មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

សហរដ្ឋអាមេរិក រំពឹងថារុស្ស៊ី នឹងធ្វើសមយុទ្ធទ័ពជើងទឹកនៅសមុទ្រការាអ៊ីប នៅរដូវក្ដៅនេះ

2024/06/06 11:40:32 am        124
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃពុធ (០៥ មិថុនា) ថា ប្រទេសរុស្ស៊ី គ្រោងនឹងបញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រការ៉ាអ៊ីបនៅរដូវក្តៅនេះ ជាផ្នែកនៃសមយុទ្ធកងទ័ពជើងទឹក ដែលទំនងជានឹងរួមបញ្ចូលការចូលចតតាមកំពង់ផែនៅក្នុងប្រទេសគុយបា និងប្រហែលជាអាចឈប់សំចតនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។មន្ត្រីរូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មានថា សហរដ្ឋអាមេរិក មិនមើលឃើញថា សកម្មភាពដែលពាក់ព័ន្ធនឹងនាវា និងយន្តហោះមួយចំនួនតូចនេះជាការគំរាមកំហែងនោះទេ ប៉ុន្តែកងទ័ពជើងទឹកអាមេរិក នឹងតាមដានសមយុទ្ធនេះ។ ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី បានកើនឡើងខ្លាំងចាប់តាំងពីរុស្ស៊ី វាយលុកអ៊ុយក្រែន ឆ្នាំ២០២២។ មន្ត្រីដដែលនេះបាននិយាយថា សកម្មភាពទ័ពជើងទឹករបស់រុស្ស៊ី បានកើនឡើងដោយសារតែការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន។មន្ត្រី ដែលមិនបញ្ចេញឈ្មោះនេះបានបន្តថា «ជាផ្នែកមួយនៃសមយុទ្ធយោធាជាប្រចាំរបស់រុស្ស៊ី ដែលយើងរំពឹងថាធ្វើឡើងនៅរដូវក្តៅនេះ រុស្ស៊ីនឹងធ្វើសកម្មភាពទ័ពជើងទឹក និងផ្លូវអាកាសកាន់តែខ្ពស់នៅជិតសហរដ្ឋអាមេរិក។ សមយុទ្ធត្រូវបានគេមើលឃើញថាជាផ្នែកនៃសកម្មភាពកងទ័ពជើងទឹកជាប្រចាំ ហើយ «យើងមិនមានការព្រួយបារម្ភចំពោះការដាក់ពង្រាយរបស់រុស្ស៊ី នេះទេ ព្រោះមិនបង្កការគំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអាមេរិក»៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់បទបញ្ជាឱ្យអនុវត្តបង្ក្រាបក្មេងទំនើងដូចភ្លៀងរលឹម

2024/06/06 11:28:48 am        169
អំពីបញ្ហាក្មេងទំនើងដែលគេបានមើលឃើញមានសកម្មភាពកក្រើកនៅតាមទីសាធារណៈរាជធានី ខេត្ត ហើយត្រូវបានរាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានក្តៅបង្ក្រាបដោយមិនលើកលែងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅតែរំលឹកដោយដាក់បទបញ្ជាឱ្យអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចអនុវត្តបង្ក្រាបដូចភ្លៀងរលឹម។សម្តេចធិបតីនាយករដ្ឋមន្ត្រីដាស់តឿនរម្លឹកទៅកាន់មន្ត្រីមានសមត្ថកិច្ចបែបនេះ ក្នុងពេលសម្តេច​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត ​ដែលបានសាងសង់នៅទីតាំងភូមិសាស្ត្រភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ​ក្រុងបូកគោ ខេត្តកំពត ដំណាក់កាលទី១ នាព្រឹកថ្ងៃទី៦ ខែមិថុនានេះ។សម្តេចបានគូសបញ្ជាក់ថា ដើម្បីជាចំណែកឈានទៅបំបាត់ក្មេងទំនើង គេចសាលាជាដើម សម្តេច​បានសម្រេចឱ្យមានការអនុវត្តសាកល្បង ដើម្បីពង្រឹងការអប់រំថ្នាក់បឋមសិក្សាបន្ថែម​ម៉ោងបំប៉ន​នៅពេលល្ងាច២ម៉ោងទៀត ដើម្បីពង្រឹងវិន័យ និងគុណភាពការសិក្សារបស់​សិស្ស​ចៀងវាង​សិស្សគេចសាលាដើរលេងច្រើន ​ដែលនាំឱ្យកើតមានក្រុមបងធំ បងតូច៕

សម្ដេចធិបតី អំពាវនាវពលរដ្ឋបន្តគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងប្រឆាំងបុគ្គលប៉ងធ្វើឱ្យរាំងស្ទះ

2024/06/06 11:22:27 am        82
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ដែរនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តរួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ និងរួមគ្នាប្រឆាំងរាល់បុគ្គលណាដែលមានបំណងធ្វើវិទ្ធង្សនា ឬធ្វើឱ្យរាំងស្ទះដល់គម្រោងព្រែកជីកនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកជាពិសេស​ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តស្ថិតក្នុងគម្រោងព្រែកជីកហ្វូណនតេជោនេះដែលបានចេញសារ គាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោដែលជាសមិទ្ធផលប្រវត្តសាស្រ្ដមួយទៀតរបស់ខ្មែរ។ សម្ដេចធិបតី បញ្ជាក់ថា គម្រោងព្រែកជីកនេះ គឺជាគម្រោងលក្ខណៈឯកជន វិនិយោគិនឯកជន ស្នើសុំសិទ្ធវិនិយោគរយៈពេល៥០ឆ្នាំរួច ប្រគល់មកឱ្យរាជរដ្ឋាភិបាលគ្រប់គ្រងវិញ ហើយការ​វិនិយោគ​លើគម្រោងព្រែកជីកហ្វូណនតេជោនេះ មានវិនិយោគិនខ្មែរភាគច្រើនដែល​បានដាក់ទុនវិនិយោគ។ សម្តេចធិបតី បញ្ជាក់ជូនប្រជាពលរដ្ឋថា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់ផលប្រយោជន៍​ដល់ប្រជាពលរដ្ឋចាប់ពីពេលបច្ចុប្បន្ន រហូតទៅដល់អនាគត ដូច្នេះសូមពលរដ្ឋកុំជឿការញុះញង់​របស់ក្រុមប្រឆាំងមួយក្ដាប់តូចនៅក្រៅស្រុកដែលតែងតែមានបំណង់ធ្វើឱ្យរាំស្ទះដល់គម្រោងព្រែកជីកនេះ។សូមជម្រាបថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ​នឹងផ្ដល់ឯករាជភាព​លើការដឹក​ជញ្ជូនផ្លូវ​ទឹករបស់កម្ពុជា ដោយមិនចាំបាច់ពឹងដង្ហើមរបស់ប្រទេសដទៃឡើយ។ គម្រោងនេះ​ព្រែកជីកនេះ​មានប្រវែង១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត កណ្ដាល តាកែវ កំពត និងកែប។ គម្រោងព្រែកជីកនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ ​និងអន្តរជាតិ​ចំនួន៤២រូប ទាំងនៅលើដីផ្ទាល់​ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ ១ពាន់៧រយលាន​ដុល្លារ អាចដំណើរការទៅបានដោយគ្មានបង្ករជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាង​ទន្លេមេគង្គ និងសមុទ្រនោះទេ។ ព្រែកជីកនេះ​អាចអនុញ្ញាតឱ្យនាវាចំណុះ៣ពាន់តោន​ធ្វើចរាចរ​បានហើយនឹងអាចហុចផលដល់សេដ្ឋកិច្ចចន្លោះពី២១% ទៅ៣០% រួមទាំងអត្ថប្រយោជន៍​ជាច្រើនទៀត៕អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី៖ កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្រកម្ពុជា

2024/06/06 11:13:39 am        232
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែស្តង់ដារកម្រិតអន្តរជាតិមុនគេនៅកម្ពុជា ហើយកំពង់ផែនេះនឹងចូលរួមចំណែក ក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា។ ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបានថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនកំពតផត ដែលបានប្រឹងប្រែងរួមគ្នាសាងសង់កំពង់ផែនេះឱ្យចេញជារូបរាង។ សម្ដេច ថ្លែងថា កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាផងដែរ។សម្តេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យ អាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយរាជរដ្ឋាភិបាលត្រូវខិតខំ បន្តបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តរីកចម្រើនថែមទៀត។សូមជម្រាបថា កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ កំពង់ផែនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាម​ដ៏សំខាន់​សម្រាប់ការដឹកជញ្ជូន​តាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុញសេដ្ឋកិច្ច​កម្ពុជា​ឱ្យមានកំណើនបន្ថែមទៀត ​ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពតទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ​ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ ​លើកលែងតែការ ដឹកជញ្ជូន​ទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ​ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ៕អត្ថបទ៖ វ៉ន ដារ៉ា

រាជរដ្ឋាភិបាលនឹងមិនផ្តល់អាជ្ញាបណ្ណឲ្យបើកក្រុមហ៊ុនកាស៊ីណូ នៅទីរួមខេត្តកំពត និងកែបនោះឡើយ

2024/06/06 11:06:18 am        122
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងមិនផ្តល់អាជ្ញាបណ្ណឲ្យមានការបើកបនល្បែងស៊ីសង ឬក្រុមហ៊ុនកាស៊ីណនៅទីរួមខេត្តកំពត និងខេត្តកែបនោះឡើយ លើកលែងតែក្រុងបូកគោ និងតំបន់ជាប់ព្រំដែន។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឲុ្យមានកាស៊ីណូនោះទេ សម្រាប់ ទីប្រជុំជនក្នុងទីរួមខេត្តកំពត និងខេត្តកែប ប៉ុន្តែសម្តេចសូមលើកទឹកចិត្តឲ្យមានការបើកសណ្ឋាគារ កន្លែងកម្សាន្ត និងកម្មន្តសាលនានា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ខេត្តទាំងពីរ ដែលជាប់សមុទ្រនេះ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសផងដែរថា ខេត្តកំពត នឹងក្លាយ​ជាខេត្តមួយ ដែលសម្បូរកន្លែងទេសចរណ៍ និងរោងចក្រសហគ្រាសច្រើននាពេលខាង មុខនេះឆាប់ៗនេះ​ ខណៈខេត្តនេះ កំពុងមានកំពង់ផែពហុបំណង ប៉ុន្តែទោះជាយ៉ាងណារាជ​រដ្ឋាភិបាល​នឹងមិនឲ្យមានការកសាង​នូវព្រលាន​យន្តហោះសម្រាប់ខេត្តនេះឡើយ៕អត្ថបទបាន ចក់

សម្តេចធិបតី៖ សម្ភារៈសាងសង់ព្រែកជីកហ្វូណនតេជោ ត្រៀមរួចរាល់ហើយ នឹងបើកការដ្ឋានសាងសង់នៅដើមខែសីហា

2024/06/06 10:55:03 am        146
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សម្ភារៈសម្រាប់សាងសង់នូវព្រែកជីក ហ្វូណនតេជោ បានត្រៀមរួចរាល់អស់ហើយ ហើយនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពតនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណននឹងផ្តល់ផលប្រយោជន៍ជូនប្រជាជន និងប្រទេសជាតិរាប់រយឆ្នាំ ទៅខាងមុខនេះ ហើយរាជរដ្ឋាភិបាលនឹងកាន់កាប់ភាគហ៊ុន ច្រើនជាងក្រុមហ៊ុនឯកជនរបស់ចិន សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោនេះ ពោលគឺរហូតដល់ជាង៥០ភាគរយ។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏បានប្រកាសថ្លែងអំណរគុណ​ដល់​បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានប្រកាសគាំទ្រ​នូវគម្រោងព្រែកជីកហ្វូណន​តេជោនេះ យ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែទោះជាយ៉ាងណាសម្តេចធិបតី ក៏បានរំលឹកដល់បងប្អូនមួយចំនួនតូចផងដែរ បើស្រឡាញ់ជាតិពិតប្រាកដ ចង់បានឯករាជ្យភាព​ ក្នុងវិស័យដឹកជញ្ជូន ចង់ឃើញស្នាដៃ​ជាប្រវត្តិ​សាស្រ្តរបស់ខ្មែរពិតប្រាកដ ​សូមគាំទ្រនូវ​គម្រោងនេះ ខណៈគម្រោងនេះ នឹងបម្រើដល់​ផលប្រយោជន៍ជាតិ​ទាំងមូល៕អត្ថបទបាន ចក់

គណបក្សប្រឆាំងប្រទេសឥណ្ឌា និយាយថា នឹងប្រឆាំងការគ្រប់គ្រង របស់លោក ម៉ូឌី

2024/06/06 10:36:28 am        65
មេដឹកនាំនៃសម្ព័ន្ធអភិវឌ្ឍន៍ជាតិឥណ្ឌា ដែលរួមមានគណបក្សប្រឆាំងយ៉ាងហោចណាស់ជាង២០គណបក្ស បានជួបប្រជុំគ្នា កាលពីថ្ងៃពុធ នៅលំនៅឋានរបស់ប្រធានគណបក្ស Congress លោក ម៉ាលីកាជុន ខាច(Mallikarjun Kharge) ក្នុងទីក្រុង New Delhi ខណៈពួកគេបានដឹកនាំកិច្ចពិភាក្សា ដើម្បីពង្រឹងភាពស្មោះត្រង់របស់ពួកគេ។លោក Kharge បាននិយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ប្លុកសម្ព័ន្ធអភិវឌ្ឍន៍ជាតិឥណ្ឌា នឹងបន្តប្រយុទ្ធប្រឆាំងការគ្រប់គ្រងបែបហ្វាស៊ីសនិយមរបស់គណបក្ស BJP ដឹកនាំដោយ លោក Modi។ យើងនឹងមានចំណាត់ការសមស្របតាមពេលវេលា ដើម្បីបំពេញបំណងប្រាថ្នារបស់ប្រជាជន ដែលមិនត្រូវការការគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្ស BJP របស់លោក Modi។សម្ព័ន្ធលទ្ធិប្រជាធិបតេយ្យជាតិ (NDA) របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានដាក់ឈ្មោះជាផ្លូវការកាលពីថ្ងៃពុធ ដើម្បីដឹកនាំរដ្ឋាភិបាលចម្រុះថ្មីសម្រាប់អាណត្តិទី៣ជាប់ៗគ្នា មួយថ្ងៃបន្ទាប់ពីសម្ព័ន្ធនេះ ទទួលបានអំណាចជាថ្មី ដោយមានសំឡេងភាគច្រើនគួរឱ្យភ្ញាក់ផ្អើល។លោក Modi ជាប្រជាជននិយម ដែលបានគ្រប់គ្រងនយោបាយឥណ្ឌាចាប់តាំងពីឆ្នាំ២០១៤ នឹងដឹកនាំរដ្ឋាភិបាលដែលពឹងផ្អែកលើការគាំទ្រពីសម្ព័ន្ធក្នុងតំបន់ ដែលភាពស្មោះត្រង់មានភាពស្ទាក់ស្ទើរ អាចធ្វើឱ្យមានភាពស្មុគស្មាញដល់របៀបវារៈកំណែទម្រង់របស់គណៈរដ្ឋមន្ត្រីថ្មី។សម្ព័ន្ធលទ្ធិប្រជាធិបតេយ្យជាតិ (NDA) ដឹកនាំដោយគណបក្ស BJP ទទួលបាន ២៩៣ អាសនៈនៅក្នុងសភាជាន់ទាប ដែលមានសមាជិក៥៤៣រូប ច្រើនជាងអាសនៈសំឡេងភាគច្រើន ២៧២ អាសនៈដែលត្រូវការដើម្បីបង្កើតរដ្ឋាភិបាល។សម្ព័ន្ធអភិវឌ្ឍន៍ជាតិឥណ្ឌា ដឹកនាំដោយគណបក្ស Congress និយមកណ្តាល របស់ លោក រ៉ាហ៊ុល ហ្គានធី(Rahul Gandhi) បានទទួលអាសនៈចំនួន២៣០ ច្រើនជាងការព្យាករណ៍។

