នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមសេដ្ឋវិទូពានរង្វាន់ណូបែល៖ គោលនយោបាយលោក Trump នឹងជំរុញអតិផរណាអាមេរិក

2024/06/26 04:52:02 pm        123
ក្រុមសេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែលចំនួន ១៦ នាក់បានចុះហត្ថលេខាលើលិខិតមួយកាលពីថ្ងៃអង្គារ (២៥ មិថុនា) ដោយព្រមានថា សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងពិភពលោក នឹងរងទុក្ខវេទនា ប្រសិនបើបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ (Donald Trump) ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិកា។លិខិត ដែលបានចុះហត្ថលេខារួមគ្នា និងត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មាន អាស៊ីអូស (Axios) និយាយថា របៀបវារៈសេដ្ឋកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) បក្សប្រជាធិបតេយ្យគឺ «មានភាពអស្ចារ្យជាង» ធៀបទៅនឹងគោលនយោបាយលោក ត្រាំ អតីតប្រធានាធិបតីបក្សសាធារណរដ្ឋ ដែលកំពុងស្វះស្វែងរកអាណត្តិទីពីរ។ក្រុមសេដ្ឋវិទូទាំងនោះនិយាយថា ផែនការសេដ្ឋកិច្ចរបស់លោក ត្រាំ នឹងធ្វើឱ្យអតិផរណាកើនឡើង មួយផ្នែកដោយសារតែការសន្យារបស់លោកក្នុងការដំឡើងពន្ធតឹងរ៉ឹងលើការនាំចូលរបស់ចិន ដែលពួកគេនិយាយថានឹងបង្កើនថ្លៃលើទំនិញជាច្រើនសម្រាប់អ្នកប្រើប្រាស់អាមេរិក។ពួកគេសង្កត់ធ្ងន់ថា «យើងជឿថាអាណត្តិទីពីររបស់លោក ត្រាំ នឹងជះឥទ្ធិពលអវិជ្ជមានដល់ជំហរសេដ្ឋកិច្ចរបស់អាមេរិកនៅក្នុងពិភពលោក និងឥទ្ធិពលអស្ថិរភាពលើសេដ្ឋកិច្ចក្នុងស្រុករបស់សហរដ្ឋអាមេរិក»។លោក បៃដិន និងលោក ត្រាំ ត្រូវបានជាប់គាំងក្នុងការប្រជែងការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដែលនឹងត្រូវបានសម្រេចដោយអ្នកបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិប្រកួតប្រជែងយ៉ាងជិតស្និទ្ធមួយចំនួន ពីព្រោះការបោះឆ្នោតគាំទ្ររបស់ពលរដ្ឋទាំងនោះ អាចប្រែប្រួលមិនទៀងទៅខាងគណបក្សសាធារណរដ្ឋ ឬខាងគណបក្សប្រជាធិបតេយ្យ៕

លោក Modi នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីជាលើកដំបូងចាប់តាំងពីការវាយលុកអ៊ុយក្រែន

2024/06/26 04:40:55 pm        88
លោកនាយករដ្ឋមន្រ្តីឥណ្ឌា ណារិន្ទ្រ ម៉ូឌី (Narendra Modi) ត្រូវបានគេរំពឹងថានឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់វិមានក្រឹមឡាំងលើអ៊ុយក្រែន ជាដំណើរមួយ បន្ទាប់ពីការវិលត្រឡប់របស់លោកមកកាន់តំណែងជាលើកទីបី និងគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ មន្ត្រីគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក យូរី អូសាកូវ (Yuri Ushakov) បានប្រកាសពីដំណើររបស់លោក Modi កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដោយនិយាយថាកាលបរិច្ឆេទពិតប្រាកដនៃដំណើរទស្សនកិច្ចនឹងត្រូវបានបញ្ជាក់នៅពេលក្រោយ។ សារព័ត៌មាន ថាស់ (Tass) របស់រុស្ស៊ី បានរាយការណ៍ថ្មីៗនេះថា មេដឹកនាំឥណ្ឌា គ្រោងនឹងបំពេញដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសរុស្ស៊ី នៅដើមខែកក្កដា។ មន្ត្រីឥណ្ឌាជាន់ខ្ពស់មួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការធ្វើដំណើររបស់លោក Modi ទៅកាន់ទីក្រុងមូស្គូ នឹងជាដំណើរទស្សនកិច្ចផ្លូវការរយៈពេលខ្លីមួយ ។ នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋធានីរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៥មក។ លោក Modi បានទៅទស្សនកិច្ច កំពង់ផែធំបំផុតរបស់រុស្ស៊ី គឺ វ្ល៉ាឌីវ៉ូស្តុក (Vladivostok) កាលពីឆ្នាំ ២០១៩ ហើយចុងក្រោយបានជួបមេដឹកនាំរុស្ស៊ីលោក Vladimir Putin កាលពីពីរឆ្នាំមុន នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុង សាម៉ាកគែន (Samarkand) ប្រទេស អ៊ូសបេគីស្ថាន (Uzbekistan)។ ក្រសួងការបរទេសឥណ្ឌាបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរទាក់ទងព័ត៌មានបន្ថែមស្ដីពីពេលវេលាជាក់លាក់សម្រាប់ដំណើរនេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤

2024/06/26 04:13:23 pm        213
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤​នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២៤ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែល​មានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ពលិកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាបកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូលរហូតដល់សព្វថ្ងៃនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូន អតីតយុទ្ធជនដោយបានដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែជូននិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការជារឿយៗជាដើម។-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជនលើការងារសំខាន់ៗចំនួន៣ គឺ កិត្តិយស ជីវភាព និងឱកាស ដើម្បីតបស្នងទៅដល់អតីតយុទ្ធជនគ្រប់ជំនាន់។-សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បច្ចុប្បន្ននេះ អតីតយុទ្ធជនចំនួន ១០៩០៣៤ នាក់ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន ១៤៩០៥៣នាក់ កំពុងទទួលប្រាក់របបសន្តិសុខសង្គមប្រចាំខែពីរដ្ឋ។-សម្តេចធិបតី ជំរុញឲ្យមានការនឹករលឹកជាប្រចាំចំពោះបងប្អូនអតីតយុទ្ធជនកម្ពុជា ដោយសម្តេច បានមានប្រសាសន៍ថា«បើចងចាំនូវ ប្រវត្តិសាស្រ្ត គប្បីត្រូវចងចាំអ្នកដែលបានចូលរួម»។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ យើងមានមោទនភាពដែលយើងបានបង្កើតភូមិសន្តិភាព ដែលមានសុទ្ធតែអតីតយោធា នៃគ្រប់ភាគីជម្លោះ បានរស់នៅជាមួយគ្នាដោយសុខដុម។-សម្ដេចធិបតី ៖ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅតែបន្តដឹកនាំប្រទេស គឺរាជរដ្ឋាភិបាលនៅតែបន្តគិតគូរ និងយកចិត្តទុកដាក់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តគិតគូរលើការផ្ដល់ ឱកាសការរស់នៅរបស់អតីតយុទ្ធជន អាចចូលរួមនៅក្នុងសង្គម ចូលរួមផ្ទាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែននាំដល់ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ពេលប្រឡងជ្រើសរើសនាយ ទាហានពលទាហាន និងនគរបាលត្រូវផ្តល់អាទិភាពមុនគេ ដល់កូនៗរបស់អតីតនគរបាល ទាហាន ឬកងរាជអាវុធហត្ថ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងការងារពាជាតិ ពិនិត្យមើលលើការផ្ដល់ឱកាសដល់ អតីតយុទ្ធជនដែលនៅមានកម្លាំង និងកូនចៅ អតីតយុទ្ធជនឱ្យបានចូលរៀនជំនាញវិជ្ជាជីវៈក្នុងគោលនយោបាយអាទិភាព ១,៥ លាននាក់។- សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់បណ្ដារាជធានី-ខេត្តឱ្យបន្តផ្ដល់ដីដើម្បីសមាគមអតីតយុទ្ធជនកម្ពុជា អាចកសាងស្នាក់ការរបស់ខ្លួននៅតាមមូលដ្ឋាន ខណៈទីតាំងសមាគមនេះ នឹងបន្តរក្សាទុកសម្រាប់អតីតយុទ្ធជនតជំនាន់។

យោធាកូរ៉េខាងត្បូង៖ ការបាញ់មីស៊ីលជាថ្មីរបស់កូរ៉េខាងជើង ហាក់ដូចជាបានបរាជ័យ

2024/06/26 03:11:12 pm        134
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ (២៦ មិថុនា) នេះថា ការបាញ់បង្ហោះមីស៊ីលបាលិស្ទិកមិនស្គាល់ប្រភេទរបស់ប្រទេសកូរ៉េខាងជើង ឆ្ពោះទៅកាន់សមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ហាក់ដូចជាបានបរាជ័យ។ កូរ៉េខាងជើងនៅដើមសប្តាហ៍នេះ បានរិះគន់ការដាក់ពង្រាយនាវាផ្ទុកយន្តហោះអាមេរិក ដើម្បីចូលរួមសមយុទ្ធរួមគ្នាជាមួយកូរ៉េខាងត្បូង និងជប៉ុន ហើយបានព្រមានអំពី «ការបង្ហាញកម្លាំងរារាំងថ្មីដ៏លើសលប់»។អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បាននិយាយថា ការបាញ់មីស៊ីលដែលបរាជ័យនោះ ជាក់ស្តែងមានប្រភពមកពីជុំវិញទីក្រុងព្យុងយ៉ាង។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន បាននិយាយថា មីស៊ីលដែលហោះដល់កម្ពស់ប្រហែល ១០០ គីឡូម៉ែត្រ និងចម្ងាយជាង ២០០ គីឡូម៉ែត្រនោះ និងដែលត្រូវគេជឿថាជាមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើង ហាក់ដូចជាបានធ្លាក់ចុះរួចទៅហើយ។ការបាញ់មីស៊ីលនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីខួប ៧៤ ឆ្នាំនៃការចាប់ផ្តើមសង្គ្រាមកូរ៉េ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃពុធនេះថា មហាបាតុកម្មនៅទីក្រុងព្យុងយ៉ាង ត្រូវបានធ្វើឡើងដើម្បីរំលឹកខួបនេះ ដោយហៅវាថាជាថ្ងៃនៃ «ការតស៊ូប្រឆាំងនឹងចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក» និងហៅសហរដ្ឋអាមេរិកថាជាសត្រូវដ៏ខ្លាំងក្លា៕

កូនប្រុសសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលមេដាយមាសពីរគ្រឿងក្នុងការប្រឡងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ

2024/06/26 07:20:05 am        293
ភ្នំពេញ៖កូនប្រុសពៅរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺកុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលមានអាយុទើបតែជាង ៦ឆ្នាំ បាននាំមោទនភាពសម្រាប់ក្រុមគ្រួសារជាថ្មីម្ដងទៀត តាមរយៈការទទួលបានមេដាយមាសរហូតទៅដល់ ២ គ្រឿងក្នុងការប្រលងភាសាអង់គ្លេស និងគណិតវិទ្យាកម្រិតសកលនៅប្រទេសឌូបៃ ក្នុងកម្មវិធី Future Intelligence Students Olympaid Dubai 2024 ។ យោងតាមព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានបង្ហោះនារាត្រីរំលងអាធ្រាត្រថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៤ នេះ ដោយសម្ដេចបានសរសេរសារបង្កប់នូវអត្ថន័យ និងក្ដីមោទកភាពចំពោះចៅប្រុសយ៉ាងដូច្នេះថា៖ «តាមិនខ្វល់ថាចៅប្រឡងបានចំណាត់ថ្នាក់បែបណានោះទេ តែតាពិតជាមានមោទនភាពតាំងពីជាងមួយខែមុនក្រោយបានទទួលដំណឹងថាចៅជាប់ចំណាត់ថ្នាក់ទៅប្រឡងកំរិតសកលនៅឌូបៃ។តាយាយញញឹមពេលចៅចេញដំណើរទៅ រីករាយនិងមើលរូបថតចៅកំពុងអង្គុយប្រឡង។ពេលនេះតាយាយកាន់តែមានមោទនភាពដោយទទួលបាន ដំណឹងថាចៅបានទទួលមេដាយមាសរហូតពីរគ្រឿង មួយគ្រឿងសម្រាប់គណិតវិទ្យា និងមួយគ្រឿងទៀតសម្រាប់ភាសារអង់គ្លេស។ចៅកំពុងរៀននៅថ្នាក់មតេយ្យនៅឡើយ តែចៅអាចប្រកួតប្រជែងកំរិតសកលទាំងភាសាអង់គ្លេសទាំងគណិតវិទ្យាថ្នាក់ទី១ជាមួយសិស្សពីប្រទេសផ្សេងទៀត។ តាក៏មានមោទនភាពផងដែរ ចំពោះចៅៗកូនខ្មែរដែលបានទៅប្រឡងនៅឌូបៃក្នុងថ្នាក់ និងកំរិតខុសៗ គ្នាដែលបង្ហាញថាចៅៗ ជាសិស្សពូកែរបស់កម្ពុជាទើបអាចចូលប្រឡងកំរិតសកលបាន។ សូមអបអរសាទរ ជាមួយមាតាបិតាអាណាព្យាបាលចៅៗទាំងអស់៕»គួរជម្រាបជូនថា កាលពីពេលថ្មីៗ កន្លងមកនេះ កុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ដែលជាកូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុនី ទើបនឹងទទួលបានមេដាយមាស ក្នុងការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ប្រចាំឆ្នាំ ២០២៤។ អ្វីដែលកាន់តែពិសេស និងគួរឱ្យសរសើរនោះ គឺ កុមារ «ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ» ទើបតែរៀនថ្នាក់មត្តេយ្យនៅឡើយ ប៉ុន្តែមានសមត្ថភាពប្រលងបានទទួលជ័យលាភី នូវវិញ្ញាសាសម្រាប់សិស្សថ្នាក់ទី១៕ អត្ថបទ៖ ចេន សុភានាថ

លោក ម៉ាក្រុង និយាយថា ត្រៀមខ្លួនជាស្រេចសម្រាប់ការសន្ទនាជាមួយលោក ពូទីន

2024/06/25 10:09:19 pm        145
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា លោកនឹងបន្តកិច្ចសន្ទនាជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។លោកបាននិយាយនៅក្នុងGeneration Do It Yourself នៅលើគេហទំព័រ podcastថា ខ្ញុំនឹងបន្តការសន្ទនាជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ លោកបានបញ្ជាក់ថា៖«ទេ យើងមិនបាន [ទំនាក់ទំនង] ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប៉ុន្តែខ្ញុំមិនរាប់បញ្ចូលលទ្ធភាពនៃការនិយាយអំពីបញ្ហាមួយ ឬបញ្ហាផ្សេងទៀតនោះទេ»។ មេដឹកនាំបារាំងរូបនេះ បានបញ្ជាក់ថា លោក «ជឿជាក់លើអំណាចនៃការសន្ទនា»។ លោកប្រធានាធិបតីបានបន្តទៀតថា៖«ខ្ញុំនិយាយដោយស្មោះត្រង់ជាទីបំផុតៈ ខ្ញុំជឿថា វាតែងតែមានសារៈសំខាន់ក្នុងការបន្តការសន្ទនា»។លោក ម៉ាក្រុង បានបន្ថែមថា លោកនឹងពិភាក្សាជាមួយមេដឹកនាំរុស្ស៊ីនេះ ជាពិសេសអំពី «បញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ» ដោយមិនបានពន្យល់ពីអត្ថន័យពិតប្រាកដ ដែលលោកចង់និយាយនោះទេ។លោកពូទីន បាននិយាយមុននេះថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការធ្វើការទំនាក់ទំនង​មួយ​ទីក្រុងប៉ារីស ប្រសិនបើភាគីបារាំង មានចំណាប់អារម្មណ៍បែបនេះ។ ​យោងតាមមេដឹកនាំរុស្ស៊ី គឺលោក ពូ ទីន និងលោក ម៉ាក្រុង មានទំនាក់ទំនងការងារល្អ ប៉ុន្តែលោកប្រធានាធិបតីបារាំង បានកាត់ផ្តាច់ទំនាក់ទំនងទាំងនោះ។

ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ គ្រប់ដណ្ដប់ដោយអ្នកស្មោះត្រង់នឹងមេដឹកនាំកំពូល

2024/06/25 10:04:41 pm        196
ប្រជាជនអ៊ីរ៉ង់ នឹងជ្រើសរើសប្រធានាធិបតីនៅថ្ងៃសុក្រ (២៨ មិថុនា) សប្ដាហ៍នេះ នៅក្នុងការបោះឆ្នោតដែលគ្រប់គ្រងយ៉ាងតឹងរ៉ឹង បន្ទាប់ពីការស្លាប់របស់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីខែមុន ជាមួយនឹងលទ្ធផលរំពឹងថានឹងមានឥទ្ធិពលលើការស្នងតំណែងបន្តពីលោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ដោយលោក ខាមីណេ ឥឡូវនេះមានវ័យចំណាស់ ៨៥ ឆ្នាំហើយនោះ ប្រធានាធិបតីបន្ទាប់ទំនងជានឹងចូលរួមយ៉ាងជិតស្និទ្ធនៅក្នុងដំណើរការចុងក្រោយនៃការជ្រើសរើសអ្នកស្នងតំណែងបន្តពីលោក ខាមីណេ ដែលបានធានាថាបេក្ខជនមានទស្សនៈប្រកាន់ជំហរតឹងដូចខ្លួន គ្របដណ្តប់លើការប្រកួតប្រជែងប្រធានាធិបតី។ការបោះឆ្នោតនេះ កើតឡើងស្របពេលជាមួយនឹងកំណើនភាពតានតឹងក្នុងតំបន់ ដោយសារជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ការបង្កើនសម្ពាធរបស់លោកខាងលិចលើអ៊ីរ៉ង់ ជុំវិញកម្មវិធីនុយក្លេអ៊ែរដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន និងការមិនពេញចិត្តក្នុងប្រទេសកាន់តែខ្លាំងឡើងជុំវិញវិបត្តិនយោបាយ សង្គម និងសេដ្ឋកិច្ច។ទោះជាយ៉ាងណាក៏ដោយ ការស្នងតំណែងបន្តពីលោក ខាមីណេ ដែលជាអ្នកប្រឆាំងលោកខាងលិចដ៏ខ្លាំងក្លា គឺជាកង្វល់ដ៏លើសលប់ក្នុងចំណោមឥស្សរជនបុព្វជិតរបស់អ៊ីរ៉ង់។ ក្រុមប្រឹក្សាអាណាព្យាបាល បានអនុម័តបេក្ខជនប្រកាន់ជំហរតឹងចំនួន ៥ នាក់ និងបេក្ខជនកាន់ជំហរកណ្ដាលជាន់ទាបម្នាក់ ពីបេក្ខភាពដំបូងចំនួន ៨០ នាក់។លោក ខាមីណេ មិនបានគាំទ្របេក្ខជនណាមួយជាសាធារណៈទេ។ ទោះជាយ៉ាងណាក៏ដោយ ទីប្រឹក្សារបស់លោកឈ្មោះ យ៉ាយ៉ា រ៉ាហ៊ីម សាហ្វាវី (Yahya Rahim Safavi) បានជំរុញអ្នកបោះឆ្នោតឱ្យជ្រើសរើស «ប្រធានាធិបតីដែលទស្សនៈមិនផ្ទុយនឹងមេដឹកនាំកំពូល»៕

ប្រធាន UNRWA អំពាវនាវដល់ដៃគូនានាឲ្យប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរំលាយទីភ្នាក់ងារ ប៉ាឡេស្ទីន

2024/06/25 09:53:15 pm        60
ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) កាលពីថ្ងៃចន្ទ បានអំពាវនាវដល់ដៃគូនានាឲ្យប្រយុទ្ធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ដើម្បីឲ្យអង្គការនេះ ត្រូវបានរំលាយចោល ដោយសារខ្លួនផ្តល់ជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា និងនៅទូទាំងតំបន់នេះ ។ប្រធាន UNRWA លោក Philippe Lazzarini បាននិយាយនៅក្នុងកិច្ចប្រជុំមួយនៃគណៈកម្មការប្រឹក្សា របស់ទីភ្នាក់ងារនេះ នៅទីក្រុងហ្សឺណែវថា៖«អ៊ីស្រាអែល បានរិះគន់អាណត្តិរបស់ទីភ្នាក់ងារនេះ យូរមក ហើយ។ ប៉ុន្តែឥឡូវនេះ ប្រទេសនេះ កំពុងប្រឹងប្រែង ដើម្បីការបញ្ចប់ប្រតិបត្តិការរបស់ UNRWA ដោយច្រានចោលនូវឋានៈរបស់ទីភ្នាក់ងារនេះថា ជាអង្គភាពរបស់អង្គការសហប្រជាជាតិដែលគាំទ្រដោយរដ្ឋសមាជិកភាគច្រើនលើសលប់»។ «ប្រសិនបើយើង មិនប្រឆាំងទេនោះ អង្គភាពនានារបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិផ្សេងទៀត នឹងក្លាយជាអ្នកបន្ទាប់ ដោយធ្វើឲ្យខូចប្រព័ន្ធពហុភាគីរបស់យើងថែមទៀត»។លោក Lazzarini បាននិយាយថា ទីភ្នាក់ងារនេះ កំពុងទទួលរងនូវ«កិច្ចខិតខំប្រឹងប្រែងរួមគ្នា» ដើម្បី រុះ រើវា រួមទាំងតាមរយៈគំនិតផ្តួចផ្តើមនីតិប្បញ្ញត្តិដែលគំរាមកំហែងបណ្តេញទីភ្នាក់ងារចេញពីបរិវេណរបស់ខ្លួន និងចាត់ទុក UNRWA ជា អង្គការភេរវកម្ម។នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានអំពាវនាវជាច្រើនឆ្នាំមកហើយឲ្យUNRWA ត្រូវបានរុះរើ ដោយចោទប្រកាន់អង្គការនេះថា បានញុះញង់ឲ្យមានការប្រឆាំងនឹងអ៊ីស្រាអែល។ កាលពីខែមុន សភារបស់អ៊ីស្រាអែល បានអនុម័តសេចក្តីព្រាងច្បាប់មួយដែលមានគោលបំណងកំណត់ UNRWA ជាអង្គការភេរវកម្ម។

ប្រមុខអង្គការសហប្រជាជាតិ ចោទអ៊ីស្រាអែល ថាផ្តល់ព័ត៌មានមិនពិតប្រឆាំងនឹងខ្លួន

2024/06/25 09:49:49 pm        143
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បានចោទប្រកាន់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ (២៤ មិថុនា) ថាបានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីខ្លួន ក្នុងអំឡុងពេលសង្គ្រាមជាងប្រាំបីខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។លោក ហ្គុយតឺរ៉េស បានប្រាប់សន្និសីទសារព័ត៌មានស្តីពីសុចរិតភាពព័ត៌មានដោយមិនបញ្ចេញឈ្មោះអ៊ីស្រាអែលថា «ខ្ញុំបានឮប្រភពដដែលជាច្រើនដងថា ខ្ញុំមិនដែលរិះគន់ក្រុមហាម៉ាស មិនដែលថ្កោលទោសក្រុមហាម៉ាស និងថាខ្ញុំជាអ្នកគាំទ្រក្រុមហាម៉ាស»។លោកបន្ថែមថា «រឿងនោះមិនពិតទេ។ ខ្ញុំបានថ្កោលទោសក្រុមហាម៉ាសចំនួន ១០២ ដង ក្នុងចំណោមនោះមាន ៥១ ដងនៅក្នុងសុន្ទរកថាផ្លូវការ និងផ្សេងទៀតនៅក្នុងវេទិកាសង្គមផ្សេងៗគ្នា»។ លោក ហ្គីឡាដ អឺដាន (Gilad Erdan) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលនៅអង្គការសហប្រជាជាតិ បាននិយាយថា ការថ្កោលទោសរបស់លោក ហ្គុយតឺរ៉េស គឺ «និយាយតែមាត់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងសកម្មភាពរបស់លោក»។ទំនាក់ទំនងរវាងអង្គការសហប្រជាជាតិ និងអ៊ីស្រាអែល មានភាពរកាំរកូសជាយូរយារណាស់មកហើយ ហើយកាន់តែអាក្រក់ទៅៗក្នុងអំឡុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ អ៊ីស្រាអែល បានចោទអង្គការសហប្រជាជាតិ ថាមានភាពលម្អៀងប្រឆាំងនឹងខ្លួន ហើយបានចោទប្រកាន់បុគ្គលិកអង្គការសហប្រជាជាតិថាបានធ្វើការជាមួយក្រុមហាម៉ាស និងពួកសកម្មប្រយុទ្ធផ្សេងទៀត។ អង្គការសហប្រជាជាតិ កំពុងស៊ើបអង្កេតលើការចោទប្រកាន់មួយចំនួន ប៉ុន្តែបាននិយាយក្នុងករណីជាច្រើនថា ខ្លួនមិនទាន់ទទួលបានភស្តុតាងចោទប្រកាន់ពីអ៊ីស្រាអែលនៅឡើយ៕

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន៖ ហ្វីលីពីន ចង់ពិភាក្សាជាមួយចិន អំពីបញ្ហាសមុទ្រចិនខាងត្បូង

2024/06/25 08:09:47 pm        222
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អ៊ិនរីកេ ម៉ាណាឡូ (Enrique Manalo) បាននិយាយនៅថ្ងៃអង្គារ (២៥ មិថុនា) នេះថា ប្រទេសហ្វីលីពីន កំពុងខិតខំធ្វើការយ៉ាងហ្មតចត់ដើម្បីនាំប្រទេសចិន ត្រឡប់ទៅតុចរចាវិញ សម្រាប់កិច្ចពិភាក្សាដើម្បីដោះស្រាយការខ្វែងគំនិតគ្នានៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ លោក ម៉ាណាឡូ បានប្រាប់ព្រឹទ្ធសភានៅថ្ងៃអង្គារនេះថា ប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំក្រុមការងារមួយកាលពីសប្តាហ៍មុន ដើម្បីរៀបចំសម្រាប់លទ្ធភាពនៃកិច្ចប្រជុំយន្តការពិគ្រោះយោបល់ទ្វេភាគីនៅក្នុងខែកក្កដា ខាងមុខនេះ។លោក ម៉ាណាឡូ បានបន្តថា «វិធានការកសាងទំនុកចិត្តអ្វីក៏ដោយដែលយើងសម្រេចបាន ជំហានទាំងនោះនឹងមិនប៉ះពាល់លើការលើកកម្ពស់អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពរបស់យើង ក៏ដូចជាសិទ្ធិ និងយុត្តាធិការនៅលើសមុទ្រហ្វីលីពីនខាងលិចនោះទេ»។ហ្វីលីពីន ប្រើឈ្មោះសមុទ្រហ្វីលីពីនខាងលិច សម្រាប់ផ្នែកនៃសមុទ្រចិនខាងត្បូងដែលខ្លួនអះអាងសិទ្ធិ។ អស់រយៈពេលជាច្រើនខែមកហើយ ប្រទេសចិន និងហ្វីលីពីនបានការចោទប្រកាន់គ្នាទៅមកជុំវិញការប៉ះទង្គិចដ៏គ្រោះថ្នាក់ និងភាពតានតឹងនៅឯថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM