សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់
គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក​អំពាវនាវ​ឱ្យ​ពលរដ្ឋ​នៅ​ក្នុង​តំបន់​អភិរក្ស​ចូលរួម​ការពារ​សម្បត្តិ​បេតិកភណ្ឌ​

2021/04/27 09:59:58 am        42
កំពង់ធំ ៖ ​អាជ្ញាធរ​ជាតិ​ប្រាសាទសំបូរព្រៃគុក ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​តំបន់​អភិរក្ស ប្រាសាទ​បេតិកភណ្ឌ​ពិភពលោក ​“​ប្រាសាទសំបូរព្រៃគុក​” ​ឱ្យចូល​រួម​គោរព​ច្បាប់​ និង​ការពារ​បេតិកភណ្ឌ ​ដើម្បីឱ្យ​ប្រាសាទ​ទាំងអស់​នៅក្នុង​តំបន់ ​អាច​រក្សា​បាន​គង់វង្ស​យូរអង្វែង និង​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ ល្អ​ឯក​សម្រាប់​ភ្ញៀវទេសចរ​។ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​កិច្ចការពារ​បេតិកភណ្ឌ នៅ​តំបន់​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ គុក កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ​ម្សិលមិញ លោក ហេង ថា​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក បាន​លើកឡើងថា ប្រាសាទ​សំបូរ​ព្រៃ​គុក​ គង់វង្ស​ទៅបាន​ ត្រូវ​តែមាន​កិច្ចសហការ និង​ការពារ​ពី​ប្រជាពលរដ្ឋនៅក្នុង​តំបន់ រួមទាំង ​ភ្ញៀវទេសចរ​ផងដែរ​។លោក​ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​រស់នៅក្នុង​តំបន់ ត្រូវតែ​ដឹង​ពី​ច្បាប់ បទដ្ឋាន​គតិយុត្ត​នានា​ និង​ស្វែងយល់​ពី​កិច្ចការពារ ក្នុង​ការ​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​វប្បធម៌ ដែលជា​កេរ ​តំណែល​របស់​ដូនតា​។ កិច្ចការពារ​អភិរក្ស និង​ថែរក្សា​ស្លាកស្នាម​រចនាសម្ព័ន្ធ​ដែនដី​ក្រុង​បុរាណ​ប្រាសាទ ទំនៀមទម្លាប់ ​ប្រពៃណី បែបបទ នៃ​ការរស់នៅ​របស់​ប្រជាជន ​និង​ទម្រង់​សំណង់​ផ្សេងៗ នៅ​ក្នុង​តំបន់​ការ ​ពារ​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក គឺជា​រឿង​ចាំបាច់​បំផុត ​ដែល​ត្រូវអនុវត្ត​ច្បាប់ និង​តម្រូវ​ឱ្យមាន​ស្មារតី​ចូលរួម សហការ​ខ្ពស់​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ​ប្រកបដោយ​ការទទួលខុសត្រូវ​។ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ុន វុ​ឌ្ឍី ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ បានស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋនៅក្នុង​តំបន់​ ឱ្យមាន​ការ​យល់ដឹង​ខ្ពស់​អំពី​អត្ថប្រយោជន៍ នៃ​ប្រាង្គ​ប្រាសាទ​។ ជាពិសេស​កងកម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​ ប្រចាំការ​នៅ​រមណីយដ្ឋាន ត្រូវមាន​ទំនួល​ខុសត្រូវ ​ពន្យល់​ណែនាំ​ដល់​អាជីវករ និង​ប្រជាពលរដ្ឋ​រស់​នៅក្នុង​តំបន់​ឱ្យ​យល់ដឹង​អំពី​ច្បាប់ នៃ​កិច្ចការពារ​បេ​តិកភណ្ឌ ​ដែល​ត្រូវ​បាន​តាក់​តែងឡើង​ដើម្បី​ថែរក្សា​នូវ​គោលដៅ​ទេសចរណ៍ ​និង​ទាក់ទាញ​ទេសចរ​៕​អត្ថបទ​៖ លី សាង​ស៊ីន

ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​កំពត ​ ជំរុញ​ក្រុមការងារ​ឱ្យ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ

2021/04/27 09:59:58 am        35
កំពត ​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពត ​ក្នុង​សង្កាត់​ទាំង​៥ បាន​ចំនួន​១៩​លើក ​និង​បាន​ប្រមូល​បញ្ហា សំណូមពរ​៧៧​ករណី​ បញ្ហា​មួយ​ចំនួន ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ​ចំណែក​បញ្ហា​នៅ​សេសសល់ ​ក្រុមការងារ ​ត្រូវ​សហការគ្នា​ខិតខំ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅបាន​។ នេះ​ជា​ការ​លើកឡើង​របស់​រ​បស់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ក្រុង​កំពត​។ឯកឧត្តម ម៉ាន សុ​គ្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ក្រុង​កំពត​ នៅក្នុង​កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​វេទិកា​សាធារណៈ រយៈពេល​៩​ខែ ឆ្នាំ​២០២០ ​និង​លើក​ទិសដៅ​បន្ត ​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ​ម្សិលមិញ នៅ​សាលាក្រុង​កំពត ​បាន​ជំរុញ​ដល់​ក្រុមការងារ ​ឱ្យ​បន្ត​ពង្រឹង​សកម្មភាព និង​មានការ​ទទួលខុសត្រូវ ​ច្បាស់លាស់ ​ខិតខំ​ដោះស្រាយ​បញ្ហា ​សំណូមពរ ​ទំនាស់​នានា ឱ្យ​បាន​ទាន់​ពេលវេលា ​បញ្ចៀស​ភាព​អសកម្ម ​ដែល​អាច​បង្ក​ឱ្យមាន​ភាព​ថ្នាំងថ្នាក់ ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ ​បង្ក​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​គាំទ្រ​រាជរដ្ឋាភិបាល ​និង​គណបក្ស​។ឯកឧត្តម បាន​ក្រើន​រំឭក​មន្ត្រីរាជការ ក្រុមការងារ​ផងដែរ​ថា​ ត្រូវ​ចុះ​ជាប់​នឹង​ប្រជាពលរដ្ឋ ​ដើម្បីស្តាប់ និង​ទប់ស្កាត់​ឱ្យ​ទាន់​ពេលវេលា ​ដើម្បី​ពង្រឹង​ការងារ​នៅ​មូលដ្ឋាន​ភូមិ​សង្កាត់​ឱ្យ​បាន​រឹងមាំ ​ពិសេស គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ បន្ត​ចុះ​រៀបចំ​វេទិកា​សាធារណៈ​នៅ​តាម​បណ្ដា​សង្កាត់ តាម​ផែនការ ​ដែល​បាន​គ្រោងទុក និង​បន្ត​ធ្វើ​ការ​សម្របសម្រួល​ទំនាស់​ ឱ្យបាន​ល្អ ​និង​មាន​ប្រសិទ្ធភាព​ជាង​មុន​៕​អត្ថបទ​៖ អន សារឹម

ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ក្រុង​កំពត ​ ជំរុញ​ក្រុមការងារ​ឱ្យ​ខិតខំ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ

2021/04/27 09:59:58 am        38
កំពត ​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២០ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពត ​ក្នុង​សង្កាត់​ទាំង​៥ បាន​ចំនួន​១៩​លើក ​និង​បាន​ប្រមូល​បញ្ហា សំណូមពរ​៧៧​ករណី​ បញ្ហា​មួយ​ចំនួន ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ​ចំណែក​បញ្ហា​នៅ​សេសសល់ ​ក្រុមការងារ ​ត្រូវ​សហការគ្នា​ខិតខំ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅបាន​។ នេះ​ជា​ការ​លើកឡើង​របស់​រ​បស់​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ក្រុង​កំពត​។ឯកឧត្តម ម៉ាន សុ​គ្រី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ​ចុះ​មូលដ្ឋាន​ក្រុង​កំពត​ នៅក្នុង​កិច្ចប្រជុំ​បូក សរុប​លទ្ធផល​ការងារ​វេទិកា​សាធារណៈ រយៈពេល​៩​ខែ ឆ្នាំ​២០២០ ​និង​លើក​ទិសដៅ​បន្ត ​កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ​ម្សិលមិញ នៅ​សាលាក្រុង​កំពត ​បាន​ជំរុញ​ដល់​ក្រុមការងារ ​ឱ្យ​បន្ត​ពង្រឹង​សកម្មភាព និង​មានការ​ទទួលខុសត្រូវ ​ច្បាស់លាស់ ​ខិតខំ​ដោះស្រាយ​បញ្ហា ​សំណូមពរ ​ទំនាស់​នានា ឱ្យ​បាន​ទាន់​ពេលវេលា ​បញ្ចៀស​ភាព​អសកម្ម ​ដែល​អាច​បង្ក​ឱ្យមាន​ភាព​ថ្នាំងថ្នាក់ ​ពី​សំណាក់​ប្រជាពលរដ្ឋ និង​មហាជន​ទូទៅ ​បង្ក​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​គាំទ្រ​រាជរដ្ឋាភិបាល ​និង​គណបក្ស​។ឯកឧត្តម បាន​ក្រើន​រំឭក​មន្ត្រីរាជការ ក្រុមការងារ​ផងដែរ​ថា​ ត្រូវ​ចុះ​ជាប់​នឹង​ប្រជាពលរដ្ឋ ​ដើម្បីស្តាប់ និង​ទប់ស្កាត់​ឱ្យ​ទាន់​ពេលវេលា ​ដើម្បី​ពង្រឹង​ការងារ​នៅ​មូលដ្ឋាន​ភូមិ​សង្កាត់​ឱ្យ​បាន​រឹងមាំ ​ពិសេស គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ បន្ត​ចុះ​រៀបចំ​វេទិកា​សាធារណៈ​នៅ​តាម​បណ្ដា​សង្កាត់ តាម​ផែនការ ​ដែល​បាន​គ្រោងទុក និង​បន្ត​ធ្វើ​ការ​សម្របសម្រួល​ទំនាស់​ ឱ្យបាន​ល្អ ​និង​មាន​ប្រសិទ្ធភាព​ជាង​មុន​៕​អត្ថបទ​៖ អន សារឹម

អភិបាលខេត្ត​ត្បូងឃ្មុំ ​ជំរុញ​សមាជិក​ស​.​ស​.​យ​.​ក​ខេត្ត ​ខិតខំ​ពង្រឹង​សមត្ថភាព​ជា​អ្នក​អង្កេត​ការណ៍​ជាតិ

2021/04/27 09:59:58 am        43
​ត្បូងឃ្មុំ ​ ៖ ​ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​ កម្ពុជា បាន​ជំរុញ​ឱ្យ​សមាជិក ស​.​ស​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ ខិតខំ​ពង្រឹង​សមត្ថភាព​ជំនាញ​ជា​អ្នក​អង្កេត​ការណ៍ជាតិ ​ដើម្បី​ត្រៀម​សម្រាប់​ការបោះឆ្នោត​នា​ពេលខាងមុខ​។ឯកឧត្តម ជាម ច័ន្ទ​សោភ័ណ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អ្នក​អង្កេត​ការណ៍​ជាតិ ​ដល់​យុវជន ជា​សមាជិក​សមាជិកា​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) ​ខេត្ត​ត្បូងឃ្មុំ ​ចំនួន​១២៨​នាក់ ដើម្បី លើកកម្ពស់​ចំណេះដឹង​បន្ថែម​ទៀត​លើ​ជំនាញ​អង្កេត​ការ​ជាតិ​សម្រាប់​ការបោះឆ្នោត ​កាលពី​ម្សិលមិញ បានលើកឡើងថា ​យុវជន មាន​តួនាទី​យ៉ាង​សំខាន់ ​នៅ​គ្រប់​សកម្មភាព​សង្គម ព្រោះ​យុវជន ​គឺជា​អ្នក​បន្តវេន​ដឹក ​នាំ​បម្រើ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត​។ឯកឧត្តម បាន​ជំរុញ​ឱ្យ​យុវជន ស​.​ស​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ ខិតខំ​រៀន​សូត្រ​បន្ថែម​ចំណេះដឹង និង​ជំនាញ ​និង​ត្រូវ​រស់នៅ​មាន​អនាម័យ​ ដើម្បី​មាន​សុខភាព​ល្អ ​ពិសេស​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីត​១៩​។ ត្រូវ​ចូលរួម​ធ្វើ​ការងារ​បរិស្ថាន​ ដែលមាន​សារសំខាន់​ខ្លាំង​មួយ​ដែរ ដោយ​ត្រូវ បំផុស និង​ធ្វើ​យុទ្ធនា​ការដាំ​កូនឈើ ​នៅតាម​ទីសាធារណៈ​ បរិវេណ​វត្ត​អារាម និង​សាលារៀន ​ជាដើម ដោយ​ធ្វើយ៉ាង​ណា ឱ្យ​ខេត្ត​ត្បូងឃ្មុំ មាន​ភាព​ស្រស់​បំព្រង​ជានិច្ច​។លោក កែវ វណ្ណៈ ប្រធានស្តីទី ស​.​ស​.​យ​.​ក ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ​ដោយមាន​ការ​យកចិត្ត​ទុក ដាក់​ពី​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ សមាជិក ស​.​ស​.​យ​.​ក ខេត្ត បាន​ចូលរួម​សកម្មភាព​សង្គម​ជាច្រើន យ៉ាង ផុលផុស ​មានដូចជា ​ការងារ​បណ្តុះ​បណ្តាល​សមត្ថភាព​យុវជន ​ ការងារ​បរិច្ចាគ​ឈាម មនុស្សធម៌​មូលដ្ឋាន​ បរិស្ថាន កីឡា ចុះ​ផ្សព្វផ្សាយ​ពី​តម្លៃ នៃ​សុខ​សន្តិភាព ​ការអភិវឌ្ឍ​ខេត្ត និង​ប្រទេសជាតិ​របស់​រាជរដ្ឋាភិបាល ​ ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នានា ពិសេស​ជំងឺ​កូ​វីដ​១៩​។ ​ក្រៅពី​ការងារ​ទាំងនេះ សមាជិ​ក ស​.​ស​.​យ​.​ក ខេត្ត ក៏បាន​ចូលរួម​អង្កេត​ការណ៍ ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត ​និង​ការបោះឆ្នោត​គ្រប់​កម្រិត ​ផងដែរ​៕

ក្រសួង​ការ​បទេស​មិនទាន់​រកឃើញ NGO​ ណាមួយចូលរួម​លាង​លុយ​ខុសច្បាប់​ ពី​បរទេស​នោះទេ

2021/04/27 09:59:58 am        38
ភ្នំពេញ ៖ ​ជាថ្មី​ម្តង ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ នៅ​ថ្ងៃទី​២៩ ខែកញ្ញា​នេះ បាន​បញ្ជាក់ថា​ បច្ចុប្បន្ននេះ​ ក្រសួង​ការ​បទេស​មិនទាន់​រក​ឃើញ​អង្គ​មិនមែន​រដ្ឋាភិបាល​បរទេស​ណាមួយ បាន​ចូលរួម​លាង​លុយ​ពី​បរទេស​នោះទេ​។ឯកឧត្តម​ លុយ ដា​វីត​ រដ្ឋលេខាធិការ ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​លើក​ទី​២ ចាប់ពី​ថ្ងៃទី​២៩–៣០ ខែកញ្ញា ​ឆ្នាំ​២០២០ ​នៅ​ទីស្តីការក្រសួង​។កិច្ចប្រជុំ​នេះ មាន​គោលបំណង​ផ្លាស់ប្ដូរ​ទស្សនទាន​ដោយស្មោះ​ត្រង់ ​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ ព្រមទាំង​លើកកម្ពស់​ការ​យល់ដឹង ដល់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ អំពី «​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ហិរញ្ញប្បទាន ​ដល់​ការ​រីកសាយ ភាយ​អាវុធ​មហា​ប្រល័យ​» និង «​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការសម្អាត​ប្រាក់ ​និង​ហិរញ្ញប្បទាន​ ភេរវកម្ម​» និង​កាតព្វកិច្ច​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស។​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ខាងលើ ​ឯកឧត្តម​ លុយ ដា​វីត​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ឲ្យ​ដឹងថា ​ បច្ចុប្បន្ននេះ ​ក្រសួងការបរទេស​មិនបាន​រក​ឃើញ អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ណាមួយ​ ចូលរួម​លាង​លុយ​ខុសច្បាប់​ និង​ផ្ដល់​ហិរញ្ញប្បទាន​ជូន​ភេរវកម្ម ​នោះទេ​។​ឯកឧត្តម ​ថា អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ គឺ​បាន​គោរព​តាមច្បាប់​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ និង​មាន​សហប្រតិបត្តិ​ការ​ល្អ​ជាមួយ​ក្រសួង​។នៅ​ឆ្នាំ​២០១៩​ កន្លងទៅ អង្គការ​ឃ្លាំមើល​ការ​លាង​លុយ​កខ្វក់​អន្តរជាតិ​ដែល​ហៅ​កាត់​ជា ​ភាសារ​អង់គ្លេស​ថា «FATF» ​បានដាក់​កម្ពុជា​ក្នុង​បញ្ជី​ប្រផេះ ​ដើម្បី​តាមដាន​ការ​លាង​លុយ​កខ្វក់ ខណៈ​កម្ពុជា ​មាន​លំហូរ​អ្នក​វិនិយោគ​ចិន ​ផ្នែក​សំណង់​ ខុន​ដូរ ​និង​កាស៊ី​ណូ ​ជាដើម​។ឆ្លើយតប​ទៅ​នឹង​ការចោទប្រកាន់​នេះ នៅ​ឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការសម្អាត​ប្រាក់ ​និង​ហិរញ្ញប្បទាន ភេរវកម្ម​។​មាត្រា​៣៨​នៃ​ច្បាប់​នេះ ​ត្រូវ​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ ពី​២​ឆ្នាំទៅ​០៥​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​រយ​លាន​រៀល​ទៅ​ប្រាំ​រយ​លាន​រៀល ឫ​រហូតដល់​ស្មើ​នឹង​តម្លៃ​មូលនិធិ​ ឫ​ទ្រព្យសម្បត្តិ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​សម្អាត​ប្រាក់​ខុសច្បាប់​៕​អត្ថបទ ​៖​ ទូច សោភ័ណ

នគរបាល​ការពារ​ព្រំដែន ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ ក្នុង​កិច្ចការពារ​សន្តិសុខ អធិបតេយ្យភាព បូរណភាព​ទឹកដី​

2021/04/27 09:59:58 am        39
​តាកែវ៖ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​គណៈបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន បាន​រំលឹក​ដល់​នគរបាល​ការពារ​ព្រំដែន​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​បន្ត​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ហើយ​ជាពិសេស​ទៅទៀត​នោះ​ ត្រូវ​មាន​ភក្ដីភាព​ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ដាច់ខាត​ចំពោះ​ព្រះមហាក្សត្រ ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទោះ​ស្ថិតក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​។​​ការ​លើកឡើង​របស់​អគ្គ​ស្នងការ​រង​រូបនេះ​ គឺ​បាន​ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​ទទួល​ម៉ូតូ​ចំនួន​៤៣​គ្រឿង និង​ម៉ាស៊ីនភ្លើង​ចំនួន​៣០​គ្រឿង របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ផ្តល់ជូន​ដល់ វរៈ​សេនា​តូច និង​ប៉ុស្តិ៍នគរបាល​ការពារ​តាម​ព្រំ​ដែនទឹក​-​គោក ចំណុះ​គណៈបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន បាន​លើក​ឡើងថា «​ចំពោះ​ការងារ​ព្រំដែន​ត្រូវ​បន្ត​លើកកម្ពស់​ស្មារតី​សាមគ្គីភាព​ជាមួយ​កង​យោធពល​ខេមរភូមិន្ទ​, បន្ត​តាមដាន​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​, បន្ត​ជំរុញ​បើក​វគ្គ​ហ្វឹកហ្វឺន​ផ្ទៃក្នុង និង​ហ្វឹកហ្វឺន​ការងារ​ព្រំដែន ដល់​វរ​សេនា​តូច និង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ផ្សេងៗ​»​។​ឯកឧត្ដម​បាន​បន្ត​ថា ក្នុងនាម​យើង​ជា​នគរបាល​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការ​រីក​រាលដាល​នូវ​បញ្ហា​គ្រឿងញៀន​, ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​បញ្ហា​គ្រឿងញៀន​, ត្រូវ​ចុះ​ធ្វើ​ការណែនាំ​ជាប្រចាំ​ដល់ ក្លឹប​កម្សាន្ត កន្លែង​សប្បាយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និង​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​បង្ក្រាប​មុខសញ្ញា​ជាដើម​នោះ​។​​គួរ​បញ្ជាក់​ថា សម្ភារ​ម៉ូតូ​ចំនួន ៤៣​គ្រឿង និង​ម៉ាស៊ីនភ្លើង ចំនួន ៣០​គ្រឿង ជា​អំណោយ​របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែល​យក​មក​ចែកជូន​ដល់ វរៈ​សេនា​តូច និង​ប៉ុស្តិ៍នគរបាល​ការពារ​តាម​ព្រំ​ដែនទឹក​-​គោក ចំណុះ​គណៈបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ សម្រាប់​កិច្ចប្រតិបត្តិការ​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ អធិបតេយ្យភាព បូរណភាព​ទឹកដីជាដើម។​​ក្នុងឱកាស​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន ក៏បាន​ណែនាំ​ដល់​នគរបាល​ការពារ​ព្រំដែន​គោក និង​ទឹក​ទាំងអស់​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ស្រម​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដែល​ឲ្យ​ពួកយើង​ទាំងអស់​គ្រាន​ត្រូវ​ពាក់​ម៉ាស ត្រូវ​លាងដៃ​និង​សាប៊ូ ត្រូវ​បាញ់​អាល់កុល ឬ​ជែ ត្រូវ​រក្សា​គម្លាត​ពីគ្នា ត្រូវ​កាត់បន្ថយ​ការជួប​ជុំគ្នា​ជាដើម​នោះ​ផងដែរ​៕ អត្ថបទ៖ បាន ចក់​

រដ្ឋមន្ត្រី​ប្រទេស​ទន្លេ​មេគង្គ ជំរុញ​ឲ្យ​វិស័យ​ឯកជន​ និង​សាធារណៈ​ រួមគ្នា​ជួយ​សេដ្ឋកិច្ច​នៅ​តំបន់​ទន្លេ​មេគង្គ​

2021/04/27 09:59:58 am        38
​ភ្នំពេញ៖ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១០ រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​ទន្លេមេគង្គ បាន​លើក​ឡើងថា វិស័យ​ឯកជន និង​វិស័យ​សាធារណៈ មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​នៅ​តំបន់​ទន្លេមេគង្គ​។​​ការ​លើកឡើង​របស់​រ​ដ្ឋ​មន្ត្រី​ នៃ​បណ្តា​ប្រទេស​មេគង្គ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២៨ ​កញ្ញា ម្សិលមិញ​នេះ អំឡុង​ពេល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១០ តាមរយៈ​ប្រព័ន្ធ​វីដេអូ Conference ដោយ​កិច្ចប្រជុំ​នេះ ត្រូវបាន​ដឹកនាំ​ដោយ​សហប្រធាន ឯកឧត្តម ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​លោកជំទាវ កាង ក្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​កូរ៉េ​។​​​​ក្នុង​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​ នៃ​បណ្តា​ប្រទេស​មេគង្គ បាន​សម្តែង​ការគាំទ្រ​យ៉ាង​មុតមាំ​ចំពោះ «​គោលនយោបាយ​ភាគ​ខាងត្បូង​ថ្មី​» របស់​សាធារណរដ្ឋ​កូរ៉េ ដោយ​ផ្អែកលើ​សសរស្តម្ភ​បី គឺ ប្រជាជន វិបុលភាព និង​សន្តិភាព ដូច​មាន​គូស​បញ្ជាក់​ក្នុង​សេចក្ដីថ្លែងការណ៍​ទន្លេមេគង្គ​-​ទន្លេ​ហាន​។​​​​នា​ឱកាស​នោះ រដ្ឋមន្ត្រីការបរទេស​ទាំងអស់ បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ​រវាង​វិស័យ​ឯកជន និង​វិស័យ សាធារណៈ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន​ និង​ចីរភាព​នៅក្នុង​តំបន់ និង​បាន​ចែករំលែក​នូវ​ទស្សនៈ​ថា វេទិកា​ធុរកិច្ច​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​ក្រុមប្រឹក្សា​ធុរកិច្ច​មេគង្គ​-​សា​ធាណ​រដ្ឋ​កូរ៉េ បាន​ពង្រឹង​នូវ​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច រវាង​សាធារណរដ្ឋ​កូរ៉េ និង​បណ្ដា​ប្រទេស​មេគង្គ​។ លើសពីនេះ លោកជំទាវ កាង ក្យុ​ង​វ៉ា បានប្រកាស​នៅក្នុង​កិច្ចប្រជុំ អំពី​សំណើ​របស់​សាធារណរដ្ឋ​កូរ៉េ​ក្នុងការ​តម្លើង កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​។​​​​នៅ​អំឡុងពេល​នៃ​កិច្ចប្រជុំ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញ​ពី​ការស្វាគមន៍ យ៉ាង​កក់ក្តៅ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​កម្ពុជា ចំពោះ​សំណើ​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​តម្លើង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​នេះ​ស្របទៅនឹង​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ឆ្នាំមុន ក្នុងការ​តម្លើង​កម្រិត​យន្តការ​នៃ​កិច្ចប្រជុំ​នេះ ទៅដល់​កម្រិត​កិច្ចប្រជុំ​កំពូល ស្របពេល​កម្ពុជា​បានបញ្ចប់​ដោយ​ជោគជ័យ​នៃ​គម្រោង ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ធនធានទឹក នៅលើ​ដង​ទន្លេមេគង្គ​ភ្ជាប់​ទៅនឹង​បឹង​ទន្លេសាប​។​​ ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​នៃ​បណ្តា​ប្រទេស​មេគង្គ បាន​គូស​បញ្ជាក់ទៀតថា តួនាទី​សំខាន់​នៃ​ភាពជា​ដៃគូ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ គឺ​ដើម្បី​ការកាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​នៅក្នុង​ចំណោម​ប្រទេស​អាស៊ាន និង​ក្នុងការ​សម្រេចបាន​នូវ ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥​ផងដែរ​។​ ​ដោយឡែក​ចំពោះ​បញ្ហា​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ប្រមុខ​ការទូត​កម្ពុជា​រំពឹងថា ការចូលរួមចំណែក​យ៉ាងសកម្ម​របស់​វិស័យ​ឯកជន នឹង​ជំរុញ​កាលានុវត្តនភាព​អាជីវកម្ម និង​វិនិយោគ​ថ្មីៗ ក្នុងការ​បង្កើត​សក្ដានុពល​ការងារ​ថ្មីៗ សមស្រប​ទៅតាម​បរិបទ​ក្រោយ​ការ​យក​ឈ្នះ​ជំងឺ​រាតត្បាត​កូ​វីដ​–១៩៕ ​អត្ថបទ​៖ ឧ​ត្ត​ម​

កម្ពុជា​-​ចិន ត្រូវបាន​ប្រសិទ្ធ​នាម​ជា​គំរូ នៃ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​នឹង​វីរុស​កូ​វីដ​-១៩

2021/04/27 09:59:58 am        37
​ភ្នំពេញ៖ ទីប្រឹក្សានយោបាយ​នៃ​ស្ថានទូត​ចិន ប្រចាំ​កម្ពុជា ថ្លែងថា ចាប់តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជម្ងឺ​កូ​វីដ​–១៩ ប្រទេស​ទាំងពីរ​បាន​ជួយ​គ្នា​ពុះពារ​រាល់​ឧបសគ្គ ដោយ​បានមក​បង្ហាញ​ពី​ចំណុច​ស្នូល​នៃ​សហគមន៍​ជោគវាសនា​រួមគ្នា និង​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស សម្រាប់​សហគមន៍​អន្តរជាតិ​។​​លោកស្រី ហ្សូ​វ វិ​ន​ស៊ី​ង (Zuo Wenxing) ទីប្រឹក្សានយោបាយ​នៃ​ស្ថានទូត​ចិន ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើង​នៅ ក្នុង​កម្មវិធី​ប្រគល់​-​ទទួល​អំណោយ ពី​សហព័ន្ធ​ស្ត្រី​ទូទាំងប្រទេស​ចិន នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ថា ប្រទេស​ចិន និង​កម្ពុជា ជា​មិត្ត​ជិតខាង​ល្អ បងប្អូន​ល្អ ដៃគូ​ល្អ ហើយ​ប្រជាជន​ជា​ស្ត្រីភេទ​ប្រទេស​ទាំងពីរ គឺជា​បងប្អូន​ស្រី​ល្អ នឹង​គ្នា​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​។ ជាក់ស្ដែង​ចាប់​តាំងពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​កូ​វីដ​–១៩ ប្រទេស​ទាំងពីរ​បាន​ជួយ​គ្នា ពុះពារ​រាល់​ឧបសគ្គ ដោយ​បាន​បង្ហាញ​ពី​ចំណុច​ស្នូល​នៃ​សហគមន៍​ជោគវាសនា​រួម រវាង​ប្រទេស​ទាំងពីរ ហើយ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​សម្រាប់​សហគមន៍​អន្តរជាតិ​។​​​លោកស្រី បន្តថា ក្រោយពី​ប្រទេស​ចិន​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​មក គ្រប់​មជ្ឈដ្ឋាន​ក្នុង​ប្រទេស​កម្ពុជា បានបង្ហាញ​ពី​ការគាំទ្រ​យ៉ាង​មុះ​មុត សម្រាប់​កិច្ច​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​ក្នុងប្រទេស​ចិន​។ក្នុង​នោះ ​ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ​សីហនុ ព្រះអង្គ​ទាំង​ទ្វេរ បាន​សព្វ​ព្រះរាជ​ហ​ឭ​ទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ និង​សម្ភារៈ​ជូន​ដល់​ភាគី​ចិន​។ ស្ថិត​ក្នុង​ដំណាក់កាល​នេះដែរ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ជាបន្ទាន់​ទៅកាន់​ប្រទេស​ចិន​, សម្តេច​បាន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​បរទេស​ដំបូង​គេ​បង្អស់ ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុងប្រទេស​ចិន ខណៈ​ពេលដែល​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​វីរុស​។​​​​ក្នុង​ពិធី​នេះ​, លោក​ជំ​ទា អ៊ឹង កន្ថាផាវី រដ្ឋ​មន្ត្រីក្រសួង​កិច្ចការនារី បាន​ថ្លែង​ផងដែរ​ថា ទំនាក់ទំនង​ទ្វេភាគី រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន មាន​អាយុកាល​យូរអង្វែង ប្រៀបដូចជា​សមាជិក​ម​ហា​គ្រួសារ​តែមួយ ជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រប់​កាលៈទេសៈ​, ក្នុងនោះ​ចាប់តាំងពី​ទស្សវត្ស​ទី ៩០ មក សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន បាន​រក្សា​ទំនាក់ទំនង​យ៉ាង​ល្អ ជាមួយ​ក្រសួង​កិច្ចការនារី និង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍​។ចាប់​តាំងពី​ពេលនោះ សហព័ន្ធ​ស្ត្រី​ទូទាំង​ប្រទេស​ចិន បានផ្តល់​ជំនួយ​ជា​សំភារៈ និង​ថវិកា​មកកាន់​ក្រសួង​កិច្ច​ការនារី និង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍ ព្រមទាំង​មាន ទស្សនកិច្ច​សិក្សា​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។​​​សូម​បញ្ជាក់ថា​​ចាប់​តាំង​ឆ្នាំ ២០១០, ២០១៨ និង​២០២០ ក្រសួង​កិច្ចការនារី​បានរៀបចំ​ពិធី ប្រគល់​-​ទទួល​អំណោយ​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​សហព័ន្ធ​ស្ត្រី​ទូទាំងប្រទេស​ចិន សរុប​ចំនួន ០៣​ដង ក្នុង​នោះ ​សម្ភារៈ​បរិក្ខារ​សរុប​ដែល​ទទួល​បាន​រួមមាន​៖ Sharp Duplicator, Aigo Digital Camera, Lenovo E46A laptop, Lenovo Desktop, Lenovo Laser Printer, Lenovo Office Jet, Mini-bus (Jiang Ling Te Shun), ambulances (Jin Lv), និង Lenovo៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​​

កម្ពុជា​សង្ឃឹមថា កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​រវាង​ក្រុមហ៊ុន ​និង​សហគមន៍​ នឹង​កើន​ដល់​១​ពាន់​នៅ​ចុង​ឆ្នាំ​នេះ

2021/04/27 09:59:58 am        41
​ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ ​និង​នេសាទ បាន​បង្ហាញ​ការ​ជឿជាក់​ថា នៅ​ចុង​ឆ្នាំ​២០២០​នេះ កិច្ចសន្យា​ផលិតកម្ម​កសិកម្ម រវាង​ក្រុមហ៊ុន និង​សហគមន៍​កសិកម្ម​នៅ​កម្ពុជា នឹង​កើន​ដល់ ០១​ពាន់​កិច្ចសន្យា ខណៈ​ដែល​បច្ចុប្បន្ន​បាន​ឈាន​ដល់​ជាង​៧០០​រួចទៅហើយ​។​​​មាន​ប្រសាសន៍ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន ក្រោយ​ចប់​ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​លើ​ដំណាំ​ក​សិ ឧស្សាហកម្ម និង​ស្រូវ​សរីរាង្គ រវាង​ក្រុមហ៊ុន និង​សហគមន៍​កសិកម្ម​នៅ​ប្រទេស​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០២០​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​ឱ្យ​ដឹង​ថា ដើម្បី​ពង្រីក​វិសាលភាព​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ ទៅដល់​សហគមន៍​ផ្សេងៗ​ទៀត ក្នុង​ទិសដៅ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​សាកលភាវូបនីយកម្ម គិត​ត្រឹម​ចុងខែ​កញ្ញា​នេះ ការចុះកិច្ចសន្យា​ផលិត​កសិកម្ម​បាន​កើន​ឡើង​ដល់​ជាង​៧០០​កិច្ចសន្យា ទៅលើ​ប្រភេទ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​ដូចជា ស្រូវពូជ ស្រូវ​សរីរាង្គ ស្រូវ​ចំណី ម្រេច ស្ករត្នោត បន្លែ ដំឡូង​មី​សរីរាង្គ មាន់​ស្រែ ជ្រូក​។​ល​។​​​ឯកឧត្ដម​រដ្ឋមន្ត្រី ​បាន​បញ្ជាក់​ទៀតថា នា​ពេលខាងមុខ កិច្ចសន្យា​បែបនេះ​នឹង​អាច​កើន​ហូត​ដល់​ចំនួន ១០​ម៉ឺន ២០​ម៉ឺន ឬ​០១​លាន​កិច្ចសន្យា ដោយសារ​ទំហំ​ផលិត​កសិកម្ម​មាន​ភាព​ធំធេង​ណាស់ គ្រា​ដែល​កម្ពុជា​កំពុង​ពង្រីក​លទ្ធភាព​នេះ​។​​​ទាក់ទង​នឹង​កិច្ចសន្យា​ខាងលើ លោក ឆា​ត់ ឈៀង ប្រធាន​សហគមន៍​កសិក​ម្មរំ​ដួល​ម្លូព្រៃ ស្ថិតនៅ​ខេត្តព្រះវិហារ បាន​យល់​ឃើញថា តាមរយៈ​កម្មវិធី​នេះ​ពិតជា​ល្អ​ណាស់​សម្រាប់​ប្រជាកសិករ​ក្នុង​ការទិញ​និង​លក់​កសិផល ព្រោះថា បើ​គ្មាន​កិច្ចសន្យា នោះ​ក៏​គ្មាន​ទំនុកចិត្ត​គ្នា​ផងដែរ ជាពិសេស​ធ្វើឱ្យ​តម្លៃ​ធ្លាក់ចុះ ច្រើនជាង​ឡើងថ្លៃ ដោយសារ​មាន​ឈ្មួញកណ្តាល​ចាំ​ច​ចារ​។​​​ពិធី​ចុះកិច្ចសន្យា​ផលិតកម្ម​កសិកម្ម​លើ​ដំណាំ​ក​សិ ឧស្សាហកម្ម និង​ស្រូវ​សរីរាង្គ​ថ្ងៃនេះ បាន​ប្រព្រឹត្តទៅ រវាង​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​៤ ជាមួយ​សហគមន៍​កសិក​ម្ម​សរុប​ចំនួន​៥០ លើ​ផលិតផល​ស្រូវ​សរីរាង្គ​ក្នុង​បរិមាណ​ជាង ២​ម៉ឺន​តោន និង​ដំឡូង​មី​សរីរាង្គ​ជាង ៣​ម៉ឺន​តោន ដោយមាន​សហគម​ន៍ក​សិ​កម្ម​ក្នុង​ខេត្ត​ចំនួន​៦ គឺ​ខេត្តតាកែវ​, កំពង់ស្ពឺ​, កំពត​, កំពង់ឆ្នាំង​, មណ្ឌលគិរី និង​ខេត្តព្រះវិហារ​។ ដោយឡែក​ក្រុមហ៊ុន​ចំនួន​៤ ដែល​បាន​ចុះកិច្ចសន្យា រួមមាន ក្រុមហ៊ុន​សាជីវកម្ម​កសិកម្ម​កម្ពុ​ជា​, ក្រុមហ៊ុន អេ​ម​រុ រ៉ា​យ​កម្ពុជា​, ក្រុមហ៊ុន សាញ​ណេ​ត​ធ័​រ អ​ហ្វ អេ​ស៊ា (Signatures of Asia) និង​ក្រម​ហ៊ុន បាយ័ន​ហេ​រី​ធេ​ច​៕ ​អត្ថបទ៖ឈិ​ត បូរ៉ា​វី​

មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន កោតសរសើរ​កម្ពុជា​ថា ទប់ស្កាត់​បាន​ល្អ​នូវ​មេរោគ​កូ​វិដ​១៩

2021/04/27 09:59:58 am        35
ភ្នំពេញ៖ មេបញ្ជាការ​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការគោរព​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​និងកំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​–១៩ បាន​យ៉ាង​ល្អប្រសើរ និង​ត្រឹមត្រូវ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​វិធានការ​ទាំងឡាយ​ដែល​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​អនុវត្ត​នៅក្នុង​ការងារ​នេះ​ផងដែរ​។​​ការលើកឡើង​របស់​នា​យ​ឧ​ត្ត​ម​សេនីយ៍​រូបនេះ គឺ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចសន្ទនា​តាមរយៈ​ទូរស័ព្ទ​នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​។​​នៅ​ក្នុង​កិច្ច​សន្ទនា​នោះ ​«​នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro បាន​សម្តែង​នូវ​ការគោរព​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាននិងកំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​កូ​វីដ​–១៩ បាន​យ៉ាង​ល្អប្រសើរ និង​ត្រឹមត្រូវ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព និង​វិធានការ​ទាំងឡាយ​ដែល​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​អនុវត្ត​នៅក្នុង​ការងារ​នេះ​។ និង បាន​សម្តែង​នូវ​ការពេញចិត្ត និង​ការ​អរគុណ​ចំពោះ​ការបន្ត​រក្សា​នូវ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ទោះបី​ក្នុងស្ថានភាព​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​–១៩​នេះ​ផងដែរ​»​។​ថ្លែង​នៅក្នុង​កិច្ចសន្ទនា​នោះដែរ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានធ្វើការ​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​ជា​មិត្ត ជាអាទិ៍​កម្ពុជា​-​ជប៉ុន ជាពិសេស​ទំនាក់ទំនង​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ដែលជា​គន្លឹះ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ដែល​កើតមាន​។​​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​បាន​សង្កត់ធ្ងន់ថា​«​បញ្ហា​កូ​វីដ​–១៩ ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ទាំងអស់គ្នា ទាំង​ការសហការ​ដោះស្រាយ​ផ្ទៃក្នុង​ប្រទេស​នីមួយៗ ក៏ដូចជា​ការ​សហប្រតិបត្តិ​ការ និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​នៅក្នុង​ឆ្លើយតប​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។ហើយ​ឆ្លងតាម​ការ​ប្រឈម​នៃ​ការដោះស្រាយ​រួមគ្នា​លើ​បញ្ហា​កូ​វីដ​–១៩​នេះ ទាំងអស់គ្នា​នឹង​អាច​ស្វែងរក​នូវ​ចំណុចខ្លាំង និង​ចំណុច​ប្រឈម​នានា ដើម្បី​ឈានទៅ​ពង្រឹង​នូវ​យន្តការ​នៃ​ការ​សហប្រតិបត្តិការ​ជាមួយគ្នា​ឱ្យបាន​កាន់តែ​ប្រសើរឡើង​»​។​នៅក្នុង​កិច្ចសន្ទនា​នោះដែរ ភាគី​ទាំងពីរ​ក៏បាន​ចែករំលែក និង​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក​លើ​ការចូលរួម​របស់​កង​ទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ និង​កង​ស្វ័យការពារ​ជើងគោក​ជប៉ុន​នៅក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​–១៩ ដែលជា​បញ្ហា​ប្រឈម​រួម​ដ៏​ធ្ងន់ធ្ងរ​មួយ និង​ដែល​កំពុង​នៅ​បន្ត​រាតត្បាត​ពិភពលោក​នៅឡើយ​។​​ជា​ចុងក្រោយ ថ្នាក់ដឹកនាំ​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​ទៅលើ​សារៈសំខាន់​នៃ​កិច្ចសហការ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ជាពិសេស​រវាង​កងទ័ព និង​កងទ័ព ជាអាទិ៍ ការរួម​គ្នា​បង្កើន​សម​ត្ថ​ភាពឆ្លើយតប​នឹង​យថាហេតុ​គ្រោះមហន្តរាយ​ផ្សេងៗ​, ការ​ផ្តល់ឱកាស​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព និង​បណ្តុះបណ្តាល​ធនធានមនុស្ស ក៏ដូចជា​ការបង្កើត​ឱកាស​ឱ្យមាន​ការភ្ជាប់​ទំនាក់ទំនង​មនោសញ្ចេតនា​រវាង​យោធិន​គ្រប់លំដាប់​ថ្នាក់ តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ជាដើម ដែល​សុទ្ធសឹង​​ជា​មូលដ្ឋាន​នៅក្នុង​ការទំនាក់ទំនង​យូរអង្វែង ហើយ​សង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ពេល​ស្ថានភាព​ជំងឺ​កូ​វីដ​–១៩ បាន​ធូរស្រាល​ឡើងវិញ ឬ​បញ្ចប់​ក្នុងពេល​ខាងមុខនេះ កងទ័ពជើងគោក​ទាំង​ពីរ​នឹង​អាច​បន្ត​ជំរុញ​នូវ​ល្បឿន​នៃ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នេះ​ឱ្យមាន​សន្ទុះ​ឡើងវិញ​៕ ​អត្ថបទ៖ ​បាន ចក់​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាលីបង់រាប់ពាន់នាក់ បន្តជម្លៀសខ្លួន ដោយសារសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា
09/04/2026 06:09 PM
[UPDATE] អាជ្ញាធរ៖ អ្នកស្លាប់ ក្នុង​ទឹកជំនន់នៅនេប៉ាល់ កើនឡើងដល់ជិត ១.៣០០នាក់ និងអ្នកបាត់ខ្លួន លើស ៥.០០០នាក់
09/04/2026 06:09 PM
ឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
09/04/2026 06:09 PM
ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ជួបថ្នាក់ដឹកនាំសាកលវិទ្យាល័យកូរ៉េ និងស្នើបន្តគាំទ្រ​ លើវិស័យអប់រំ សុខាភិបាល​ និងមានកិច្ចសហប្រតិបត្តិជាមួយសាលាការពារជាតិកម្ពុជា
09/04/2026 06:09 PM
មេក្រុមកម្មករនេប៉ាល់ដែលត្រូវបានជួយសង្រ្គោះនិយាយថា លោកនៅក្រោយគេ ដើម្បីជួយអ្នកផ្សេងទៀត
09/04/2026 05:09 PM
សំណើថវិការបស់​​ជប៉ុន ហក់​ដល់កម្រិតសម័យកាលជំងឺរាតត្បាត ក្រោមរដ្ឋាភិបាល​លោកស្រី​ Takaichi
09/04/2026 05:09 PM
មេដឹកនាំអាហ្សង់ទីន​សន្យា​ដាក់ទណ្ឌកម្មកាន់តែ​តឹងរ៉ឹង និងជំរុញសមត្ថភាព​​ការពារ ជុំវិញ​បញ្ហាខួង​ប្រេង
09/04/2026 05:09 PM
ព្យុះទីហ្វុង Saudel នាំ​ឱ្យ​មាន​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅ​តំបន់ឆ្នេររបស់ចិន
09/04/2026 05:09 PM
លោក Trump បញ្ជាក់​ថា អង់គ្លេសស្ថិតលើមាត់ជ្រោះ​មហន្តរាយ ដោយលើកពីក្ដី​បារម្ភ អំពី​អន្តោប្រវេសន៍ និងថាមពល
09/04/2026 05:09 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
09/04/2026 05:09 PM