សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរហ្វីលីពីន និយាយថា មនុស្ស ៧ នាក់ បានស្លាប់បន្ទាប់ពីខ្យល់ព្យុះ

2024/05/28 06:02:20 pm        169
អាជ្ញាធរហ្វីលីពីន បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧ នាក់ បានស្លាប់ដោយសារព្យុះត្រូពិច អេវីនែរ (Ewiniar) ដែលបានបោកបក់ប្រទេសនេះកាលពីចុងសប្តាហ៍ ហើយលោកប្រធានាធិបតី ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃអង្គារ (២៨ ឧសភា) នេះថា កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ កំពុងបន្ត។ព្យុះ អេវីនែរ បាននាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងខេត្តភាគខាងត្បូងនៃរដ្ឋធានី ដោយបានបិទព្រលានយន្តហោះ និងកំពង់ផែសមុទ្រ ព្រមទាំងរំខានដល់ការផ្គត់ផ្គង់ថាមពល។ ព្យុះនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសជប៉ុន នៅថ្ងៃអង្គារ នេះជាមួយនឹងកម្លាំងខ្យល់បក់មធ្យមរហូតដល់ ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង និងខ្យល់កន្រ្តាក់ក្នុងល្បឿនរហូតដល់ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។លោក ម៉ាកូស បាននិយាយនៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសប្រ៊ុយណេ ថា ព្យុះនេះបានប៉ះពាល់ដល់មនុស្សជិត ២៧.០០០ នាក់ និងបានរំខានដល់ប្រតិបត្តិការនៃអាកាសយានដ្ឋានចំនួន ៣ ទីតាំង និងកំពង់ផែសមុទ្រចំនួន ៩ កន្លែងកាលពីចុងសប្តាហ៍។ ព្យុះ អេវីនែរ គឺជាព្យុះត្រូពិចដំបូងគេដែលបានវាយប្រហារហ្វីលីពីនក្នុងឆ្នាំនេះ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជួបប្រទះខ្យល់ព្យុះជាមធ្យមចំនួន ២០ ដងក្នុងមួយឆ្នាំ ដែលជារឿយៗបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងបំណាក់ដី៕

ការបដិសេធសំណើរបស់កោះតៃវ៉ាន់ ក្នុងសន្និបាត WHA បង្ហាញពីជំហរគោលការណ៍ចិនតែមួយ

2024/05/28 05:58:42 pm        191
លោក ឈិន ស៊ូ (Chen Xu) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិន ប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ និងអង្គការអន្តរជាតិផ្សេងៗទៀតអង្គការអន្តរជាតិនៅប្រទេសស្វីស បាននិយាយថា ការបដិសេធរបស់មហាសន្និបាតសុខភាពពិភពលោក (WHA) លើកទី៧៧ នៃសំណើសុំចូលរួមក្នុងកិច្ចប្រជុំនេះរបស់កោះតៃវ៉ាន់ បង្ហាញពីការប្តេជ្ញាចិត្ត និងជំហរដ៏រឹងមាំ ដែលមិនអាចប្រកែកបានរបស់សហគមន៍អន្តរជាតិចំពោះគោលការណ៍ចិនតែមួយ។កាលពីថ្ងៃចន្ទ (២៧ ឧសភា) មហាសន្និបាតសុខភាពពិភពលោក WHA ដែលជាស្ថាប័នធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់អង្គការសុខភាពពិភពលោក WHO បានសម្រេចចិត្តមិនដាក់បញ្ចូលក្នុងរបៀបវារៈរបស់ខ្លួននូវសំណើស្តីពីការចូលរួមរបស់កោះតៃវ៉ាន់ នៅក្នុងសន្និបាតប្រចាំឆ្នាំក្នុងនាមជាអ្នកសង្កេតការណ៍។លោក ឈិន បាននិយាយថា «មហាសន្និបាតសុខភាពពិភពលោក បានច្រានចោលសំណើដែលទាក់ទងនឹងកោះតៃវ៉ាន់ រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ដោយនេះបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា គោលការណ៍ចិនតែមួយ ដែលជាការឯកភាពទូទៅក្នុងចំណោមសហគមន៍អន្តរជាតិ មិនមានបញ្ហាប្រឈមអ្វីឡើយ»។កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់របស់ចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនេះថាជាទឹកដីរបស់ខ្លួន។ ការិយាល័យកិច្ចការតៃវ៉ាន់ របស់ប្រទេសចិន បាននិយាយនៅខែនេះថា វាជាកំហុសរបស់បក្សកាន់អំណាចតៃវ៉ាន់ ដែលកោះនេះមិនអាចចូលរួមសន្និបាត WHA បាន ដោយសារ «កង្វះមូលដ្ឋាននយោបាយ»៕

រយៈពេល៤ថ្ងៃក្មេងទំនើង៤៥នាក់ ត្រូវបានឃាត់ខ្លួន​បញ្ជូន​ទៅតុលាការ អនុវត្តតាមផ្លូវច្បាប់

2024/05/28 05:47:52 pm        426
ក្រុមក្មេងទំនើងដែលតែងធ្វើសកម្មភាពកាប់ចាក់គ្នា និងដើរអុកឡុកក្នុងភូមសាស្ត្ររាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលធ្វើការបង្ក្រាបរយៈពេល០៤ថ្ងៃ និងបាន​បញ្ជូន​ខ្លួន​ទៅតុលាការ ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ។កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាលនាយកដ្ឋាន​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅតែបន្តប្រតិបត្តិការក្តៅរគគុករបស់ខ្លួន​ក្នុងការចុះពង្រាយ​កម្លាំងចេញល្បាតពួនស្ទាក់គ្រប់ច្រកល្ហកទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ​ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពកើតមានឡើងរបស់ក្រុមក្មេងទំនើង ​ដែលបានបង្កភាពអសន្តិសុខ និងអាណាធិបតេយ្យនៅក្នុងសង្គមជាតិ ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានប្រាប់ BTV ឱ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់បើកប្រតិបត្តិការក្តៅ និង​ជាការឆ្លើយតបបទបញ្ជា​របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដល់ថ្ងៃទី២៦ ​ខែឆ្នាំដដែល សមត្ថកិច្ច​បានបង្ក្រាប​បានសកម្មភាពក្រុមក្មេងទំនើងសរុប ១០ករណី និង​បានឃាត់ក្មេងទំនើង​ជាច្រើនក្រុម ដែលមានមនុស្សសរុប៤៥នាក់ ​ដោយបានធ្វើការដកហូតវត្ថុតាងបទល្មើស ​មានដាវ ដុំថ្ម និងកាំបិតជាច្រើនដើម ​ពីក្រុមក្មេងទំនើងខាងលើ ​ក្រោយពេលបង្ក្រាបបាន រួមជាមួយម៉ូតូជាច្រើន​គ្រឿងផងដែរ ។ អ្នកនាំពាក្យដដែល បន្តថា ក្រុមក្មេងទំនើងទាំង៤៥នាក់ គឺជាប់ពាក់ព័ន្ធ នឹងការប្រើប្រាស់ហិង្សា​ដោយការ​កាប់ចាក់គ្នាទៅវិញទៅមក ​និងការរក្សាទុកដាវកាំបិតក្នុងខ្លួន ឬក្នុងមធ្យោបាយ​ធ្វើដំណើរ​ដោយ​ខុសច្បាប់​គ្មាន​ការអនុញ្ញាត្តិ ។ប្រជាពលរដ្ឋ ​រស់នៅក្នុងរាជធានីភ្នំពេញ បានបង្ហាញក្តីពេញចិត្ត និងសាទរ​បំផុតចំពោះចំណាត់​ការ​របស់​សមត្ថកិច្ច ​ក្នុងការបង្ក្រាបសកម្មភាព​ក្រុមក្មេងទំនើង ​ដែលសកម្មភាពនេះតែងបង្កជាក្តី​ព្រួយ​បារម្ភ និងភ័យខ្លាច​ ក្នុងចិត្តរបស់ប្រជាពលរដ្ឋ ​ពិសេសគឺបង្កភាពអសន្តិសុខ​ ប៉ះពាល់ដល់សង្គម ។ ពលរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ​ដែលបាន​ចេញបទ​បញ្ជា​ម៉ឺងម៉ាត់ ដល់​កម្លាំង​នគរបាល ឱ្យមានការអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់លើបញ្ហាក្មេងទំនើងនេះ ៕ អត្ថបទ៖ លីហេង

កងទ័ពកម្ពុជា-ចិន បានផ្លាស់ប្តូរបទពិសោធន៍គ្នាកាន់តែប្រសើរលើការប្រឆាំងភេរវកម្ម និងសង្រ្គោះក្រោយសមយុទ្ធរួមគ្នាជាច្រើនថ្ងៃ

2024/05/28 05:28:07 pm        259
សមយុទ្ធនាគមាសលើកទី៦ ដែលមានឈ្មោះថា«នាគមាស»រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើការបិទបញ្ចប់នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ខណៈសមយុទ្ធដែលបាន ប្រព្រឹត្តទៅអស់រយៈពេល២សប្តាហ៍កន្លងមកនេះ គឺបានផ្លាស់ប្តូរបទពិសោធន៍គ្នាកាន់តែល្អប្រសើរបន្ថែម ទៀត លើប្រតិបត្តិការប្រយុទ្ធប្រឆាំងអំពើភេរវកម្មរួមគ្នា និងសង្រ្គោះមនុស្សធម៌ជាដើម។សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ គឺបានធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។ សមយុទ្ធ នេះនឹងធ្វើពិធីបិទជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​កម្ពុជា និងឧត្តមសេនីយ៍ឯក ជេរ ជៀនឆឹង មេបញ្ជាការរង និងជានាយទាហានសេនាធិការតំបន់​ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន។ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យនៃការហាត់សមសម្រាប់ត្រៀមធ្វើកម្មវិធីបិទនាថ្ងៃទី២៨ នេះ​នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធាន​គណៈកម្មការដឹកនាំ​ធ្វើលំហាត់ ​និងសមយុទ្ធកងយោធពលខេមរភូមិន្ទ បានលើកឡើងថា​សមយុទ្ធ«នាគមាស»លើកទី៦ ឆ្នាំ២០២៤នេះ គឺបានប្រព្រឹត្តទៅមានលក្ខណៈជាទ្រង់ទ្រាយ​ធំជាងឆ្នាំមុនៗទៅទៀត ទាំងកម្លាំងយោធា ឧទ្ធោបករណ៍ និងសម្ភារដែលបម្រើឲ្យការធ្វើ​សមយុទ្ធ​នេះ។ នាយឧត្តមសេនីយ៍បានបន្ថែមទៀតថាសមយុទ្ធនាគមាសនេះ ក្រៅពីប្រព្រឹត្តទៅក្រោមប្រធាន​បទប្រតិបត្តិការរួមប្រឆាំងភេរវកម្ម សង្រ្គោះមនុស្សធម៌ក៏មានការបាញ់គ្រាប់ពិតនូវអាវុធ​ធន់ធ្ងន់ផងដែរ។ យ៉ាងណាក៏ដោយឯកឧត្តម នាយឧត្តមសេនីយ៍ឥត សារ៉ាត់ បានថ្លែងកោតសរសើរ​ចំពោះការខិតខំរបស់កងទ័ពទាំងពីរ(កម្ពុជា និងចិន) ដែលបានខិតខំហ្វឹក ហាត់រួមគ្នានាពេលកន្លងមកនេះយ៉ាងសកម្មដើម្បីលើកកម្ពស់សមត្ថភាពរបស់ខ្លួន។សូមបញ្ជាក់ថា សមយុទ្ធនាគមាសលើកទី៦ ឆ្នាំ២០២៤នេះ គឺធ្វើបានឡើង​តាមរយៈកិច្ច​សហប្រតិបត្តិការ ​ប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណងផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាប់អំពើភេរវកម្ម ការប្រឆាំងដ្រូនស៊ើបការរបស់សត្រូវ និង​ក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការ​ពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ​ពុំមែនធ្វើឡើងដើម្បីជាការគំរាមកំហែង ឬធ្វើ​ឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ៕អត្ថបទ៖ បាន ចក់

ហ្វីលីពីន តវ៉ាប្រឆាំងនឹងបម្រាមលើការនេសាទប្រចាំឆ្នាំនៅសមុទ្រចិនខាងត្បូងរបស់ចិន

2024/05/28 05:01:23 pm        172
ក្រសួងការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃចន្ទ (២៧ ឧសភា) ថា ប្រទេសហ្វីលីពីន បានតវ៉ាចំពោះការដាក់បម្រាមជាឯកតោភាគីរបស់ប្រទេសចិន លើការនេសាទប្រចាំឆ្នាំ រយៈពេលបួនខែនៅក្នុងសមុទ្រចិនខាងត្បូង។ក្រសួងការបរទេសបាននិយាយថា ការដាក់បម្រាមនេសាទប្រចាំឆ្នាំនេះបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដោយអំពាវនាវឱ្យទីក្រុងប៉េកាំង «បញ្ឈប់» ការធ្វើ «សកម្មភាពខុសច្បាប់» ដែលរំលោភលើអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីន។ប្រទេសចិន ដាក់បម្រាមនេសាទប្រចាំឆ្នាំលើដែនទឹកសមុទ្រចិនខាងត្បូង ហើយហ្វីលីពីនតែងតែប្រឆាំង។ ការហាមប្រាមនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ខែកញ្ញា។ ក្រសួងកិច្ចការបរទេសរបស់ហ្វីលីពីន (DFA) បានតវ៉ាចំពោះការហាមឃាត់នេះ តាមរយៈកំណត់ទូត ដោយនិយាយថា បម្រាមនេសាទនេះគ្របដណ្តប់លើដែនទឹកនៅក្នុងតំបន់ដែនសមុទ្ររបស់ខ្លួន។រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) កាលពីសប្តាហ៍មុនបាននិយាយថា ច្បាប់ថ្មីរបស់ចិនអំពីមធ្យោបាយដែលឆ្មាំល្បាតឆ្នេររបស់ខ្លួនអាចប្រតិបត្តិការនៅភាគខាងត្បូងប្រទេសចិន គឺជា «ការបង្កហេតុ»។ ប្រទេសចិន ទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាច្រកសម្រាប់ពាណិជ្ជកម្មកប៉ាល់ប្រចាំឆ្នាំជាង ៣ សែនកោដិ៍ដុល្លារ។ ការទាមទារទឹកដីរបស់ចិននេះត្រួតលើគ្នាជាមួយដែនទឹកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ៕

រុស្ស៊ី៖ NATO កំពុងស្ថិតក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ក្នុងការឱ្យអ៊ុយក្រែន ប្រើអាវុធលោកខាងលិច

2024/05/28 04:57:49 pm        266
វិមានក្រឹមឡាំង បានស្តីបន្ទោសអគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) កាលពីថ្ងៃច័ន្ទ (២៧ ឧសភា) ចំពោះការផ្ដល់អនុសាសន៍ថាសមាជិកនៃសម្ព័ន្ធយោធានេះគួរតែអនុញ្ញាតឱ្យអ៊ុយក្រែន វាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ី ដោយប្រើអាវុធរបស់លោកខាងលិច ហើយបាននិយាយថា នេះបង្ហាញច្បាស់ណាស់ថាអង្គការណាតូ កំពុងប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។លោក ស្តុលថិនប៊ឺក បានប្រាប់សារព័ត៌មាន ដឹ អ៊ីខូណូមីស (The Economist) ថា សមាជិកណាតូ ដែលផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន គួរតែបញ្ចប់ការហាមឃាត់របស់ពួកគេលើការប្រើប្រាស់អាវុធទាំងនោះដើម្បីវាយប្រហារគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្គូវ (Dmitry Peskov) បានប្រាប់សារព័ត៌មាន អ៊ីសវេស្ទៀ (Izvestia) របស់រុស្ស៊ី ថា «អង្គការណាតូ កំពុងបង្កើនកម្រិតនៃការកើនឡើងជម្លោះ»។នៅពេលត្រូវសាកសួរថាតើ សម្ព័ន្ធយោធាណាតូ កំពុងខិតជិតការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ីដែរ ឬទេ លោក ផេស្គូវ ឆ្លើយថា «ពេលនេះពួកគេស្ថិតនៅក្នុងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ី ហើយ»។ ក្រុមមន្ត្រីរុស្ស៊ីនិយាយថា ការវាយប្រហាររបស់អ៊ុយក្រែន ចូលជ្រៅនៅក្នុងប្រទេសរុស្ស៊ី រួមទាំងតំបន់ជនស៊ីវិល និងផ្នែកខ្លះនៃការការពារនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាកំណើននៃជម្លោះដោយផ្ទាល់។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ខ្លួនកំពុងប្រថុយនឹងការបង្កឱ្យមានសង្រ្គាមសកលលោក ជុំវិញបញ្ហាអ៊ុយក្រែន ហើយថាជម្លោះដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ នឹងមានន័យថា ភពផែនដីនៅមិនឆ្ងាយពីសង្គ្រាមលោកលើកទី៣ នោះទេ»៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ជួបសំណេះសំណាលជាមួយប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

2024/05/28 04:53:35 pm        216
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែឧសភា ២០២៤នេះ អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ។នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុតក្នុងចំណោមវិស័យនានា ជាក់ស្តែងការជួបសំណេះសំណាលជាមួយប្រតិភូនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជានាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់ នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានា នៃដំណើរការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខ័ណ្ឌឧត្តមសិក្សា ។ ថ្ងៃនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយ នាយករដ្ឋមន្ត្រី ដែលកន្លងទៅចំនួន៧លើកបានជួបជាមួយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឱ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

ក្ដីសង្ឃឹមកាន់តែតិចក្នុងការរកឃើញអ្នកនៅមានជីវិតពីបំណាក់ដីនៅ ប៉ាពួនូវ៉ែលហ្គីណេខណៈUN អំពាវនាវឲ្យជំនួបបន្ទាន់

2024/05/28 04:44:19 pm        196
អ្នកស្រុកនៅតំបន់ខ្ពង់រាបដាច់ស្រយាលរបស់ប្រទេស ប៉ាពួនូវ៉ែលហ្គីណេ (Papua New Guinea) កំពុងជួបទុក្ខធ្ងន់ ខណៈមនុស្សជាទីស្រលាញ់របស់ពួកគេនៅតែជាប់នៅក្រោមបំណាក់ដីដ៏ធំ ហើយការមកដល់របស់ជំនួយត្រូវបានពន្យារពេល ទន្ទឹមនឹងក្តីសង្ឃឹមនៃការស្វែងរកមនុស្សនៅមានជីវិតមានកាន់តែតិចទៅៗ។ មន្ត្រីខេត្តជាន់ខ្ពស់មួយបាននិយាយនៅថ្ងៃអង្គារទី២៨ឧសភានេះ ថា ប៉ាពួនូវ៉ែលហ្គីណេ កំពុងជម្លៀសប្រជាជនប្រមាណ ៧.៩០០នាក់ ចេញពីភូមិនានា ក្បែរកន្លែងបំណាក់ដីដ៏ធំមួយនេះ ខណៈការភ័យខ្លាចរបស់ប្រជាពលរដ្ឋកាន់តែខ្លាំងឡើង ថានឹងមានបំណាក់ដីបន្ថែមទៀត ។ បញ្ហាប្រឈមនៃការសម្របសម្រួលការឆ្លើយតបបន្ទាន់មួយបានជំរុញឱ្យអង្គការសហប្រជាជាតិអំពាវនាវឲ្យមានកិច្ចប្រជុំតាមវីដេអូ របស់រដ្ឋាភិបាលអន្តរជាតិនានា នៅថ្ងៃអង្គារនេះ ដើម្បីរៀបចំកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។ទន្ទឹមនឹងនេះ អ្នកស្រុកកំពុងបន្តព្យាយាមស្វែងរកមនុស្សជាទីស្រលាញ់របស់ពួកគេមួយថ្ងៃ បន្ទាប់ពីគ្រោះមហន្តរាយបានកើតឡើង។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនៅទ្វីបអាហ្វ្រិកមួយនេះ ប៉ាន់ប្រមាណថា មនុស្សជាង ២.០០០នាក់ អាចត្រូវបានកប់ស្លាប់នៅក្រោមបំណាក់ដី។ មជ្ឈមណ្ឌលគ្រោះមហន្តរាយជាតិបានផ្តល់ចំនួនថ្មីនៅក្នុងលិខិតមួយទៅកាន់អង្គការសហប្រជាជាតិ ដែលបានដាក់ចំនួនអ្នកស្លាប់ជាង ៦៧០នាក់៕

រដ្ឋសមាជិក WHO សម្រេចមិនអញ្ជើញកោះតៃវ៉ាន់ ឱ្យចូលរួមក្នុងសន្និបាតប្រចាំឆ្នាំ

2024/05/28 03:48:31 pm        209
រដ្ឋជាសមាជិកនៃអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទ បានសម្រេច មិនអញ្ជើញកោះតៃវ៉ាន់ ឱ្យចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់ស្ថាប័ននេះ នៅទីក្រុងហ្សឺណែវ ប្រទេស្វីសនោះទេ បន្ទាប់ពីប្រទេសចិន បានអំពាវនាវឱ្យកោះនេះស្ថិតនៅខាងក្រៅ។កោះតៃវ៉ាន់ ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់របស់ប្រទេសចិន ដែលចាត់ទុកកោះគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះ ជាដែនដីរបស់ខ្លួន។ កោះតៃវ៉ាន់បានចូលរួមក្នុងមហាសន្និបាតសុខភាពពិភពលោក(WHA)របស់អង្គការសុខភាពពិភពលោក(WHO) ជាអ្នកសង្កេតការណ៍កាលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៦ ក្រោមរដ្ឋបាលរបស់មេដឹកនាំលោក ម៉ា អ៊ីងចូវ(Ma Ying-jeou) ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍សំខាន់ៗជាមួយប្រទេសចិន។ប៉ុន្តែទីក្រុងប៉េកាំង បានចាប់ផ្តើមរារាំងការចូលរួមរបស់កោះតៃវ៉ាន់នៅក្នុងឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំលោកស្រី សៃ អ៊ីងវ៉េន(Tsai Ing-wen) បានចូលកាន់តំណែង សម្រាប់ការបដិសេធរបស់លោកស្រី ក្នុងការព្រមព្រៀងចំពោះជំហររបស់ប្រទេសចិន ដែលអះអាងថា ទាំងចិន និងកោះតៃវ៉ាន់ គឺជាផ្នែករបស់ «ចិនតែមួយ»។លោក Chen Xu អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បាននិយាយថា ពុំមានមូលដ្ឋាននយោបាយសម្រាប់កោះតៃវ៉ាន់ ក្នុងការចូលរួមក្នុងសមហាសន្និបាតសុខភាពពិភពលោក(WHA)នោះទេ ហើយបានចោទប្រកាន់មន្ត្រីកោះតៃវ៉ាន់ថា មានចេតនាធ្វើនយោបាយលើបញ្ហាសុខភាព។លោកនិយាយថា គេហៅថាគម្លាត នៅក្នុងប្រព័ន្ធការពារជំងឺរាតត្បាតសកលគឺពុំសមហេតុសមផលសុទ្ធសាធ ដោយនិយាយសំដៅលើការអំពាវនាវរបស់កោះតៃវ៉ាន់ និងសម្ព័ន្ធមិត្តឱ្យដាក់បញ្ចូលកោះនេះ ដើម្បីការពារជំងឺរាតត្បាតឱ្យកាន់តែប្រសើរ។ មុនពេលការធ្វើសេចក្តីសម្រេចនេះ អាជ្ញាធរសុខាភិបាលកោះតៃវ៉ាន់ លោក Chiu Tai-yuan បាននិយាយថា អវត្តមានរបស់កោះតៃវ៉ាន់ ពីសន្និបាត កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងការពារជំងឺរាតត្បាត។

ក្រសួងបរិស្ថានសហការជាមួយអាជ្ញាធរខេត្តព្រះវិហារ ប្រារព្ធទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៤

2024/05/27 11:11:00 pm        405
ព្រះវិហារ៖ ក្រសួងបរិស្ថាន សហការជាមួយជាមួយអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំ «ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ប្រចាំឆ្នាំ២០២៤» ក្រោមប្រធានបទ «រួមគ្នាអនុវត្តផែនការជីវៈចម្រុះ-BE PART OF THE PLAN» នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមវត្តមានឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការដៃគូ ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើនកុះករ នៅវិទ្យាល័យស្រយ៉ង់ ខេត្តព្រះវិហារ។ព្រឹត្តិការណ៍ «ទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា» ធ្វើឡើងក្នុងគោលបំណង​បញ្រ្ជាប និងបង្កើនការ​យល់ដឹង​ជាសាធារណៈនៃតម្លៃធនធានជីវៈចម្រុះ និងសារៈប្រយោជន៍របស់ជីវៈចម្រុះ រួមទាំងប្រព័ន្ធ​អេកូឡូស៊ី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សង្គម និងសុខមាលភាពមនុស្ស ក៏ដូចជាការលើក​ទឹកចិត្ត និងជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ​ទាំងអស់ក្នុង​សកម្មភាពអភិរក្ស និង​សកម្មភាពគ្រប់គ្រងធនធានជីវៈចម្រុះឱ្យមាននិរន្តរភាពដែលកំពុង​គាំទ្រ​ដល់ការ​អនុវត្តផែនការជីវៈចម្រុះ ដើម្បីបញ្ឈប់ ​និងបញ្ចៀសការបាត់បង់ជីវៈចម្រុះ និងស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។ឯកឧត្តម ជួប ប៉ារីស៍ បានឱ្យដឹងថា ការប្រារព្ធទិវានេះគឺជាលើកទី១០ ហើយ ដែលក្រសួងបរិស្ថាន បានរៀបចំទិវាជីវៈចម្រុះអន្តរជាតិនេះ​ ឡើងក្នុងគោលបំណង ​ដើម្បីលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយ​ដល់សាធារណជនអំពីតម្លៃនៃជីវៈចម្រុះ និងកិច្ចខិតខំប្រឹងប្រែងថែរក្សាការពារ និងប្រើប្រាស់ជីវៈចម្រុះប្រកប​ដោយនិរន្តរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ហើយឆ្នាំនេះក៏មានការចែកកូនឈើដល់សហគមន៍ ​និងដាំកូនឈើដើម្បី​ចូលរួម​ចំណែក​ក្នុងការសម្រេចបាននូវគម្របព្រៃឈើចំនួន ៦០% នៃផ្ទៃប្រទេស និងប្រែក្លាយកម្ពុជា​ជាប្រទេស​អព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ផងដែរ។ ឯកឧត្តម បានបន្ថែមថាបានបញ្ជាក់ថា ការប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០២៤» នាពេលនេះ ​ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងគោល​នយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការចូលរួមចំណែកយ៉ាងសកម្មលើការគ្រប់គ្រង​ធនធាន​ជីវៈចម្រុះ​នៅឆាកអន្តរជាតិ ដែលតែងតែខិតខំ​ប្រឹងប្រែងក្នុងការអនុវត្តអនុសញ្ញា​សហប្រជាជាតិ​ស្តីពីជីវៈចម្រុះ ក្នុងនាមជាស្ថាប័នបង្គោលផងដែរ។ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅថ្ងៃទី១០ ដល់១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍កូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» ដែលនឹងមានការចែក​កូនឈើដោយឥតគិតថ្លៃជូនដល់សាធារណជននៅមុខទីស្តីការក្រសួងបរិស្ថានផងដែរ។ បើតាមឯកឧត្តម គឹម រិទ្ធី បានថ្លែងថា ការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់​ក្រសួងបរិស្ថាន អាជ្ញាធរថ្នាក់ក្រោមជាតិ ខេត្តព្រះវិហារ ដែលមានមន្ទីរបរិស្ថានជាសេនាធិការ​ផ្នែកបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ​ បាននិងកំពុងអនុវត្តការងារបរិស្ថានយ៉ាងសកម្ម មានដូចជាការពង្រឹងការអនុវត្តច្បាប់ ១០០% ចំពោះបទល្មើសធនធានធម្មជាតិការសហការ​គ្រប់គ្រងឱ្យ​មានប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ការកំណត់តំបន់គ្រប់គ្រង ការទប់ស្កាត់​បទល្មើសការល្បាត ការសម្របសម្រួលលើការអនុវត្តការងារ។ល។ នៅក្នុង​ពិធីអបអរ​សាទរ «ទិវាជីវៈចម្រុះអន្តរជាតិ២២ឧសភា» អ្នកចូលរួមទាំងអស់បានប្តេជ្ញាចិត្ត​ក្នុងយុទ្ធនាការ «ថ្ងៃនេះ​ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ​និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ បន្ថែមពីនេះ ចូលរួមបាននាំគ្នាដាំដើមឈើជានិមិត្តរូបផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូមកពីទ្វីបនានាជុំវិញពិភពលោកបន្តមកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
11/12/2026 03:11 PM
ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និង​សរសើរ​ប្រទេស​កម្ពុជា​ស្រស់​ស្អាត
11/12/2026 02:11 PM
ប្រធានាធិបតីសាធារណរដ្ឋរវ៉ាន់ដា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
11/12/2026 01:11 PM
អាកាសយានដ្ឋានអន្តរជាតិតេជោប្រគល់រង្វាន់លើកទី២ ដល់​អ្នក​ឈ្នះឆ្នោត​ផ្សង​សំណាង​អបអរ​ខួប​ ១ឆ្នាំ
11/12/2026 01:11 PM
ភាសាបារាំង នៅតែពេញនិយមសម្រាប់សិស្ស ជ្រើសរើសសិក្សានៅគ្រឹះស្ថានសាធារណៈ
11/12/2026 01:11 PM
សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាត AIPA លើកទី៤៧ នៅប្រទេសហ្វីលីពីន នៅដើមសប្តាហ៍ក្រោយ
11/12/2026 01:11 PM
ការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ អ្នកមានឈ្មោះបោះឆ្នោតកើនដល់ជាង១០លាន ៥សែននាក់ ខណៈចុះឈ្មោះថ្មីជាង៤០ម៉ឺននាក់
11/12/2026 12:11 PM
អ្នកនាំពាក្យ៖​ ទោះបទឈប់បាញ់​នៅ​ជា​ធរមាន​តែ​ជនភៀស​សឹក​កម្ពុជា​ជាង​២​ម៉ឺន​នាក់​មិន​ទាន់​អាច​វិល​ទៅ​ផ្ទះវិ​ញបានឡើយ
11/12/2026 12:11 PM
អ៊ីរ៉ង់ ចាត់ទុកកងទ័ពជើងទឹក និងកងទ័ពអាកាសអាហ្សង់ទីន ជាអង្គការភេរវកម្ម
11/12/2026 12:11 PM
អ្នកបើករថយន្តដឹកទំនិញនៅប្រទេសឈីលី បិទផ្លូវដើម្បីតវ៉ាការឡើងថ្លៃប្រេងឥន្ធនៈ
11/12/2026 12:11 PM