ម៉ិកស៊ិក នឹងឈានដល់កិច្ចព្រមព្រៀងជាមួយអាមេរិក សម្រាប់ការនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសកំណើត

2024/06/06 10:32:14 am        125
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃពុធថា ប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក នឹងឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ជនអន្តោប្រវេសន៍ មិនមែនជាពលរដ្ឋម៉ិកស៊ិក ដែលត្រូវនិរទេសដោយផ្ទាល់ទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ មេដឹកនាំប្រទេសម៉ិកស៊ិក បានបញ្ជាក់ថា លោកមានឆន្ទៈក្នុងការធ្វើការជាមួយអាជ្ញាធរសហរដ្ឋអាមេរិក លើគោលនយោបាយ បន្ទាប់ពីក្រិត ដែលបានប្រកាសកាលពីថ្ងៃអង្គារដោយប្រធានាធិបតី លោក Joe Biden ដើម្បីព្យាយាមកាត់បន្ថយលំហូរជនអន្តោប្រវេសន៍ ដែលមានបំណងទៅដល់សហរដ្ឋអាមេរិក នៅមុនការបោះឆ្នោត ខែវិច្ឆិកា។ការរឹតត្បិតសិទ្ធិជ្រកកោនថ្មី ដែលបានចូលជាធរមានកាលពីថ្ងៃពុធ អនុញ្ញាតឱ្យអាជ្ញាធរសហរដ្ឋអាមេរិក និរទេសឬបញ្ជូនត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ នូវជនអន្តោប្រវេសន៍ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់ និងគ្មានឱកាសទាមទារសិទ្ធិជ្រកកោនឡើយ។លោក Lopez Obrador បាននិយាយថា លោកនឹងទទួលយកជនអន្តោប្រវេសន៍ ដែលត្រូវបានបណ្តេញចេញទៅកាន់ប្រទេសម៉ិកស៊ិក ទោះបីជាលោក យល់ព្រមចំពោះការនិរទេសដោយផ្ទាល់ និងបាន និយាយថា យើងពុំមានបញ្ហានោះទេ នៅក្នុងការឆ្លើយតប។

សកម្មជនកូរ៉េខាងត្បូងបង្ហោះបាឡុង សំដៅលើកូរ៉េខាងជើង ទោះមានភាពតានតឹងកាន់តែខ្លាំងក៏ដោយ

2024/06/06 10:29:18 am        93
ក្រុមអ្នករត់ចោលស្រុកកូរ៉េខាងជើង និងសកម្មជន នៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយថា ពួកគេបានបង្ហោះ បាឡុងផ្ទុកដោយខិត្តប័ណ្ណ ដែលមានសារប្រឆាំងទីក្រុងព្យុងយ៉ាង ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ៦ មិថុនា នេះ ខណៈមានភាពតានតឹងកាន់តែខ្លាំងនៅលើឧបទ្វីបកូរ៉េ។ក្រុមអ្នករត់ចោលស្រុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បាឡុងចំនួន១០ផ្ទុកដោយខិត្តប័ណ្ណប្រហែល២០០.០០០សន្លឹក ក្រដាសប្រាក់ចំនួន២.០០០ដុល្លារ និងដ្រាយUSB (USB drives) ដែលមានតន្ត្រីក្រុមចម្រៀងK-pop និងរឿងភាគ ត្រូវបានបង្ហោះនៅទីក្រុងព្រំដែន ផូជុន(Pocheon)។ ក្រុមនេះបានថ្កោលទោសមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ចំពោះការមិនព្រមសូមអភ័យទោស បន្ទាប់ពីបានបញ្ជូនបាឡុងផ្ទុកសំរាមចូលទៅកូរ៉េខាងត្បូង នាំមកនូវភាពអាម៉ាស់ដ៏ធ្ងន់ធ្ងរបំផុតដល់ប្រជាជន ៥០លាននាក់របស់យើង ។ កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃអាទិត្យទី ២ ខែមិថុនាថា ខ្លួននឹងបញ្ឈប់ការបញ្ជូនបាឡុងផ្ទុកសំរាមឆ្លងកាត់ព្រំដែនទៅកាន់កូរ៉េខាងត្បូង ប៉ុន្តែបានប្តេជ្ញាថានឹងបន្តអនុវត្ត ប្រសិនបើខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ត្រូវបានហោះហើរម្តងទៀតពីកូរ៉េខាងត្បូង ចូលក្នុងទឹកដីរបស់ខ្លួន៕

សំណុំរឿងជ្រៀតជ្រែកការបោះឆ្នោតសហរដ្ឋអាមេរិក របស់លោក Trump ត្រូវបានផ្អាកនៅរដ្ឋ Georgia

2024/06/06 10:26:11 am        208
តុលាការឧទ្ធរណ៍ប្រចាំរដ្ឋ ចចា (Georgia) របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (០៥ មិថុនា) បានផ្អាកសំណុំរឿងព្រហ្មទណ្ឌដែលចោទប្រកាន់លោក ដូណាល់ ត្រាំ (Donald Trump) ពីបទជ្រៀតជ្រែកចង់បង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ខណៈតុលាការពិចារណាលើសំណើរបស់អតីតប្រធានាធិបតីរូបនេះក្នុងការដកសិទ្ធិរដ្ឋអាជ្ញាដឹកនាំសំណុំរឿង លោកស្រី ហ្វានី វីលលីស (Fani Willis)។ដីកានេះបានរារាំងសំណុំរឿងដ៏ចម្រូងចម្រាសនេះប្រឆាំងនឹងលោក ត្រាំ និងសហចុងចោទចំនួន ១៤ នាក់ ពីការឆ្ពោះទៅរកការកាត់ក្តី ខណៈដែលលោក ត្រាំ ប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចរបស់ចៅក្រម ដែលអនុញ្ញាតឱ្យលោកស្រី វីលលីស ដែលជាមេធាវីតំបន់ ហ្វូលថុន (Fulton County) បន្តសំណុំរឿងនេះ។នៅក្នុងបណ្ដឹងឧទ្ធរណ៍នោះ លោក ត្រាំ និងសហចុងចោទប្រាំបីនាក់ កំពុងស្វះស្វែងរកការដកសិទ្ធិពីតំណែងរបស់ស្រី វីលលីស ជុំវិញការចោទប្រកាន់ថាទំនាក់ទំនងស្នេហាជាមួយអតីតឧបនាយករងជាន់ខ្ពស់ម្នាក់ បង្កជាជម្លោះផលប្រយោជន៍។ នេះគឺជាការបញ្ជាក់មួយផ្សេងទៀតដែលថា សំណុំរឿងមួយក្នុងចំណោមបួន ប្រឆាំងនឹងលោក ត្រាំ នៅពេលលោកស្វះស្វែងជំនួសតំណែងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នេះ នឹងមិនដំណើរការកាត់ក្តីមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា នោះទេ។ គណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉ក កាលពីសប្តាហ៍មុនបានរកឃើញថាលោក ត្រាំ មានទោសពីបទព្យាយាមបិទបាំងការបង់ប្រាក់បំបិទមាត់ដល់តារាអាសអាភាសម្នាក់ ដោយជាសាលក្រមដែលលោក ត្រាំ បានប្តេជ្ញាប្តឹងឧទ្ធរណ៍។ សំណុំរឿងសហព័ន្ធទាំងពីរប្រឆាំងនឹងលោក សម្រាប់ការព្យាយាមបង្វែរលទ្ធផលឆ្នោត និងការមិនប្រគល់ឯកសារសម្ងាត់បន្ទាប់ពីការចាកចេញពីតំណែង កំពុងត្រូវបានជាប់គាំងដោយការប្រឈមផ្នែកច្បាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM