សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីឡាវ
កម្ពុជា-សាធារណរដ្ឋម៉ាសេដ្វានខាងជើង ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធាន CIA ព្រមានថា អ៊ុយក្រែនអាចចាញ់សង្គ្រាមនៅឆ្នាំនេះ បើពុំមានជំនួយយោធាថ្មី

2024/04/19 08:44:48 pm        246
ប្រមុខចារកម្មកណ្ដាល CIA របស់សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ថា អ៊ុយក្រែន អាចចាញ់សង្រ្គាមក្រោមដៃរុស្ស៊ី នៅចុងឆ្នាំនេះ លុះត្រាតែសហរដ្ឋអាមេរិក បញ្ជូនជំនួយយោធាបន្ថែមទៀតដើម្បីសង្រ្គោះ។ការព្រមានដ៏ក្រៀមក្រំរបស់លោក ប៊ីល ប៊ឺនស៍ (Bill Burns) នេះ បានកើតឡើងនៅពេលដែលសភាតំណាងរាស្រ្តអាមេរិកគ្រោងនឹងបោះឆ្នោតនៅថ្ងៃសៅរ៍ (២០ មេសា) លើកញ្ចប់ជំនួយចំនួន ៦១ ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ដែលត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនខែដោយសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលជាសម្ព័ន្ធមិត្តជាមួយលោក ដូណាល់ ត្រាំ (Donald Trump) ស្របពេលដែលលោកកំពុងស្វះស្វែងរកការបោះឆ្នោតឡើងវិញ។រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានព្រមានថា សម្ព័ន្ធមិត្តដែលគាំទ្រលោកខាងលិចរបស់អាមេរិកមួយនេះអាចបាត់បង់ទឹកដីទៅឱ្យកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បើមិនទទួលបានជំនួយបន្ថែមទៀត ខណៈដែលខ្លួនបានបញ្ចុះបញ្ចូលឱ្យបញ្ជូនគ្រាប់រំសេវ និងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀតទៅកាន់អ៊ុយក្រែន។ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងសុន្ទរកថាមួយនៅឯមជ្ឈមណ្ឌល ចច ដាប់ប៊ែលយូ ប៊ុស (George W. Bush) លោក ប៊ឺន បាននិយាយថា ហានិភ័យចាញ់សង្គ្រាមរបស់អ៊ុយក្រែន ឥឡូវនេះគឺកាន់តែខ្ពស់ជាងមុនទៅទៀត។ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelensky) ក៏បានចេញការព្រមានយ៉ាងធ្ងន់ធ្ងរថា ប្រទេសរបស់លោកនឹងចាញ់សង្រ្គាម បើប្រទេសនេះមិនទទួលបានជំនួយយោធាបន្ថែមទៀតទេ៕

ពលរដ្ឋប៉ូឡូញ ត្រូវបានគេចោទប្រកាន់ពីបទធ្វើចារកម្មឲ្យរុស្ស៊ី ក្នុងផែនការធ្វើឃាតលោកហ្សេឡិនស្គី

2024/04/19 08:25:45 pm        244
រដ្ឋអាជ្ញាជាន់ខ្ពស់នៅក្នុងប្រទេសប៉ូឡូញ និងអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋប៉ូឡូញម្នាក់ ត្រូវបានចាប់ខ្លួនពីបទធ្វើចារកម្មឲ្យរដ្ឋាភិបាលរុស្ស៊ី ដែលជាផ្នែកមួយនៃការប៉ុនប៉ងធ្វើឃាតដ៏សំខាន់ទៅលើប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy)។ ការិយាល័យរដ្ឋអាជ្ញាជាតិប៉ូឡូញ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ពលរដ្ឋប៉ូឡូញដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ជា Pawel K. ត្រូវបានចោទប្រកាន់ពីបទត្រៀមខ្លួន ដើម្បីធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់បរទេសប្រឆាំងនឹងសាធារណរដ្ឋប៉ូឡូញ។លោក Andriy Kostin ដែលជាអគ្គរដ្ឋអាជ្ញាអ៊ុយក្រែន បានបញ្ជាក់ថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា «បានបង្កើតទំនាក់ទំនងយ៉ាងសកម្ម» ជាមួយក្រុមតំណាងបញ្ជាការយោធារុស្ស៊ី និង «បានជូនដំណឹងពួកគេអំពីការត្រៀមរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារចារកម្មយោធាបរទេសរបស់សហព័ន្ធ រុស្ស៊ី។មន្ត្រីនគរបាលប៉ូឡូញ និងអ៊ុយក្រែន បាននិយាយថា កិច្ចការរបស់ជនសង្ស័យសម្រាប់រដ្ឋាភិបាលរុស្ស៊ី រួមមានការប្រមូល និងផ្តល់ព័ត៌មានដល់ទីភ្នាក់ងារសន្តិសុខនៃអាកាសយានដ្ឋាន Rzeszów-Jasionka ជាអាកាសយានដ្ឋានអន្តរជាតិ នៅក្នុងភូមិ Jasionka ភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ។លោក Kostin បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម X ថា៖«ការធ្វើបែបនេះ គឺដើម្បីជួយសេវាកម្មពិសេសរបស់រុស្ស៊ីរៀបចំផែនការធ្វើឃាតដែលអាចកើតមានលើលោកប្រធានាធិបតីអ៊ុយក្រែន ក្នុងអំឡុងពេលវត្តមានរបស់លោក នៅក្នុងប្រទេសប៉ូឡូញ»។

កូរ៉េខាងជើង បញ្ចេញបទចម្រៀងថ្មី ក្រោមចំណងជើងថា"Friendly Father" កោតសរសើរលោក Kimg Jong Un

2024/04/19 08:16:52 pm        269
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ត្រូវបានលើកតម្កើន ជា"friendly father" ឬបិតារួសរាយរាក់ទាក់ របស់ប្រទេសនេះ នៅក្នុងបទចម្រៀងថ្មីមួយដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ នៅសប្ដាហ៍នេះ ។ បទចម្រៀងនេះ ត្រូវបានផ្សាយផ្ទាល់ជាលើកដំបូង ដើម្បីអបអរពិធីបើកការអភិវឌ្ឍន៍លំនៅឋានថ្មីចំនួន១០.០០០ខ្នង នៅក្នុងរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េ (KCNA) និយាយថាការសាងសង់បានបញ្ចប់ហើយ ដែលបានចំណាយពេល ក្នុងរង្វង់រយៈពេល១៤ខែ។ ពិធីបញ្ចប់ការសាងសង់លំនៅឋានថ្មីនេះ ត្រូវបានផ្ដាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ដោយមានព្រឹត្តិការប្រគំតន្ត្រីដ៏ធំ អមដោយការហោះហើរយន្តហោះចម្បាំង និងការសកម្មភាពសម្ដែងដោយក្រុមតារាចម្រៀងដ៏ល្បីល្បាញបំផុតរបស់ប្រទេសនេះ ដែលបានបង្ហាញបទចម្រៀងថ្មីនេះគោរពដល់មេដឹកនាំកំពូលរបស់កូរ៉េខាងជើង ។ បទចម្រៀងក្រោមចំណងជើងថា "friendly father" បានរៀបរាប់ពីការកោតសរសើរលោក Kim សម្រាប់ការដឹកនាំកូរ៉េខាងជើងឆ្ពោះទៅរកអនាគតភ្លឺស្វាង និងបានប្រកាសថា ប្រជាជនជឿជាក់ និងដើរតាមមាគ៌ាដឹកនាំរបស់លោក ។ អមដោយបទចម្រៀងវីដេអូ ឬMV ដែលបានបញ្ចេញកាលពីថ្ងៃពុធ បង្ហាញពីកម្មករ កងទ័ព និងពលរដ្ឋអបអរសាទរពោពេញដោយភាពសប្បាយរីករាយ ការរាំងលេងកម្សាន្ត និងបង្ហាញក្ដីស្រឡាញ់របស់ពួកគេចំពោះលោក Kim៕

សម្ដេចធិបតី៖ ទោះក្នុងតម្លៃណាត្រូវតែរក្សាសន្ដិភាពរបស់កម្ពុជា មិនឱ្យមានបដិវត្តន៍ពណ៌កើតឡើងឡើយ

2024/04/19 07:46:58 pm        371
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​ក៏បានណែនាំទៅដល់នាយទាហាន ពលទាហានទាំងអស់ទោះក្នុងតម្លៃណាត្រូវតែរក្សាសន្ដិភាពរបស់កម្ពុជា មិនឱ្យមានបដិវត្តន៍ពណ៌ណាមួយកើតឡើងបានឡើយ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា កងកម្លាំងការពារជាតិ គឺត្រូវតែពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការ និងវិន័យល្អ ការពារបានរឹងមាំនូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកល និងសកម្មភាពរបស់កម្លាំងអមិត្តទាំងក្នុង និងក្រៅប្រទេស។សម្តេចធិបតីបញ្ជាក់ថា ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា។ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ រៀបចំបានល្អបង្កភាពសប្បាយរីករាយ ជូនពលរដ្ឋគ្រប់ទីកន្លែង

2024/04/19 07:40:13 pm        326
ភ្នំពេញ៖ ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ ខែមេសានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានកត់សម្គាល់ឃើញថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះរៀបចំបានល្អ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ក្នុងឱកាសនោះ សម្ដេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី​គ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ ដែលបានចូលរួម​សហការ​បំពេញ​ភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខ​សណ្តាប់ធ្នាប់ ​ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកម្សាន្តសប្បាយដល់ប្រជាពលរដ្ឋ ធ្វើឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាព​សប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ។សូមជម្រាបថា «កម្ពុជាមានសន្តិភាពពេញលេញ» ​ទើបអាចមានព្រឹត្តការណ៍ ពិធីបុណ្យចូលឆ្នាំថ្មី​ឆ្នាំនេះ «សង្ក្រាន្តឆ្នាំ២០២៤» នៅទូទាំង ២៥ រាជធានី-ខេត្ត ពោរពេញដោយភាពរីករាយ សប្បាយក្អាកក្អាយ របស់បងប្អូនប្រជាពលរដ្ឋដែលចូលរួមលេងកម្សាន្តទាំងនេះបាន។ ហើយលើសពីនេះមិនថា តែប្រជាពលរដ្ឋខ្មែរទេ ​ក្នុងនោះក៏មានភ្ញៀវបរទេសច្រើនកុះករបានមក​លេង​កម្សាន្ត ប្រកប​ដោយភាពសប្បាយរីករាយ និងមានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួនដោយ​មិនមាន​ការ​ភ័យខ្លាចអ្វីទាំងអស់៕អត្ថបទ៖ វ៉ន ដារ៉ា

ប្រទេសចិន បានបើកផ្លូវអាកាសថ្មីនៅជិតកោះរបស់តៃវ៉ាន់

2024/04/19 06:29:49 pm        273
និយតករអាកាសចរណ៍របស់ប្រទេសចិនបាននិយាយនៅថ្ងៃសុក្រ ១៩ មេសាសប្ដាហ៍នេះថា ខ្លួនបានបើកផ្លូវហោះហើរថ្មីទៅកាន់កោះ ហ្ស៊ីអាយមិន (Xiamen) និងកោះ ហ្វ៊ូចូវ (Fuzhou) របស់ចិនជាផ្លូវដែលស្ថិតនៅជិតប្រជុំកោះ គីនមិន (Kinmen) និង កោះម៉ាត់ស៊ូ (Matsu) គ្រប់គ្រងដោយកោះតៃវ៉ាន់ ដែលទំនងជាសកម្មភាពមួយធ្វើឱ្យទីក្រុងតៃប៉ិខឹង។កោះតៃវ៉ាន់បានបង្ហាញការខឹងសម្បារកាលពីខែមករាកន្លងទៅម្ដងរួចមកហើយ បន្ទាប់ពីប្រទេសចិន បានផ្លាស់ប្តូរផ្លូវហោះហើរជាឯកតោភាគី ដែលហៅថា M503 នៅជិតខ្សែបន្ទាត់មេដ្យានដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ផ្លូវថ្មីទៅកាន់កោះហ្ស៊ីអាយមិន (Xiamen) និងកោះ ហ្វ៊ូចូវ (Fuzhou)តភ្ជាប់ទៅផ្លូវហោះហើរ M503 ។ ខ្សែបន្ទាត់មេដ្យានបានបម្រើការជារបាំងក្រៅផ្លូវការជាច្រើនឆ្នាំរវាងកោះតៃវ៉ាន់ និងចិន ដែលអះអាងសិទ្ធិគ្រប់គ្រងដោយចិនដីគោក ប៉ុន្តែចិននិយាយថា ខ្លួនមិនទទួលស្គាល់កោះនេះទេ ហើយយន្តហោះចម្បាំងរបស់ចិន បច្ចុប្បន្ននេះតែងតែហោះហើរពីលើច្រកសមុទ្រនេះ ទន្ទឹមនឹងទីក្រុងប៉េកាំងព្យាយាមដាក់សម្ពាធលើក្រុងតៃប៉ិ ឱ្យទទួលយកសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន។ ប្រទេសចិនបាននិយាយកាលពីខែមករាថា ខ្លួនកំពុងបើកផ្លូវហោះហើរពីខាងលិចទៅខាងកើតឬអាចនិយាយម្យ៉ាងទៀតបានថា ក្នុងទិសដៅរបស់តៃវ៉ាន់ នៅលើផ្លូវហោះហើរចំនួនពីរ ពីកោះ ហ្ស៊ីអាយមិន(Xiamen)និង កោះហ្វ៊ូចូវ (Fuzhou) ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់បានប្រកាសថាផ្លូវទាំងនោះនឹងដំណើរការនៅពេលណានោះទេ។ច្បាប់អាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់ខ្លួននៅថ្ងៃសុក្រសប្ដាហ៍នេះថា ផ្លូវទាំងនោះឥឡូវនេះកំពុងដំណើរការហើយដោយបន្ថែមថាចាប់ពីថ្ងៃទី ១៦ ខែឧសភា ខ្លួននឹងធ្វើឱ្យមានសុទិដ្ឋិនិយមបន្ថែមទៀត លើដែនអាកាសជុំវិញអាកាសយានដ្ឋានកោះ ហ្វ៊ូចូវ តែពុំបានបញ្ជាក់លម្អិតទេ។ពុំទាន់មានប្រតិកម្មភ្លាមៗទេ ពីរអាជ្ញាធរកោះតៃវ៉ាន់ ដែលធ្លាប់បានចោទចិនពីការគំរាមកំហែងសុវត្ថិភាពអាកាសចរណ៍៕

ឥណ្ឌា ចាប់ផ្តើមការបោះឆ្នោតដ៏ធំរបស់ខ្លួន ខណៈលោក Modi ស្វះស្វែងរកអាណត្តិទីបី

2024/04/19 06:15:38 pm        235
ប្រទេសឥណ្ឌា បានចាប់ផ្តើមបោះឆ្នោតនៅថ្ងៃសុក្រ (១៩ មេសា) នេះនៅក្នុងការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក ខណៈដែលលោកនាយករដ្ឋមន្ត្រី ណារ៉េនដ្រា ម៉ូឌី (Narendra Modi) កំពុងស្វះស្វែងរកអាណត្តិទី៣ ជាប្រវត្តិសាស្ត្រ ដោយមានការជំរុញពីកំណើន​គាំទ្រ ប្រជាប្រិយភាពផ្ទាល់ខ្លួន ​និងភាពជាតិនិយមនៃសាសនាហិណ្ឌូរបស់លោក។ការបោះឆ្នោតនេះដាក់ឱ្យគណបក្សជាតិនិយមហិណ្ឌូ បារ៉ាតទីយ៉ា ចាណាតា (Bharatiya Janata Party-BJP) របស់លោក ម៉ូឌី ឈរប្រឆាំងនឹងសម្ព័ន្ធភាពប្រឆាំងរាប់សិបបក្សដែលកំពុងប្រកួតប្រជែងនឹងលោក ដោយធ្វើការសន្យានៃកំណើនសកម្មភាពដោះស្រាយវិបត្តិ វិធានការកាន់តែច្រើន និងអ្វីដែលពួកគេនិយាយថា គឺជាតម្រូវការក្នុងការជួយសង្គ្រោះស្ថាប័នប្រជាធិបតេយ្យពីការគ្រប់គ្រងផ្តាច់ការរបស់លោក ម៉ូឌី។ការបោះឆ្នោតដ៏ធំសម្បើមដែលមានអ្នកបោះឆ្នោតជិតមួយពាន់លាននាក់នេះ នឹងត្រូវធ្វើឡើងក្នុងប្រាំពីរដំណាក់កាល មានរយៈពេលប្រហែល ៧ សប្តាហ៍នៅទូទាំងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ ការបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១៩ ខែមេសា ហើយបញ្ចប់នៅថ្ងៃទី០១ ខែមិថុនា បន្ទាប់មកការរាប់សន្លឹកឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា។នៅថ្ងៃសុក្រ ក្នុងដំណាក់កាលដ៏ធំបំផុតក្នុងចំណោមប្រាំពីរដំណាក់កាល អ្នកបោះឆ្នោតចំនួន ១៦៦ លាននាក់នៅក្នុងមណ្ឌលបោះឆ្នោតចំនួន ១០២ ទីតាំងនៅទូទាំង ២១ រដ្ឋ និងតំបន់នឹងទៅបោះឆ្នោត។ ការស្ទង់មតិបានបង្ហាញថា បក្ស BJP របស់លោក ម៉ូឌី នឹងឈ្នះសំឡេងភាគច្រើនយ៉ាងងាយស្រួល ទោះបីជាអ្នកបោះឆ្នោតមានការព្រួយបារម្ភពីភាពអត់ការងារធ្វើ អតិផរណា និងបញ្ហាជនបទនៅក្នុងប្រទេសសេដ្ឋកិច្ចធំដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោកមួយនេះក៏ដោយ៕

កូរ៉េខាងត្បូង គ្រោងនឹងកែសម្រួលកំណែទម្រង់វេជ្ជសាស្រ្ដ ដើម្បីបញ្ចប់ការតវ៉ារបស់គ្រូពេទ្យ

2024/04/19 06:08:14 pm        207
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងប្រកាសនៅថ្ងៃសុក្រ (១៩ មេសា) នេះថា ខ្លួនមានឆន្ទៈក្នុងការកែសម្រួលផែនការបង្កើនការចូលរៀននៅសាលាវេជ្ជសាស្ត្រ ក្នុងគោលបំណងដើម្បីបញ្ចប់ការតវ៉ាដោយក្រុមគ្រូពេទ្យហាត់ការ និងបន្ទាប់ពីគណបក្សកាន់អំណាចបរាជ័យក្នុងការបោះឆ្នោត។ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះស្ថិតនៅក្រោមសម្ពាធដោយសារតែភាពជាប់គាំងអូសបន្លាយរវាងរដ្ឋាភិបាល និងវេជ្ជបណ្ឌិត ជុំវិញផែនការជំរុញការចូលរៀននៅសាលាវេជ្ជសាស្ត្រចំនួន ២.០០០ នាក់បន្ថែមពីលើចំនួន ៣.០០០ នាក់ ដែលចាប់ផ្តើមនៅឆ្នាំ២០២៥។កាលពីថ្ងៃព្រហស្បតិ៍ (១៨ មេសា) ព្រឹទ្ធបុរសសាលាវេជ្ជសាស្ត្រមួយចំនួនបានស្នើឱ្យកាត់បន្ថយនូវការកើនឡើងនៃចំនួនចូលរៀងក្នុងកំណែទម្រង់នោះរហូតដល់ពាក់កណ្តាល ហើយអនុញ្ញាតឱ្យសាកលវិទ្យាល័យមានភាពបត់បែនក្នុងការកំណត់កូតារបស់ពួកគេ ដែលជាមធ្យោបាយដ៏មានសក្តានុពលមួយដើម្បីឈានដល់ការសម្របសម្រួល។ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ (Yonhap) បានរាយការណ៍ដោយសំអាងដល់ការិយាល័យនាយករដ្ឋមន្រ្តីថា លោកនាយករដ្ឋមន្ត្រី ហាន ដុកស៊ូ (Han Duck-soo) នឹងកោះប្រជុំផ្ទៃក្នុងរវាងទីភ្នាក់ងារ ហើយទំនងជានឹងទទួលយកសំណើនោះ ហើយធ្វើសន្និសីទខ្លីមួយដើម្បីបង្ហាញការសម្រេចចិត្តនៅម៉ោងប្រហែល ៣ រសៀល (ម៉ោងក្នុងស្រុក)៕

សម្តេចធិបតី ណែនាំឲ្យមានការជ្រើសរើសនាយទាហានសកម្មត្រូវតែមានតុល្យភាព និងសមាមាត្រ

2024/04/19 05:59:05 pm        302
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹក និងណែនាំជាថ្មីម្តងទៀត ឲ្យមានការប្រឡងជ្រើសរើសនាយទាហានសកម្មទាំង អស់ត្រូវតែមានតុល្យភាព និងត្រូវមានសមាមាត្រគ្នារវាងនាយទាហាននាយទាហានរង និងពលទាហាន។ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជ្រើសរើសកងទ័ពត្រូវតែដឹងឲ្យច្បាស់លាស់ថានឹងត្រូវប្រឡង ជ្រើសនាយទាហានប៉ុន្មានភាគរយ និងពលទាហានប៉ុន្មានប៉ុន្មានភាគរយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសនេះត្រូវតែមានសមមាត្ររវាងនាយទាហាន និងពលទាហាន ដើម្បីធ្វើយ៉ាងណាឲ្យមានការ ងាយស្រួលក្នុងការរៀបចំ ពោលគឺត្រូវបង្កើនពលទាហានឲ្យច្រើនជាងនាយអាហាន។សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការរៀបចំការប្រឡងជ្រើសរើសឲ្យមានសមាមាត្រ រវាងនាទាហាន ​និងពលទាហានេះ ​គឺដើម្បីឲ្យមានតុល្យភាពទៅពេលខាងមុខ ដើម្បីធ្វើយ៉ាង​ណាឲ្យធានា ​បាននូវអង្គភាពដឹកនាំបញ្ជា ​និងអង្គភាពជូរមុខរបស់កងទ័ពមានការដឹកនាំបានល្អ ដូច្នេះតុល្យភាពនៃការ ​រៀបចំនេះត្រូវតែធ្វើ ហើយសម្តេចណែនាំឲ្យគណៈកម្មការរៀបចំ​ច្បាប់​កាតព្វកិច្ច​នេះ​ ពិនិត្យមើលចំពោះករណីនេះ៕អត្ថបទបាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកដល់កងទ័ពទាំងអស់ត្រូវស្មោះត្រង់ជានិច្ចចំពោះជាតិមាតុភូមិ និងត្រូវរួមគ្នាទប់ស្កាត់ឲ្យបានចំពោះអមិត្ត

2024/04/19 05:44:15 pm        301
ក្នុងពិធីសម្ពោធសមិទ្ធផល និងបិទវគ្គ និងបើកវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹកដល់កងទ័ពទាំងអស់ត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិ និងត្រូវតែប្រឆាំងដាច់ខាតចំពោះអមិត្តទាំងក្នុងនិងក្រៅប្រទេស ហើយត្រូវប្រឆាំងរាល់ឧបាយកលទាំងឡាយណាដែលប៉ុនប៉ងបង្កើត​បដិវត្តន៍ ពណ៌​នៅកម្ពុជា ឬបង្កអសន្តិសុខដល់សង្គមជាតិជាដើមនោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា ទន្ទឹមជាមួយនឹងការអនុវត្តភារកិច្ចស្នូលរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់​ដាច់ខាត​ចំពោះជាតិ រាជ​រដ្ឋាភិបាល និងត្រូវមានសមត្ថភាពគ្រប់គ្រាន់​ក្នុងកិច្ចការពារឯករាជ្យ ​អធិបតេយ្យភាពជាតិ ឯកភាពទឹកដី​នៃកម្ពុជា ការពារសន្តិភាព ​ការពាររាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផល​នៃ​នយោបាយឈ្នះឈ្នះឱ្យបានគង់វង្ស។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់កងទ័ពទាំងអស់ផងដែរថា​ ក្នុង​កាលៈទេសៈណា ឬទោះក្នុងតម្លៃណាក៏ដោយ​ ត្រូវតែថែរក្សា និងការពារសុខសន្តិភាព​ឱ្យខាង​តែបាន ហើយកងទ័ពត្រូវមានភាពសកម្មក្នុងការរួមចណែកទប់ស្កាត់​បទល្មើសនានា​ក្នុងសង្គមឱ្យបានទាន់ពេលវេលាផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងត្រៀមបន្តសុពលភាព MOU ឆ្នាំ២០២៧
11/14/2026 09:11 PM
អ្នកសារព័ត៌មានបារាំង ចាប់អារម្មណ៍ សកម្មភាពស្និទ្ធស្នាលរបស់ ប្រធានាធិបតីបារាំង ហើយសង្ឃឹម កម្ពុជានឹងទទួលផលវិជ្ជមានច្រើន
11/14/2026 08:11 PM
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
11/14/2026 08:11 PM
ប្រធានាធិបតីតូហ្គោ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
11/14/2026 07:11 PM
សម្ដេចតេជោ៖ កម្ពុជា និងវៀតណាមមានប្រវត្តិជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក ខណៈវត្តមានមកកាន់កម្ពុជាពេលនេះជាការផ្ដល់តម្លៃចំពោះទំនាក់ទំនងជាមួយកម្ពុជាក៏ដូចជាសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
សម្តេចតេជោ ជំរុញបញ្ចប់បោះបង្គោលព្រំដែន កម្ពុជា-ឡាវ ខណៈប្រទេសទាំង២ សហការគ្នាយ៉ាងសកម្ម
11/14/2026 07:11 PM
សម្ដេចតេជោចាត់ទុកវត្តមានប្រធានរដ្ឋឡាវមកកាន់កម្ពុជា បានផ្ដល់តម្លៃដល់ទំនាក់ទំនងជាមួយកម្ពុជា និងសហគមន៍ហ្វ្រង់កូហ្វូនី
11/14/2026 07:11 PM
កម្ពុជា និងសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តជំរុញទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​គ្នាឱ្យ​កាន់តែរីកចម្រើន
11/14/2026 06:11 PM
ធុរជននិយាយភាសាបារាំង​មើលឃើញសក្ដានុពលវិនិយោគនៅកម្ពុជាបន្ទាប់ពីមានជំនួបសហគ្រិនហ្រ្វង់កូហ្វូនី
11/14/2026 06:11 PM
កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង មកកាន់ព្រះរាជាណាចក្រកម្ពុជា
11/14/2026 06:11 PM