំណងដាក់គោលដៅលើចលនា ហេសបូឡានិកាយស៊ីអ៊ីត ដែលដូចជាក្រុមហាម៉ាស តែងវាយលុកទឹកដីអ៊ីស្រាអែលពីភាគខាងជើងជាទៀងទាត់៕

បណ្ដាគណបក្សគូប្រជែងនៅបារាំង ស្វះស្វែងរកការរួបរួមប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល

2024/07/02 04:33:33 pm        172
បណ្ដាបក្សប្រឆាំងនៃក្រុមស្តាំនិយមជ្រុលរបស់ប្រទេសបារាំង បានស្វះស្វែងរកការកសាងរណសិរ្សរួបរួមមួយដើម្បីបិទផ្លូវទៅការកាន់កាប់រដ្ឋាភិបាលរបស់គណបក្ស រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) កាលពីថ្ងៃចន្ទ (០១ កក្កដា) បន្ទាប់ពីគណបក្សនេះទទួលបានការគាំទ្រខ្ពស់ជាប្រវត្តិសាស្ត្រដើម្បីឈ្នះការបោះឆ្នោតសភាជុំទីមួយ។បក្ស RN និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឈ្នះជុំទីមួយកាលពីថ្ងៃអាទិត្យ ជាមួយនឹងសំឡេងឆ្នោត ៣៣ ភាគរយ ត្រូវបានតាមពីក្រោយដោយក្រុមឆ្វេងនិយម ដែលមានសំឡេងគាំទ្រ ២៨ ភាគរយ និងនាំមុខដាច់លើសម្ព័ន្ធភាពរបស់លោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលទទួលបានសំឡេងគាំទ្រត្រឹមតែ ២២ ភាគរយប៉ុណ្ណោះ នេះបើយោងតាមលទ្ធផលផ្លូវការបានបង្ហាញ។ខណៈពេលដែលការគាំទ្រពីទីផ្សារហិរញ្ញវត្ថុលើបក្ស RN មិនច្រើនខ្លាំង តែវានៅតែជាជំហានថយក្រោយដ៏ធំសម្រាប់លោក ម៉ាក្រុង ដែលបានអំពាវនាវឱ្យមានការបោះឆ្នោតមុនកំណត់ បន្ទាប់ពីបក្សលោកចាញ់ប្រៀបបក្ស RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីខែមុន។ ពលរដ្ឋបារាំងជាច្រើននិយាយថាពួកគេត្រូវការការផ្លាស់ប្តូរ ប៉ុន្តែអ្នកផ្សេងទៀតបារម្ភថាកំណើនគាំទ្រនៃបក្សស្ដាំនិយមជ្រុលមួយនេះ និងវេទិកាជាតិនិយមរបស់ខ្លួន នឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងសង្គមបារាំង។ថាតើបក្សប្រឆាំងជនអន្តោប្រវេសន៍ និងអ្នករិះគន់សហភាពអឺរ៉ុប RN មួយនេះអាចបង្កើតរដ្ឋាភិបាលបាន ឬយ៉ាងណា គឺវានឹងអាស្រ័យលើថាតើគណបក្សផ្សេងទៀតអាចទទួលជោគជ័យ ឬទេ ក្នុងការរារាំងលោកស្រី ឡែប៉ែន ដោយការប្រមូលផ្តុំបេក្ខជនគូប្រជែងនាំមុខល្អបំផុតនៅក្នុងមណ្ឌលបោះឆ្នោតរាប់រយពាន់កន្លែងនៅទូទាំងប្រទេសបារាំង៕

សារព័ត៌មានKCNA៖ កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលីស្ទីកតាកទិកប្រភេទថ្មីដោយជោគជ័យ

