រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

អវត្តមានរបស់ស្រ្តីទី១ របស់កូរ៉េខាងត្បូង ពីក្រសែភ្នែកសាធារណៈ បង្កជាចម្ងល់មុនការបោះឆ្នោត

2024/04/02 10:15:27 am        81
ស្រ្តីទីមួយរបស់កូរ៉េខាងត្បូង លោកស្រី គីម គុនហេ (Kim Keon Hee) មិនត្រូវបានគេមើលឃើញជាសាធារណៈទេចាប់តាំងពីខែធ្នូ ឆ្នាំមុនមក បន្ទាប់ពីមានភាពចម្រូងចម្រាសជាបន្តបន្ទាប់ដែលបង្កជាចម្ងល់ជាច្រើន ប៉ុន្តែមនុស្សជាច្រើនមិនមានការភ្ញាក់ផ្អើលឡើយចំពោះការអវត្តមានរបស់លោកស្រីដ៏យូរបែបនេះ នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅសប្តាហ៍ក្រោយនៅថ្ងៃទី ១០ ខែមេសា។លោកប្រធានាធិបតី យ៉ុន សុកយ៉ុល (Yoon Suk Yeol) មិនឈរឈ្មោះប្រជែងតំណែងទៀតទេ ខណៈការបោះឆ្នោតសភា និងប្រធានាធិបតីត្រូវបានរៀបចំដោយឡែកនៅកូរ៉េខាងត្បូង។ ក្នុងនាមជាអ្នកកាន់តំណែងការិយាល័យ និងតាមផ្លូវច្បាប់ លោក យ៉ុន មិនត្រូវបានអនុញ្ញាតក្នុងការធ្វើយុទ្ធនាការឱ្យគណបក្សអំណាចប្រជាជន (PPP) របស់ខ្លួន ដែលកំពុងប្រឈមមុខនឹងការតស៊ូដើម្បីដណ្តើមអំណាចមកវិញ។ទោះជាយ៉ាងណាក៏ដោយ អវត្តមានដែលមិនធ្លាប់មានពីមុនមករបស់លោកស្រី គីម ចាប់តាំងពីលោកស្រី និងស្វាមី ត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសហូឡង់ កាលពីថ្ងៃទី ១៥ ខែធ្នូ មក ត្រូវបានចាត់ទុកថាជាការសម្រេចចិត្តខាងនយោបាយ ដើម្បីការពារបក្សអំណាចប្រជាជន PPP ពីកត្តាអវិជ្ជមានណាមួយ។លោកស្រី គីម បានទាញទម្លាក់ប្រជាប្រិយភាពរបស់លោក យ៉ុន យ៉ាងខ្លាំងដោយសារតែការស៊ើបអង្កេតលើការចោទប្រកាន់ថាលោកស្រីជាប់ពាក់ព័ន្ធក្នុងការបំភាន់តម្លៃភាគហ៊ុនមុនពេលលោក យ៉ុន ចូលកាន់តំណែងក្នុងឆ្នាំ ២០២២ ហើយនិងរឿងអាស្រូវកាបូប ឌី-អរ (Dior) បន្ទាប់ពីវីដេអូពីកាមេរ៉ាលួចថត បានចេញផ្សាយហាក់ដូចជាបង្ហាញថា លោកស្រីទទួលយកកាបូបនោះជាកាដូ ដែលគំរាមសាបព្រួសការខ្វែងគំនិតគ្នា និងភាពមិនចុះសម្រុងរវាងលោក យ៉ុន និងបក្ស PPP របស់លោក៕

អតីតមេដឹកនាំកោះតៃវ៉ាន់ លោក ម៉ា អ៊ីងចូវ ជួបមន្ត្រីទទួលបន្ទុកកិច្ចការតៃវ៉ាន់របស់ចិន អំឡុងទស្សនកិច្ច១១ថ្ងៃ

2024/04/02 10:09:13 am        76
លោក សុង តាវ (Song Tao) ប្រធានការិយាល័យការងារកោះតៃវ៉ាន់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានជួបជាមួយលោក ម៉ា អ៊ីងចូវ ជួប (Ma Ying-jeou)អតីតប្រធានគណបក្ស គូមីនតាំង (Kuomintang) របស់ចិននៅទីក្រុង ហ្សិនជិន (Shenzhen)ភាគខាងត្បូងនៃខេត្តក្វាងទុង(Guangdong)របស់ប្រទេសចិន កាលពីល្ងាចថ្ងៃចន្ទ អំឡុងទស្សនកិច្ច១១ថ្ងៃ។ លោក Ma ដែលកំពុងដឹកនាំគណៈប្រតិភូយុវជនទៅបំពេញទស្សនកិច្ចនៅចិនដីគោក ទៅមកដល់ទីក្រុងហ្សិនជិន(Shenzhen) កាលពីថ្ងៃចន្ទដើសប្ដាហ៍នេះ។ លោក Song បាននិយាយថាជនរួមជាតិនៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាជនជាតិចិនទាំងអស់ ហើយពួកគេគួរតែប្រកាន់ខ្ជាប់នូវការឯកភាពឆ្នាំ១៩៩២ និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពផ្ដាច់ខ្លួនរបស់ទាមទារឯករាជ្យកោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។ លោកបានអំពាវនាវឱ្យប្រជាជនមកពីទូទាំងច្រកសមុទ្រ ជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមគ្នាលើកកម្ពស់វប្បធម៌ចិន ពង្រឹងចំណងមិត្តភាព និងសុខុមាលភាពរបស់បងប្អូនជនរួមជាតិលើភាគីទាំងពីរនៃច្រកសមុទ្រ ជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាព និងសមាហរណកម្មនៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ និងប្រឹងប្រែងសម្រាប់ការបង្រួបបង្រួមជាតិ និងការស្តារឡើងវិញ។ លោក Ma បានថ្លែងអំណរគុណចំពោះលោក Xi សម្រាប់ការស្វាគមន៍វត្តមានរបស់លោក ដោយនិយាយថាជនរួមជាតិនៅភាគីទាំងពីរនៃច្រកសមុទ្រនេះ ត្រូវបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធដោយឈាម ខណៈលោកអំពាវនាវឱ្យជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការឆ្លងកាត់ច្រកសមុទ្រជាពិសេសក្នុងចំណោមយុវជននៅលើមូលដ្ឋាននយោបាយនៃការរក្សាការឯកភាពឆ្នាំ១៩៩២ និងការប្រឆាំងនឹង ការទាមទារឯករាជ្យភាពភាពនៃកោះតៃវ៉ាន់ ដែលគណបក្សកាន់អំណាចតៃវ៉ាន់សព្វថ្ងៃកំពុងព្យាយាមផ្ដាច់ខ្លួនយ៉ាងខ្លាំង៕

កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក

2024/04/02 08:43:01 am        116
យោធាប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី ២ ខែមេសានេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក ចេញពីឆ្នេរសមុទ្រភាគខាងកើត។ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន បាននិយាយថា មីស៊ីលជាក់ស្តែងបានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ។ ក្នុងពេលមានការព្រួយបារម្ភ ថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កំពុងបង្កើតទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗនៅអាស៊ីរបស់ខ្លួន មានប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន កំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំជំនួបកំពូលរវាងប្រធានាធិបតី លោក Joe Biden និងសមភាគីជប៉ុន និងកូរ៉េខាងត្បូង នៅខែកក្កដា នៅក្រៅកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៊ីលបាលីស្ទីក ដែលត្រូវបានបាញ់ដោយប្រទេសកូរ៉េខាងជើង ទំនងជា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន។

ក្រុមមន្ត្រីអាមេរិក និងអ៊ីស្រាអែល គ្រោងពិភាក្សាស្ដីពីផែនការឈ្លានពានទីក្រុងរ៉ាហ្វារបស់ដែនដីហ្កាហ្សា

2024/04/02 08:22:45 am        93
ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងអ៊ីស្រាអែល គ្រោងនឹងរៀបចំជំនួបតាមវីដេអូមួយ កាលពីថ្ងៃចន្ទទី១ខែមេសា ដើម្បីពិភាក្សាអំពីសំណើរបស់រដ្ឋបាល លោក Biden លើការឈ្លានពានរបស់យោធាអ៊ីស្រាអែលចូលក្នុងទីក្រុងរ៉ាហ្វា (Rafah)នៃដែនដីហ្កាហ្សា ។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានលុបចោលផែនការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន ដោយគណៈប្រតិភូជាន់ខ្ពស់មួយរូបរបស់អ៊ីស្រាអែល បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកដៃឲ្យមានដំណើរការនៃសេចក្ដីសម្រេចបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា នៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទសប្ដាហ៍មុន ដែលធ្វើឲ្យមានការប៉ះទង្គិចជាថ្មី ក្នុងសង្រ្គាមនេះ ជាមួយលោក Joe Biden។ ក្រុមមន្ត្រីបាននិយាយថា រយៈពេល២ថ្ងៃក្រោយ អ៊ីស្រាអែល បានស្នើសេតវិមាន ឲ្យរៀបចំពេលវេលាជាថ្មីសម្រាប់ជំនួបកម្រិតខ្ពស់លើផែនការរបស់យោធា សម្រាប់ការវាយលុកចូលក្នុងទៅក្រុងរ៉ាហ្វា ភាគខាងត្បូងរបស់ដែនដីហ្កាហ្សា ដែលគេមើលឃើញថា ទំនងជាមានបំណងបន្ធូរបន្ថយភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំង២។ សហរដ្ឋអាមេរិក ដែលព្រួយបារម្ភចំពោះវិបត្តិមនុស្សកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីហ្កាហ្សា ចង់ឲ្យអ៊ីស្រាអែល ពិចារណាជម្រើសនានាក្នុងការឈ្លានពានដោយថ្មើរជើងចូលក្នុងទីក្រុងរ៉ាហ្វា ជាជម្រកមានសុវត្ថិភាពមួយសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនជាង១លាននាក់ ភៀសខ្លួនទៅជ្រកកោននៅទីនោះ។ ក្រុមមន្ត្រីនិយាយថាក្រុមការងារចរចារបស់សហរដ្ឋអាមេរិក នឹងត្រូវដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែកស៊ូលីវ៉ាន់ (Jake Sullivan)៕

ប្រធានាធិបតីប៉េរូ ច្រានចោលការលាលែងពីតំណែង ក្នុងពេលមានការស៊ើបអង្កេតលើក្រុមហ៊ុន Rolex

2024/04/01 03:31:11 pm        51
ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) បាននិយាយថា លោកស្រី នឹងមិនលាលែងពីតំណែងនោះទេ បន្ទាប់ពីលំនៅឋានរបស់លោកស្រីត្រូវបានឆ្មក់ចូលឆែកឆេរ ជាផ្នែកមួយនៃការស៊ើបអង្កេតលើកម្មសិទ្ធរបស់របរទំនើបខុសច្បាប់ដែលអាចកើតមាន និងពុំបានប្រកាសពីកម្មសិទ្ធិមាននាឡិកាប្រណីត។ មន្ត្រីប្រហែល ២០ នាក់មកពីការិយាល័យរដ្ឋអាជ្ញាសាធារណៈ និងនគរបាល ២០ នាក់បានឆ្មក់ចូលឆែកឆេរលំនៅឋានរបស់លោកស្រី Boluarte កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែមីនា និងនៅវិមានប្រធានាធិបតី កាលពីថ្ងៃសៅរ៍។លំនៅឋានរបស់លោកស្រី Boluarte ស្ថិតនៅក្នុងទីក្រុង Lima មានចម្ងាយពីរបីគីឡូម៉ែត្រពីវិមានដែលលោកស្រីធ្វើការ។ កាលពីពីរសប្តាហ៍មុន រដ្ឋអាជ្ញា បានចាប់ផ្តើមការស៊ើបអង្កេតបឋមបន្ទាប់ពីមានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយដោយកម្មវិធីអ៊ីនធឺណិត La- Encerrona ដែលប្រធានាធិបតីរូបនេះមាននាឡិកាម៉ាក Rolex ជាច្រើនគ្រឿង។ ការស៊ើបអង្កេតនេះ មានគោលបំណងដើម្បីកំណត់ថាតើមានមូលដ្ឋានសម្រាប់ការស៊ើបអង្កេតផ្លូវការ លើប្រធានាធិបតីរូបនេះឬយ៉ាងណា។លោកស្រី Boluarte ដែលបានចូលកាន់តំណែងចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ បានទទួលស្គាល់ថាលោកស្រីមាននាឡិកា Rolex ជាច្រើនគ្រឿង ដែលលោកស្រី បាននិយាយថាលោកស្រី បានទិញដោយប្រាក់ដែលលោកស្រីរកបាន តាំងពីនៅវ័យក្មេង។ អាជ្ញាធរប្រទេសប៉េរូ បានឆ្មក់ចូលឆែកឆេរលំនៅឋាន និងការិយាល័យរបស់ប្រធានាធិបតី លោកស្រី Dina Boluarte ជុំវិញការចោទប្រកាន់ថាមានរបស់របរទំនើបខុសច្បាប់ និងពុំបានប្រកាសថាមាននាឡិកាប្រណីតជាច្រើនគ្រឿង។លោកស្រី Boluarte មានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកការឆ្មក់ចូលឆែកឆេរតាមអំពើចិត្ត និងមិនសមស្រប។

អតីតមេដឹកនាំកោះតៃវ៉ាន់ ចេញដំណើរទៅប្រទេសចិន ហើយទំនងជានឹងជួបលោក ស៊ី ជីនពីង

2024/04/01 03:26:56 pm        184
អតីតមេដឹកនាំកោះតៃវ៉ាន់ លោក ម៉ា អ៊ីងចូវ (Ma Ying-jeou) បានចាកចេញនៅថ្ងៃចន្ទ (០១ មេសា) នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃទៅកាន់ប្រទេសចិន ជាទីដែលលោកត្រូវបានគេរំពឹងថានឹងជួបជាលើកទីពីរ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងអំឡុងពេលនៃភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។កាលពីឆ្នាំមុន លោក ម៉ា ដែលជាមេដឹកនាំពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ ដំបូងគេដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន បានភៀសខ្លួនទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលរបស់មេដឹកនាំកុម្មុយនិស្ត លោក ម៉ៅ សេទុង មក មិនមានមេដឹកនាំតៃវ៉ាន់ណាម្នាក់បានទៅទស្សនកិច្ចប្រទេសចិនទេ។លោក ម៉ា បានជួបលោក ស៊ី នៅប្រទេសសិង្ហបុរីកាលពីចុងឆ្នាំ ២០១៥ សម្រាប់កិច្ចប្រជុំកំពូលមួយ ភ្លាមៗមុនពេលមេដឹកនាំតៃវ៉ាន់បច្ចុប្បន្នគឺលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះការបោះឆ្នោត។លោក ម៉ា និងរដ្ឋាភិបាលរបស់ចិន មិនបានបញ្ជាក់ពីជំនួបជាមួយលោក ស៊ី ដែលត្រូវបានរាយការណ៍យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់នោះទេ។ ប្រភពបីដែលដឹងពីដំណើររបស់លោក ម៉ា បានប្រាប់សារព័ត៌មានរ៉យទ័រថា ជំនួបនោះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕

NATO ប្រារព្ធខួបលើកទី ៧៥ ស្របពេលការបោះឆ្នោតអាមេរិក ដែលអាចកំណត់តួនាទីខ្លួនក្នុងសម្ព័ន្ធយោធា

2024/04/01 03:21:10 pm        157
ជាមួយនឹងអង្គការណាតូ (Nato) ប្រារព្ធខួបលើកទី ៧៥ នៅថ្ងៃទី ០៤ ខែមេសា ខាងមុខនេះ ការចូលជាសមាជិករបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ គឺជាការបន្ថែមដ៏សំខាន់បំផុតចំពោះសម្ព័ន្ធយោធាក្នុងប៉ុន្មានទសវត្សរ៍កន្លងមក ខណៈការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅរដូវស្លឹកឈើជ្រុះក្នុងខែវិច្ឆិកា ឆ្នាំនេះ អាចកំណត់តួនាទីរបស់មហាអំណាចមួយនេះនៅក្នុងអង្គការ ណាតូ។ការពង្រីកខ្លួនរបស់អង្គការណាតូ ដែលរួមមានសមាជិកចំនួន ៣២ ប្រទេសមកទល់ពេលនេះ ត្រូវបានមនុស្សជាច្រើនមើលឃើញថា ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានព្យាយាមទប់ស្កាត់ការពង្រឹងសម្ព័ន្ធយោធាបន្ថែមទៀត។យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា អង្គការណាតូ មានបញ្ហាប្រឈមផ្ទាល់ខ្លួន រួមទាំងការផ្លាស់ប្តូរកងកម្លាំងណាតូ ដើម្បីផ្តោតលើការការពារប្រឆាំងនឹងការវាយប្រហារណាមួយរបស់រុស្ស៊ី បន្ទាប់ពីជាច្រើនទសវត្សរ៍ដែល ណាតូ ផ្តោតលើបេសកកម្មហួសពីព្រំដែនរបស់ខ្លួន ដូចជានៅអាហ្វហ្គានីស្ថាន និងតំបន់បាល់កង់ ហើយនិងតួនាទីរបស់ខ្លួននៅអាស៊ី។សម្ព័ន្ធយោធា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ១៩៤៩ បានចាប់ផ្តើមនៅពេលដែលរដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ១២ បានចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬត្រូវបានគេស្គាល់ថាជាសន្ធិសញ្ញាវ៉ាស៊ីនតោន ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី របស់សហរដ្ឋអាមេរិក៕

គណៈប្រតិភូអ៊ីស្រាអែល ទៅដល់អេហ្ស៊ីប ដើម្បីពិភាក្សាបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ

2024/04/01 01:27:33 pm        108
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យថា គណៈប្រតិភូរបស់ប្រទេសនេះ បានទៅដល់ប្រទេសអេហ្ស៊ីប សម្រាប់ការចរចាស្តីពីការផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាស្ទ្រីប ជាថ្នូរទៅនឹងការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្ត្រីក្រុមហាម៉ាស ដែលនិយាយថាក្រុមនេះនឹង រង់ចាំស្តាប់ពីអ្នកសម្របសម្រួលអេហ្ស៊ីប អំពីលទ្ធផលនៃកិច្ចចរចាជាមួយអ៊ីស្រាអែលជាមុនសិន។ក្រុមហាម៉ាស បានប្រើប្រាស់ការចរចាកាលពីពេលមុនដើម្បីទាមទារបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងអនុញ្ញាតឱ្យពលរដ្ឋប៉ាឡេស្ទីនដែលភៀសខ្លួនចេញទៅភាគខាងត្បូងឲ្យត្រឡប់ទៅភាគខាងជើងវិញ។ ប៉ុន្តែ អ៊ីស្រាអែល នៅបន្តបដិសេធបទឈប់បាញ់បែបនេះ។ គេហទំព័រព័ត៌មានសហរដ្ឋអាមេរិក អាស៊ីអូស(Axios) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលសំណើរបស់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេស និងអ្នកចរចាអ៊ីស្រាអែលផ្សេងទៀត ដើម្បីផ្តល់ឱកាសឱ្យពួកគេបន្ថែមទៀត ដូច្នេះពួកគេអាចទទួលបានកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស។ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សមាជិកមួយចំនួនរបស់គណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមអ៊ីស្រាអែល បានជំរុញលោក Netanyahu ឱ្យបង្ហាញពីភាពបត់បែនបន្ថែមទៀត ដែលលោក Netanyahu បានចោទប្រកាន់ពួកគេពីភាពទន់ជ្រាយ និងមិនដឹងពីរបៀបចរចាជាមួយក្រុមហាម៉ាស។ ដោយប្រឆាំងទៅនឹងទិដ្ឋភាពនេះ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភារបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យដើម្បីអំពាវនាវឱ្យលោក Netanyahu លាលែងពីតំណែង។ ពួកគេនិយាយថា លោក បានបរាជ័យក្នុងការដោះលែងចំណាប់ថ្នូរ ដែលនៅតែជាប់ឃុំឃាំងនៅតំបន់ហ្កាហ្សា។បាតុករម្នាក់ ដែលមានមិត្តភក្តិត្រូវបានចាប់ជាចំណាប់ថ្នូរមិនទាន់ត្រឡប់មកវិញ បាននិយាយថាលោក Netanyahu គួរតែចាកចេញជាបន្ទាន់ ខណៈរដ្ឋាភិបាលរបស់លោកពុំដែលបានធ្វើអ្វីដែលគួរធ្វើ។ បាតុករម្នាក់ទៀតបាននិយាយថា លោក Netanyahu គួរតែចុះចេញពីដំណែង ខណៈកុមារជាច្រើនត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ហើយការដោះលែងចំណាប់ថ្នូរពេញលេញមិនទាន់ធ្វើឡើងនៅឡើយ។

មានព្រឹត្តិការណ៍ជាច្រើន ក្នុងខួប២ឆ្នាំចាប់តាំងពីការរំដោះបានទីក្រុង Bucha របស់អ៊ុយក្រែន ពីការគ្រប់គ្រងរបស់រុស្ស៊ី

2024/04/01 01:23:53 pm        128
ប្រជាជននៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន បានចូលរួមព្រឹត្តិការណ៍ជាច្រើន កាលពីថ្ងៃអាទិត្យដើម្បីប្រារព្ធខួប២ឆ្នាំនៃការរំដោះទីក្រុងនេះពីការគ្រប់គ្រងរបស់រុស្ស៊ី។ អាជ្ញាធរក្នុងតំបន់ បាននិយាយថា ជនស៊ីវិលចំនួន ៥០៩នាក់ រួមទាំងកុមារ ១២ នាក់ ត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការឈ្លានពានមកលើអ៊ុយក្រែន។ ក្រុមសិល្បៈករ បានរំលឹកដល់ជនរងគ្រោះដោយការប្រគំតន្ត្រីនៅព្រះវិហារ ជាកន្លែងដែលសាកសពជាច្រើនត្រូវបានគេរកឃើញ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីទីក្រុងដែលមានទីតាំងនៅជិតរដ្ឋធានីគីវ។ អ្នកចូលទស្សនា បានដាក់ផ្កានៅវិមានមួយកន្លែងដែលមានសរសេរឈ្មោះអ្នកដែលត្រូវបានគេសម្លាប់ក្នុងអំឡុងពេលចូលកាន់កាប់។ស្ត្រីម្នាក់ ដែលប្អូនប្រុសរបស់គាត់ត្រូវបានកងកម្លាំងរុស្ស៊ីសម្លាប់ក្នុងអាយុ ៣៤ ឆ្នាំ បាននិយាយថា ប្អូនប្រុសគាត់បានបាត់ខ្លួន៣៩ថ្ងៃ បន្ទាប់ពីចេញទៅទិញទឹក។ លោកស្រីនិយាយថា ការបាត់ខ្លួនរបស់ប្អូនប្រុសលោកស្រី បានបន្សល់ទុកកូនតូចៗពីរនាក់ ហើយក្រុមគ្រួសារពុំទាន់ដឹងពីការស្លាប់របស់ប្អូនប្រុសគាត់នៅឡើយ។ អ្នកចូលរួម រួមមានមន្ត្រីមកពីបរទេស ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងអង្គការជំនួយផ្សេងៗទៀត ដែលបាននិងកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទីក្រុងនេះឡើងវិញ។បុរសម្នាក់ដែលកូនប្រុសពេញវ័យរបស់គាត់ ត្រូវទាហានរុស្ស៊ីធ្វើទារុណកម្មរហូតដល់ស្លាប់ បានប្រដូចពួកគេទៅនឹងគ្រោះកាចដ៏ចង្រៃ។ លោកបាននិយាយថា គ្រោះកាចនេះនឹងរាលដាលពាសពេញពិភពលោក ប្រសិនបើសហគមន៍អន្តរជាតិ បរាជ័យក្នុងការជួយប្រទេសអ៊ុយក្រែន។

ការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី មានគោលបំណងកាត់ផ្តាច់ចរន្តអគ្គិសនីរបស់អ៊ុយក្រែន

2024/04/01 01:18:20 pm        166
នៅកណ្តាលទីក្រុងខាគីវ ( Kharkiv) អ្នកឮសំឡេងម៉ាស៊ីនភ្លើង នៅគ្រប់ផ្លូវ។ រយៈពេល១០ថ្ងៃកន្លងទៅ ទីក្រុងទី២របស់អ៊ុយក្រែន បានធ្លាក់ចូលទៅក្នុងភាពងងឹតដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្សីដែលកំណត់គោលដៅទៅលើប្រព័ន្ធថាមពល ជាការដ៏ធំបំផុត ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមពេញទំហឹង។នៅពេលដែលទីក្រុងខាគីវ ធ្វើការដើម្បីស្តារថាមពលឡើងវិញ មានរលកនៃការវាយប្រហារបន្ថែមនៅទូទាំងប្រទេស ដោយកំណត់គោលដៅទៅលើការផ្គត់ផ្គង់ថាមពល។លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានថ្កោលទោសអ្វីដែលលោកហៅថា ជា«ភេរវកម្មមីស៊ីល»របស់រុស្ស៊ី។លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានអំពាវនាវជាថ្មីដល់សម្ព័ន្ធមិត្តរបស់ប្រទេសលោកសម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីយកមកការពារ។អាជ្ញាធរនៅទីក្រុងអូដេសា ( Odesa) នៅលើសមុទ្រខ្មៅ នៅភាគខាងត្បូងនៃប្រទេស បាននិយាយថា ប្រព័ន្ធថាមពលនៅទីនោះ គឺជាចុងក្រោយបំផុតដែលត្រូវបានវាយប្រហារនៅពេលយប់ជាមួយនឹងមីស៊ីល និងយានដ្រូនដែលបានបណ្តាលឲ្យដាច់ភ្លើងមួយផ្នែក។នៅទីក្រុងខាគីវភាគខាងជើង ការវាយប្រហារនោះ បានឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។អភិបាលក្រុងខាគីវ លោក Igor Terekhov បាននិយាយថា វានឹងចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីស្តារការផ្គត់ផ្គង់ពេញលេញឡើងវិញ ហើយប្រសិនបើកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី មិនវាយប្រហារគោលដៅដដែល ម្តងទៀតទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាចាត់ទុកសកម្មភាពទន្រ្ទានរបស់ថៃ ជាឯកតោភាគី គឺបានធ្វើឲ្យប៉ះពាល់កិច្ចខិតខំប្រឹងប្រែងនៃការអនុវត្តបទឈប់បាញ់
08/27/2025 09:08 AM
កិច្ចប្រជុំ RBC រវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគ២ថៃ នឹងធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិជាំ-សាង៉ាំ ខេត្តឧត្តរមានជ័យថ្ងៃនេះ
08/27/2025 08:08 AM
អ៊ីស្រាអែលបញ្ជាក់ថា អ្នកកាសែតរ៉យទ័រ និង AP ដែលស្លាប់ក្នុងការវាយប្រហារនៅហ្កាហ្សា មិនមែនជាគោលដៅទេ
08/27/2025 08:08 AM
លោក Trump នឹងបើកកិច្ចប្រជុំសេតវិមានស្ដីពីហ្កាហ្សា ខណៈសង្រ្គាមអ៊ីស្រាអែល រំពឹងដោះស្រាយបានចុងឆ្នាំនេះ
08/27/2025 08:08 AM
លោក Trump ពិចារណាដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើពុំអាចសម្រេចបានបទឈប់បាញ់នៅអ៊ុយក្រែន
08/27/2025 08:08 AM
ដាណឺម៉ាក បញ្ជាក់ថា ខ្លួនមិនច្រានចោលលទ្ធភាពនៃការទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនឡើយ
08/26/2025 09:08 PM
ប្រធានាធិបតីងហ្វាំងឡង់ រំពឹងថា លោក Trump នឹងអស់ការអត់ធ្មត់ជាមួយរុស្ស៊ី
08/26/2025 09:08 PM
អ៊ីរ៉ង់ប្តេជ្ញាចាត់វិធានការតបតវិញ បន្ទាប់ពីអូស្ត្រាលីបណ្តេញបេសកជន
08/26/2025 09:08 PM
គ្រោះទុរ្ភិក្សត្រូវបានប្រកាសនៅទីក្រុងហ្កាហ្សា ខណៈភាពអត់ឃ្លានកើតមានឡើង
08/26/2025 08:08 PM
កសិករប៉ាគីស្ថានជាប់បំណុល និងប្រឈមវិបត្តិទឹកជំនន់បង្កឡើងដោយបម្រែបម្រួលអាកាសធាតុ
08/26/2025 08:08 PM