សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក ហ្សេឡិនស្គី ជំរុញឲ្យលោកខាងលិចពន្លឿនការបញ្ជូនអាវុធតាមការសន្យា

2024/05/07 07:22:28 pm        93
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានជំរុញឲ្យបង្កើន ល្បឿននៃការបញ្ជូនអាវុធតាមការសន្យាពីលោកខាងលិច។លោក ហ្សេឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃចន្ទថា៖«ការសម្រេចចិត្តផ្នែកនយោបាយ ត្រូវតែធ្វើតាមដោយការដឹកជញ្ជូនពិតប្រាកដ ការទទួលអាវុធពិតប្រាកដដោយទាហានរបស់យើង»។លោកបានបញ្ជាក់ថា ដើម្បីបញ្ចប់កិច្ចការនេះ កិច្ចសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសសហរដ្ឋអាមេ រិក ត្រូវតែមានការសម្របសម្រួលឲ្យកាន់តែប្រសើរឡើង។ ការងារ ត្រូវតែធ្វើពេញ ២៤ម៉ោង ដើម្បីពន្លឿនកិច្ចការទាំងអស់។បន្ទាប់ពីការជាប់គាំងជាច្រើនខែ នៅក្នុងសភាតំណាងរបស់ខ្លួននោះ សហរដ្ឋអាមេរិក បានបញ្ចេញកញ្ចប់ជំនួយយោធាដល់អ៊ុយក្រែនដែលមានតម្លៃជិត ៦១ពាន់លានដុល្លារ ប្រហែលមួយសប្តាហ៍មុននេះ។ យោងតាមព័ត៌មានពីសេតវិមាន និងមន្ទីរបញ្ចកោណ ការប្រគល់អាវុធ គួរតែចាប់ផ្តើម ក្នុងរយៈពេលពីរបីថ្ងៃទៀតនេះ។ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន នៅតែបន្តការការពារ។ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក អូឡេសាន ស៊ីស្គី (Oleksandr Syrskyi) ដែលលោក ហ្សេឡិនស្គី បានទទួលរបាយការណ៍ពីស្ថានភាពបច្ចុប្បន្ន បានសរសេរអំពីស្ថានភាពដ៏លំបាកនៅជួរមុខ។សត្រូវ នៅតែមានទាហាន សព្វាវុធ និងបរិក្ខារបច្ចេកទេសច្រើនទៀត នៅក្នុងដៃរបស់ខ្លួន ហើយដូច្នេះ កំពុងវាយលុកទៅលើទីតាំងឈរជើងនានារបស់អ៊ុយក្រែន ជារៀងរាល់ថ្ងៃ។

លោក Xi ៖ ចិន ត្រៀមខ្លួនធ្វើការជាមួយប្រទេសផ្សេងៗ ដើម្បីបង្កើតអនាគតដ៏គាប់ប្រសើរ

2024/05/07 07:18:54 pm        131
លោកប្រធានាធិបតី Xi Jinping បាននិយាយនៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសបារាំង និងប្រទេសផ្សេងៗទៀតក្នុងពិភពលោក ដើម្បីឆ្ពោះទៅមុខទាំងអស់គ្នា ទោះបីជាមានខ្យល់ និងភ្លៀងក៏ដោយ ហើយរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរ។ លោក Xi បានធ្វើអត្ថាធិប្បាយបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីបារាំងលោក Emmanuel Macron បន្ទាប់ពីកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ។លោក Xi បាននិយាយថា ឆ្នាំនេះជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៧៥ឆ្នាំ ការផ្លាស់ប្តូរយ៉ាងធំធេងបានកើតឡើងនៅក្នុងប្រទេសនេះ និងជីវិតរបស់ប្រជាជន។ ប៉ុន្តែរឿងមួយដែលមិនធ្លាប់មានការផ្លាស់ប្តូរនោះគឺធម្មជាតិ សន្តិភាព និងសេចក្តីសប្បុរស ទំនាក់ទំនងទូលំទូលាយ ការស្វែងរកសុច្ចរិតភាព និងយុត្តិធម៌ ។ទាំងនោះ ត្រូវបានចាក់ឫសនៅក្នុងអរិយធម៌ចិនជាង ៥.០០០ ឆ្នាំ ហើយបានរីកលូតលាស់នៅក្នុងដួងព្រលឹងនៃប្រជាជនចិន ។ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសបារាំង និងប្រទេសផ្សេងទៀតក្នុងពិភពលោក ដើម្បីអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក បោះជំហានទៅមុខរួមគ្នា ទោះមានខ្យល់ និងភ្លៀងក៏ដោយ ហើយរួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរមួយជាមួយគ្នា។ចំណែកមេដឹកនាំបារាំង លោក Macron បាននិយាយថា ទំនាក់ទំនងបារាំង-ចិន មានភាពរឹងមាំក្នុងប្រវត្តិសាស្ត្រ និងមានលក្ខណៈពិសេស គឺការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ លោក ជឿថាចំណុចនេះ អាចដើរតួនាទីដ៏មានប្រយោជន៍លើសពីទំនាក់ទំនងទ្វេភាគី ហើយក្នុងកម្រិតធំមួយ ជំរុញទំនាក់ទំនងសហភាពអឺរ៉ុប និងចិន និងស្ថិរភាពពិភពលោក។ ឯកឧត្តមប្រធានាធិបតី ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីបីរបស់អ្នកមកកាន់ប្រទេសបារាំង ដែលមានសារៈសំខាន់បំផុត ក្នុងពេលវេលាដ៏រសើប ដែលពិភពលោកកំពុងជួបស្ថានការណ៍ដ៏តានតឹង៕

លោក ពូទីន បញ្ជាឱ្យធ្វើសមយុទ្ធ អាវុធនុយក្លេអ៊ែរតាកទិក

2024/05/07 07:15:09 pm        120
មន្ត្រីក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទថា ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យត្រៀមលក្ខណៈសម្រាប់សមយុទ្ធមួយ ដែលក្លែងប្រដូចការប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក។ មន្ត្រីនិយាយថា ពួកគេមានបំណងរក្សាការត្រៀមខ្លួនរបស់អង្គភាពប្រយុទ្ធ និងអាវុធនុយក្លេអ៊ែរពុំមែនយុទ្ធសាស្ត្រ។មន្ត្រីក្រសួង បាននិយាយថា កងកម្លាំងមកពីតំបន់យោធាភាគខាងត្បូង នឹងចូលរួមក្នុងសមយុទ្ធនេះ។ ពួកគេនិយាយថា សមយុទ្ធនេះ គឺដើម្បីឆ្លើយតបទៅនឹង «សេចក្តីថ្លែងការណ៍បង្កហេតុ និងការគំរាមកំហែងធ្វើឡើងដោយមន្ត្រីប្រទេសលោកខាងលិចមួយចំនួន»។ មន្ត្រីនិយាយថា ពួកគេមានបំណងធានាបាននូវបូរណភាពទឹកដី និងដែនអធិបតេយ្យភាពរបស់រុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មេដឹកនាំប្រទេសលោកខាងលិចមួយចំនួន បាននិយាយអំពី «បំណងក្នុងការបញ្ជូនកងកម្លាំងប្រដាប់អាវុធ» ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកនិយាយថា នេះគឺជាជុំថ្មីទាំងស្រុង ក្នុងការបង្កើនភាពតានតឹង។លោក ពូទីន កំពុងចាប់ផ្តើមអាណត្តិទីប្រាំរបស់លោកជាប្រធានាធិបតីនៅថ្ងៃអង្គារនេះ។ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ កងទ័ពរបស់លោក នឹងប្រារព្ធខួបនៃការបញ្ចប់សង្រ្គាមលោកលើកទីពីរ ដោយមានការប្រារព្ធទិវាជ័យជំនះ។អ្នកនាំពាក្យអង្គភាពស៊ើបការណ៍យោធាអ៊ុយក្រែន លោក Andriy Yusov បានថ្កោលទោសផែនការរបស់រុស្ស៊ី។ លោក បាននិយាយថា ការគំរាមកំហែងដោយនុយក្លេអ៊ែរ គឺជាការអនុវត្តឥតឈប់ឈរនៃរបប របស់ លោក ពូទីន។

លោក ស៊ី ស្នើឲ្យលោក ម៉ាក្រុង ជួយប្រទេសចិនជៀសឲ្យផុតពី«សង្គ្រាមត្រជាក់ថ្មី»

2024/05/07 07:11:52 pm        172
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវឲ្យប្រទេសបារាំងជួយការពារប្រឆាំង «សង្គ្រាមត្រជាក់ថ្មី» ខណៈដែលសហភាពអឺរ៉ុបកាន់តែគាំទ្រសហរដ្ឋអាមេរិកជុំវិញការព្រួយបារម្ភអំពីការនាំចូលថោក និងហានិភ័យសន្តិសុខជាតិ។លោកបានប្រាប់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)ថា ប្រទេសទាំងពីរ គួរតែប្រកាន់យកផលប្រយោជន៍ទៅវិញទៅមក ហើយរួមគ្នាប្រឆាំងនឹងការផ្តាច់ចំណងទំនាក់ទំនង និងការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ នេះបើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua ដោយដកស្រង់ការអត្ថាធិប្បាយដែលបានធ្វើឡើងក្នុងអំឡុងកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរ។លោក ស៊ី កំពុងស្ថិតនៅក្នុងទីក្រុងប៉ារីស ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ មុនពេលធ្វើដំណើរទៅកាន់ប្រទេសស៊ែរប៊ី និងហុងគ្រី ក្នុងការធ្វើដំណើរលើកដំបូងរបស់លោកទៅកាន់ប្លុកនេះ ក្នុងរយៈពេល ៥ឆ្នាំ។ លោក សង្ឃឹមថា នឹងបញ្ចុះបញ្ចូលប្រជាជនអឺរ៉ុបថា ទីក្រុងប៉េកាំងផ្តល់ឱកាសសេដ្ឋកិច្ច ចំពេលមានភាពតានតឹងពាណិជ្ជកម្ម កើនឡើង។ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដែលបានចូលរួមជាមួយប្រមុខរដ្ឋទាំងពីរសម្រាប់កិច្ចពិភាក្សា កាលពីថ្ងៃចន្ទ បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា សហភាពអឺរ៉ុប ត្រៀមដាក់ពង្រាយឧបករណ៍ទាំងអស់ដែលមាន ដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន ប្រសិនបើប្រទេសចិន បរាជ័យក្នុងការផ្តល់សិទ្ធិចូលដំណើរការដោយយុត្តិធម៌ ទៅកាន់ទីផ្សាររបស់ខ្លួន។លោកប្រធានាធិបតី ម៉ាក្រុង បានបញ្ជាក់ជាថ្មីថា មិនអាចមានសន្តិសុខនៅអឺរ៉ុបទេ ប្រសិនបើគ្មានសន្តិសុខនៅអ៊ុយក្រែននោះទេ។

អាល្លឺម៉ង់ គាំទ្រសហភាពអឺរ៉ុបក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន

2024/05/07 07:03:00 pm        114
អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល ( Olaf Scholz) បាននិយាយកាលពីថ្ងៃចន្ទថា ប្រហែល ៩០ភាគរយនៃប្រាក់ចំណូលដែលទទួលបានពីទ្រព្យសម្បត្តិដែលបង្កករបស់រុស្ស៊ី គួរតែត្រូវបានចំណាយលើការទិញសព្វាវុធសម្រាប់អ៊ុយក្រែន ដោយគាំទ្រដល់សំណើមុនរបស់សហភាពអឺរ៉ុប ក្នុងការប្រើប្រាស់ការទូទាត់ការប្រាក់របស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដើម្បីជំរុញការការពារអ៊ុយក្រែន។លោក សូល បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយសមាជិកនៃរដ្ឋាភិបាលប្រទេសបាល់ទិកទាំងបីនៅទីក្រុងរីហ្គា ( Riga) ថា៖«វាមានសារៈសំខាន់ដែលយើងក៏យល់ព្រមថា លុយនេះ អាចត្រូវបានប្រើសម្រាប់ការទិញអាវុធមិនត្រឹមតែនៅក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការទិញ នៅទូទាំងពិភពលោក»។កាលពីខែមីនា ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) បានស្នើឲ្យយក ៩០ភាគរយនៃប្រាក់ចំណូលពីទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៊ី នៅអឺរ៉ុប ហើយផ្ទេរពួកវាទៅមូលនិធិគ្រប់គ្រងដោយសហភាពអឺរ៉ុបដែលផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់អ៊ុយក្រែន។ប្រហែល ៧០ភាគរយនៃទ្រព្យសម្បត្តិរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅប្រទេសលោកខាងលិច ត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាល Euroclear ក្នុងប្រទេសបែលហ្ស៊ិក ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូ (២០៤,៦៧ ពាន់លានដុល្លារ)នៃមូលបត្រនិងសាច់ប្រាក់នៅធនាគារកណ្តាលរុស្ស៊ី។លោក សូល បាននិយាយថា ប្រទេសអាល្លឺម៉ង់ និងរដ្ឋបាល់ទិកទាំងបី កំពុងជំរុញឲ្យមានការពង្រីកផលិតកម្មអាវុធឲ្យឆាប់រហ័ស នៅក្នុងទ្វីបអឺរ៉ុប ដោយបន្ថែមថា ការផលិតគ្រាប់រំសេវ និងប្រព័ន្ធការពារដែនអាកាស ត្រូវបានបង្កើនរួចហើយ។នាយករដ្ឋមន្ត្រីលីទុយអានី លោកស្រី Ingrida Simonyte បាននិយាយថា ឧស្សាហកម្មការពារជាតិរបស់អឺរ៉ុប កំពុងជួបបញ្ហាហិរញ្ញវត្ថុ និងភាពមិនច្បាស់លាស់សម្រាប់សមត្ថភាពផលិតរយៈពេលវែង ប៉ុន្តែលោកស្រីមានសុទិដ្ឋិនិយមចំពោះរោងចក្រ Rheinmetall ដែលបានគ្រោងទុកនៅក្នុងប្រទេសលីទុយអានី។

រុស្ស៊ី ព្រមានអង់គ្លេសថា ខ្លួនអាចវាយបកវិញ បន្ទាប់ពីលោក កាមេរុន ធ្វើការអត្ថាធិប្បាយអំពីអ៊ុយក្រែន

2024/05/07 06:07:58 pm        196
រុស្ស៊ីបានព្រមានអង់គ្លេសកាលពីថ្ងៃចន្ទថា ប្រសិនបើអាវុធអង់គ្លេស ត្រូវបានប្រើដោយអ៊ុយក្រែន ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ីនោះ ទីក្រុងមូស្គូ អាចវាយបកវិញចំពោះការដំឡើងទីតាំង និងគ្រឿងយុទ្ធោបករណ៍ របស់អង់គ្លេសទាំងនៅក្នុងអ៊ុយក្រែន និងកន្លែងផ្សេងទៀត។ប្រទេសរុស្ស៊ី បាននិយាយថា ឯកអគ្គរដ្ឋទូតអង់គ្លេសលោក នីហ្គែល កាស៊ី (Nigel Casey) ត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេសសម្រាប់ការតវ៉ាជាផ្លូវការមួយ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក ដេវីត កាមេរុន (David Cameron) បាននិយាយកាលពីសប្តាហ៍មុនថា អ៊ុយក្រែនមានសិទ្ធិប្រើប្រាស់អាវុធរបស់អង់គ្លេស ដើម្បីវាយប្រហាររុស្ស៊ី។ចក្រភពអង់គ្លេស បានបដិសេធថា លោក កាស៊ី មិនត្រូវបានកោះហៅទេ ដោយនិយាយថា លោកបានជួបមន្ត្រីរុស្ស៊ី«សម្រាប់កិច្ចប្រជុំការទូត» ដែលក្នុងនោះ លោក «បានរំលឹកឡើងវិញនូវការគាំទ្ររបស់ចក្រភពអង់គ្លេសសម្រាប់អ៊ុយក្រែនចំពោះមុខការឈ្លានពានរបស់រុស្ស៊ីដែលមិនបង្កហេតុ»។ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា សុន្ទរកថារបស់លោក កាមេរុន បានទទួលស្គាល់ថា ចក្រភពអង់គ្លេសបច្ចុប្បន្ន ជាផ្នែកមួយនៃជម្លោះ ហើយបានផ្ទុយនឹងការធានាពីមុនដែលថា អាវុធរយៈចម្ងាយឆ្ងាយដែលផ្តល់ឲ្យអ៊ុយក្រែន នឹងមិនត្រូវបានប្រើប្រឆាំងនឹងរុស្ស៊ីឡើយ។ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា លោក កាស៊ី ត្រូវបានព្រមានថា ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែនលើទឹកដីរុស្ស៊ីដោយអាវុធរបស់អង់គ្លេស សម្ភារៈ និងបរិក្ខារយោធាអង់គ្លេសណាមួយនៅលើទឹកដីអ៊ុយក្រែន និងនៅបរទេស» អាចត្រូវបានកំណត់គោលដៅ។

ប្រជាជនប៉ាណាម៉ា មានសង្ឃឹមបន្ទាប់ពី លោក Mulino ទទួលតំណែងប្រធានាធិបតី

2024/05/07 05:20:40 pm        113
ប្រជាជនប៉ាណាម៉ា បានចាប់ផ្តើមដំណាក់កាលនយោបាយថ្មី កាលពីថ្ងៃចន្ទ បន្ទាប់ពីអតីតរដ្ឋមន្ត្រីសន្តិសុខ លោក ចូសេ រ៉ាអ៊ុល មូលីណូ(Jose Raul Mulino) បានដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ក្នុងការបោះឆ្នោតប្រធានាធិបតី ដោយមានការគាំទ្រពីអតីតមេដឹកនាំ លោក រីកាដូ ម៉ាទីននេលី(Ricardo Martinelli) ដែលកំពុងជាប់ឃុំនៅក្នុងស្ថានទូតប្រទេសនីការ៉ាហ្គ័រ។លោក Mulino មានអាយុ៦៤ឆ្នាំ គឺជាអ្នកដែលមានការពេញចិត្តសម្រាប់តំណែងប្រធានាធិបតី បន្ទាប់ពីលោកបានចូលជំនួសតំណែង លោក Martinelli តាមរយៈការបោះឆ្នោត នៅពេលដែលអតីតប្រធានាធិបតីរូបនេះ ត្រូវបានហាមឃាត់មិនឱ្យឈរឈ្មោះដោយសារតែការកាត់ទោសពីបទលាងលុយ។នៅក្នុងរដ្ឋធានី ប្រជាជន ដែលសារព័ត៌មានReuters បានសាកសួរ ក្នុងពេលទទួលបានលទ្ធផលបោះឆ្នោត ពួកគេមានទាំងការរំពឹងទុកជាវិជ្ជមាន និងភាពស្ទាក់ស្ទើរ។ លោក Mulino បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងគាំទ្រការវិនិយោគ និងគាំទ្រពាណិជ្ជកម្ម និងបាននិយាយថាប្រទេសអាមេរិកកណ្តាលមួយនេះ នឹងទទួលស្គាល់បំណុលរបស់ខ្លួន ប៉ុន្តែក៏បានប្តេជ្ញាមិនភ្លេចអ្នកក្រនោះទេ។នៅក្នុងយុទ្ធនាការបោះឆ្នោតដ៏ប្លែកមួយ លោក Martinelli បានដើរតួយ៉ាងសំខាន់ក្នុងការជម្រុញការគាំទ្រសម្រាប់ លោក Mulino ពីស្ថានទូតប្រទេសនីការ៉ាហ្គ័រ ជាកន្លែងដែលលោកបានស្វែងរកសិទ្ធិជ្រកកោន។

បារាំង និងប្រធានគណៈកម្មការអឺរ៉ុប ជំរុញលោក Xi ស្ដីពីតុល្យភាពពាណិជ្ជកម្មក្នុងកិច្ចពិភាក្សានៅក្រុងប៉ារីស

2024/05/07 05:12:24 pm        138
លោកប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានគណៈកម្មការសហភាពអឺរ៉ុប (EU) លោកស្រី អឺស៊ូឡា វ៉ុន ឌើ យ៉េយិន (Ursula von der Leyen) បានជំរុញប្រទេសចិនធានាឱ្យមានតុល្យភាពពាណិជ្ជកម្មបន្ថែមទៀតនៅពេលចាប់ផ្តើមដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Xi Jinping ទៅកាន់ទីក្រុងប៉ារីស អំឡុងលោក Macron ត្រូវក៏បានដាក់សម្ពាធលើលោក Xi លើ វិបត្តិសង្គ្រាមអ៊ុយក្រែន ផងដែរ។ លោក Xi កំពុងមានវត្តមានក្នុងទ្វីបអឺរ៉ុប ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ខណៈមានភាពតានតឹងផ្នែកធុរកិច្ចកាន់តែខ្លាំង ដែលរួមមានទាំងសហភាពអឺរ៉ុប កំពុងស៊ើបអង្កេតលើឧស្សាហកម្មចិនដូចជាការនាំចេញរថយន្តអគ្គិសនី (EV) ជាដើម ទន្ទឹមនឹងទីក្រុងប៉េកាំង ស៊ើបអង្កេតការនាំចូលផលិតផលមានម៉ាកយីហោផលិតពីបារាំងភាគច្រើន។ លោក Macron បាននិយាយថា អឺរ៉ុប និងចិនត្រូវការដោះស្រាយការលំបាករចនាសម្ព័ន្ធ ជាពិសេសលើពាណិជ្ជកម្ម។មេដឹកនាំបារាំងរូបនេះ លើកឡើងនៅពេលមេដឹកនាំទាំងបីអង្គុយនៅតុមូលក្នុងវិមាន អេលីហ្សេ(Elysee)ថាអនាគតនៃទ្វីបរបស់យើងក៏នឹងពឹងផ្អែកយ៉ាងច្បាស់ផងដែរទៅលើសមត្ថភាពរបស់យើងក្នុងការអភិវឌ្ឍបន្ថែមទៀតនៅក្នុងរបៀបតុល្យភាពទំនាក់ទំនងរបស់យើងជាមួយប្រទេសចិន។ លោកស្រី ឡេ យិន និយាយថា ទំនាក់ទំនង សហភាពអឺរ៉ុប និងប្រទេសចិន ត្រូវបានប៉ះពាល់ដោយការទទួលបានទីផ្សារមិនស្មើភាពគ្នា និងការឧបត្ថម្ភធនបម្រុងរដ្ឋរបស់ចិន។ បន្ទាប់ពីជំនួបនោះ លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា សហភាពអឺរ៉ុប មិនអាចស្រូបយកការផលិតទំនិញឧស្សាហកម្មរបស់ចិនច្រើនហួសប្រមាណ ដែលជាន់ពន្លិចទីផ្សាររបស់ខ្លួនបានទេ ដោយបន្ថែមថា អឺរ៉ុបនឹងមិនងាកចេញពីការសម្រេចចិត្តដ៏តឹងតែងដែលចាំបាច់ដើម្បីការពារទីផ្សាររបស់ខ្លួនឡើយ។ចំណែកលោកប្រធានាធិបតីចិន វិញបានលើកឡើងថា ទំនាក់ទំនងរបស់ចិន ជាមួយអឺរ៉ុប គឺចំណុចអាទិភាពសម្រាប់គោលនយោបាយបរទេសរបស់ខ្លួន៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី “ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ”

2024/05/07 03:55:04 pm        219
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ឧសភា ២០២៤ បានអញ្ជើញជាអធិបតី “ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ ”។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅមុនវិបត្តិកូវីដសកល កម្ពុជាជាប្រទេសដែល មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំងក្នុងតំបន់ និងសកលលោក ដោយកំណើនសេដ្ឋកិច្ចកម្ពុជាស្ថិត ក្នុងរង្វង់ ៧ ភាគរយ។ ក្រោយវិបត្តិកូវីដសកលធូរស្រាល កំណើនសេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើង វិញយ៉ាងឆាប់រហ័ស។ កំណើនសេដ្ឋកិច្ចកម្ពុជា ភាគច្រើនទ្រទ្រង់ដោយវិស័យពាណិជ្ជកម្ម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក្នុងថ្ងៃនេះ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» គឺជាប្រព័ន្ធថ្មីមួយទៀត របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើការជាមួយប្រព័ន្ធដែលមានស្រាប់ ដូចជា E-customs, ASYCUDA, Pre-Arrival Manifest System ជាដើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំ ចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក។-សម្ដេចធិបតី ហ៊ុន ម៉ាណែត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏មានមុខងារដ៏សំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ, ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ នឹងនាំមកនូវផលប្រយោជន៍ជាច្រើន ទាំងសម្រាប់វិស័យសាធារណៈ និងវិស័យឯកជន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា សម្រាប់វិស័យសាធារណៈ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពបន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម។ ជាពិសេសសម្រួលដល់ការបំពេញឱ្យបានឆាប់នូវបែបបបទនាំចេញ-នាំចូលទំនិញ ស្របតាមយុទ្ធសាស្រ្ត និងគោលនយោបាយ របស់រាជរដ្ឋា ភិបាល។-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ ក៏នឹងផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធឱ្យទទួលបាននូវព័ត៌មាន និងទិន្នន័យត្រឹមត្រូវ និងទាន់ពេល សម្រាប់ធ្វើការវិភាគវាយតម្លៃហានិភ័យ និងសម្រាប់ប្រើប្រាស់តាមតម្រូវការផ្សេងទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា តាមរយៈការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ សម្រាប់វិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យក្នុងការរត់ការឆ្លងកាត់ពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចមួយ ទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំអាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ, សម្រាប់ការនាំចេញ-នាំចូលទំនិញ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា លើសពីនេះ តាមរយៈការដាក់ឱ្យអនុវត្ត «ប្រព័ន្ធបញ្ជរតែមួយជាតិ» ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើងវិញនូវទិន្នន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេល, មានសង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ប្រព័ន្ធបញ្ជរតែមួយជាតិ ជាប្រព័ន្ធដែលជួយឱ្យ ចំណេញពេល កាត់បន្ថយការចំណាយ ដោយមិនចាំបាច់រត់ការបំពេញបែបបទពីស្ថាប័នមួយទៅស្ថាប័ នមួយទៀត។ ប្រព័ន្ធបញ្ជរតែមួយជាតិ ជាប្រព័ន្ធដែលតម្រូវឱ្យដាក់ការស្នើសុំតែម្ដង ក្នុងពេលតែមួយ នឹងបានទៅដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនឹងការនាំចេញ-នាំចូលចំនួន ២១ ស្ថាប័នតែម្ដង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមប្រើប្រាស់ និងផ្ដល់ធាតុចូលបន្ថែមលើការប្រើប្រាស់ «ប្រព័ន្ធបញ្ជរតែមួយជាតិ»នេះ ដើម្បីឱ្យការប្រើប្រាស់រឹតតែមានប្រសិទ្ធភាព តាមរយៈគោលការណ៍ជួយគិត ជួយទទួលខុសត្រូវ។

[BREAKING NEWS] ក្រុមហាម៉ាស ទទួលយកសំណើបទឈប់បាញ់ ខណៈអ៊ីស្រាអែល បន្តជំរុញឲ្យពលរដ្ឋក្រុងរ៉ាហ្វា ជម្លៀសចេញពីរ៉ាហ្វា

2024/05/07 02:52:05 pm        247
ក្រុមហាម៉ាសកាលពីថ្ងៃចន្ទទី ៦ ឧសភា បាននិយាយថា ខ្លួនបានទទួលយកសំណើសម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមរយៈពេល៧ខែនៅដែនដីហ្កាហ្សា ខណៈអ៊ីស្រាអែលបានបន្តបញ្ជាឱ្យពលរដ្ឋប៉ាឡេស្ទីននៅទីក្រុង រ៉ាហ្វា ជម្លៀសចេញ មុនពេលការឈ្លានពានដែលខ្លួនបានគំរាមជាយូរមកហើយ។ អ៊ីស្រាអែល និយាយថាខ្លួន ចាប់ផ្តើមប្រតិបត្តិការសឹកលើទីក្រុងរ៉ាហ្វា បន្ទាប់ពីក្រុមហាម៉ាសឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់។ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងពិនិត្យឡើងវិញចំពោះការឆ្លើយតបរបស់ក្រុមហាម៉ាស។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោក Daniel Hagari បាននិយាយថា យន្តហោះរបស់ខ្លួនបានដាក់គោលដៅជាង៥០កន្លែងលើគោលដៅនានានៅក្នុងតំបន់រ៉ាហ្វា កាលពីថ្ងៃចន្ទ។ចំណែកប្រភពពីប្រទេសអេហ្ស៊ីប វិញនិយាយថាអ៊ីស្រាអែលគ្រាន់តែវាយប្រហារបណ្ដោះអាសន្នប៉ុណ្ណោះ។ ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា សំណើនេះ នៅឆ្ងាយពីការទាមទារសំខាន់ៗរបស់អ៊ីស្រាអែល ប៉ុន្តែរដ្ឋាភិបាលនឹងបញ្ជូនក្រុមអ្នកចរចាសម្រាប់កិច្ចពិភាក្សា ដើម្បីស្រោចស្រង់កិច្ចព្រមព្រៀងដ៏សំខាន់នេះ។ សមាជិកក្រុមហាម៉ាស លោក ខាលីល អាល់ ហាយ៉ា (Khalil al-Hayya) បានប្រាប់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅកាតាថា សំណើដែលក្រុមហាម៉ាស បានយល់ព្រម រួមមានបទឈប់បាញ់បីដំណាក់កាល។ លោកបាននិយាយថា បទឈប់បាញ់នេះ រួមបញ្ចូលទាំងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា ការវិលត្រឡប់របស់ជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនដោយសង្រ្គាម និងការដោះដូរចំណាប់ខ្មាំង និងអ្នកទោស ក្នុងបំណងឲ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិក​លើក​ឡើង​​ពី​លទ្ធភាព​នៃ​ការ​វាយប្រហារ​រួមគ្នា ​លើ​ក្រុម​ប្រដាប់អាវុធ​កូឡុំប៊ី
08/13/2026 05:08 PM
មេដឹក​នាំ​រុស្ស៊ី លោក Putin ទៅមើល​​កោះដែលជប៉ុនទាមទារជាលើកដំបូង ខណៈ​ទីក្រុង​តូក្យូតវ៉ា
08/13/2026 05:08 PM
បច្ចុប្បន្នដំរីអាស៊ីនៅក្នុងព្រៃកម្ពុជាមានចន្លោះពី ៤០០ ទៅ ៦០០ក្បាល ខណៈដំរីស្រុកមានជាង ៧០ ក្បាលប៉ុណ្ណោះ
08/13/2026 05:08 PM
លោក Putin លើកឡើងថា ការប៉ុនប៉ងរបស់ណាតូ និងជប៉ុន បង្កការគំរាមកំហែងដល់សន្តិសុខ
08/13/2026 04:08 PM
គណៈទន្តពេទ្យកម្ពុជា រម្លឹកគ្រូពេទ្យត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ដល់អតិថិជន ដើម្បីចៀសវាងការកើតមានបណ្តឹង
08/13/2026 04:08 PM
ការបដិសេធ​មិន​ទទួល​យក​បេសកជនអាស៊ានដោយ​មីយ៉ាន់​ម៉ា គឺ​ជាការប៉ុនប៉ងគេចពីការទទួលខុសត្រូវ
08/13/2026 04:08 PM
ទីភ្នាក់ងារ៖ ឃ្លាំងទំនិញជាងមួយលានម៉ែត្រការ៉េ នៅអ៊ុយក្រែន ត្រូវរងការខូចខាត
08/13/2026 04:08 PM
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នាំជំនាញកសិកម្មទៅដល់សហគមន៍ជួយប្រជាពលរដ្ឋ ជិត៧០០នាក់ បង្កើតមុខរបរ
08/13/2026 04:08 PM
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរបណ្តុះយុវជនក្រីក្រជិត ៣ពាន់នាក់ឱ្យមានជំនាញ ការងារ និងប្រាក់ចំណូល តាមរយៈកម្មវិធី TVET ១.៥លាន​នាក់របស់សម្តេចធិបតី
08/13/2026 04:08 PM
អាមេរិកបដិសេធគំនិតមាន​​វត្តមានយោធាអ៊ីស្រាអែលអចិន្ត្រៃយ៍ នៅលីបង់ ក្រោយ​​ការ​អត្ថាធិប្បាយរបស់​​លោក Katz
08/13/2026 04:08 PM