2024/07/02 04:16:27 pm        161
ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋបាលមីស៊ីលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) កាលពីថ្ងៃចន្ទបានសាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោងឬបាលីស្ទីកតាកទិកប្រភេទថ្មី មានសមត្ថភាពផ្ទុកក្បាលគ្រាប់ទំនើបទម្ងន់ ៤,៥ តោន ។ ទីភ្នាក់ងារសារព័ត៌មាននេះ បានរាយការណ៍ពីការបាញ់សាកល្បងមីស៊ីលផ្លោងតាកទិកប្រភេទថ្មី ដែលខ្លួននិយាយថាមានឈ្មោះ វ៉ាសុងផូ ១១ ដា ៤.៥ (Hwasongpho-11 Da-4.5) ត្រូវបានបាញ់ដោយបំពាក់ក្បាលគ្រាប់ធុនធ្ងន់ប្រដូចទៅនឹងភាពជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ស្ថេរភាព និងភាពត្រឹមត្រូវនៃការហោះហើរ។ យោងតាមសារព័ត៌មាន KCNA បានឱ្យដឹងថា រដ្ឋបាលមីស៊ីលរបស់ប្រទេសនេះ នឹងបាញ់បង្ហោះមីស៊ីលប្រភេទដូចគ្នានេះមួយផ្សេងទៀត នៅក្នុងខែកក្កដានេះ។មួយថ្ងៃមុននេះ កូរ៉េខាងត្បូងបានរាយការណ៍ពីការបាញ់មីស៊ីលផ្លោងពីរគ្រាប់ដោយកូរ៉េខាងជើង ហើយបាននិយាយថា គ្រាប់ទីពីរទំនងជាបរាជ័យបន្ទាប់ពីការបាញ់បង្ហោះភ្លាមៗ ដោយបានផ្ទុះពេលកំពុងហោះហើរ។យ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងមួយនេះ ពុំបាននិយាយអំពីមីស៊ីលទីពីរនោះទេ៕

តុលាការកំពូលសម្រេចថាលោក Trump ត្រូវបានការពារពីការប្តឹងផ្តល់ឡើងតុលាការចំពោះទង្វើផ្លូវការរបស់លោក

2024/07/02 04:09:52 pm        147
តុលាការកំពូលកាលពីថ្ងៃចន្ទបានផ្តល់ឲ្យលោក Trump ដែលជាអតីតប្រធានាធិបតី ឬ អាចជាប្រធានាធិបតីនាពេលអនាគតដ៏ខ្លី នូវខែលអភ័យឯកសិទ្ធិទូលំទូលាយរួចផុតពីការចោទប្រកាន់ព្រហ្មទណ្ឌ។ នៅក្នុងការបោះឆ្នោតគាំទ្រ ៦ទល់នឹង៣សំឡេង ចៅក្រមនៃតុលាការកំពូលបានគាំទ្រការអះអាងរបស់លោក Trump ដែលថារូបលោកមិនអាចត្រូវបានកាត់ទោសចំពោះសកម្មភាពផ្លូវការដែលលោកបានធ្វើអំឡុងកាន់តំណែងនៅក្នុងសេតវិមាននោះទេ។ក្រោយការចេញសេចក្ដីសម្រេច ពីតុលាការកំពូល លោក Trump បានអបអរសាទរដោយហៅថាជាជ័យជម្នះដ៏ធំសម្រាប់លទ្ធិប្រជាធិបតេយ្យ ។ ក្រុមអ្នកអភិរក្សទាំង៦ បានសម្រេចថាប្រធានាធិបតី និងអតីតប្រធានាធិបតីគ្រប់រូប មានអភ័យឯកសិទ្ធិទាំងស្រុងសម្រាប់ការអនុវត្តអំណាចស្នូលនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន រួមទាំងការដើរតួជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងបានសន្មតអភ័យឯកសិទ្ធិសម្រាប់សកម្មភាពផ្លូវការរបស់ពួកគេ។ចៅក្រមតុលាការកំពូលសេរីទាំងបីបានជំទាស់ ដោយចាត់ទុកការសម្រេចចិត្តនេះថាជាការពង្រីកអំណាចប្រធានាធិបតីយ៉ាងធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ដែលដាក់ឱ្យប្រធានប្រតិបត្តិរបស់ប្រទេសនេះនៅពីលើច្បាប់។ចៅក្រមទាំង៣ខាងលើ បានជំទាស់ចំពោះទស្សនៈរបស់តុលាការកំពូលអាមេរិក ដែលបានផ្ដល់អភ័យឯកសិទ្ធិដោយផ្នែកលើលោក Donald Trump រួចពីការកាត់ទោស ដោយព្រមានថា ទង្វើនេះនឹងបើកដៃឲ្យអំណាចប្រធានាធិបតីត្រូវបានប្រើប្រាស់សម្រាប់ប្រព្រឹត្តិសកម្មភាពគួរឲ្យស្អប់ខ្ពើម៕

លោក Netanyahu៖ អ៊ីស្រាអែល ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការកម្ចាត់ក្រុមហាម៉ាស នៅហ្កាហ្សា

2024/07/02 03:05:38 pm        182
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា ប្រទេសរបស់លោកស្ថិតក្នុង «ដំណាក់កាលចុងក្រោយ» នៃការលុបបំបាត់កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។យោងតាមសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យដឹងថា លោក ណេតាន់យ៉ាហ៊ូ បាននិយាយក្នុងអំឡុងពេលជួបជាមួយកម្មាភិបាលមកពីមហាវិទ្យាល័យសន្តិសុខជាតិរបស់អ៊ីស្រាអែលថា៖ «យើងកំពុងឆ្ពោះទៅរកប្រតិបត្តិការបញ្ចប់នៃការលុបបំបាត់ក្រុមហាម៉ាស»។យោងតាមការិយាល័យនោះ ការប៉ាន់ប្រមាណរបស់លោក ណេតាន់យ៉ាហ៊ូ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានទៅពិនិត្យអង្គភាពតំបន់ហ្កាហ្សា និងបានបើកកិច្ចប្រជុំវាយតម្លៃសន្តិសុខជាមួយនឹងរដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) និងមេបញ្ជាការជាន់ខ្ពស់របស់កងទ័ព ស្តីពីការវាយលុករយៈពេលប្រាំបួនខែរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា «ដោយសង្កត់ធ្ងន់ទៅលើការប្រយុទ្ធគ្នានៅក្រុងរ៉ាហ្វា (Rafah) ដូចជា ក៏ដូចជាការបន្តដាក់សម្ពាធយោធាលើក្រុមហាម៉ាស»។នៅថ្ងៃចន្ទនោះផងដែរ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាឱ្យមានការជម្លៀសជនស៊ីវិលយ៉ាងច្រើនចេញពីក្រុង ខាន់យូនីស (Khan Younis) ភាគខាងកើត ដែលជាសញ្ញាថាកងកម្លាំងជើងគោកអាចនឹងបន្តការវាយលុករបស់ពួកគេឡើងវិញនៅក្នុងទីក្រុងហ្កាហ្សា ភាគខាងត្បូង ដោយសន្មតថាអាចនឹងប្រយុទ្ធជាមួយកងកម្លាំងហាម៉ាស ដែលបានប្រមូលផ្តុំឡើងវិញនៅក្នុងតំបន់នោះ។ អ៊ីស្រាអែល បានបញ្ចប់ការវាយប្រហារទ្រង់ទ្រាយធំនៅក្រុង ខាន់យូនីស នៅដើមខែមេសា ហើយបន្ទាប់មកបានដកទ័ពភាគច្រើនចេញពីទីនោះ៕

លោក Biden ព្រមានថា សេចក្តីសម្រេចរបស់តុលាការកំពូល ស្តីពីអភ័យឯកសិទ្ធិលើលោកTrump គឺជាគំរូដ៏គ្រោះថ្នាក់

2024/07/02 02:57:53 pm        145
លោកប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានរិះគន់សេចក្តីសម្រេចរបស់តុលាការកំពូលស្តីពីអភ័យឯកសិទ្ធិប្រធានាធិបតីដែលត្រូវបានគេមើលឃើញថាជាជ័យជម្នះសម្រាប់គូប្រជែងក្នុងការបោះឆ្នោតរបស់លោក គឺអតីតប្រធានាធិបតី លោក Donald Trump ដោយបានហៅថាជាគំរូដ៏គ្រោះថ្នាក់ដែលបានធ្វើឱ្យខូចប្រយោជន៍ប្រជាជនអាមេរិក។ ក្នុងសន្ទរកថាដែលបានធ្វើចេញពីសេតវិមាន លោក Biden បាននិយាយថា សេចក្ដីសម្រេចនេះមានន័យថា លោក Trump ទំនងជាមិនបាច់បន្តការជំនុំជម្រះក្ដីនៅមុនការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា នោះទេ សម្រាប់តួនាទីរបស់លោកក្នុងការស្វែងរកការបង្វែរលទ្ធផលនៃការបោះឆ្នោតឆ្នាំ ២០២០ ។ តុលាការកំពូលរបស់សហរដ្ឋអាមេរិក បានរកឃើញកាលពីថ្ងៃចន្ទថា លោក Trump មិនអាចត្រូវបានកាត់ទោសចំពោះសកម្មភាពណាមួយដែលស្ថិតនៅក្នុងអំណាចរដ្ឋធម្មនុញ្ញរបស់លោកក្នុងនាមជាប្រធានាធិបតីនោះទេ ប៉ុន្តែអាចសម្រាប់សកម្មភាពឯកជន នៅក្នុងសេចក្តីសម្រេចដ៏សំខាន់មួយដែលទទួលស្គាល់ជាលើកដំបូងនូវទម្រង់នៃអភ័យឯកសិទ្ធិប្រធានាធិបតីពីការកាត់ទោស។លោក Biden បាននិយាយថាប្រទេសនេះត្រូវបានបង្កើតឡើងនៅលើគោលការណ៍ដែលថាមិនមានស្តេចនៅអាមេរិក។ យើងម្នាក់ៗមានភាពស្មើគ្នាចំពោះមុខច្បាប់។ គ្មាននរណាម្នាក់ នៅពីលើច្បាប់នោះទេ។ សូម្បីតែប្រធានាធិបតីសហរដ្ឋអាមេរិកក៏ដោយ៕

មេដឹកនាំក្រុមហាម៉ាស អំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យប៉ាឡេស្ទីន

2024/07/01 08:58:04 pm        127
លោក Husam Badran សមាជិកការិយាល័យនយោបាយរបស់ក្រុមហាម៉ាស បានអំពាវនាវឲ្យមានលទ្ធិប្រជាធិបតេយ្យឯកភាពជាតិ កើតមានឡើងនៅក្នុងប៉ាឡេស្ទីនបង្រួបបង្រួម ខណៈដែលលោក បានលើកទឹកចិត្តប៉ាឡេស្ទីនប្រដាប់អាវុធ នៅតំបន់វេសបែង ឲ្យតស៊ូប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល។ថ្លែងនិយាយទៅកាន់ទូរទស្សន៍ Qudsna កាលពីថ្ងៃសៅរ៍ លោក Badran បាននិយាយថា ក្រុមហាម៉ាសចង់ឲ្យប៉ាឡេស្ទីនមានការបង្រួបបង្រួមតំបន់ហ្កាហ្សា និងតំបន់វេសបែង ក៏ដូចជាទីក្រុងហ្ស៊េរុយសាឡឹមខាងកើត ក្រោមរដ្ឋាភិបាលតែមួយ ដែលក្រុមប្រឆាំងប៉ាឡេស្ទីនទាំងអស់ អាចចូលរួមក្នុងការគ្រប់គ្រងបាន។ការអត្ថាធិប្បាយនេះ ហាក់ដូចជាបានធ្វើឡើង ដើម្បីបដិសេធការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឲ្យកម្ទេចក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាមដ៏ឃោរឃៅរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងទទួលយកតែបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស លែងគ្រប់គ្រងតំបន់ហ្កាហ្សានោះ។លោក Badran បាននិយាយថា៖«គ្មានអ្វីអាចត្រូវបានរៀបចំនៅក្នុងដែនដីប៉ាឡេស្ទីន ដោយក្រុមហាម៉ាសមិនមានវត្តមាន និងមិនអំណាចនោះទេ» ។ «ភាគីអន្តរជាតិ និងក្នុងតំបន់ ដឹងថា ការលុបបំបាត់ក្រុមហាម៉ាស គឺមិនអាចទៅរួចទេ។ រាល់ការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីដាក់សម្ពាធក្រុមហាម៉ាសឲ្យទាញយកសម្បទានរបស់ខ្លួននោះ បានបរាជ័យ ហើយផែនការនយោបាយ និងការចរចាក្នុងរឿងនេះ ក៏មិនបានជោគជ័យដែរ»។

អាមេរិក នឹងចោទប្រកាន់បទព្រហ្មទណ្ឌលើក្រុមហ៊ុន Boeing ជុំវិញការធ្លាក់យន្តហោះ 737 MAX

2024/07/01 08:20:15 pm        116
ប្រភពចំនួនពីរដែលដឹងពីបញ្ហានេះបាននិយាយកាលពីថ្ងៃអាទិត្យ (៣០ មិថុនា) ថា ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នឹងចោទប្រកាន់បទព្រហ្មទណ្ឌទៅលើក្រុមហ៊ុន ប៊ូអ៊ីង (Boeing) ពីបទក្លែងបន្លំ ជុំវិញសោកនាដកម្មធ្លាក់យន្តហោះចំនួនពីរលើក ហើយស្នើឱ្យក្រុមហ៊ុនផលិតយន្តហោះមួយនេះផ្ដល់ចម្លើយពីភាពមានទោស បើមិនដូច្នេះទេនឹងប្រឈមមុខនឹងការកាត់ក្តី។ប្រភពនោះបាននិយាយថា ក្រសួងយុត្តិធម៌គ្រោងនឹងផ្តល់កិច្ចព្រមព្រៀងជាផ្លូវការដល់ក្រុមហ៊ុន ប៊ូអ៊ីង នៅល្ងាចថ្ងៃដដែលនោះ ដែលរួមបញ្ចូលទាំងការពិន័យផ្នែកហិរញ្ញវត្ថុ និងការដាក់អង្គភាពត្រួតពិនិត្យឯករាជ្យ ដើម្បីត្រួតពិនិត្យសុវត្ថិភាព និងការអនុវត្តការអនុលោមរបស់ក្រុមហ៊ុនសម្រាប់រយៈពេលបីឆ្នាំ។ប្រភពបានបន្ថែមថា ក្រុមមន្ត្រីក្រសួងយុត្តិធម៌គ្រោងនឹងផ្តល់ឱ្យក្រុមហ៊ុន ប៊ូអ៊ីង រហូតដល់ចុងសប្តាហ៍ដើម្បីឆ្លើយតបទៅនឹងការផ្តល់ជូន ដែលដល់ពេលនោះពួកគេនឹងបង្ហាញខ្លួនជាភាគីមិនអាចចរចារបាន។ ពួកគេបាននិយាយថា ប្រសិនបើក្រុមហ៊ុន ប៊ូអ៊ីង មិនព្រមសារភាពកំហុស រដ្ឋអាជ្ញាគ្រោងនឹងនាំក្រុមហ៊ុននេះទៅរកការកាត់ទោស។ក្រសួងយុត្តិធម៌ បានសម្រេចចោទប្រកាន់ក្រុមហ៊ុន ប៊ូអ៊ីង បន្ទាប់ពីបានរកឃើញថាស្ថាប័ននេះបានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០២១ ដែលបានការពារខ្លួនពីការកាត់ទោស ជុំវិញហេតុការណ៍ធ្លាក់យន្តហោះដ៏សោកសៅដែលពាក់ព័ន្ធនឹងយន្តហោះប្រភេទ ៧៣៧មេក (737 MAX)។ ឧបទ្ទវហេតុយន្តហោះនោះបានកើតឡើងក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដែលបានសម្លាប់មនុស្សចំនួន ៣៤៦ នាក់៕

នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស អះអាងថា ខ្លួនអាចបន្តកាន់អំណាច ខណៈការបោះឆ្នោតជិតមកដល់

2024/07/01 08:16:49 pm        83
នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) កាលពីថ្ងៃអាទិត្យ (៣០ មិថុនា) បានច្រានចោលការលើកឡើងដែលថាគណបក្សរបស់លោកនឹងត្រូវចាញ់នៅក្នុងការបោះឆ្នោតសកលថ្ងៃទី០៤ ខែកក្កដា ខាងមុខនេះ ដោយប្រើការបង្ហាញខ្លួនតាមទូរទស្សន៍ចុងក្រោយរបស់លោកដើម្បីការពារកំណត់ត្រារបស់ក្រុមអភិរក្សនិយមលើបញ្ហាសេដ្ឋកិច្ច។លោក ស៊ូណាក់ បានប្រាប់សារព័ត៌មាន BBC ថាលោកជឿជាក់ថាលោកនឹងនៅតែកាន់អំណាចនៅចុងសប្តាហ៍នេះ បើទោះបីជាការស្ទង់មតិបានរកឃើញថាក្រុមអភិរក្សនិយមកំពុងដើរនៅពីក្រោយគណបក្សប្រឆាំងគឺបក្សការងាររបស់ ឃា ស្តាមឺ (Keir Starmer) ក៏ដោយ។ ខណៈពេលដែលលោកបានទទួលស្គាល់ថាប៉ុន្មានឆ្នាំចុងក្រោយនេះ «មានការពិបាកសម្រាប់អ្នកគ្រប់គ្នា» លោក ស៊ូណាក់ បានប្រកាសថា «វាខុសទាំងស្រុង» ក្នុងការលើកឡើងថា ជំហររបស់ចក្រភពអង់គ្លេសនៅលើពិភពលោកបានថយចុះចាប់តាំងពីការចាកចេញពីសហភាពអឺរ៉ុប។បន្ទាប់ពីរយៈពេល ១៤ ឆ្នាំនៃរដ្ឋាភិបាលដែលដឹកនាំដោយអភិរក្សនិយម អ្នកបោះឆ្នោតជាច្រើនបានស្តីបន្ទោសគណបក្សនេះចំពោះវិបត្តិតម្លៃចំណាយខ្ពស់ក្នុងការរស់នៅរបស់ចក្រភពអង់គ្លេស បញ្ជីរង់ចាំរយៈពេលយូរសម្រាប់ការថែទាំសុខភាព កម្រិតខ្ពស់នៃអន្តោប្រវេសន៍ និងការផ្លាស់ប្ដូរទីលំនៅដែលបណ្តាលមកពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។លោក ស៊ូណាក់ ដែលបានក្លាយជានាយករដ្ឋមន្ត្រីក្នុងខែតុលា ឆ្នាំ២០២២ បានព្យាយាមបំបិទមាត់អ្នករិះគន់របស់ខ្លួនដោយអះអាងថា គោលនយោបាយរបស់លោកបានចាប់ផ្តើមដោះស្រាយបញ្ហាទាំងនោះ ហើយព្រមានថាលោក ស្តាមឺ ដែលជាមេដឹកនាំបក្សការងារ នឹងដំឡើងពន្ធប្រសិនបើគណបក្សរបស់លោកឈ្នះការបោះឆ្នោត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតជាន់ខ្ពស់​អារ៉ាប៊ីសាអ៊ូ​ឌីត និងប៉ាគីស្ថាន ពិភាក្សាបញ្ហាតំបន់ ក្រោយ​ចុះ​កតិកាសញ្ញាការពារជាតិ នៅទីក្រុង Mecca
08/10/2026 08:08 PM
ការបាញ់ផ្លោងរបស់ក្រុមហ៊ូទីបណ្ដាល​ឱ្យ​ទាហាន ២នាក់សា្លប់ និង ៧នាក់របួស ​នៅភាគខាងត្បូងយេម៉ែន
08/10/2026 08:08 PM
យោធាអ៊ីស្រាអែលបិទភូមិគ្រិស្តសាសនាប៉ាឡេស្ទីន Taybeh នៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកើនឡើង
08/10/2026 08:08 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យធ្វើការពេញមួយយប់ដើម្បិទប់ស្កាត់ភ្លើងឆេះព្រៃនៅភាគខាងកើតអេស្ប៉ាញ ក្រុមភ្នាក់ងារពន្លត់
08/10/2026 08:08 PM
ក្រសួងការបរទេស៖ អ៊ីរ៉ង់មិនទាន់ពិភាក្សានៅឡើយទេ អំពីថ្លៃឆ្លង​កាត់​ នៅ​ច្រកសមុទ្រ Hormuz
08/10/2026 08:08 PM
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Takaichi ផ្ដល់​ជំហរឥត​ច្បាស់លាស់​ លើ​​​​គោលការណ៍មិនមែននុយក្លេអ៊ែរ
08/10/2026 08:08 PM
ចិនរិះគន់ឥណ្ឌាធ្ងន់ៗ ចំពោះការដាក់ឈ្មោះទីតាំងនានា នៅតាម​តំបន់ព្រំដែនមានជម្លោះ
08/10/2026 08:08 PM
ក្រសួងឧស្សាហកម្ម និង JICA ផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍ទឹកស្អាតទីប្រជុំជន និងកំណត់ក្របខ័ណ្ឌ អភិវឌ្ឍន៍ទឹកស្អាតនៅកម្ពុជា
08/10/2026 07:08 PM
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល
08/10/2026 07:08 PM
បន្ទុះភ្នំភ្លើង Etna បណ្តាលឲ្យផ្អាកជើងហោះហើរនៅអាកាសយានដ្ឋាន Catania ស្ថិតលើកោះ Sicilyរបស់អ៊ីតាលី
08/10/2026 07:08 PM