មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខ និងប្រមុខរងរបស់អាជ្ញាធរនៃរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី លាលែងពីតំណែង

2024/06/03 02:38:25 pm        119
រដ្ឋមន្ត្រីលេខាធិការដ្ឋានរដ្ឋ របស់ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃចន្ទ (០៣ មិថុនា) នេះថា ប្រធាន និងអនុប្រធាននៃអាជ្ញាធររដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាអ្នកមើលការខុសត្រូវលើគម្រោងតម្លៃ ៣២ ពាន់លានដុល្លារ បានលាលែងពីតំណែង។ ការលាលែងពីតំណែងនេះកើតឡើងមុនការប្រារព្ធពិធីដែលគ្រោងទុករបស់លោកប្រធានាធិបតីជិតអស់អាណត្តិ ចូកូ វីដូដូ (Joko Widodo) នៅរដ្ឋធានីថ្មី ដែលមានឈ្មោះថា នូសានតារ៉ា (Nusantara) នៅថ្ងៃបុណ្យឯករាជ្យឥណ្ឌូនេស៊ី នៅថ្ងៃទី១៧ ខែសីហា ខាងមុខនេះ។លោក បាមបាង ស៊ូសានតូណូ (Bambang Susantono) អតីតមន្ត្រីនៅធនាគារអភិវឌ្ឍន៍អាស៊ីដែលជាប្រធានដឹកនាំគម្រោងរដ្ឋធានីថ្មី និងលោក ដូនី រ៉ាហាចូ (Dhony Rahajoe) ស្ថាបត្យករឥណ្ឌូនេស៊ី និងជាអតីតអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលជាអនុប្រធានអាជ្ញាធរ ត្រូវបានចាត់តាំងឱ្យពន្លឿនការសាងសង់រដ្ឋធានីថ្មីនេះ ហើយមិនមានហេតុផលសម្រាប់ការលាលែងពីតំណែងនៃមន្រ្តីទាំងពីររូបនេះត្រូវបានផ្ដល់ឱ្យនោះទេ។ការលាលែងពីតំណែងនេះកើតឡើងស្របពេលដែលមានកង្វះខាតថវិកាឯកជនសម្រាប់គម្រោងដ៏មហិច្ឆតានៃរដ្ឋធានីថ្មី កំពុងត្រូវបានសាងសង់នៅតំបន់ដាច់ស្រយាល និងតំបន់ព្រៃ កាលីម៉ាន់តាន់ (Kalimantan) លើផ្នែកឥណ្ឌូនេស៊ីនៃកោះ ប័រនេអូ (Borneo)។រដ្ឋាភិបាលបាននិងកំពុងប្រជែងគ្នាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលតម្រូវឱ្យមានសម្រាប់ការផ្លាស់ប្តូរទីតាំងមន្ត្រីរាជការចំនួន ១២.០០០ នាក់ដំបូងក្នុងខែកញ្ញានេះ ប៉ុន្តែផែនការនេះពីមុនត្រូវបានពន្យារពេលពីរដងហើយ ដោយបង្កឱ្យមានការសង្ស័យជាច្រើនលើគម្រោងចុះហត្ថលេខារបស់ប្រធានាធិបតីមួយនេះ៕

អាមេរិករំពឹងថា អ៊ីស្រាអែលនឹងទទួលយកផែនការបទឈប់បាញ់នៅហ្កាហ្សា ប្រសិនបើក្រុមហាម៉ាសព្រមទទួល

2024/06/03 02:34:51 pm        112
មន្ត្រីសេតវិមានជាន់ខ្ពស់មួយរូប បាននិយាយថា សហរដ្ឋអាមេរិក មាន«ការរំពឹងទុក»ថា អ៊ីស្រាអែល នឹងទទួលយកសំណើបទឈប់បាញ់ ដែលនឹងចាប់ផ្តើមជាមួយនឹងការបញ្ឈប់អរិភាពរយៈពេល ៦សប្តាហ៍ នៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើក្រុមហាម៉ាស ទទួលយកកិច្ចព្រមព្រៀងនេះ។ផែនការបីផ្នែកដែលបានបង្ហាញដោយលោកប្រធានាធិបតី ចូ បៃដិន កាលពីសប្តាហ៍មុន ក៏នឹងឃើញ «ការកើនឡើង»នៃជំនួយមនុស្សធម៌ ក៏ដូចជាការដោះដូរចំណាប់ថ្នូរមួយចំនួនសម្រាប់អ្នកទោសប៉ាឡេស្ទីន មុនពេលបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍។ទោះជាយ៉ាងនេះក្តី សំណើនេះ ត្រូវបានប្រឆាំងពីសមាជិករដ្ឋាភិបាលអ៊ីស្រាអែលមួយចំនួន។ការចរចា បានកើតឡើង នៅពេលដែលការប្រយុទ្ធគ្នា នៅតែបន្តនៅក្នុងទីក្រុងរ៉ហ្វា ដែលបានកើតឡើងក្រោមការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល កាលពីចុងសប្តាហ៍។យោងតាម UNRWA ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន ទីជម្រករបស់ខ្លួនទាំង ៣៦ នៅក្នុងតំបន់រ៉ាហ្វា គឺទទេ បន្ទាប់ពីក្រុមអ្នកស្រុក ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញនោះ។មនុស្ស ១,៧ លាននាក់ផ្សេងទៀត ត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវផ្លាស់ទីលំនៅ នៅទីក្រុងខាន់យូនីស (Khan Younis) និងផ្នែកខ្លះនៃតំបន់ហ្កាហ្សាភាគកណ្តាល។ថ្លែងទៅកាន់សារព័ត៌មាន ABC News កាលពីព្រឹកថ្ងៃអាទិត្យ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា សហរដ្ឋអាមេរិក មាន «ការរំពឹងទុក»ថា អ៊ីស្រាអែលនឹង«និយាយថា «Yes» ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានស្នើឡើង ប្រសិនបើក្រុមហាម៉ាសយល់ទទួលយកនោះ។

UN ព្រមានថា កំណើនសីតុណ្ហភាព គំរាមកំហែងដល់វិបត្តិមនុស្សធម៌ហ្កាហ្សា ឱ្យកាន់តែអាក្រក់ទៅៗ

2024/06/03 02:22:05 pm        99
មន្ត្រីមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ក្រុមជំនួយនៅតែមិនអាចផ្តល់ «តម្រូវការមូលដ្ឋាន» រួមទាំងតង់ និងទឹកស្អាតដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសីតុណ្ហភាពកំពុងកើនឡើងខ្លាំង និងជំងឺរីករាលដាល ខណៈកិច្ចចរចាកំពុងបន្ត ស្ដីពីការបើកច្រកឆ្លងកាត់សម្រាប់ជំនួយ ដែលត្រូវបានបិទជាច្រើនសប្តាហ៍។លោក ស្កុត អាន់ឌឺសុន (Scott Anderson) មន្ត្រីជាន់ខ្ពស់នៅទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន ស៊ីប៊ីអេស (CBS) ថា ការផ្គត់ផ្គង់មិនគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការមូលដ្ឋានរបស់ប្រជាជនឡើយ ហើយកង្វះទឹកស្អាតបានក្លាយទៅជាកង្វល់ចម្បងមួយ ដោយសារសីតុណ្ហភាពកាន់តែក្តៅ ហើយប្រជាជនប៉ាឡេស្ទីន ប្រឈមមុខនឹងការខ្សោះជាតិទឹក ក៏ដូចជាការរីករាលដាលនៃជំងឺឆ្លង។បញ្ហាប្រឈមដែលក្រុមផ្តល់ជំនួយជួបប្រទះនេះ ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយការបិទច្រកព្រំដែនជាមួយអេហ្ស៊ីប នៅក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងខាងត្បូងហ្កាហ្សា ដែលអ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ច្រកឆ្លងកាត់ រ៉ាហ្វា គឺជាផ្លូវដ៏សំខាន់មួយសម្រាប់ការទទួលបានជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំងចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធ ហើយអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនដែលមានជំងឺ និងរបួសចាកចេញ៕

អាល្លឺម៉ង់ ប្រាប់រុស្ស៊ី ថាសម្ព័ន្ធយោធាណាតូ នឹងការពារគ្រប់ម៉ែត្រក្រឡានៃទឹកដីរបស់ខ្លួន

2024/06/03 02:19:07 pm        177
អធិការបតីអាល្លឺម៉ង់ លោក អូឡា សូស (Olaf Scholz) បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ចំណាត់ការនាពេលថ្មីៗនេះរបស់អង្គការណាតូ (NATO) ក្នុងការពង្រឹងព្រំដែនភាគខាងកើតរបស់ខ្លួន គឺសំដៅរារាំងប្រទេសរុស្ស៊ី ហើយណាតូ នឹងការពារគ្រប់ម៉ែត្រក្រឡានៃទឹកដីសមាជិកខ្លួន ដោយបន្ថែមថានេះគួរតែច្បាស់ចំពោះទីក្រុងមូស្គូ ហើយថា សម្ព័ន្ធយោធានឹងត្រៀមដើម្បីការពារខ្លួនប្រសិនបើចាំបាច់។ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចអាល្លឺម៉ង់ខាងកើត លោក សូស បាននិយាយថា ប្រទេសអាល្លឺម៉ង់ បានដើរតួនាទីនាំមុខនៅក្នុងវត្តមានរបស់អង្គការណាតូ នៅក្នុងតំបន់បាល់ទិក នៅតាមព្រំដែនរបស់រុស្ស៊ី ដែលលាតសន្ធឹងជិតមួយទសវត្សរ៍។លោកបាននិយាយថា ការទូតនឹងទទួលបានជោគជ័យតែក្នុងទីតាំងដ៏រឹងមាំប៉ុណ្ណោះ ដោយបន្ថែមថា វាពិតជាមានសារៈសំខាន់ណាស់ដែលរដ្ឋបាល់ទិក អាចពឹងផ្អែកទាំងស្រុងលើសម្ព័ន្ធមិត្តណាតូ ដែលបង្កើនការការពាររបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហាររបស់រុស្ស៊ី។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅដើមសប្តាហ៍នេះ បានព្រមានសមាជិកណាតូ ប្រឆាំងនឹងការអនុញ្ញាតឱ្យអ៊ុយក្រែន បាញ់អាវុធចូលទៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនបានលុបចោលការរឹតបន្តឹងលើការប្រើប្រាស់អាវុធដែលបានផ្ដល់ឱ្យទីក្រុងគីវ។ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានច្រានចោលការព្រមាននេះ ដោយនិយាយថា សម្ព័ន្ធយោធាបានដឹងលឺការព្រមាននោះជាច្រើនដងពីមុន ហើយការការពារខ្លួនគឺមិនមែនជាបង្កើនភាពតានតឹងនៃសង្រ្គាមនោះទេ៕

ប្រទេសម៉ាល់ឌីវ នឹងធ្វើវិសោធនកម្មច្បាប់ ហាមជនជាតិអ៊ីស្រាអែល មិនឲ្យចូលមកប្រទេសនេះ

2024/06/03 02:13:01 pm        112
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងសន្តិសុខ និងបច្ចេកវិទ្យា លោក អាលី អ៊ីហ៊ូសាន Ali Ihusan ដែលបាននិយាយថា រដ្ឋាភិបាលប្រទេសម៉ាល់ឌីវ បានសម្រេចធ្វើវិសោធនកម្មច្បាប់របស់ខ្លួន ដើម្បីដាក់បម្រាមលើជនជាតិអ៊ីស្រាអែល មិនឱ្យចូលមកក្នុងប្រទេស។នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ លោក Ihusan បាននិយាយថា ការសម្រេចនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បន្ទាប់ពីការអំពាវនាវរបស់ប្រជាជនក្នុងតំបន់ ឱ្យដាក់បម្រាមលើជនជាតិអ៊ីស្រាអែល ដោយសារតែការវាយប្រហារដ៏មហន្តរាយ នៅតំបន់ហ្កាហ្សា។លោកនិយាយថា រដ្ឋាភិបាលនឹងធ្វើវិសោធនកម្មច្បាប់ ដើម្បីអនុវត្តបម្រាម ហើយគណៈកម្មាធិការពិសេសមួយ ត្រូវបានចាត់តាំងដើម្បីពន្លឿនដំណើរការនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រទេសម៉ាល់ឌីវ ទទួលបានភ្ញៀវទេសចរជាង១ លាននាក់ក្នុងមួយឆ្នាំ ដែលក្នុងចំណោមអ្នកទេសចរទាំងនេះ ប្រមាណ ១៥.០០០នាក់ មកពីប្រទេសអ៊ីស្រាអែល។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រយាងថ្វាយព្រះភ្លើងព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស

2024/06/03 12:12:06 pm        216
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រះមេរុ មុខវត្តបទុមវតីរាជរោម រាជធានីភ្នំពេញ។ នៅក្នុងព្រះរាជពិធីថ្វាយព្រះភ្លើង ព្រះបរមសព ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានយាង និមន្ត និងអញ្ជើញចូលរួមដោយ ម្រមុខដឹកនាំកំពូលៗ ឥស្សរជនឆ្នើមជាច្រើនរួមមាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រីសម្តេចព្រះមហាសង្ឃរាជ និងជាសម្តេចព្រះប្រធានគណៈសង្ឃនាយក គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃតាមព្រះឋានាក្រម ព្រះថេរានុត្ថេរៈ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី, សម្តេច ឯកឧត្តម ដែលជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រី, ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំព្រះរាជាណាចក្រកម្ពុជា, ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ លោកតាជី ដូនជី ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ។ សូមរំឭកថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្ដេចព្រះចៅអធិការវត្តឧណ្ណាលោម រាជធានីភ្នំពេញ បានយាងចូលព្រះទិវង្គត់ នៅថ្ងៃចន្ទ ២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៥:៤០នាទីល្ងាច ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះរោគាពាធ នៅក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។យោងតាមសារាចរណែនាំលេខ ០៣ សរណន ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការចូលរួមកាន់ទុក្ខព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេច ព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ លើកទី២។នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំអោយ គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន គ្រឹះស្ថានសិក្សា វត្តអារាម មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព សម្ដេចព្រះមហាសង្ឃរាជ ឱ្យស្របតាមប្រពៃណីជាតិ ស័ក្តិសមនឹងព្រះកិត្តិយស និងព្រះគុណូបការៈ ដ៏ធំធេងបំផុតរបស់សម្តេច ដែលបានបូជាថ្វាយចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ៕

លោក ម៉ក់ ហឺន ចាត់ទុកក្រុមប្រឆាំងគម្រោង«ព្រែកជីកហ្វូណនតេជោ» ជាជនវង្វេងជាតិ និងវង្វេងស្មារតី

2024/06/03 12:05:43 pm        202
លោក ម៉ក់ ហឺន ពលរដ្ឋដើមកំណើតខ្មែររស់នៅអាមេរិក និងជាអ្នក​និយាយ​អំពី​នយោបាយ​នៅ​ក្រៅ​ប្រ​ទេស បានចាត់ទុកថា ក្រុមប្រឆាំងនឹងគម្រោង«ព្រែកជីកហ្វូណនតេជោ» គឺជាជន​វង្វេង​ជាតិ និងវង្វងស្មារតី ហើយទង្វើរបស់ពួកអគតិទាំងនោះ គឺធ្វើ​ឡើង​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​ផល​ប្រយោជន៍​ជា​យុទ្ធសាស្រ្តរបស់ជាតិ និងបេះដូងដ៏ពុះកញ្រ្ជោលរបស់ប្រជាជនខ្មែរគ្រប់រូប ខណៈ​គម្រោង​ជាប្រវត្តិសាស្រ្តមួយនេះត្រូវបានមហាជនខ្មែរប្រកាសគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីនោះ។នៅក្នុងកិច្ចសម្ភាស៍ជាមួយទូរទស្សន៍ប៊ីធីវី ក្រោយចូលរួមអាហារសាមគ្គី ដែលរៀបចំ​ឡើង​ដោយ​ក្រុម​សេនា​សន្តិភាព នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៤នេះ លោកម៉ក់ ហឺន បានសង្កត់ធ្ងន់ថា ការ​ប្រតិកម្មម្ដងហើយម្ដងទៀតរបស់ក្រុមក្បត់ជាតិបីជំនាន់ សម រង្ស៊ី និងបក្ស​ពួក​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែក​ជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុង​ទៅ​នឹង​ផល​ប្រយោជន៍​ជា​យុទ្ធសាស្ត្រ​របស់​ជាតិ​ និង​បេះដូង​ដ៏ពុះ​កញ្ជ្រោល​របស់​ប្រជាជនខ្មែរ​ទូទាំង​ប្រទេស និង​ប្រជាជន​ខ្មែរ​ដ៏​ច្រើន​លើស​លប់​ដែល​កំពុង​រស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញ​ព្រែកជីក​នេះ​លេច​ចេញ​ជា​រូប​រាង​ឆាប់ៗ​នៅ​លើ​ទឹកដីខ្មែរ ដោយពួកគេចាត់ទុកថា គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ជូនជាតិ និង​ប្រជាជន​បានយ៉ាងច្រើនលើសលុបនាពេលអនាគត។នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីធីវីនោះដែរ លោក ម៉ក់ ហឺន បានចំអកឲ្យជនក្បត់ជាតិបី ជំនាន់ និងបក្សពួកថា ការប្រកាសប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជា​មនុស្ស​ច្រណែន ឈ្នានីស សរុបសេចក្តីមក ការលើកឡើង​ម្តង​ហើយ​ម្តង​ទៀត​របស់​ក្រុម​អគតិ​ទាំង​នោះ​ពាក់ព័ន្ធ​នឹង​គម្រោងព្រែកជីកហ្វូណនតេជោ ដូចគ្នានឹងការ​លើក​ឡើង​ដដែលៗ​របស់​វៀតណាម​ដែរ ដែលហាក់ដូចជាមានចេតនារារាំងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែល​ជា​ការ​រំលោភ​លើ​ឯករាជ្យ​ភាព​ក្នុងការធ្វើសេចក្តីសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។ យ៉ាងណា​ក៏​ដោយ​ក្នុង​នាម​ប្រជាពលរដ្ឋខ្មែរម្នាក់ លោក ម៉ក់ ហឺន បានប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​នូវ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះដោយលោកចាត់ទុកថា គម្រោងនេះ ជា​គម្រោង​ប្រវត្តិសាស្រ្ត​មួយ​នឹង​ផ្តល់​ប្រយោជន៍​រាប់​ពាន់ឆ្នាំទៅមុខទៀតសម្រាប់ប្រជាជាតិខ្មែរទាំងមូល៕ អត្ថបទ៖ បាន ចក់

លោក ម៉ក់ ហឺន៖ គោលនយោបាយរាជរដ្ឋាភិបាលផ្តល់​ជំនាញវិជ្ជាជីវៈ​ដោយដាក់គោលដៅ សម្រាប់ពលរដ្ឋខ្មែរ១លាន៥សែននាក់ គឺជាទិសដៅដ៏ល្អបំផុតសម្រាប់ជាតិ

2024/06/03 11:28:35 am        146
លោក ម៉ក់ ហឺន ពលរដ្ឋដើមកំណើតខ្មែររស់នៅអាមេរិក និងជាអ្នក​និយាយ​អំពី​នយោបាយ​នៅ​ក្រៅ​ប្រទេស បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា​បាន​ដាក់​កម្ម​វិធី​នយោបាយ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់ យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែល​មាន​គោលដៅ​បណ្តុះបណ្តាលចំនួន១លាន៥សែននាក់នោះ គឺជាទិសដៅដ៏ល្អបំផុតសម្រាប់ជាតិ ខណៈ​កម្មវិធីនេះនៅអាមេរិកក៏មានដែរ ប៉ុន្តែគេមិនបានផ្តល់ប្រាក់ខែជូនសិក្ខា កាមដែល​កំពុង​ធ្វើ​ការ​បណ្តុះបណ្តាលដូចខ្មែរនោះឡើយ។នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ប៊ីធីវី នាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ នៅ​ក្នុង​ពិធី​អាហារ សាមគ្គីមួយ ដែលរៀបចំឡើងក្រុម«សេនាសន្តិភាព» លោក ម៉ក់ ហឺន បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំ ពុះពារយ៉ាងខ្លាំងដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពពលរដ្ឋខ្មែរ ដោយ​បានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងងាយរងហានិភ័យនេះជានយបាយមួយដ៏ល្អបំផុតសម្រាប់ប្រជាជនរបស់ខ្លួន ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ជាពិសេសយុវជនខ្មែរគប្បីខិតខំរៀនសូត្រនូវជំនាញទាំងនេះដើម្បី សេដ្ឋកិច្ច​គ្រួសារ​របស់​​ខ្លួន កុំគិតតែដើរហើរ និងបង្ហោះម៉ូតូឥតប្រយោជន៍នោះ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់មុខជំនាញចំនួន៣៨ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ​ផ្តោតលើវិស័យអាទិភាពចំនួន១០ ដែលរួមមានសំណង់ អគ្គិសនី និងថាមពល អេឡិច​ត្រូនិក​ បរិក្ខារត្រជាក់និងកម្ដៅ កម្មន្តសាល មេកានិកទូទៅ មេកានិករថយន្ត ទេសចរណ៍ សេវាកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ធុរកិច្ចនិងព័ត៌មានវិទ្យា។ កម្មវិធី​បណ្តុះ​បណ្តាល​នេះ​មាន​ការ​រៀប​ចំ​​ជា​​វេន​យប់ និងវេនចុងសប្តាហ៍ បន្ថែមពីវេនធម្មតាផងដែរ ដើម្បីបង្ក​លក្ខណៈ​ងាយ​ស្រួលដ​ល់​យុវជន​ក្នុង​ការ​ចូល​រៀនជំនាញទាំងនោះ ខណៈការសិក្សាជំនាញ​នីមួយ​ៗ​អាច​មាន​រយៈ​ពេល​៤​ខែ​។យុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ អាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ដោយឥតគិតថ្លៃ ដោយអាចចុះឈ្មោះបានតាមរយៈកម្មវិធីទូរសព្ទដៃ ដែលមានឈ្មោះ «TVET ឬទៅចុះឈ្មោះដោយផ្ទាល់នៅតាមវិទ្យាស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរការងារ មជ្ឈមណ្ឌលការងាររាជធានីខេត្តចំនួន១៤ មជ្ឈមណ្ឌលការងារចល័តចំនួន៥ និងដៃគូ​សង្គម​ផ្សេង​ទៀត ដែលមានបំណងស្ម័គ្រចិត្តចូលរួមក្នុងការជួយចុះឈ្មោះ៕ អត្ថបទ៖ បាន ចក់

សន្និបាតសុខភាពពិភពលោក WHA នៅស្វីស បញ្ចប់ដោយការអនុម័តសេចក្តីសម្រេចមួយចំនួន

2024/06/03 11:06:50 am        56
មហាសន្និបាតសុខភាពពិភពលោកលើកទី៧៧ (WHA) បានបិទបញ្ចប់កាលពីថ្ងៃសៅរ៍ (០១ ឧសភា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាមួយនឹងការអនុម័តនូវសេចក្ដីសម្រេចដ៏ទូលំទូលាយជាច្រើន។ ព្រឹត្តិការណ៍រយៈពេលប្រាំមួយថ្ងៃនេះ បានយល់ព្រមលើកញ្ចប់វិសោធនកម្មនៃបទប្បញ្ញត្តិសុខភាពអន្តរជាតិ ២០០៥ (IHR) ដោយមានគោលបំណងបង្កើនសមត្ថភាពឆ្លើយតបជាសកលទាក់ទងនឹងការការពារ ការត្រួតពិនិត្យ និងការគ្រប់គ្រងភាពអាសន្នផ្នែកសុខភាព រួមទាំងជំងឺរាតត្បាត។អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា វិសោធនកម្មនេះនឹងជំរុញសមត្ថភាពរបស់ប្រទេសនានាក្នុងការរកឃើញ និងឆ្លើយតបទៅនឹងការផ្ទុះឡើង និងជំងឺរាតត្បាតនាពេលអនាគត ដោយការពង្រឹងសមត្ថភាពរៀងៗខ្លួន និងការសម្របសម្រួលរវាងរដ្ឋជាសមាជិក លើការឃ្លាំមើលជំងឺ ការចែករំលែកព័ត៌មាន និងការឆ្លើយតប។សភាក៏បានអនុម័តគោលការណ៍ និងសេចក្តីសម្រេចលើបញ្ហាផ្សេងៗជាច្រើនទៀត រួមទាំងភាពធន់នឹងថ្នាំសម្លាប់មេរោគ បម្រែបម្រួលអាកាសធាតុ និងសុខភាព ការបង្ការ និងត្រួតពិនិត្យការឆ្លង ព្រមទាំងសុខភាពមាតា ទារកទើបនឹងកើត រួមទាំងកុមារផងដែរ។ កម្មវិធីទូទៅនៃការងារលើកទី១៤ របស់អង្គការសុខភាពពិភពលោក WHO ក៏ត្រូវបានអនុម័តនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលនឹងណែនាំការងាររបស់ WHO ក្នុងការគាំទ្រដល់រដ្ឋជាសមាជិក និងដៃគូ ដែលលាតសន្ធឹងពីឆ្នាំ២០២៥ និង២០២៨៕

ប្រមុខការពារជាតិចិន៖ រដ្ឋាភិបាលក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់ចលនាទាមទារឯករាជ្យភាពតៃវ៉ាន់ដោយកម្លាំង

2024/06/03 10:56:42 am        205
រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន (Dong Jun) បានព្រមានកាលពីថ្ងៃអាទិត្យទី២មិថុនា ថា យោធារបស់លោកត្រៀមខ្លួនជាស្រេច ដើម្បីបញ្ឈប់សកម្មភាពទាមទារឯករាជ្យភាពរបស់កោះតៃវ៉ាន់ ប៉ុន្តែបានអំពាវនាវឱ្យមានការផ្លាស់ប្តូរកាន់តែច្រើនជាមួយសហរដ្ឋអាមេរិក។ ការអត្ថាធិប្បាយរបស់លោកនៅក្នុងវេទិកាសន្តិសុខប្រចាំឆ្នាំនៅប្រទេសសិង្ហបុរីបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់ជាលើកដំបូងក្នុងរយៈពេល ១៨ ខែរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ។លោក តុង បានប្រាប់កិច្ចសន្ទនា សាំងគ្រី ឡា (Shangri-La)ជាទីដែលរូបលោកបានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា យើងតែងតែបើកចំហចំពោះការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប៉ុន្តែប្រការនេះ តម្រូវឱ្យភាគីទាំងពីរឯកភាពគ្នា។ យើងជឿថាយើងត្រូវការការផ្លាស់ប្តូរបន្ថែមទៀតយ៉ាងជាក់លាក់ ព្រោះមានការខ្វែងគំនិតគ្នាជាច្រើនរវាងយោធាទាំងពីររបស់យើង។លោកតុង និង លោកអូស្ទីន បានជួបគ្នាជាងមួយម៉ោងនៅសណ្ឋាគារប្រណិតដែលរៀបចំវេទិកានេះ ដែលត្រូវបានចូលរួមដោយមន្ត្រីការពារជាតិមកពីជុំវិញពិភពលោក ហើយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះត្រូវបានគេមើលឃើញថាជាវេទិកានៃទំនាក់ទំនងអាមេរិក-ចិន។ កិច្ចសន្ទនា សាំងគ្រីឡា ឆ្នាំនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិនបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ និងបានព្រមានពី សង្គ្រាមលើកោះដែលគាំទ្រដោយសហរដ្ឋអាមេរិក បន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹង-ទ័រ (Lai Ching-te) ដែលទីក្រុងប៉េកាំងបានហៅថាជា ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ
04/22/2026 09:04 PM
ចៅក្រម ICC បដិសេធសំណើសុំដោះលែងអតីតប្រធានាធិបតីហ្វីលីពីន លោក Duterte
04/22/2026 08:04 PM
អ៊ីរ៉ង់និយាយថា ការទូតពឹងផ្អែកលើផលប្រយោជន៍ជាតិ ពុំមែនការសម្រេចចិត្តលើការចរចាទេ
04/22/2026 08:04 PM
អ្នកការទូត បញ្ជាក់ថា អ៊ីរ៉ង់ «នឹងមិនចរចាក្រោមការគំរាមកំហែង» នោះឡើយ
04/22/2026 08:04 PM
ប្រទេសលីបង់ និងរុស្ស៊ី ចុះហត្ថលេខាលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងពិសេស
04/22/2026 08:04 PM
លីបង់នឹងស្នើសុំការបន្តបទឈប់បាញ់រយៈពេលមួយខែ ក្នុងជំនួបជាមួយអ៊ីស្រាអែល
04/22/2026 08:04 PM
អាល្លឺម៉ង់ប្ដេជ្ញាកសាងកងទ័ពខ្លាំងបំផុតរបស់អឺរ៉ុប នៅឆ្នាំ២០៣៩ ដើម្បីរារាំងរុស្ស៊ី
04/22/2026 07:04 PM
EU អនុម័តប្រាក់កម្ចី ៩០ពាន់លានអឺរ៉ូដល់អ៊ុយក្រែន និងទណ្ឌកម្មថ្មី លើរុស្ស៊ី ក្រោយហុងគ្រីបោះបង់សិទ្ធិវេតូ
04/22/2026 07:04 PM
ឯកអគ្គរដ្ឋទូតឡាវប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងឡាវ លើគ្រប់វិស័យ
04/22/2026 07:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអំពាវនាវឲ្យលីបង់ធ្វើការជាមួយអ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា
04/22/2026 07:04 PM