សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីស្រាអែល ប្រញាប់ប្រញាល់ទប់ស្កាត់ដីកាតុលាការ ICCសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាមនៅហ្កាហ្សា

2024/04/30 05:48:41 pm        318
អ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការដ៏ធំមួយដើម្បីទប់ស្កាត់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) មិនឲ្យចេញដីកាចាប់ខ្លួនក្រុមមន្ត្រីជាន់ខ្ពស់របស់ខ្លួន ជុំវិញឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងដែនដីហ្កាហ្សាស្ទ្រីប។ ប្រភពការទូតអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Jerusalem Post កាលពីថ្ងៃអាទិត្យថា ការិយាល័យនាយករដ្ឋមន្ត្រីបារម្ភថាតុលាការICC នឹងចេញដីកាចាប់ខ្លួនក្នុងពេលឆាប់ៗនេះលើលោក នាយករដ្ឋមន្ត្រី Benjamin] Netanyahu រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ក៏ដូចជាអគ្គសេនាធិការកងកម្លាំងការពារ IDF លោក ហើហ្សល ហាឡេវី (Herzl Halevi)។ ប្រភពនោះបាននិយាយ តើលោកប្រធានាធិបតីអាមេរិក Joe] Biden នៅឯណា?ហេតុអ្វីបានជាលោកនៅស្ងៀម ខណៈគេចោទអ៊ីស្រាអែល។ ប្រភពអ៊ីស្រាអែលបាន លើកឡើងថា តុលាការដែលមានមូលដ្ឋាននៅទីក្រុងឡាអេ(Hague)មិនអាចធ្វើសកម្មភាពប្រឆាំងនឹងលោក Netanyahu និងមន្ត្រីយោធាជាន់ខ្ពស់ ដោយគ្មានមានការគាំទ្រ ឬយុទ្ធសាស្ត្រពីសហរដ្ឋអាមេរិកនោះទេ។អ្នកវិភាគជនជាតិអ៊ីស្រាអែល លោក Ben Caspit បាននិយាយថា លោក Netanyahu ស្ថិតក្រោមភាពតានតឹងខុសពីធម្មតា ជុំវិញការរំពឹងទុកនៃដីកាចាប់ខ្លួនរបស់តុលាការ ICC លើរូបលោក និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀត។មុននេះ ក្រសួងការបរទេសអ៊ីស្រាអែលបានណែនាំស្ថានទូតរបស់ខ្លួននៅទូទាំងពិភពលោកឱ្យត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន ប្រសិនបើ តុលាការ ICC ចេញដីកាចាប់ខ្លួនមន្ត្រីអ៊ីស្រាអែលពីបទឧក្រិដ្ឋកម្មសង្គ្រាម និងការរំលោភសិទ្ធិមនុស្សនៅក្នុងតំបន់ហ្កាហ្សា ក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧តុលាឆ្នាំមុន ដែលអ៊ីស្រាអែល និយាយថាក្រុមនេះ បានសម្លាប់មនុស្សជិត ១.២០០ នាក់ ហើយចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជិត៣៤.៥០០នាក់ ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី និងកុមារ៕

សម្ដេចតេជោ ហ៊ុន សែន និងកូនប្រុសទាំងបី អញ្ជើញក្នុងពិធីអាហារពេលព្រឹកជាមួយ ព្រះមហាក្សត្រប្រុយណេ និងព្រះរាជបុត្រ

2024/04/30 05:35:06 pm        406
នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឧត្តម សេនីយ៍ ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញចូលរួមក្នុងពិធីអាហារពេលព្រឹក ជាមួយព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់ ឌុល ម៉ាទីន។ ព្រះរាជពិធីសោយព្រះក្រយាព្រឹករបស់ព្រះចៅស៊ុលតង់ និងព្រះរាជបុត្រ ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនប្រុសទាំង៣ ត្រូវបានធ្វើឡើងនៅសណ្ឋាគាររូសវូតក្នុងអគារវឌ្ឍនៈ ដែលជាសណ្ឋាគារដ៏ប្រណិតកណ្តាលរាជធានីភ្នំពេញ។ ព្រះរាជពិធីសោយព្រះ ក្រយានោះ បានប្រព្រឹត្តទៅក្រោមបរិយាសរីករាយ និងស្និទ្ធស្នាលបំផុតប្រៀបដូចជាគ្រួសារតែមួយ ៕

លោក ហ្សេឡិនស្គី៖ រុស្ស៊ីកំពុងទាញយកប្រយោជន៍ពីការបញ្ជូនអាវុធយឺតយ៉ាវ

2024/04/30 04:15:42 pm        495
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) និយាយថា រុស្ស៊ីកំពុងទាញយកផលប្រយោជន៍ពីការបញ្ជូនអាវុធរបស់លោកខាងលិចយឺតយ៉ាវ ដើម្បីបន្តការវាយលុក។ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលើកញ្ចប់ជំនួយយោធាចំនួន ៦១ ពាន់លានដុល្លារ (៤៩ ពាន់លានផោន) សម្រាប់អ៊ុយក្រែន។លោក ហ្សេឡិនស្គី បានបញ្ជាក់ថា ជំនួយមួយចំនួន បានចាប់ផ្តើមមកដល់ហើយ ប៉ុន្តែបានបន្ថែមថា ចាំបាច់ត្រូវផ្តល់ឲ្យលឿនជាងមុន។លោកកំពុងនិយាយជាមួយប្រធានអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) ដែលបានលើកឡើងថា៖«វាមិនយឺតពេលទេសម្រាប់អ៊ុយក្រែន ក្នុងការយកឈ្នះនោះទេ»។ការអត្ថាធិប្បាយនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរនៅក្នុងកំពង់ផែសមុទ្រខ្មៅនៃទីក្រុងអូដេសា ( Odesa) បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី បានសម្លាប់មនុស្ស ៤នាក់ និងរបួស ៣២នាក់។ប្រធានតំបន់អូដេសា លោក Oleh Kiper បាននិយាយថា ស្ត្រីបីនាក់ និងបុរសម្នាក់ បានស្លាប់ ហើយអ្នករងរបួសរួមមានក្មេងអាយុ ៤ឆ្នាំម្នាក់ និង ១៦ឆ្នាំម្នាក់ ព្រមទាំងស្ត្រីមានផ្ទៃពោះផងដែរ។ លោកបន្តថា ផ្ទះប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវរងការខូចខាត។កាលពីព្រឹកថ្ងៃចន្ទ រុស្ស៊ីបាននិយាយថា ខ្លួនបានដណ្តើមយកភូមិទី២ ក្នុងរយៈពេលពីរថ្ងៃ ក្នុងដំណើរនៃការវាយលុករបស់ខ្លួន នៅអ៊ុយក្រែនភាគខាងកើត។នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងគីវ លោកប្រធានាធិបតី ហ្សេឡិនស្គី បាននិយាយថា៖«ឥឡូវនេះ កងទ័ពរុស្ស៊ី កំពុងព្យាយាមទាញយកប្រយោជន៍ពីស្ថានភាពមួយ នៅពេលដែលយើងកំពុងរង់ចាំជំនួយផ្គត់ផ្គង់ពីដៃគូរបស់យើង ជាពិសេសពីសហរដ្ឋអាមេរិក។

ចិនគំរាមសងសឹកអាមេរិក ក្រោយលោក Biden ចុះហត្ថលេខាលើច្បាប់ហាមប្រាមTikTok និងជំនួយតៃវ៉ាន់

2024/04/30 04:08:12 pm        460
ប្រទេសចិន កាលពីថ្ងៃចន្ទទី២៩មេសា សប្ដាហ៍នេះ បាននិយាយថា ខ្លួនកំពុងគំរាមចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីការពារខ្លួន បន្ទាប់លោកពីប្រធានាធិបតី Biden បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់កាលពីថ្មីៗនេះ ដែលផ្តល់ជំនួយបរទេសដល់កោះតៃវ៉ាន់ និងបង្ខំឱ្យម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គម TikTok មានមូលដ្ឋាននៅប្រទេសចិន លក់ app កម្មវិធីឲ្យខ្លួន បើពុំនោះនឹងត្រូវបានហាមប្រាមមិនឲ្យមានវត្តមាននៅលើទឹកដីសហរដ្ឋអាមេរិក។ ច្បាប់ដែលបានអនុម័តដោយលោក Biden កាលពីថ្ងៃពុធសប្តាហ៍មុន ផ្តល់ជំនួយចំនួន៩៥ ពាន់លានដុល្លារដល់អ៊ុយក្រែន និងអ៊ីស្រាអែល រួមទាំងជិត ២ ពាន់លានដុល្លារ ដើម្បីបំពេញបន្ថែមឃ្លាំងសព្វាវុធរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ទៅឱ្យតៃវ៉ាន់ និងសម្ព័ន្ធមិត្តក្នុងតំបន់ផ្សេងទៀត។ ការចុះហត្ថលេខាលើច្បាប់នេះ ក៏បានទុកពេល៩ខែឱ្យក្រុមហ៊ុនមេរបស់ចិន ByteDance ផងដែរដើម្បីលក់ បណ្ដាញសង្គមកម្សាន្ត TikTok ហើយអាចបន្ថែមរយៈពេលបីខែទៀត ប្រសិនបើការលក់កំពុងដំណើរការ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ចិន បដិសេធយ៉ាងដាច់អហង្ការចំពោះការអនុម័តរបស់សហរដ្ឋអាមេរិក និងការចុះហត្ថលេខាលើច្បាប់កញ្ចប់ជំនួយយោធាដែលមានខ្លឹមសារអវិជ្ជមានលើប្រទេសចិន។ កញ្ចប់ជំនួយនេះ បំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពរបស់ចិន។ ហើយក៏រួមបញ្ចូលទាំងជំនួយយោធាដ៏ធំដល់កោះតៃវ៉ាន់ផងដែរ ដែលជាទ្វើបំពានយ៉ាងខ្លាំងលើគោលការណ៍ចិនតែមួយ និងជាការបញ្ជូនសញ្ញាខុសទាំងស្រុងដល់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់ ។លោកបានបន្តថា ច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់គោលការណ៍នៃសេដ្ឋកិច្ចទីផ្សារ និងការប្រកួតប្រជែងដោយយុត្តិធម៌៕

អាជ្ញាធរមីន ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថាន CGTI សម្រាប់លុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា

2024/04/30 02:17:55 pm        85
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ជូនដោយលោក Robert Hwang អនុប្រធានសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជាស្ថិតនៅទីស្នាក់ការអាជ្ញាធរមីននាថ្ងៃ29មេសាឆ្នាំ2024សម្រាប់ការងារលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា។នាឱកាសនោះ លោក Robert Hwang អនុប្រធានអនុប្រធានសមាគមវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្តល់ថវិការសប្បុរសធម៌ដល់អាជ្ញាធរមីន នាពេលនេះ ជាការប្តេជ្ញាចិត្ត និងការចូលរួមរបស់របស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ក្នុងការលុបបំបាត់ការ​រងគ្រោះដោយសារគ្រាប់មីនរបស់ប្រជាពល រដ្ឋខ្មែរ ហើយលោក​បានកោតសរសើរ និងវាយតម្លៃ​ខ្ពស់ចំពោះបេសកកម្មរបស់អាជ្ញាធរមីន ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ធគ្រឿងផ្ទុះ ជាពិសេសប្រែក្លាយ​ដីមីនឱ្យក្លាយជាកន្លែងមានសុវត្ថិភាព​សម្រាប់ការ​រស់នៅ និងអភិវឌ្ឍន៍។ជាមួយគ្នានោះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែង​អំណរគុណដល់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ដែលបានផ្តល់​ថវិកា​សប្បុរសធម៌ និងតែងតែគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។ ក្នុងពិធីនេះដែរ ឯកឧត្តម បានបង្ហាញទឹកចិត្តកត្តញ្ញូតាធម៌ ចំពោះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចជាវីរៈបុរសដ៏ឆ្នើមមួយរូប បានផ្តួចផ្តើមសកម្ម ភាពបោសសម្អាតមីននៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា និងបានបង្កើតលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ហើយវានឹងក្លាយ​ជាកេរដំណែលដ៏ធំធេងរបស់សម្តេច បន្សល់ទុលដល់ព្រជាពលខ្មែរគ្រប់ជំនាន់។ទន្ទឹមនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ការ ដឹកនាំប្រកប​ដោយចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបន្តខិតខំដឹកនាំកម្ពុជា​ឆ្ពោះទៅ​រកប្រទេសមួយដែលគ្មានការរងគ្រោះដោយសារគ្រាប់មីន ។ ឯកឧត្តមបណ្ឌិត បានលើកឡើងផងដែរថា គិតត្រឹមឆ្នាំ ២០២៣ កម្ពុជាបានរំដោះផ្ទៃដីដែល​មាន​គ្រាប់មីន និងសណល់ជាតិផ្ទុះពីសង្គ្រាម បានសរុបចំនួន ៣. ០២៤ គីឡូម៉ែតក្រឡា ដោយរកឃើញ និង​កម្ទេចចោលគ្រាប់មីន ​និងសំណល់ជាតិផ្ទុះពីសង្រ្គាម​ រាប់លានគ្រាប់ ​ប៉ុន្តែទោះយ៉ាង នេះក្តី កម្ពុជា​នៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ​៤៦៨ គីឡូម៉ែតក្រឡា ​ដែលត្រូវបន្តបោសសម្អាត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥ ៕ ដោយ,ភារម្យ

កិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក និងដៃគូសហការ

2024/04/30 02:10:45 pm        258
កិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក និងដៃគូសហការរបស់គម្រោងលើកកម្ពស់គុណភាព និងសមធ៌មសុខាភិបាល ដំណាក់កាលទី២ Health Equity and Quality Improvement Project Phase 2 (HEQIP-II), កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ Fairfield Marriott។កិច្ចប្រជុំជាន់ខ្ពស់នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកស្រី Maryam Salim នាយកប្រតិបត្តិការ នៃធនាគារពិភពលោក ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងតំណាងដៃអភិវឌ្ឍន៍ រួមមាន លោក Andreas Zurbrugg អនុប្រធានបេសកកម្មការទូត នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Jenny Scharrer ប្រធានធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅកម្ពុជា លោក សុផា រតនា តំណាងរបស់គ្រឹះស្ថានហិរញ្ញប្បទានសកលនៅកម្ពុជា លោកស្រី Shin Jung Yeon អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅកម្ពុជា និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារ សង្គម ព្រមទាំងអង្គការជាដៃគូ និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល សរុបមានចំនួនប្រមាណ ៤២រូប។កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីអាទិភាពចំបងបំផុតរបស់រដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនៃការធានារ៉ាប់រងសុខភាពជាសកល (UHC) ការកែលម្អគុណភាពនៃការផ្តល់សេវាសុខាភិបាល ការផ្តល់ការគាំពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងការស្វែងរកការថែទាំសុខភាព និងផែនការរបស់រដ្ឋាភិបាលទាក់ទងនឹងផ្នែកដែលកំពុងងើបឡើងវិញដូចជា ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ផ្នែកសុខភាព និងការឆ្លើយតបនឹងអាកាសធាតុនិងសុខភាព។កិច្ចប្រជុំបានពិភាក្សាដោយសង្កត់ធ្ងន់លើរបៀបវារៈសំខាន់ៗចំនួន៤គឺ៖១. អាទិភាពកំពូលរបស់រដ្ឋាភិបាលសម្រាប់សុខភាព និងផែនការសម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវនៃការធានារ៉ាប់រង ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល (UHC)២. ការកែលម្អគុណភាពនៃការផ្តល់សេវា៣. ការផ្តល់ការការពារផ្នែកហិរញ្ញវត្ថុដល់ប្រជាជនក្នុងការស្វែងរកការថែទាំសុខភាព៤. ផែនការរបស់រដ្ឋាភិបាលទាក់ទងនឹងតំបន់ដែលកំពុងរីកចម្រើនដូចជា៖ ក្នុងការត្រៀមខ្លួន និងការឆ្លើយតបបន្ទាន់គ្រោះអាសន្នផ្នែកសុខភាព និងការប្រែប្រួលអាកាសធាតុ និងសុខភាព។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកត់សម្គាល់ថាកិច្ចសន្ទនានេះ នឹងផ្តល់ឱកាសបន្ថែមដល់ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងដៃគូអភិវឌ្ឍន៍ ក្នុងគម្រោងលើកកម្ពស់គុណភាពសេវា និងសមធម៌សុខាភិបាល អាចធ្វើការផ្លាស់ប្តូរទស្សនៈគ្នា អំពីទិដ្ឋភាពគោលនយោបាយសំខាន់ៗ នៃវិស័យសុខាភិបាល នាំមកធាតុចូល ឬតម្លៃបន្ថែមដល់ការសម្រួចគោលនយោបាយ និងយុទ្ធសាស្រ្ត ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលឱ្យកាន់តែរឹងមាំ សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា ឱ្យកាន់តែប្រសើរឡើង។លោកស្រីវេជ្ជបណ្ឌិត តំណាងធនាគារពិភពលោក បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានបញ្ជាក់អំពីគោលជំហរយ៉ាងមុតមាំ និងសហការការគាំទ្រគម្រោង HEQIP-II ព្រមទាំងឆ្លៀតពេលវេលាដ៏មានសារៈសំខាន់ ចូលរួមការផ្លាស់ប្តូរយោបល់កម្រិតខ្ពស់លើបញ្ហាគោលនយោបាយ នៅក្នុងវិស័យសុខាភិបាលកម្ពុជា។ ជាចុងបញ្ចប់នៃកិច្ចពិភាក្សា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដៃគូអភិវឌ្ឍន៍ និងក្រុមការងារទាំងអស់ និងស្នើសុំឱ្យចូលរួមបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល ក្នុងការចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ រដ្ឋា

ចិន គ្រោងនឹងចាប់ផ្តើមបេសកកម្មដ៏គ្រោះថ្នាក់ទៅកាន់ផ្នែក «លាក់ខ្លួន» របស់ព្រះចន្ទ

2024/04/29 10:04:53 pm        143
ប្រទេសចិន នឹងបញ្ជូនយានអវកាសរូបយន្ត (រ៉ូបូត) ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះនៅក្នុងការធ្វើដំណើរទៅកាន់ផ្នែកលាក់ខ្លួនកាន់តែជ្រៅរបស់ព្រះចន្ទ ក្នុងបេសកកម្មដ៏គ្រោះថ្នាក់ និងចំណាយខ្ពស់ក្នុងបច្ចេកទេសដំបូងរបស់ខ្លួនក្នុងចំណោមបេសកកម្មចំនួនបី ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការចុះចតរបស់នាវិកចិនជាលើកដំបូង និងបង្កើតមូលដ្ឋាននៅលើប៉ូលខាងត្បូងនៃឋានព្រះចន្ទ។ចាប់តាំងពីបេសកកម្ម ឆាងអឺ (Chang'e) លើកដំបូងក្នុងឆ្នាំ២០០៧ ដែលត្រូវបានគេដាក់ឈ្មោះតាមទេពធីតាទេវកថាព្រះច័ន្ទរបស់ចិនមក ប្រទេសចិនបានបោះជំហានទៅមុខក្នុងដំណើររុករកឋានព្រះចន្ទរបស់ខ្លួន ដោយកាត់បន្ថយភាពគម្លាតផ្នែកបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក និងរុស្ស៊ី។នៅឆ្នាំ២០២០ ប្រទេសចិនបាននាំយកគំរូមួយចំនួនត្រឡប់មកវិញពីផ្នែកជិតៗរបស់ព្រះចន្ទនៅក្នុងការទាញយកគំរូលើកដំបូងក្នុងរយៈពេលជាង ៤ ទសវត្សរ៍ ដោយបញ្ជាក់ថាជាលើកដំបូងថាខ្លួនអាចបញ្ជូនយានអវកាសដែលមិនមានអាវកាសយានិក ត្រឡប់មកផែនដីវិញដោយសុវត្ថិភាពពីផ្ទៃព្រះចន្ទ។ក្នុងសប្តាហ៍នេះ ប្រទេសចិនត្រូវបានគេរំពឹងថានឹងបាញ់បង្ហោះយាន ឆាងអឺ-៦ (Chang'e-6) ដោយប្រើយានអវកាសបម្រុងពីបេសកកម្មឆ្នាំ២០២០ ហើយប្រមូលគំរូដី និងថ្មពីផ្នែកនៃព្រះចន្ទ ដែលបែរមុខទៅឆ្ងាយខ្លាំងជាអចិន្ត្រៃយ៍ពីផែនដី។ដោយមិនមានខ្សែបន្ទាត់មើលឃើញដោយផ្ទាល់ជាមួយផែនដី យាន ឆាងអឺ-៦ នេះត្រូវតែពឹងផ្អែកលើផ្កាយរណបបញ្ជូនបន្ត ដែលទើបដាក់ពង្រាយនិងដែលកំពុងធ្វើដំណើរជុំវិញព្រះច័ន្ទ ក្នុងអំឡុងពេលបេសកកម្មរយៈពេល ៥៣ ថ្ងៃរបស់ខ្លួន រួមទាំងគម្រោងនៃការហោះក្រវែលដែលមិនធ្លាប់មានពីមុនមកពីផ្នែក «លាក់ខ្លួន» របស់ព្រះចន្ទ នៅពេលត្រឡប់មកផែនដីវិញ៕

ប្រធានាធិបតីកូរ៉េខាងត្បូង ពិភាក្សាជាមួយក្រុមប្រឆាំងអំពីការស្តារកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងវិញ

2024/04/29 09:53:40 pm        112
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol កំពុងពិភាក្សាជាមួយមេដឹកនាំបក្សប្រឆាំងសេរីលោក Lee Jae-myung នៅថ្ងៃចន្ទនេះ អំពីរបៀបស្តារកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងវិញ បន្ទាប់ពីគណបក្សអភិរក្សនិយមរបស់ខ្លួន កាលពីពេលថ្មីៗនេះ បានរងបរាជ័យដ៏ធំ នៅក្នុងការបោះឆ្នោតសភា។កិច្ចប្រជុំនេះ គឺជាលើកទី១ របស់ពួកគេ ចាប់តាំងពីលោក Yoon ចូលកាន់តំណែង ក្នុងឆ្នាំ ២០២២ បន្ទាប់ពីបានឈ្នះលោក Lee ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ។ ក្នុងអំឡុងពេលយុទ្ធនាការរបស់ពួកគេ លោក Yoon និង លោក Lee រួមទាំងអ្នកគាំទ្ររបស់ពួកគេ បានរិះគន់គ្នាទៅវិញទៅមក ហើយបានដាក់ពាក្យប្តឹងគ្នាទៅវិញទៅមក។លោក Yoon បានស្នើកិច្ចប្រជុំនេះ ខណៈដែលខ្លួនប្រឈមមុខនឹងការអំពាវនាវកាន់តែខ្លាំងឡើង ដើម្បីសហការជាមួយគណបក្សប្រជាធិបតេយ្យរបស់លោក Lee ដែលទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតសភា កាលពីថ្ងៃទី១០ ខែមេសា អនុញ្ញាតឲ្យគណបក្សនេះ បន្តការគ្រប់គ្រងរបស់ខ្លួន ក្នុងសភាតែម្នាក់ឯង រហូតដល់ក្រោយអាណត្តិ៥ឆ្នាំរបស់លោក Yoon បញ្ចប់ នៅឆ្នាំ ២០២៧។លោក Yoon និង លោក Lee បានជួបគ្នាដោយគ្មានរបៀបវារៈកំណត់។ មន្ត្រីនៅការិយាល័យប្រធានាធិបតីរបស់លោក Yoon និងគណបក្សរបស់លោក Lee បាននិយាយមុននេះថា កិច្ចប្រជុំនេះ នឹងផ្តោតលើវិធីកែលម្អជីវភាពសាធារណៈ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើកិច្ចការរដ្ឋ។

ចិន បង្ហាញការព្រួយបារម្ភខ្លាំងចំពោះការគ្រប់គ្រងការនាំចេញតាមផែនការរបស់ប្រទេសជប៉ុន

2024/04/29 09:43:15 pm        128
ប្រទេសចិន នៅថ្ងៃចន្ទនេះ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងជុំវិញការគ្រប់គ្រងការនាំចេញរបស់ប្រទេសជប៉ុនតាមផែនការ លើមុខទំនិញជាក់លាក់នៃគ្រឿងអេឡិចត្រូនិក និងផ្នែកផ្សេងទៀត។អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា វិធានការណ៍ដែលបានស្នើឡើងរបស់ភាគីជប៉ុននឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើពាណិជ្ជកម្មធម្មតា រវាងសហគ្រាសចិន និងជប៉ុន និងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក។អ្នកនាំពាក្យ បាននិយាយថា ប្រទេសជប៉ុនគួរតែកែតម្រូវការអនុវត្តខុសរបស់ខ្លួន ឱ្យបានទាន់ពេលវេលា ដោយលើកឡើងថា ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសខ្លួន។ខណៈឧស្សាហកម្មគ្រឿងអេឡិចត្រូនិក មានលក្ខណៈសកលភាវូបនីយកម្មខ្ពស់ ការផ្លាស់ប្តូររបស់ប្រទេសមួយចំនួនក្នុងការធ្វើឱ្យទូលំទូលាយនូវគោលគំនិតនៃសន្តិសុខជាតិ ដែលការរំលោភលើវិធានការគ្រប់គ្រងការនាំចេញ និងការបែងចែកទីផ្សារពិភពលោក បានងាកចេញយ៉ាងធ្ងន់ធ្ងរពីគោលការណ៍នៃពាណិជ្ជកម្មសេរី និងច្បាប់ពាណិជ្ជកម្មពហុភាគី ហើយបានប៉ះពាល់ដល់ស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។

កងកម្លាំងនាវាមុជទឹករបស់ចិន ត្រូវបានសង្កត់ធ្ងន់ដោយការហ្វឹកហាត់ជាក់ស្តែងបន្ថែមទៀត សម្រាប់ការប្រយុទ្ធ

2024/04/29 07:59:45 pm        1266
ចិន កំពុងជំរុញកងកម្លាំងនាវាមុជទឹករបស់ខ្លួនឱ្យអត់ធ្មត់ និងធ្វើសមយុទ្ធហ្វឹកហាត់កាន់តែខ្លាំងនិងជាក់ស្តែងច្រើនបន្ថែមទៀត។ គោលដៅគឺដើម្បីឱ្យនាវាមុជទឹកអាចធ្វើប្រតិបត្តិការកាន់តែឆ្ងាយពីឆ្នេរសមុទ្រចិន និងកាន់តែជ្រៅទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលតម្រូវឱ្យមេបញ្ជាការ និងកងនាវិកមានសមត្ថភាពជាយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមដែលអាចបត់បែនបាន ដែលជាបទដ្ឋាននៅក្នុងទីបញ្ជាការកងនាវាចរខាងលិច។ យោងតាមរបាយការណ៍របស់វិទ្យាស្ថានសិក្សាដែនសមុទ្រចិននៅមហាវិទ្យាល័យស្ដីពីសង្រ្គាមកងទ័ពជើងទឹកសហរដ្ឋអាមេរិក ការផ្លាស់ប្តូរនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ក្រុមនាវិកនាវាមុជទឹក។ ការហ្វឹកហ្វឺនបានក្លាយទៅជា ភាពប្រាកដនិយម កាន់តែម៉ត់ចត់ និងស្តង់ដារនៅទូទាំងកងនាវា ។ ទោះបីជាមានការតានតឹងលើឧបករណ៍នាវាមុជទឹក និងក្រុមនាវិកក៏ដោយ ការផ្លាស់ប្តូរទាំងនេះចំពោះការហ្វឹកហាត់អាចផ្តល់លទ្ធផលដល់កងនាវាមុជទឹកដែលមានសមត្ថភាពប្រយុទ្ធបន្ថែមទៀតដែលកំពុងប្រតិបត្តិការនៅទូទាំងសមុទ្រប៉ាស៊ីហ្វិកខាងលិច។ការផ្លាស់ប្តូរតាំងពីឆ្នាំ២០១៤ នៅពេលយុទ្ធសាស្រ្តយោធារបស់ប្រទេសចិនបានពង្រីកចាប់ពីការការពារទ្វីបនៅតាមព្រំដែនរបស់ប្រទេសចិន ទៅដល់ប្រតិបត្តិការទឹកខៀវនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ ដើម្បីសម្រេចបាននូវចំណុចនេះ ក្រុមមេដឹកនាំចិន បានអំពាវនាវឱ្យនាវាមុជទឹកវាយប្រហារទទួលយកការផ្តល់ព័ត៌មាន ជាជាងចំណាយពេលអត់ប្រយោធន៍ ក្នុងនាមជាអ្នកប្រមាញ់ ពួកគេនឹងបញ្ជូន និងទទួលទិន្នន័យគោលដៅពីប្រភពខាងក្រៅដូចជា នាវាប្រយុទ្ធលើដី យន្តហោះ និងទីស្នាក់ការកងនាវា។ លោក Christopher Sharman និង លោក Terry Hess ដែលជាសហនិពន្ធរបាយការណ៍ CMSI បានសរសេរថា ខណៈកងកម្លាំងរំដោះប្រជាជនចិន PLA បានសង្កត់ធ្ងន់តម្រូវការក្នុងសម័យសង្គ្រាមក្នុងការហ្វឹកហាត់អស់ជាច្រើនឆ្នាំ តម្រូវការច្បាស់លាស់លើការហ្វឹកហាត់ក្រោមលក្ខខណ្ឌដែលត្រូវរំពឹងទុកក្នុងការប្រយុទ្ធនឹងបន្ថែមភាពរឹងមាំ និងភាពម៉ត់ចត់ដល់ការហ្វឹកហ្វឺននេះ និងជំរុញឱ្យអង្គភាពហ្វឹកហាត់ប្រៀបបានធ្វើសង្គ្រាមពិតៗ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM