សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែន និយាយថា ការបោះឆ្នោតរបស់រុស្ស៊ី នៅក្នុងទឹកដីកាន់កាប់ ត្រូវទុកជាមោឃៈ

2024/03/15 06:38:59 pm        202
ក្រសួងការបរទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាការរៀបចំការបោះឆ្នោតរបស់រុស្ស៊ី នៅក្នុងទឹកដីដែលកាន់កាប់របស់អ៊ុយក្រែន គឺជារឿងខុសច្បាប់ និងត្រូវចាត់ទុកជាមោឃៈ ដោយជំរុញឱ្យដៃគូអន្តរជាតិមិនទទួលស្គាល់លទ្ធផល។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែនកាលពីពីរឆ្នាំមុន គ្រោងនឹងឈ្នះអាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងការបោះឆ្នោតថ្ងៃទី ១៥-១៧ ខែមីនា នេះ។ ប្រសិនបើលោក ពូទីន ឈ្នះឆ្នោតទៀត នេះអាចឱ្យលោកវ៉ាដាច់អតីតមេដឹកនាំ លោក ចូសែហ្វ ស្តាលីន (Josef Stalin) ហើយក្លាយជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់រុស្ស៊ី។ក្រសួងការបរទេសរបស់ទីក្រុងគីវ បាននិយាយថា យុទ្ធនាការបោះឆ្នោតនៅក្នុងតំបន់ ដូណិតស្ក៍ (Donetsk) ទីក្រុង ឡូហានស្ក៍ (Luhansk) តំបន់ទំបន់វារីអគ្គិសនី ហ្សាផូរីសហ្សា (Zaporizhzhia) និងតំបន់ឃើសុន (Kherson) ដែលទាំងអស់ត្រូវបានគ្រប់គ្រងដោយផ្នែកដោយរុស្ស៊ី ក៏ដូចជាតំបន់គ្រីម៉េ (Crimea) ដែលរុស្ស៊ីដាក់បញ្ចូលក្នុងឆ្នាំ២០១៤ គឺជាការបង្ហាញមួយផ្សេងទៀតនៃ «ការបន្តមិនយកចិត្តទុកដាក់ចំពោះបទដ្ឋាន និងគោលការណ៍ច្បាប់អន្តរជាតិរបស់ទីក្រុងមូស្គូ»។ក្រសួងបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបង្ខំពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ ដែលរស់នៅក្នុងទឹកដីកាន់កាប់បណ្តោះអាសន្ន ឬដែលត្រូវបានផ្ទេរដោយបង្ខំទៅកាន់ទឹកដីសហព័ន្ធរុស្ស៊ី ឱ្យចូលរួមនៅក្នុងអ្វីដែលរុស្ស៊ីហៅថា «ការបោះឆ្នោត» នោះ គឺជារឿងខុសច្បាប់ទាំងស្រុង៕

ការបោះឆ្នោតប្រធានាធិបតី បានចាប់ផ្ដើមនៅក្នុងប្រទេសរុស្ស៊ី

2024/03/15 06:35:16 pm        104
ពលរដ្ឋបោះឆ្នោតរុស្ស៊ី បានចាប់ផ្តើមនាំគ្នាទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នៅក្នុងតំបន់ចុងបូព៌ា រួមទាំងតំបន់ ខាមឆាតកា (Kamchatka) តំបន់ ឆូគុតតា (Chukotka) និងតំបន់ផ្សេងទៀតនៅម៉ោង ៨ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសុក្រ (១៥ មីនា) នេះ។បេក្ខជនចំនួនបួនរូបនឹងប្រជែងយកតំណែងកំពូលមួយនេះ គឺលោក លីអូនីដ ស្លុតស្គី (Leonid Slutsky) នៃគណបក្សប្រជាធិបតេយ្យសេរី លោក នីកូឡៃ ខារីថូនៅ (Nikolai Kharitonov) នៃបក្សកុម្មុយនិស្តរុស្ស៊ី លោក វ្លាឌីស្លាវ ដាវ៉ានខូវ (Vladislav Davankov) នៃគណបក្សប្រជាជនថ្មី និងលោក វ្លាឌីមៀ ពូទីន (Vladimir Putin) ដែលជាប្រធានាធិបតីកំពុងកាន់អំណាច និងជាបេក្ខជនឯករាជ្យ ដែលគេមើលឃើញថាជាអ្នកឈ្នះក្នុងការបោះឆ្នោតនេះ។ប្រទេសរុស្ស៊ី បានបង្កើតការិយាល័យបោះឆ្នោតជាង ៩០.០០០ ទីតាំង ដំណើរការពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ (ម៉ោងក្នុងស្រុក) រយៈពេលបីថ្ងៃរវាងថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា។ ដោយសារវិសាលភាពទឹកដីដ៏ធំធេងរបស់រុស្ស៊ីនៅទូទាំងតំបន់ពេលវេលាខុសគ្នាជាច្រើន តំបន់ ខាមឆាតកា និងតំបន់ ឆូគុតតា ដែលស្ថិតនៅក្នុងតំបន់ចុងបូព៌ានេះ គឺជាទីតាំងដំបូងគេដែលចាប់ផ្តើមបោះឆ្នោត។ ការិយាល័យបោះឆ្នោតនៅទំបន់ ខាលីនីងហ្គ្រាដ (Kaliningrad) ដែលមានទីតាំងនៅភាគខាងលិចនៃប្រទេសរុស្ស៊ី នឹងក្លាយជាកន្លែងចុងក្រោយដែលចាប់ផ្តើមការបោះឆ្នោត។យោងតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ី ពលរដ្ឋរុស្ស៊ីប្រហែល ១១០ លាននាក់មានសិទ្ធិបោះឆ្នោត ក្នុងនោះមានជាង ១,៨ លាននាក់រស់នៅបរទេស៕

លោក ពូទីនបញ្ជាក់ថា ការបង្កើតអង្គភាពថាមពលនុយក្លេអ៊ែរ នៅក្នុងលំហអាកាស គឺជាអាទិភាពសម្រាប់ រុស្ស៊ី

2024/03/15 05:57:29 pm        138
ទីភ្នាក់ងារសារព័ត៌មានរដ្ឋTASS បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ថា គម្រោងអវកាស រួមទាំងការបង្កើតអង្គភាពថាមពលនុយក្លេអ៊ែរ នៅក្នុងលំហ គួរតែជាអាទិភាព និងទទួលបានហិរញ្ញប្បទានត្រឹមត្រូវ។លោកពូទីន បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមាជិករដ្ឋាភិបាល ដោយចង្អុលទៅឧទាហរណ៍មួយដល់អង្គភាពថាមពលនុយក្លេអែរ ដែលនឹងដំណើរការក្នុងលំហថា រុស្ស៊ី«មានសមត្ថភាពគ្រប់គ្រាន់ ហើយលើសពីនេះទៅទៀត ថែមទាំងមានទុនបំរុងដែលយើងអាចមានមោទនភាព ហើយយើងអាចពឹងផ្អែកបាននាពេលអនាគត»។ លោកពូទីន បាននិយាយថា៖«យើងចាំបាច់ត្រូវផ្តល់ហិរញ្ញប្បទានឲ្យទាន់ពេលវេលា» នេះបើងយោងតាមសារព័ត៌មាន TASS ។ លោកបានបញ្ជាក់ថា៖«យើងគ្រាន់តែត្រូវកំណត់អាទិភាព ដោយបន្ថែមថា «មានបញ្ហាជាច្រើននៅទីនោះដែលត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត»។លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្តថា៖«វាហាក់បីដូចជាយើងទាំងអស់គ្នាស៊ាំនឹងការពិតដែលថាយើងមានជំនាញបែបនេះ ដែលប្រទេសផ្សេងទៀតមិនមាន ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះពួកគេ ដើម្បីឲ្យពួកគេអភិវឌ្ឍន៍ និងអាចប្រើប្រាស់បាននាពេលអនាគត ដើម្បីដោះស្រាយកិច្ចការទាំងនោះបាន និង គួរតែត្រូវបានដោះស្រាយដោយមានជំនួយពីបច្ចេកវិទ្យាទាំងអស់នេះ។ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក យូរី បូរីសូវ (Yuri Borisov) បាននិយាយកាលពី សប្តាហ៍មុនថា រុស្ស៊ី និងចិន កំពុងធ្វើការលើគម្រោងដំឡើងរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅលើភពព្រះចន្ទ នេះបើយោងតាមសារព័ត៌មានTASS។

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

2024/03/15 05:52:38 pm        209
នៅវិមាន៧មករា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ៕

លោកម៉ាក្រុង ព្រមានប្រឆាំងនឹងការដាក់កម្រិតលើការគាំទ្រដល់អ៊ុយក្រែន

2024/03/15 05:48:43 pm        223
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានសម្ព័ន្ធមិត្តប្រឆាំងនឹងការដាក់កម្រិតលើការគាំទ្រដល់អ៊ុយក្រែន ដោយនិយាយថា សន្តិសុខអឺរ៉ុបកំពុងជាប់គាំងនៅក្នុងការប្រយុទ្ធរបស់ទីក្រុងគីវប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ជាមួយនឹងអ៊ុយក្រែនទទួលរងការដកថយរបស់យោធា ចាប់តាំងពីការបរាជ័យនៃការវាយបកទៅលើកងកម្លាំងរបស់រុស្ស៊ី កាលពីរដូវក្តៅមុន លោកម៉ាក្រុង កាលពីខែមុន បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សម្ព័ន្ធមិត្តមួយចំនួន ដោយមិនបដិសេធក្នុងការបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន។លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំងក្នុងគោលបំណងបញ្ជាក់ពីគោលនយោបាយរបស់ខ្លួនថា ការបញ្ជូនកងកម្លាំងជើងគោកមិនមែននៅក្នុងរបៀបវារៈឥឡូវនេះទេ ប៉ុន្តែអឺរ៉ុប ត្រូវតែរក្សា «ជម្រើសទាំងអស់» បើកចំហ ក្នុងករណីដែលសង្រ្គាម រីករាលដាលកាន់តែធំនោះ។ការអត្ថាធិប្បាយរបស់លោកម៉ាក្រុង បានកើតឡើង នៅពេលដែលលោករៀបចំដើម្បីធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង នៅថ្ងៃសុក្រនេះ សម្រាប់កិច្ចប្រជុំកំពូលស្តីពីអ៊ុយក្រែនជាមួយសម្ព័ន្ធមិត្តអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) និងនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់(Donald Tusk)។លោកបានទទូចថា អឺរ៉ុបមិនគួរបង្ហាញភាពទន់ខ្សោយ ហើយធ្វើអ្វីគ្រប់យ៉ាងដែលខ្លួន អាចធ្វើបានដើម្បីរារាំងរុស្ស៊ីមិនឲ្យឈ្នះសង្រ្គាមដែលបានគំរាមកំហែងសន្តិសុខរបស់ពលរដ្ឋបារាំង និងអឺរ៉ុបធម្មតា។លោកម៉ាក្រុង បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង TF1 និងទូរទស្សន៍ France 2 ថា៖«ប្រសិនបើរុស្ស៊ីឈ្នះសង្រ្គាមនេះ ភាពជឿជាក់របស់អឺរ៉ុប នឹងត្រូវកាត់បន្ថយមកដល់កម្រិតសូន្យ»។

ចិន អ៊ីរ៉ង់ និងរុស្ស៊ី បានបិទបញ្ចប់សមយុទ្ធកងទ័ពជើងទឹករួមគ្នារយៈពេល៤ថ្ងៃជិតសមុទ្រអូម៉ង់

2024/03/15 05:45:35 pm        189
ប្រទេសចិន អ៊ីរ៉ង់ និងរុស្ស៊ី បានបិទបញ្ចប់ទាំងស្រុងនូវសមយុទ្ធកងទ័ពជើងទឹកដែលបានគ្រោងទុក កាលពីថ្ងៃព្រហស្បតិ៍ទី១៤មីនា សប្ដាហ៍នេះ អំឡុងសមយុទ្ធយោធារួមគ្នាបង្ហាញកម្លាំងយោធារយៈពេល៤ថ្ងៃជិតសមុទ្រអូម៉ង់។ព្រឹត្តិការណ៍បីប្រទេសរួមគ្នានេះ មានឈ្មោះថា "Security Bond-2024," បានចាប់ផ្ដើមឡើងកាលពីថ្ងៃទី១១ដល់១៥ ខែមីនា។យោងតាមសារព័ត៌មានរដ្ឋ នាវាចម្បាំងមកពីប្រទេសចិន រុស្ស៊ី និងអ៊ីរ៉ង់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតក្នុងផ្លូវទឹកដ៏សំខាន់មួយនៅមជ្ឈិមបូព៌ានៅសប្ដាហ៍នេះ ខណៈប្រទេសជាដៃគូរទាំង៣បានបង្ហាញកម្លាំងយោធានៅក្នុងតំបន់ដែលងាយនឹងផ្ទុះជម្លោះ។សមយុទ្ធដែនសមុទ្រនេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារដោយមានការបាញ់ប្រហារនៅសមុទ្រ និងមានការចូលរួមពីនាវាពិឃាតអ៊ូរ៉ាំគី "Urumqi" នៃកងនាវាអមដំណើរទី៤៥ របស់កងទ័ពជើងទឹករំដោះប្រជាជនចិន (PLA) ជាមេបញ្ជាការក្នុងសមយុទ្ធនេះ។ នៅថ្ងៃដដែល ភាគីទាំងបីក៏បានធ្វើសមយុទ្ធ រួមគ្នាដោយមានការបាញ់មីស៊ីល រួមទាំងការបាញ់ដោយអាវុធផ្សេងនៅពេលយប់នៅសមុទ្រ និងទំនាក់ទំនងតាមសមុទ្រនៅពេលថ្ងៃជាដើម។ ។កាលពីព្រឹកថ្ងៃពុធ កងទ័ពជើងទឹកទាំងបីប្រទេសបានធ្វើសមយុទ្ធប្រឆាំងចោរសមុទ្រ និងជួយសង្គ្រោះ ក្នុងចំហាកមួយ ប្រៀបប្រដូចទៅនឹងសកម្មភាពពិតៗ ជាទីដែលនាវាឈ្មួញដឹកទំនិញពីរគ្រឿងត្រូវបានចោរសមុទ្រប្លន់៕

ប្រមុខសម្ព័ន្ធភាពយោធា៖ ប្រទេសសមាជិកណាតូ មិនផ្តល់គ្រាប់រំសេវគ្រប់គ្រាន់ដល់អ៊ុយក្រែនទេ

2024/03/15 04:38:57 pm        145
អគ្គលេខាធិការនៃសម្ព័ន្ធភាពយោធានេះ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសសមាជិកអង្គការណាតូ មិនបានផ្តល់គ្រាប់រំសេវគ្រប់គ្រាន់ដល់ប្រទេសអ៊ុយក្រែនទេ ខណៈដែលកងកម្លាំងរបស់ខ្លួន កំពុងអស់ហើយនោះ។លោក ចេន ស្តូលថិនប៊ឺក ( Jens Stoltenberg) បានបញ្ជាក់ថា៖«ប្រជាជនអ៊ុយក្រែន មិនបាត់បង់ភាពក្លាហានទេ ទោះបីជាពួកគេ អស់គ្រាប់រំសេវក៏ដោយ។ ក្រោយមកនៅក្នុងសន្និសីទសារព័ត៌មាននោះ លោកបានបន្ថែមថា៖«សម្ព័ន្ធមិត្តណាតូ មិនបានផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់រំសេវគ្រប់គ្រាន់ទេ ដូច្នេះហើយកងកម្លាំងរបស់ខ្លួនមានផលវិបាកនៅលើសមរភូមិ ជារៀងរាល់ថ្ងៃ។លោកស្តូលថិនប៊ឺក កំពុងបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីអង្គការណាតូ ដែលបាននិយាយថា ការចំណាយយោធារបស់ប្រទេសសមាជិក បានកើនឡើង ១១ភាគរយ កាលពីឆ្នាំមុន។ការចំណាយផ្នែកយោធារបស់សមាជិកណាតូ ជាពិសេសនៅអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីបញ្ចប់សង្រ្គាមត្រជាក់។ ប៉ុន្តែបណ្តាប្រទេសនៅអឺរ៉ុប បាននិងកំពុងបន្ត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នោះ បាននិយាយថា សមាជិកណាតូតែ១១ក្នុងចំណោមប្រទេសសមាជិកចំនួន ៣១ បានសម្រេចគោលដៅចំណាយ ២ភាគរយនៃ ផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ កាលពីឆ្នាំមុន។ ប្រទេសស៊ុយអែត បានចូលជាសមាជិកទី៣២ របស់អង្គការណាតូ នៅថ្ងៃទី៧ ខែមីនា ឆ្នាំនេះ។ប្រទេសហ្វាំងឡង់ បានក្លាយជាសមាជិកទី៣១ ក្នុងខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានបញ្ចូលក្នុងប្រទេសចំនួន១១ ដែលបានឈានដល់គោលដៅចំណាយ។

ព្រឹទ្ធសភាអាមេរិក មិនប្រញាប់សម្រេចលើសេចក្ដីស្នើច្បាប់របស់សភា ដែលបង្ខំឱ្យលក់ TikTok ទេ

2024/03/15 04:35:23 pm        134
សមាជិកព្រឹទ្ធសភាអាមេរិក មួយចំនួនចង់ឱ្យសភាជាន់ខ្ពស់ចំណាយពេលវេលារបស់ខ្លួនគិតតាមសម្រួលក្នុងការសម្រេចចិត្តថាតើត្រូវគាំទ្រ ឬយ៉ាងណាលើសេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្រ្ត ដែលនឹងបង្ខំក្រុមហ៊ុន ដៃឌែន (ByteDance) ដែលមានមូលដ្ឋាននៅចិន ឱ្យលក់កម្មវិធីវីដេអូខ្លី ទីកតុក (TikTok) ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០ លាននាក់ ក្នុងរយៈពេលប្រាំមួយខែ បើមិនដូច្នេះទេនឹងប្រឈមនឹងការហាមឃាត់។សភាបានបោះឆ្នោតគាំទ្រ ៣៥២ សំឡេងទល់នឹង ៦៥ សំឡេងកាលពីថ្ងៃពុធ ត្រឹមតែប្រាំបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីសំណើនេះត្រូវបានបញ្ជូនទៅក្នុងសភា។ មានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងព្រឹទ្ធសភាសម្រាប់ការចាត់វិធានការដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិពីកម្មវិធីបរទេសដូចជា TikTok ប៉ុន្តែមិនមានកិច្ចព្រមព្រៀងលើវិធីសាស្រ្តត្រឹមត្រូវណាមួយលើមធ្យោបាយដែលត្រូវធ្វើក្នុងបញ្ហានេះទេ។សេចក្តីព្រាងច្បាប់របស់សភានេះបានឈ្នះការគាំទ្រពីសមាជិកព្រឹទ្ធសភាសំខាន់ៗមួយចំនួន ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា ពួកគេប្រឆាំងនឹងពង្រាងរបស់សភានេះ ដោយលើកឡើងថា ប្រវត្តិសាស្រ្តបង្រៀនយើងថា នៅពេលដែលសមាជិកសភាប្រញាប់ប្រញាល់ធ្វើច្បាប់ស្តីពីបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គម កំហុសឆ្គងនឹងកើតមានឡើងដោយជៀសមិនផុត។វិធានការនេះបានធ្វើឱ្យអ្នកប្រើប្រាស់ អ្នកបង្កើតមាតិកា និងអ្នកនយោបាយជាច្រើនមានការខកចិត្ត។ អ្នកនយោបាយ និងអ្នកប្រើប្រាស់មួយចំនួនអះអាងថា សភាបានទទួលយកសំណើច្បាបើនេះ បន្ទាប់ពីមានការប៉ុនប៉ងជាច្រើនក្នុងការហាមឃាត់ TikTok ។ បម្រាមណាមួយលើ TikTok នឹងក្លាយជាដំណឹងអាក្រក់សម្រាប់អាជីវកម្មខ្នាតតូចដែលពឹងផ្អែកលើវេទិកាសម្រាប់ទីផ្សារ ឬលក់ផលិតផលនៅលើប្រព័ន្ធទិញលក់ ទីកតុក ស្ហប (TikTok Shop) ដែលជាដៃពាណិជ្ជកម្មអេឡិចត្រូនិចរបស់ក្រុមហ៊ុន៕

រុស្ស៊ី៖ លោក ពូទីន មិនបានគំរាមប្រើអាវុធនុយក្លេអ៊ែរទេ គឺអាមេរិកទេដែលលើករឿងនេះឡើងខុសបរិបទ

2024/03/15 04:28:13 pm        158
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាការអត្ថាធិប្បាយអំពីអាវុធនុយក្លេអ៊ែរដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនមែនជាការគំរាមកំហែងក្នុងការប្រើប្រាស់អាវុធទាំងនោះទេ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក ថាមានចេតនាបំភ្លើសការលើកឡើងនេះចេញពីបរិបទន័យដើម។លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា រុស្ស៊ីបានត្រៀមលក្ខណៈបច្ចេកទេសសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ហើយថាប្រសិនបើសហរដ្ឋអាមេរិក បញ្ជូនទាហានទៅអ៊ុយក្រែននោះ ខ្លួននឹងចាត់ទុកថាជាការកើនឡើងនៃជម្លោះ។ដោយឆ្លើយតបទៅលើពាក្យសម្ដីរបស់លោក ពូទីន អ្នកនាំពាក្យសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនយល់ថា មេដឹកនាំរុស្ស៊ីកំពុងបញ្ជាក់ឡើងវិញលើគោលលទ្ធិនុយក្លេអ៊ែររបស់ទីក្រុងមូស្គូប៉ុណ្ណោះ ប៉ុន្តែបានចោទប្រកាន់រុស្ស៊ី ពីការប្រើវោហាសាស្ត្រនុយក្លេអ៊ែរ «ដោយមិនប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ» នៅទូទាំងជម្លោះអ៊ុយក្រែន។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ(Dmitry Peskov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក ពូទីន គ្រាន់តែបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានលើប្រធានបទនេះប៉ុណ្ណោះ និងបានរំលឹកឡើងវិញនូវកាលៈទេសៈមានស្រាប់នេះ ដែលរុស្ស៊ី នឹងត្រូវសម្ពាធខាងក្រៅបង្ខំឱ្យប្រើអាវុធនុយក្លេអ៊ែរ៕

ថ្នាក់ដឹកនាំខេត្តព្រះវិហារ ជួបប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋភា

2024/03/15 12:08:16 am        133
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការ សាសនា វិចិត្រ សិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំប្រតិភូគណៈកម្មការទី៧នៃរដ្ឋសភា អញ្ជើញជួបប្រជុំ​ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម ប្រាក់ សុវណ្ណ ប្រធាន ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុង វុទ្ធី អភិបាលខេត្តស្ដីទី ដែលមានការចូលរួមពីប្រធានមន្ទីរពាក់ព័ន្ធ ក្នុងគោលបំណង​ដើម្បីក្ដាប់សភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហា ប្រឈម និង​ទិសដៅបន្តពាក់ព័ន្ធនឹងវិស័យទាំងបួន សម្រាប់នីតិកាលទី៧​ នៃរដ្ឋសភា នៅសាល ប្រជុំព្រះវិហារ នៃសាលាខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។លោក អ៊ុង វុទ្ធី អភិបាលខេត្តព្រះវិហារស្ដីទី បានជម្រាបជូនដល់ប្រតិភូប្រធានគណៈកម្ម ការទី៧ នៃរដ្ឋសភា អំពីលទ្ធផលការងារ វឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យទាំងបួន រួមមាន វិស័យអប់រំ សាសនា វប្បធម៌ និងវិស័យទេសចរណ៍ក្នុងខេត្តព្រះវិហារនាពេលបច្ចុប្បន្ន។ ហើយ ក៏បានរាយការណ៍ពី សមិទ្ធផលសំខាន់ និងការអភិវឌ្ឍក្នុងខេត្ត ទាំងហេដ្ឋារចនាសម្ព័ន្ធ សភាព ការណ៍សន្ដិសុខសណ្ដាប់ធ្នាប់ផ្ទៃក្នុង ​សភាពការព្រំដែន រួមហ្នឹងវិស័យដែលមានសក្ដានុពលសំ ខាន់ៗមួយចំនួនទៀត ​ជាពិសេសការអភិវឌ្ឍលើវិស័យអប់រំ ដែលជាវិស័យអាទិភាពគន្លឹះទី១ ក្នុង​យុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី។ ជាក់ស្ដែងខេត្តព្រះវិហារ ទទួលបាននូវ អគារសិក្សាជាច្រើនខ្នងគ្រប់កម្រិតសិក្សានៅទូទាំងខេត្ត ​ដែលទាំងនេះពិតជាអាចរួមចំណែកដ៏ មាន​សារៈសំខាន់បំផុតក្នុងការលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាពខ្ពស់ ​ស្របតាមស្តង់ ដារអប់រំប្រកួតប្រជែងទាំងនៅក្នុងតំបន់ និងសកលលោក។ដោយឡែកវិស័យផ្សេងៗទៀត អាជ្ញាធរខេត្តក៏ដូចជាមន្ទីរជំនាញពាក់ព័ន្ធ ​បានខិតខំប្រឹង ប្រែង អនុវត្តន៍ទៅតាមផែនការសកម្មភាព ​និងកម្មវិធីនយោបាយ ​និងយុទ្ធសាស្ត្របញ្ចកោណ របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ​ឱ្យទទួលបាននូវប្រសិទ្ធភាពខ្ពស់ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា​ បាន​ថ្លែងកោតសរសើរ នឹងវាយ​តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែល​បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារ និងអនុវត្តន៍ តាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ទន្ទឹមនឹងភាពជោគជ័យនេះ ឯកឧត្តម ប៉ា សុជាតិវង្ស ក៏បានជំរុញឱ្យអាជ្ញាធរខេត្ត និងមន្ទីរជំនាញ​ពាក់ព័ន្ធ ជំរុញការរបណ្តុះបណ្តាលធន ធានមនុស្សពហុជំនាញបម្រើឱ្យវិស័យទេសចរណ៍ ត្រូវ​ខិតខំបន្ថែមទៀត ក្នុងការបម្រើសេវាជូន​ ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងត្រូវបន្ដខិតខំ​ដោះស្រាយបញ្ហាប្រឈម ក្នុងន័យរួមចំណែក នូវការអភិវឌ្ឍខេត្ត​ ក៏ដូចជាសង្គមជាតិយើង ឲ្យមានភាពរីកចម្រើននាថ្ងៃអនាគត ​ជាពិសេសត្រូវ ​រក្សានូវសុខសន្តិភាពយើង ក្រោមគោល​នយោបាយដ៏ត្រឹមត្រូវ និងឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM