សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអគ្គលេខាធិការរង UN ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/21 06:35:32 pm        231
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យជួបជាមួយ លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ (Alice Wairimu Ndeeritu) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជាទីប្រឹក្សាពិសេសទទួលបន្ទុកការងារបង្ការប្រល័យពូជសាសន៍ ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។សូមជម្រាបថាលោកស្រី លោកស្រី អាលីស វ៉ារីម៉ូ អ៊ិនឌៀរីធូ អញ្ជើញមកកម្ពុជា គឺដើម្បីចូលរួមសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើរប្រល័យពូជសាសន៍ នៅកម្ពុជាផងដែរ៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យអគ្គនាយិការងទីភ្នាក់ងារ AFD ជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/05/21 06:29:09 pm        195
នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា អនុញ្ញាតឱលោកស្រី ម៉ារី អេឡែន លូអាហ្សង់ (Marie-Hélène LOISON) អគ្គនាយិការង​ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) បានបើកការិយាល័យរបស់ខ្លួន នៅភ្នំពេញកាលពីខែកញ្ញា ឆ្នាំ​១៩៩៣ ដើម្បីធ្វើអន្តរាគមន៍នៅប្រទេសកម្ពុជា។ ដើមឡើយទីភ្នាក់ងារ AFD បានផ្តោត​សកម្មភាព​របស់​ខ្លួន​តែលើការផ្តល់ហិរញ្ញប្បទានដល់វិស័យកសិកម្ម ការអភិវឌ្ឍទីក្រុង និងសុខាភិបាល​ប៉ុណ្ណោះ​។ ប៉ុន្ដែចាប់តាំងពីខែកក្កដា ឆ្នាំ២០០៩ មធ្យោបាយ នៃការធ្វើអន្តរាគមន៍របស់ AFD នៅ​ក​ម្ពុជា បានវិវឌ្ឍគួរឱ្យកត់សម្គាល់។ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាទីភ្នាក់ងារ AFD បាន​សហការ ជាមួយអាជ្ញាធរ​កម្ពុជា​ដើម្បី​ទ្រទ្រង់​ដល់​ផ្នែក​ផលិតកម្ម​តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​គ្មាន​ការ​ធានា​ពីរដ្ឋមានន័យថា ប្រាក់កម្ចីដែលផ្តល់ដោយផ្ទាល់ដល់សហគ្រាស ឬធនាគារឯកជន ឬ​សាធារណៈដោយមិនមានការធានាពីរាជរដ្ឋាភិបាលកម្ពុជា។ជាង​នេះ​ទៅទៀត ចាប់តាំងពីខែកក្កដា ឆ្នាំ២០១២ ប្រទេសកម្ពុជា អាចទទួល​បាន​កម្ចី​សម្បទាន​ពី AFD បន្ទាប់ពីទទួលបានចំណាត់ថ្នាក់ប្រសើរជាងមុន ពីមូលនិធិរូបិយវត្ថុអន្តរជាតិ ចំពោះ​លទ្ធភាព​ក្នុង​ការសងបំណុលរបស់ប្រទេសនេះ។បច្ចុប្បន្នវិស័យ​អាទិភាពនៃអន្តរាគមន៍ទាំងបួនរបស់ AFD រួមមាន៖ កសិកម្ម និងកសិ​ឧស្សាហកម្ម, ហេរដ្ឋារចនាសម្ព័ន្ធ, ការទ្រទ្រង់វិស័យផលិតកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ (ក្នុងវិស័យវាយនភ័ណ្ឌ និងទេសចរណ៍ និង កសិកម្ម ប្រសិនបើអាច)។ ចាប់​តាំងពីឆ្នាំ១៩៩៣ មក ក្រុម AFD បានទ្រទ្រង់គម្រោងជាច្រើននៅប្រទេសកម្ពុជាដោយផ្តល់ទឹកប្រាក់ជាង ២៧០ លានអឺរ៉ូ៕

រុស្ស៊ី បរាជ័យក្នុងសំណើប្រជែងនៅ UN ជុំវិញការដាក់នុយក្លេអ៊ែរ និងអាវុធផ្សេងទៀតក្នុងលំហ

2024/05/21 05:55:50 pm        127
ពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ របស់រុស្ស៊ី ដែលបានអំពាវនាវឱ្យប្រទេសទាំងអស់ទប់ស្កាត់ «គ្រប់ពេលវេលា» នៃការដាក់អាវុធ ការគំរាមកំហែង ឬការប្រើប្រាស់អាវុធណាមួយនៅក្នុងលំហអាកាស បានបរាជ័យកាលពីថ្ងៃចន្ទ (២០ ឧសភា) ខណៈស្ថាប័នដែលមានសមាជិកចំនួន ១៥ រូបនេះបានខ្វែងគំនិតគ្នាចំពោះវិធានការនេះ។សេចក្តីព្រាងច្បាប់នេះ បានបរាជ័យក្នុងការទទួលបានសំឡេងយ៉ាងតិចចំនួនប្រាំបួនដែលត្រូវការ ដោយសមាជិកចំនួន ៧ រូបបានបោះឆ្នោតគាំទ្រ និង ៧ រូបប្រឆាំងង ខណៈដែលមានម្នាក់បានអនុប្បវាទ។ ការបោះឆ្នោតវេតូ អាចត្រូវបានធ្វើឡើងដោយសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស ឬបារាំង ប្រសិនបើពង្រាងច្បាប់មួយទទួលបានសំឡេងគាំទ្រយ៉ាងតិចប្រាំបួន។ប្រទេសរុស្ស៊ី បានដាក់បញ្ជូនពង្រាងសេចក្ដីស្នើច្បាប់នេះ បន្ទាប់ពីខ្លួនបានវេតូ លើសេចក្ដីសម្រេចដែលព្រាងដោយសហរដ្ឋអាមេរិក កាលពីខែមុន ដែលបានអំពាវនាវឱ្យប្រទេសនានាទប់ស្កាត់ការប្រណាំងប្រជែងសព្វាវុធនៅក្នុងលំហអាកាស។ ការវេតូរបស់រុស្ស៊ី នោះបានជំរុញឱ្យអាមេរិកចោទសួរថា តើក្រុងមូស្គូកំពុងលាក់បាំងអ្វីខ្លះ។ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទីក្រុងមូស្គូ ពីការបង្កើតអាវុធនុយក្លេអ៊ែរប្រឆាំងផ្កាយរណបដើម្បីដាក់ក្នុងលំហ ប៉ុន្តែរុស្ស៊ី បានបដិសេធ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយថា ទីក្រុងមូស្គូ ប្រឆាំងដាច់ខាតនឹងការដាក់អាវុធនុយក្លេអ៊ែរ នៅក្នុងលំហ៕

ចិន៖ ស្ថានភាពនយោបាយកោះតៃវ៉ាន់ ពុំផ្លាស់ប្តូរការពិតដែលថាមានចិនតែមួយនោះឡើយ

2024/05/21 03:54:08 pm        298
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទទី២០ឧសភា សប្ដាហ៍នេះថា មិនថាស្ថានភាពនយោបាយទាក់ទងនឹងកោះតៃវ៉ាន់ប្រែប្រួលយ៉ាងណានោះទេ ក៏នឹងមិនផ្លាស់ប្តូរការពិតជាប្រវត្តិសាស្ត្រ និងផ្លូវច្បាប់ ដែលថាភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ជារបស់ចិនតែមួយដែរ និងនិន្នាការប្រវត្តិសាស្ត្រដែលប្រទេសចិននឹងត្រូវជុំជាតិនៅពេលវេលាមកដល់ ហើយនឹងត្រូវបង្រួបបង្រួមដោយជៀសមិនរួច។ ដោយគូសបញ្ជាក់ថា គោលការណ៍ចិនតែមួយ គឺជាការឯកភាពជារួមរបស់សហគមន៍អន្តរជាតិ និងស្របតាមបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ លោក Wang Wenbin អ្នកនាំពាក្យក្រសួងខាងលើបាននិយាយថា នោះក៏ជាមូលដ្ឋានគ្រឹះនយោបាយ និងជាគោលសម្រាប់ប្រទេសចិនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក ផងដែរ។ លោកបាននិយាយថា ប្រទេសមួយចំនួនធំ ក៏ដូចជាអង្គការអន្តរជាតិ និងតំបន់ ឈរយ៉ាងរឹងមាំជាមួយរដ្ឋាភិបាល និងប្រជាជនចិន ដោយគាំទ្រដល់បុព្វហេតុតែមួយគត់របស់ប្រទេសចិនក្នុងការប្រឆាំងនឹងសកម្មភាពបំបែកខ្លួន ទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ និងការតស៊ូដើម្បីការបង្រួបបង្រួមជាតិ។លោក Wang បាននិយាយថា បណ្ដាអ្នកនយោបាយមកពីប្រទេសមួយចំនួនចូលរួមក្នុងឧបាយកលនយោបាយ និងការបង្ហាញការពាក់ព័ន្ធរបស់ខ្លួនដោយផ្ទាល់លើបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ ដែលបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងបានរំលោភលើគោលការណ៍ចិនតែមួយ។ ប្រទេសចិនថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើបែបនេះ ហើយនឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួនយ៉ាងរឹងមាំ៕

ប្រទេសអ៊ីរ៉ង់ នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី២៨ ខែមិថុនា

2024/05/21 03:38:53 pm        217
ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសអ៊ីរ៉ង់ បានសម្រេចកាលពីថ្ងៃចន្ទ (២១ ឧសភា) ថា ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេសនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ។ កាលបរិច្ឆេទបោះឆ្នោតត្រូវបានកំណត់នៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមដោយអនុប្រធានាធិបតីទីមួយរបស់ប្រទេសអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ ម៉ូកប៊ឺ (Mohammad Mokhber) ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្ន រួមទាំងប្រមុខនៃសាខាអំណាចផ្សេងៗទៀត និងតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់។ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) និងសមាជិកមួយចំនួននៃក្រុមអមដំណើររបស់លោក រួមទាំងរដ្ឋមន្ត្រីការបរទេស លោក ហ៊ូសេន អាមឺ អាប់ឌូលឡាហៀន (Hossein Amir-Abdollahian) ត្រូវបានគេអះអាងថាបានស្លាប់កាលពីព្រឹកថ្ងៃចន្ទ ខណៈបំណែកនៃឧទ្ធម្ភាគចក្រដែលដឹកពួកគេត្រូវបានរកឃើញ បន្ទាប់ពីការធ្លាក់ក្នុងអាកាសធាតុអាក្រក់កាលពីថ្ងៃអាទិត្យ នៅជិតតំបន់ វ៉ាហ៊្សាកាន (Varzaqan) ចម្ងាយប្រហែល ៦៧០ គីឡូម៉ែត្រ ពីទីក្រុងតេអេរ៉ង់។ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ អ្នកចូលរួមក៏បានកំណត់កាលវិភាគសម្រាប់ដំណើរការបោះឆ្នោត រួមទាំងការបង្កើតគណៈប្រតិភូប្រតិបត្តិ ការចុះឈ្មោះបេក្ខជន និងការចាប់ផ្តើមយុទ្ធនាការបោះឆ្នោត នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន IRNA ។របាយការណ៍បាននិយាយថា ដោយផ្អែកលើកាលវិភាគ ការចុះឈ្មោះនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា បន្ទាប់មកបេក្ខជនត្រូវធ្វើយុទ្ធនាការបោះឆ្នោតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៧ ខែមិថុនា ហើយក្រុមប្រឹក្សាធម្មនុញ្ញបានយល់ព្រមជាបឋមចំពោះកាលវិភាគនោះ៕

ចិនរិះគន់អាមេរិក និងសហភាពអឺរ៉ុប ខណៈដែលជម្លោះពាណិជ្ជកម្ម កាន់តែខ្លាំងឡើង

2024/05/20 08:28:42 pm        175
ប្រទេសចិន បានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងការបោះចោលសំណល់នៃការនាំចូលប្លាស្ទិកដែលប្រើប្រាស់រួច ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កោះតៃវ៉ាន់ និងជប៉ុន។សេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មថា ការនាំចូលសារធាតុប៉ូលីអុកស៊ីតមេទីលីនកូប៉ូលីមើ ដែលប្រើក្នុងគ្រឿងអេឡិចត្រូនិក និងរថយន្ត គឺជាសញ្ញាមួយដែលចិននឹងវាយបកវិញ ក្នុងជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។ការប្រកាសនេះ ធ្វើឡើងស្របពេលដែលជម្លោះពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប កាន់តែខ្លាំងឡើង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។រយៈពេលមិនដល់មួយសប្តាហ៍កន្លងទៅ ទីក្រុងវ៉ាស៊ីនតោន បានដំឡើងពន្ធយ៉ាងខ្លាំងលើទំនិញរបស់ចិន រួមទាំងរថយន្តអគ្គិសនី (EVs) បន្ទះស្រូបពន្លឺព្រះអាទិត្យ និងបន្ទះឈីបកុំព្យូទ័រ។ចំណាត់ការថ្មីរបស់សហរដ្ឋអាមេរិក ក៏បានពង្រីកផងដែរលើការបោសសម្អាតពន្ធតាមព្រំដែន ដែលត្រូវបានដាក់លើទំនិញរបស់ចិន នៅក្រោមរដ្ឋបាលរបស់លោក ត្រាំ(Trump)។ជាការឆ្លើយតប ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បាននិយាយថា ចំណាត់ការថ្មីនេះ នឹង«ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិយាកាសសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី» ហើយបានរិះគន់អ្វីដែលខ្លួនចាត់ទុកថា ជាការធ្វើឲ្យមានលក្ខណៈជានយោបាយនៃបញ្ហាសេដ្ឋកិច្ច។

បេក្ខជនបក្សប្រឆាំងវ៉េណេហ្ស៊ុយអេឡា អះអាងថា លោកនឹងធានាឲ្យមានសេរីភាពនយោបាយ

2024/05/20 08:24:19 pm        165
បេក្ខជនបក្សប្រឆាំងវ៉េណេហ្ស៊ុយអេឡា លោក Edmundo Gonzalez បាននិយាយកាលពីថ្ងៃសៅរ៍ថា លោក នឹងធានាថា គណបក្សនយោបាយទាំងអស់មានសេរីភាព ក្នុងការដំណើរការ ប្រសិនបើលោកទម្លាក់ លោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) ពីតំណែង នៅក្នុងការបោះឆ្នោត ខែកក្កដា ហើយលោកបានជំរុញឲ្យយោធារក្សាស្ថាប័នរបស់ប្រទេសនេះ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។លោក Gonzalez អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសអាល់ហ្សេរី និងអាហ្សង់ទីន ត្រូវបានជ្រើសរើសដោយក្រុមចម្រុះប្រឆាំងវេទិកាឯកតា ក្នុងខែមេសា ជាបេក្ខភាពរបស់ខ្លួន បន្ទាប់ពីការហាមប្រាមប្រឆាំងនឹងការកាន់កាប់តំណែងរបស់លោកស្រី Maria Corina Machado ដែលជាអ្នកឈ្នះឆ្នោតបឋមយ៉ាងភ្លូកទឹកភ្លូកដី ត្រូវបានតម្កល់ដោយតុលាការកំពូល។គណបក្សប្រឆាំង បាននិយាយថា បម្រាមរបស់លោកស្រី Machado គឺខុសច្បាប់ ហើយជាការប៉ុនប៉ងរបស់រដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ដែលបានត្រួតពិនិត្យវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ នៅក្នុងប្រទេសនេះ ដើម្បីកាត់បន្ថយការគាំទ្រសម្រាប់គណបក្សប្រឆាំង នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី ២៨ ខែកក្កដា។ដោយឈរលើរថយន្តធំមួយ លោក Gonzalez និងលោកស្រី Machado បាននិយាយទៅកាន់ហ្វូងមនុស្សប្រហែលជា ៣.000 នាក់ នៅក្នុងសង្កាត់ La Victoria ដែលជាស្រុកកំណើតរបស់លោក Gonzalez នៅ រដ្ឋ Aragua ភាគកណ្តាល។លោក Gonzalez បាននិយាយថា លោកនឹងធានាថា ចលនានយោបាយ អាចអនុវត្តសិទ្ធិរបស់ពួកគេ នៅក្រោមរដ្ឋធម្មនុញ្ញ ដោយជំរុញឲ្យអ្នកបោះឆ្នោតស្រមៃមើលប្រទេសមួយ «ជាកន្លែងដែលប្រធានាធិបតី មិនប្រមាថ ឬចាត់ទុកគូប្រជែងរបស់ខ្លួនថា ជាសត្រូវ»។

សម្តេចធិបតី៖ ការចងចាំអំពើប្រល័យពូជសាសន៍ជាការដាស់ស្មារតីរួមគ្នា ទប់ស្កាត់អំពើនេះកុំឱ្យត្រឡប់មកវិញ

2024/05/20 07:10:45 pm        117
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការចងចាំនូវអំពើប្រល័យពូជសាសន៍ ជាការដាស់ស្មារតីដល់ប្រជាជាតិខ្មែររួមគ្នាទប់ស្កាត់អំពើនេះ កុំឱ្យត្រឡប់មកវិញ ខណៈថ្ងៃទី៧ មករា ១៩៧៩ ជាថ្ងៃកំណើតទី២របស់ប្រជាពលរដ្ឋខ្មែរពីរបបប្រល័យពូជសាសន៍។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃ «ទិវាជាតិនៃការចងចាំ» ថា សមត្ថភាពរបស់កម្ពុជា ក្នុងការសម្រេចបាននូវអនាគតមួយដោយគ្មានអំពើប្រល័យពូជសាសន៍ បានពឹងផ្អែកយ៉ាងសំខាន់ទៅលើឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការប្រឈមតទល់ជាមួយនឹងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រមទាំងប្រែក្លាយមេរៀនជាគំរូទាំងអស់នេះ ទៅជាយុទ្ធសាស្ត្រប្រកបដោយអត្ថន័យសម្រាប់អនាគតកាល។ ដូច្នេះសន្និសីទលើកទី១នេះ គឺជាជំហានដ៏ចាំបាច់មុតមាំឈានទៅសម្រេចបាននូវទស្សនវិស័យដ៏វែងឆ្ងាយរបស់កម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋខ្មែរ និងពិភពលោក​បានយល់ច្បាស់អំពីប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដោយក្រុមខ្មែរ​ក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃយង់ឃ្នង និងការសម្លាប់យ៉ាងរង្គាលលើ​ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣លាននាក់ បាននាំឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនា​រកទីពឹងគ្មាន។ ក្នុងន័យនេះ វិធីសាស្ត្រប្រសើរបំផុតដើម្បីប្រែក្លាយអតីតកាលរបស់ខ្លួន និងកំណត់​អត្តសញ្ញាណជាតិ​ជាថ្មីម្តងទៀតនោះ ​គឺការយកចិត្តទុកដាក់ចំពោះប្រជាជន​ដែលបានរស់​នៅឆ្លងកាត់អតីតកាលដ៏ខ្មៅងងឹតកន្លងមក ក៏ដូចជាអ្នករស់រានមានជីវិត​ពីអំពើហិង្សានាអតីតកាល ក្នុងសតវត្សរ៍ទី២០ ​ពោរពេញដោយការបែកបាក់សាមគ្គី និងទុក្ខសោកវេទនា​ គឺជាទឡ្ហីការណ៍ បញ្ជាក់​យ៉ាងច្បាស់អំពីការប្តេជ្ញារបស់កម្ពុជា ​ចំពោះចក្ខុវិស័យរបស់ខ្លួន ក្នុងការក្លាយជាអរិយ​ប្រទេសសម្រាប់សតវត្សរ៍ទី២១៕អត្ថបទ៖វ៉ន ដារ៉ា

ហ្វីលីពីន៖ ចិន គួរតែអនុញ្ញាតឱ្យមានការពិនិត្យពីអន្តរជាតិលើដែនទឹកជម្លោះនៅសមុទ្រចិនខាងត្បូង

2024/05/20 07:02:02 pm        188
ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (២០ ឧសភា) នេះ បានរុញឱ្យប្រទេសចិន បើកចំហទៅនឹងការត្រួតពិនិត្យជាអន្តរជាតិលើដែនទឹកជម្លោះ ស្កាបូរ៉ូ ស្ហូល (Scarborough Shoal) បន្ទាប់ពីខ្លួនបានចោទប្រកាន់ទីក្រុងប៉េកាំង ថាបានបំផ្លាញបរិស្ថានសមុទ្ររបស់ថ្មប៉ប្រះទឹកមួយនេះ។ អ្នកនាំពាក្យសន្តិសុខជាតិ លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) បានប្រាប់សន្និសីទសារព័ត៌មានថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពដែលកំពុងកើតឡើងនៅទីនោះ»។អ្នកនាំពាក្យរូបនេះនិយាយថា មានការយល់ស្របកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋាភិបាលហ្វីលីពីន លើតម្រូវការក្នុងការដាក់ពាក្យប្ដឹងប្រទេសចិន ជុំវិញការបំផ្លាញតំបន់ថ្មប៉ប្រះទឹក រួមទាំងការប្រមូលផលលៀសសមុទ្រយក្ស ដែលជិតផុតពូជនៅក្នុងសមុទ្រចិនខាងត្បូង។លោក ម៉ាឡាយ៉ា បន្ថែមថា «ប្រសិនបើចិន ពិតជាជឿជាក់លើអ្វីដែលខ្លួនកំពុងអះអាងមែន គួតែឱ្យភាគីទីបីអន្តរជាតិធ្វើការត្រួតពិនិត្យលើដែនទឹក បាចូ ដឺ ម៉ាស៊ីនឡុក (Bajo de Masinloc)»។ ទីក្រុងម៉ានីល ហៅដែនទឹក ស្កាបូរ៉ូ ស្ហូល នេះថា បាចូ ដឺ ម៉ាស៊ីនឡុក ឬ ប៉ាណាតាក ស្ហូល (Panatag Shoal)។ហ្វីលីពីន បានទទួលជ័យជម្នះក្នុងឆ្នាំ២០១៦ លើសំណុំរឿងប្រឆាំងនឹងប្រទេសចិន ដែលបានបញ្ជាក់ថាការទាមទាររបស់ទីក្រុងប៉េកាំង ចំពោះអធិបតេយ្យភាពលើភាគច្រើននៃសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិ។ ប្រទេសចិន ដែលបានបដិសេធមិនទទួលស្គាល់សេចក្តីសម្រេចឆ្នាំ២០១៦ នោះ និងលើកឡើងថាជាការបំភាន់ដោយមហាអំណាចលោកខាងលិច បានបដិសេធម្តងហើយម្តងទៀតនូវការអះអាងអំពីការបំផ្លាញថ្មប៉ប្រះទឹកនៅដែនទឹកជម្លោះ៕

ប្រធានាធិបតី ប្រទេសដូមីនីក លោក Abinader ប្រកាសជ័យជម្នះក្នុងការបោះឆ្នោត

2024/05/20 06:59:15 pm        107
ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់សាធារណរដ្ឋដូមីនីក លោក លូអ៊ីស អាប៊ីណាឌ័រ(Luis Abinader) បានអរគុណដល់អ្នកគាំទ្រ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីលទ្ធផលក្នុងការបោះឆ្នោតបឋម បានបង្ហាញពីជ័យជម្នះដាច់ឆ្ងាយ សម្រាប់អាណត្តិទីពីររបស់លោក ដោយពុំចាំបាច់មានកាបោះឆ្នោតជុំទីពីរឡើយ។លោក Abinader និយាយថា បេក្ខជនគូប្រជែងដ៏សំខាន់របស់លោក គឺលោក លីអូនែល ហ្វឺណង់ដេស(Leonel Fernandez) បានអំពាវនាវឱ្យទទួលស្គាល់ជ័យជម្នះក្នុងការបោះឆ្នោត។ ដោយការរាប់សន្លឹកឆ្នោត បានប្រហែល ៤៤ភាគរយ បុរសវ័យ៥៦ឆ្នាំរូបនេះ ទទួលបាន ៥៩,០៩ភាគរយ នៃសន្លឹកឆ្នោត។លោក Abinader ជាអតីតពាណិជ្ជករ និងជាមេដឹកនាំគណបក្សបដិវត្តន៍ទំនើប បានដាក់ការអះអាងរបស់លោកលើការដោះស្រាយចំពោះវិបត្តិជំងឺ COVID-19 យ៉ាងក្លៀវក្លា។ ជំហរប្រកាន់តឹងរបស់លោកចំពោះប្រទេសហៃទី និងការទាមទារប្រឆាំងអំពើពុករលួយ បានជួយឲ្យទទួលបានការគាំទ្រច្រើន ជាងគូប្រជែងសំខាន់ៗចំនួនពីររូប របស់លោក។អ្នកបោះឆ្នោតដែលមានសិទ្ធិ រហូតដល់ទៅ៨លាននាក់ បានសម្រេចចិត្តថាតើបេក្ខជនរូបណាដែលស័ក្តិសមបំផុតដើម្បីទទួលដោះស្រាយបញ្ហាអំពើពុករលួយក្នុងរដ្ឋាភិបាល និងកាត់បន្ថយអតិផរណា និងវិសមភាព នៅក្នុងគោលដៅទេសចរណ៍កំពូលរបស់ប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Xi បញ្ជាក់​ថា ការបង្រួបបង្រួមតៃវ៉ាន់វិញ​ ត្រូវតែកើត​ឡើង​ ដ្បិត​ប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន​ឡើយ
11/12/2026 04:11 PM
កូរ៉េខាងត្បូងឃើញលទ្ធភាពតិចតួចនៃការ​មាន​ទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង នៅ​ APEC
11/12/2026 04:11 PM
អង្គការ MSF៖ ការផ្ទុះ​ជំងឺអេបូឡា នៅកុងហ្គោ នៅតែមិនអាចគ្រប់គ្រងបាន​ ក្រោយ​រយៈពេល ៦ខែ
11/12/2026 04:11 PM
ក្រុមលោក Eisenkot គ្រោងលុបចោលច្បាប់ចំនួន ៥ សម័យលោក Netanyahu មុនបង្កើត​រដ្ឋាភិបាលអ៊ីស្រាអែលថ្មី​
11/12/2026 03:11 PM
ប្រមុខ​សន្តិសុខអ៊ីរ៉ង់ គំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិក នៅអឺរ៉ុប បើត្រូវបានប្រើសម្រាប់ប្រតិបត្តិ​ការ
11/12/2026 03:11 PM
នគរបាលចាប់អនុវត្តបញ្ចៀសចរាចរណ៍រថយន្តធុនធ្ងន់ លើកំណាត់ផ្លូវ៦០ម៉ែត្រ ដើម្បី​ធានា​សន្តិសុខ ជូនគណៈប្រតិភូអន្តរជាតិ
11/12/2026 03:11 PM
U17 កម្ពុជា បន្ដចាញ់អាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពាន AFC U17 Asian Cup 2027 នៅមីយ៉ាន់ម៉ា
11/12/2026 03:11 PM
វិសាខា អាចផ្លាស់ប្ដូរគ្រូថ្មី ក្រោយតាំងតែលោក Scott Cooper ជានាយកផ្នែកកីឡា
11/12/2026 03:11 PM
គណៈប្រតិភូមកពីទ្វីបនានាជុំវិញពិភពលោកបន្តមកដល់កម្ពុជាចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០
11/12/2026 03:11 PM
ភ្ញៀវទេសចរអន្តរជាតិចាប់អារម្មណ៍ការរៀបចំភូមិហ្រ្វង់កូហ្វូនី និង​សរសើរ​ប្រទេស​កម្ពុជា​ស្រស់​ស្អាត
11/12/2026 02:11 PM