សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

បណ្តាគណបក្សនយោបាយនានាប្រកាសគាំទ្រពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 04:38:45 pm        363
បណ្តាគណបក្សនយោបាយនានា បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ដោយពួកគេមើលឃើញថាគម្រោងព្រែកជីកមួយនេះ នឹងមាន វិសាលភាពធំធេង និងមានប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា និងប្រកាសប្រឆាំង ដាច់ខាតចំពោះក្រុមអ្នកញុះញង់ និងរារាំងចំពោះគម្រោងមួយនេះផងដែរ។តាមរយៈសេចក្តីថ្លែងការណ៍ដែលបានចេញជាបន្តបន្ទាប់នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានលើកឡើងថា «សូមសម្តែងការគាំទ្រទាំងស្រុង ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងព្រែកជីក ហ្វូណនតេជោ ដែលតភ្ជាប់ពីទន្លេបាសាក់រាជធានីភ្នំពេញឆ្ពោះទៅខេត្តកែប ក្នុងអធិបតេយ្យភាពនៃព្រះរា ជាណាចក្រកម្ពុជា»។បណ្តាគណបក្សទាំងនោះបានលើកឡើងទៀតថា« មើលឃើញថា ព្រែកជីកហ្វូណន តេជោ ជាគោលដៅសំខាន់ដើម្បីសេដ្ឋកិច្ច និងជីវភាពសង្គមរបស់ប្រជាជនកម្ពុជា ជាការអភិវឌ្ឍនវិស័យ គមនាគមន៍ដឹកជញ្ជូន និងពាណិជ្ជកម្ម ក្របខណ្ឌជាតិ និងអន្តរជាតិរបស់កម្ពុជា»។ការប្រកាសគាំទ្ររបស់របស់បណ្តាគណបក្សនយោបាយនានានៅកម្ពុជានេះ គឺបានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខចិត្តយកជីវិតមកដាក់ចំពោះគម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុមជនអគតិមួយក្តាប់តូចយ៉ាងណាក៏ដោយនោះ។ក្នុងឱកាសអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បានបញ្ចេញសម្តែករាជសី ដោយបានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។សូមរំលឹកថាគម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង៕អត្ថបទបាន ចក់

មន្រ្តីជាន់ខ្ពស់ក្នុងជូរាជរដ្ឋាភិបាល មន្រ្តីរាជការ និងប្រជាពលរដ្ឋប្រកាសគាំទ្រពេញទំហឹងគម្រោងព្រែកជីកហ្វូណនតេជោ

2024/04/27 04:06:28 pm        268
មន្រ្តីជាន់ខ្ពស់ក្នុងជូររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូនប្រជាពល រដ្ឋខ្មែរស្ទើតែទូទាំងប្រទេស បានប្រកាសតាមរយៈហ្វេសបុក និងញាត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង«ព្រែកជីកហ្វូណនតេជោ» ហើយប្រកាសប្រឆាំងដាច់ខាត់ចំពោះជនអគតិមួយចំនួន ជាពិសេសក្រុមពួកក្បត់ជាតិបីជំនាន់ ដែលធ្វើការញុះញង់ និងរារាំងនៃការធ្វើគម្រោងព្រែកជីកមួយនេះផងដែរ។ការប្រកាសគាំទ្ររបស់មន្រ្តីជាន់ខ្ពស់ក្នុងជូររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រភេទ និងបងប្អូនប្រជាពលរដ្ឋខ្មែរនេះ គឺបានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច បានប្រកាសមិនរាថយចំពោះការធ្វើនូវព្រែកជីក ហ្វូណនតេជោ ហើយសុខចិត្តយកជីវិតមកដាក់ចំពោះគម្រោងនេះ បើទោះបីជាមានការប្រឆាំងពីប្រទេសជិតខាង និងក្រុមជនអគតិមួយក្តាប់តូចយ៉ាងណាក៏ដោយនោះ។ក្នុងឱកាសអញ្ជើញសំណេះសំណាល ក្នុងសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅសណ្ឋាគារហ្គាដិនស៊ីធី រាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានគណបក្សកាន់អំណាច បានបញ្ចេញសម្តែករាជសី ដោយបានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថាកម្ពុជា ក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរ ទាក់ទងនឹងគម្រោងនេះ។នៅតាមបណ្តាញសង្គមហ្វេសបុក និងតាមរយៈញាត្តិដែលបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនា នា នៅថ្ងៃទី២៧ខែមេសា នេះមន្រ្តីជាន់ខ្ពស់ក្នុងជូររាជរដ្ឋាភិបាល មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ ប្រជាពលរដ្ឋខ្មែរ រួមទាំងអតីតមន្រ្តីជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំងផងនោះ ក៏បានប្រកាសគាំទ្រចំ ពោះគម្រោងដ៏ប្រវត្តិសាស្រ្តមួយនេះផងដែរ ដោយសំណេររបស់ពួកគេបានលើកឡើងថា ការធ្វើព្រែកជីកហ្វូណនតេជោ នឹងនាំឲ្យសសៃឈាមសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ដោយមិនចាំបាច់ បន្តពឹងពាក់អ្នកដទៃតាមរយៈការដឹកជញ្ជូននេះ។រាល់សំណេរដែលសរសេរតាមបណ្តាញសង្គម ដែលមានលក្ខណៈស្រដៀងគ្នានោះ បានលើកឡើងថា«ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់«ព្រែកជីក ហ្វូណនតេជោ» ឱ្យបានជោគជ័យ។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកដ៏សំខាន់នេះ ជាការឆ្លើយតបដ៏ចាំបាច់នូវតម្រូវការនៃការវិវឌ្ឍលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានគិតគូរទុកជាយូរមកហើយ។ យើងស្វាគមន៍រាល់សហប្រតិបត្តិការអន្តរជាតិពីបណ្តាប្រទេសទាំងអស់នៅលើសកលលោក ដោយឈរលើសមភាព។ តែយើងមិនអត់ឱនចំពោះចេតនាទុច្ចរិតណាមួយដើម្បីគ្រាន់តែបំពេញតម្រូវការផលប្រយោជន៍របស់ខ្លួន ដោយជាន់ឈ្លីនូវផលប្រយោជន៍របស់កម្ពុជា ដោយផ្នែក ឬទាំងស្រុងនោះឡើយ។ យើងទាំងអស់គ្នាគាំទ្រ ព្រែកជីកហ្វូណនតេជោ និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងសុខសន្តិភាព!»សូមបញ្ជាក់ថា គម្រោង«ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗជាច្រើនទៀត និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជាតែម្តង៕អត្ថបទបាន ចក់រូបភាព

សហព័ន្ធស្រូវអង្ករកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមគម្រោងព្រែកជី ហ្វូណនតេជោ

2024/04/27 03:06:56 pm        571
សមាជិក សមាជិកា នៃសហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាប្រជាកសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ សូមធ្វើការប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមគម្រោងព្រែកជី ហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតបញ្ញាញាណ ចក្ខុវិស័យគ្រប់ជ្រុងជ្រោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គបុរសរដ្ឋ និងជាអគ្គមគ្គទេសក៍ដើម្បីវិបុលភាពនៃកម្ពុជា ហើយបាននឹងកំពុងបន្តការដឹកនាដ៏ប៉ិនប្រសព្វដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ការបង្កើតឱ្យមានព្រែកជីក ហ្វូណនតេជោ នេះនឹងជួយដល់វិស័យស្រូវអង្ករកម្ពុជាឱ្យមានវិបុលភាព និរន្តភាព ភាពម្ចាស់ការនៃវាសនាស្រូវអង្កររបស់កម្ពុជា ទាំងការបង្កើនលើវិសាលភាពនៃការដាំដុះស្រូវ និងការជំរុញការនាំចេញ ដែលកន្លងមកវិស័យនាំចេញកម្ពុជាបានប្រឈមនូវការខាតបង់ ហើយត្រូវបង់ថ្លៃដឹកជញ្ជូនបន្ថែមលើការដឹកជញ្ជូនឆ្លងកាត់ទៅកាន់ប្រទេសទីបី។ព្រែកជីកនេះ គឺជាគន្លឹះកំណើនសេដ្ឋកិច្ចកម្ពុជា ភាពប្រជែងឈ្នះរបស់កម្ពុជាលើវិស័យ កសិកម្ម ជាពិសេសវិស័យស្រូវអង្ករកម្ពុជានាពេលដ៏ខ្លីខាងមុខ។ យើងខ្ញុំទាំងអស់គ្នាសូមគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលគ្រប់រូបភាព ដើម្បីឱ្យព្រែកជីក ហ្វូណនតេជោ នេះមានរូបរាង និងមានប្រតិបត្តិការកាន់តែលឿនតាមតែអាចធ្វើទៅបាន៕

ព្រះមហាក្សត្រព្រុយណេ នឹងយាងមកកម្ពុជា នាយប់ថ្ងៃទី២៩នេះ ដើម្បីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ

2024/04/27 02:57:54 pm        444
ព្រះចៅស៊ុលតង់នៃប្រទេសព្រុយណេ នឹងយាងមកប្រទេសកម្ពុជាក្រៅផ្លូវការ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីធ្វើការស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជាប្អូនធម៌ពៅរបស់ព្រះអង្គ។ នេះបើតាមការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នៅ លើបណ្តាញសង្គមហ្វេសបុកនាព្រឹកនេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ២៩ មេសា ខាងមុខនេះ ព្រះមហាក្សត្រប្រុយណេព្រះអង្គ និងយាងមកដល់កម្ពុជាដែលខ្ញុំ និងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ។ករណីបែបនេះមិនចម្លែកទេរវាងព្រះអង្គជាមួយខ្ញុំព្រោះកាលពីឆ្នាំ២០១១ពេលខ្ញុំទៅប្រុយណេព្រះអង្គបានបើករថយន្តដោយអង្គឯងមកទទួលខ្ញុំនៅព្រលានយន្តហោះជូនទៅសណ្ឋាគារ»។សម្តេចតេជោ បានឲ្យដឹងទៀតថា «គោលបំណងទស្សនកិច្ចរបស់ព្រះគឺមកស្រស់ស្រូបពេលព្រឹក​ជាមួយខ្ញុំ​ដែលព្រះអង្គរាប់អានខ្ញុំដូចប្អូនពៅ។(បងប្អូន៣នាក់គឺព្រះជាបងទី១ ឯកឧត្តម ថាក់ ស៊ីន ជាប្អូនទី២ និងខ្ញុំជាប្អូនពៅ)។ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែការស្រស់ស្រូបពេលព្រឹក៣០មេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។ឯខ្ញុំមានកូនប្រុសទាំងបី ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ហ៊ុន ម៉ានី។ក្រោយការស្រស់ស្រូបខ្ញុំនឹង​ដង្ហែព្រះអង្គទៅព្រលានយន្តហោះ ដើម្បីព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ»៕អត្ថបទ៖ បាន ចក់

បើកវគ្គបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាស សម្រាប់អង្កេតចន្លោះជំរឿនប្រជាជន ឆ្នាំ២០២៤

2024/04/26 10:11:28 pm        47
នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៤ មន្ទីរផែនការខេត្តព្រះវិហារ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រី ត្រួតពិនិត្យ និងមន្ត្រីសម្ភាស សម្រាប់អង្កេតចន្លោះជំរឿនប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៤ ក្រោមវត្ដមានលោក មិន ស៊ីថា អភិបាលរងខេត្ត លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត លោក ជា គុង មន្ត្រី ប្រចាំតំបន់តំណាងក្រសួងផែនការ និងសហការី មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ចំនួន ៤៨នាក់។លោកស្រី ស៊ាន សុគីន ប្រធានមន្ទីរផែនការខេត្ត បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះ គឺរៀបចំឡើង មានរយៈពេល ០៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៤ ក្នុងគោលបំណង បង្ហាត់បង្រៀន ដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសចុះប្រតិបត្តិ សម្ភាសស្រង់ទិន្នន័យ នៅតាមគោលដៅ ទីតាំងអង្កេតឱ្យទទួល បានជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ លោកស្រី បានបន្ថែមថា អង្កេតចន្លោះជំរឿនប្រជាជននៅព្រះ រាជាណាចក្រកម្ពុជាឆ្នាំ២០២៤ គឺជាអង្កេតលើកទី៣ ដែលផ្តោតសំខាន់លើទិន្នន័យបច្ចុប្បន្នកម្ម ប្រជាជន សុខភាព និង​បញ្ហាសង្គមមួយចំនួន សម្រាប់វិភាគពហុសមាសធាតុក្រីក្រ​ ក្នុងចំណោមប្រជាជនកម្ពុជា ដើម្បី​បំពេញតម្រូវការ រៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិ ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពកម្ពុជា បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល លោក មិន ស៊ីថា អភិបាលរងខេត្ត បានឱ្យដឹងថា វគ្គបណ្តុះ បណ្តាល​នាពេលនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ ដល់មន្ត្រីត្រួត ពិនិត្យ និងមន្ត្រីសម្ភាស​ ដែលជាអ្នកត្រូវចុះអនុវត្តន៍ផ្ទាល់ ក្នុងការសិក្សា​ស្វែង​យល់ពីអត្ថន័យ ខ្លឹមសារ បញ្ជីសំណួរ ក៏ ដូចជាឯកសារពាក់ព័ន្ធនានា​ នៅតាមទីតាំងមណ្ឌលអង្កេត ដែលស្ថិតនៅក្នុងមូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក ចាប់ពីថ្ងៃទី ០៣ ​រហូតដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានបន្ថែមថា ទិន្នន័យ និងព័ត៌មាន ស្ថិតិ ដែលនឹងត្រូវទាញចេញពីលទ្ធផលចុងក្រោយ នៃអង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤នេះ គឺជាធាតុចូល និង ភស្តុតាងដ៏សំខាន់ ដែលអ្នកធ្វើ​គោលនយោបាយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍ​សង្គម​ សេដ្ឋកិច្ចប្រជាសាស្រ្ត ឱ្យចំ គោលដៅ​សម្រាប់រយៈពេលខ្លី មធ្យម និងវែង។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់​ស្តាប់​គ្រូឧទ្ទេស ដែលធ្លាប់ មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការងារជំរឿន អង្កេត និងពិភាក្សា​ឱ្យបាន​ផុលផុស​អំពីកម្រងសំណួរ ដើម្បី ​ទទួលបានជោគជ័យ​ និងមានប្រសិទ្ធភាពខ្ពស់។ ដោយឡែក មន្ទីរផែនការ ​ត្រូវយកចិត្តទុកដាក់បំផុតក្នុងដំណើរការ អង្កេតចន្លោះជំរឿនប្រជាជនកម្ពុជានេះ នៅ​តាមមូលដ្ឋានភូមិ ឃុំ សង្កាត់ និងក្រុង ស្រុក ដើម្បីធានាបាននូវការរាប់ ​និង​សម្ភាស​គ្រួសារ​ឱ្យ​បានគ្រប់តាមការកំណត់នៅតាមមណ្ឌលអង្កេតនីមួយៗ ​ជាពិសេស ​ត្រូវធ្វើការសម្របសម្រួល ចំពោះគ្រួសារដែលពុំសហការផ្តល់​ចម្លើយ​ឱ្យបានទាន់ពេលវេលា ដើម្បី​ឱ្យមន្ត្រីសម្ភាស​បាន​ជួបសម្ភាសប្រមូលទិន្នន័យ។

រដ្ឋមន្ត្រីការបរទេសប៉ូឡូញ៖ លោក ពូទីន គួរតែខ្លាចសង្គ្រាមជាមួយអង្គការណាតូ

2024/04/26 08:49:00 pm        194
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក រ៉ាឌូស្លាវ ស៊ីគ័រស្គី (Radoslaw Sikorski) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន គួរតែភ័យខ្លាចសង្រ្គាមជាមួយអង្គការណាតូ ព្រោះវានឹងបញ្ចប់នៅក្នុងការបរាជ័យដោយជៀសមិនរួចរបស់រុស្ស៊ី។លោក ស៊ីគ័រស្គី បាននិយាយនៅក្នុងសុន្ទរកថាដែលបានបកប្រែទៅកាន់សភាជាន់ទាប ត្រូវបានរាយការណ៍ដំបូងដោយសារព័ត៌មានPoliticoថា៖«វាមិនមែនជាយើងទេ គឺលោកខាងលិចដែលគួរភ័យខ្លាចការប៉ះទង្គិចជាមួយលោកពូទីន ប៉ុន្តែមានវិធីផ្សេងទៀត នៅជុំវិញបញ្ហានេះ»។ «វាពិតជាមានតម្លៃណាស់ក្នុងរំលឹកអំពីរឿងនេះ មិនមែនដើម្បីបង្កើនស្មារតីនៃការគំរាមកំហែង នៅក្នុងប្រទេសរុស្ស៊ីទេ ពីព្រោះណាតូ គឺជាសម្ព័ន្ធភាពយោធា ប៉ុន្តែដើម្បីបង្ហាញថា ការវាយប្រហាររបស់រុស្ស៊ីទៅលើសមាជិកណាមួយនៃសម្ព័ន្ធភាពយោធានេះ នឹងបញ្ចប់ដោយការបរាជ័យដែលមិនអាចជៀសរួចរបស់[រុស្ស៊ី]។ នៅពេលដែលសង្រ្គាមនៅអ៊ុយក្រែន នៅតែបន្ត សម្ព័ន្ធមិត្តលោកខាងលិច ព្រួយបារម្ភថា រុស្ស៊ីនឹងបង្វែរការយកចិត្តទុកដាក់របស់ខ្លួន ទៅប្រទេសណាតូ បន្ទាប់ពីអ៊ុយក្រែន។ អតីតអនុប្រធានាធិបតីអាមេរិក លោក Mike Pence បានព្រមានថា លោកពូទីន នឹងកំណត់គោលដៅប្រទេសណាតូ ប្រសិនបើខ្លួន ឈ្នះសង្គ្រាមជាមួយទីក្រុងគីវនោះ។សភាសហរដ្ឋអាមេរិក ទើបតែអនុម័តកញ្ចប់ជំនួយបរទេសដែលត្រូវការយ៉ាងខ្លាំង នឹងផ្តល់ឲ្យអ៊ុយក្រែនចំនួន ៦១ពាន់លានដុល្លារ ដើម្បីបន្តការប្រយុទ្ធរបស់ខ្លួន។ លោក ស៊ីគ័រស្គី បាននិយាយថា ក្រុមហ៊ុនជាច្រើនរបស់ប៉ូឡូញ គួរតែដើរតួនាទី ក្នុងការជួយកសាងសេដ្ឋកិច្ចអ៊ុយក្រែនឡើងវិញ ហើយរុស្ស៊ី គួរតែឆ្លើយតបចំពោះការខូចខាតដែលបណ្តាលមកពីសង្គ្រាមនេះ។លោក ស៊ីគ័រស្គី បាននិយាយនៅក្នុងសុន្ទរកថារបស់ខ្លួន ដោយផ្តោតលើគោលនយោបាយការបរទេសរបស់ប្រទេសនេះថា យោធា និងសេដ្ឋកិច្ចរបស់រុស្ស៊ី មានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងសម្ព័ន្ធមិត្តលោកខាងលិច។លោកបានបន្តថា៖«ក្តីសង្ឃឹមតែមួយគត់របស់ពូទីន គឺការខ្វះខាតការប្តេជ្ញាចិត្តរបស់យើង» ដោយសង្កត់ធ្ងន់ទៅលើធនធាន និងសមត្ថភាពរួមបញ្ចូលគ្នារបស់ណាតូ គឺច្រើនជាងរបស់រុស្ស៊ីទៅទៀត។

បេឡារុស អះអាងថា ខ្លួនបានរារាំងការវាយប្រហារលើរដ្ឋធានីដោយយានដ្រូន ដែលបាញ់ចេញពី លីទុយអានី

2024/04/26 07:16:52 pm        151
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បាននិយាយថា ប្រធានសេវាសន្តិសុខបេឡារុស បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងការវាយប្រហារលើរដ្ឋធានីមីនស្ក៍ (Minsk) ដោយយានដ្រូនដែលបាញ់ចេញពីប្រទេសលីទុយអានី។ពុំមានការអត្ថាធិប្បាយភ្លាមៗពីប្រទេសលីទុយអានី ដែលជាសមាជិកណាតូនោះទេ។ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីប្រធានសន្តិសុខបេឡារុស លោក Ivan Tertel ថា៖« ក្នុងកិច្ចសហការជាមួយក្រុមដៃគូមកពីភ្នាក់ងារអនុវត្តច្បាប់ផ្សេងៗទៀត គណៈកម្មាធិការសន្តិសុខរដ្ឋ កាលពីពេលថ្មីៗនេះ បានអនុវត្តវិធានការសន្តិសុខដ៏ស្រួចស្រាល់មួយចំនួន ដែលធ្វើឲ្យមានសមត្ថភាព ដើម្បីរារាំង ការវាយប្រហារដោយយានដ្រូនប្រយុទ្ធពីទឹកដីនៃប្រទេសលីទុយអានី ទៅលើទ្រព្យសម្បត្តិ ក្នុងទីក្រុងមីនស្ក៍ និងជាយក្រុងរបស់ខ្លួន។ពុំទាន់មានការបញ្ជាក់ថាតើលោកបានផ្តល់ភ័ស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងនោះទេ។ប្រទេសបេឡារុស គឺជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ហើយបានអនុញ្ញាតឲ្យទីក្រុងមូស្គូ ប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបើកការលុកលុយចូលអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

អ៊ីរ៉ង់ បង្ហាញប្រភេទសព្វាវុធ ប្រើក្នុងការវាយប្រហារបាញ់សំដៅទៅលើអ៊ីស្រាអែល

2024/04/26 07:08:11 pm        214
អ៊ីរ៉ង់ បានបង្ហាញដល់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ NHK នូវអ្វីដែលខ្លួនអះអាងថាជាប្រភេទសព្វាវុធ ដែលប្រើក្នុងការវាយប្រហារដោយមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំរបស់ខ្លួន បាញ់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីដើមខែនេះ។ កងឆ្មាំបដិវត្តន៍អ៊ីស្លាម បានអនុញ្ញាតឱ្យបុគ្គលិកចូលទៅកាន់រោងចក្រមួយកន្លែងនៅជាយក្រុង តេអេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ជារោងចក្រមីស៊ីល និងយានដ្រូន ត្រូវបានផលិតក្នុងស្រុក ត្រូវបានបង្ហាញ។លោក អាលី បាឡាលី ប្រធានរោងចក្រ បាននិយាយថា សព្វាវុធ ដែលត្រូវបានប្រើក្នុងការវាយប្រហាររួមមាន មីស៊ីលបាលីស្ទីកEmad មីស៊ីលតម្រង់គោលដៅ Paveh និងយានដ្រូនអត្តឃាត Shahed-136។ មីស៊ីល Emad មានរយៈចម្ងាយ ១.៧០០ គីឡូម៉ែត្រ ខណៈយានដ្រូន Shahed-136 តាមសេចក្តីរាយការណ៍អាចហោះបានជាង ២.០០០ គីឡូម៉ែត្រ។លោក Balali និយាយថា អ៊ីរ៉ង់ អនុម័តយុទ្ធសាស្ត្រត្រូវបានកំណត់ សម្រាប់ការវាយប្រហារនេះ ហើយមិនបានប្រើមីស៊ីលចុងក្រោយរបស់ខ្លួននោះទេ ដើម្បីទប់ស្កាត់ស្ថានការណ៍កុំឱ្យជម្លោះរីកធំ។លោក និយាយថា យុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ គឺបង្កើតការរារាំងដើម្បីទប់ស្កាត់អ៊ីស្រាអែលពីការវាយប្រហារលើទឹកដីអ៊ីរ៉ង់។ អ្នកវិទ្យាសាស្ត្រមីស៊ីល បានព្រមានថា អ៊ីស្រាអែលនឹងមើលឃើញទិដ្ឋភាពដ៏គួរឱ្យភ័យខ្លាចជាងនេះ ដែលខ្លួនមិនអាចនឹកស្មានដល់ ។លោក Balali បានបញ្ជាក់ថា លទ្ធផលល្អបំផុតគឺអ៊ីស្រាអែលកុំបង្កើតកំហុសណាមួយ ហើយអ៊ីរ៉ង់ទទួលបានគោលដៅរបស់ខ្លួនដោយការរារាំងគ្មានការបាញ់មីស៊ីល។ទីក្រុងតេអេរ៉ង់ បានវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ១៣ និង ១៤ ខែមេសា ជាការសងសឹកចំពោះការវាយប្រហាលើបរិវេណស្ថានទូតអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសា។

អាល្លឺម៉ង់ រិះគន់អេស្ប៉ាញ និងក្រិក ជុំវិញការមិនផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែន

2024/04/26 07:05:19 pm        262
ប្រទេសអាល្លឺម៉ង់ បានរិះគន់សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺអេស្បាញនិងក្រិក ជុំវិញការមិនផ្តល់ប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែន។ទីក្រុងគីវ បាននិយាយថា ខ្លួនត្រូវការយ៉ាងហោចណាស់ប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាសដែលផលិតដោយអាមេរិក ដើម្បីការពារទីក្រុងរបស់ខ្លួន ពីការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។ទោះបីជាមានសម្ពាធពីទីក្រុងប៊ែរឡាំង ប្រ៊ុចសែល និងវ៉ាស៊ីនតោនក៏ដោយ ក៏បណ្តាប្រទេសនៅអឺរ៉ុបដែលមានប្រព័ន្ធនេះ មិនបានបំពេញតាមការស្នើសុំរបស់អ៊ុយក្រែននោះទេ។លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយថា៖« ប្រទេសជាច្រើនមានប្រព័ន្ធការពារដែនអាកាស Patriot ឬប្រព័ន្ធផ្សេងអាចប្រៀបធៀបគ្នាបាន»។លោកបានបន្ថែមនៅក្នុងការបង្ហាញទូរទស្សន៍កាលពីថ្ងៃអង្គារថា៖«ឧបមាថា ប្រទេសមួយមានប្រព័ន្ធ ការពារដែនអាកាស Patriot ចំនួន៦ ឬ ៤ ហើយមិនស្ថិតនៅជួរមុខទៅទិសខាងកើតទេ ប្រទេសនោះ អាចប្រគល់ប្រព័ន្ធ Patriot មួយ ដល់អ៊ុយក្រែនយ៉ាងងាយស្រួល»។

ឥណ្ឌា ចាប់ផ្តើមបោះឆ្នោតដំណាក់កាលទីពីរ ខណៈការប្រកួតរវាងលោក Modi និងគូប្រជែងកាន់តែឡើងកម្ដៅ

2024/04/26 06:56:46 pm        108
ប្រទេសឥណ្ឌា នៅថ្ងៃសុក្រ (២៦ មេសា) នេះ បានចាប់ផ្តើមការបោះឆ្នោតដំណាក់កាលទីពីរនៃការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក ខណៈដែលលោកនាយករដ្ឋមន្ត្រី ណេរ៉េនដ្រា ម៉ូឌី (Narendra Modi) និងក្រុមគូប្រជែងរបស់លោក បានលើកឡើងពីយុទ្ធនាការដោយផ្តោតលើបញ្ហាក្តៅគគុកដូចជាការរើសអើងសាសនា វិធានការបញ្ជាក់ដើម្បីដោះស្រាយកង្វល់ និងបញ្ហាពន្ធដារ។មនុស្សជិត ១ ពាន់លាននាក់មានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតសកលចំនួនប្រាំពីរដំណាក់កាលដែលបានចាប់ផ្តើមនៅថ្ងៃទី ១៩ ខែមេសា ហើយនឹងបញ្ចប់នៅថ្ងៃទី០១ ខែមិថុនា ដោយសន្លឹកឆ្នោតនឹងត្រូវរាប់នៅថ្ងៃទី០៤ ខែមិថុនា។ ការបោះឆ្នោតដំណាក់កាលទី២ នៅថ្ងៃសុក្រនេះ នឹងត្រូវធ្វើឡើងសម្រាប់កៅអី ៨៨ អាសនៈក្នុងចំណោម ៥៤៣ អាសនៈសរុបក្នុងសភាជាន់ទាប ដោយមានប្រជាជន ១៦០ លាននាក់មានសិទ្ធិបោះឆ្នោត។ ការបោះឆ្នោតនឹងត្រូវធ្វើនៅទូទាំងរដ្ឋចំនួន ១៣ និងដែនដីសហព័ន្ធក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេរបស់ពិភពលោកមួយនេះ។លោក ម៉ូឌី កំពុងស្វះស្វែងរកការបំបែកកំណត់ត្រានៃអណត្តិជាប់គ្នាលើកទីបី នៅពីក្រោយកំណើនសេដ្ឋកិច្ច វិធានការសុខុមាលភាព មោទនភាពជាតិ ជាតិនិយមហិណ្ឌូ និងប្រជាប្រិយភាពផ្ទាល់ខ្លួនដែលលោកមាន ខណៈការស្ទង់មតិបង្ហាញថាលោកនឹងឈ្នះសំឡេងភាគច្រើនបានយ៉ាងងាយស្រួល។គូប្រជែងរបស់លោកបានបង្កើតសម្ព័ន្ធភាពនៃគណបក្សជាង ២០ ហើយកំពុងសន្យាថានឹងមានវិធានការអះអាងកាន់តែខ្លាំងដើម្បីដោះស្រាយកង្វល់ ការផ្តល់អំណោយកាន់តែច្រើន និងការបញ្ចប់នូវអ្វីដែលពួកគេហៅថាការគ្រប់គ្រងស្វ័យភាពរបស់លោក ម៉ូឌី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM