TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងារចុះពិនិត្យវាយតំលៃលើការងារថែទាំផ្លូវចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់
ឯកឧត្តម ប៉ែន បូណា៖ ក្នុងស្ថានភាពការប្រឈមមុខរវាងកម្ពុជា-ថៃ ព័ត៌មានក្លែងក្លាយ គឺគ្រោះថ្នាក់ណាស់
កម្ពុជា-បារាំង កំពុងរៀបចំផែនទីបង្ហាញផ្លូវឈានដល់ការលើកកម្រិតនៃទំនាក់ទំនងជា «ដៃគូយុទ្ធសាស្ត្រ»

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ៖ កម្ពុជានៅតែបន្តរក្សាកិច្ចខិតខំប្រឹងប្រែងជួយតួគីក្លាយជាដៃគូសន្ទនា​ពេញលេញរបស់អាស៊ាន

2024/12/13 01:53:03 pm        63
ក្នុងឱកាសសន្និសីទសារព័ត៌មានរួមគ្នាជាមួយសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពីការប្តេជ្ញាចិត្តកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ជួយដល់ប្រទេសតួគី ក្នុងការពង្រីកភាពជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា តួនាទីរបស់តួគី គឺសំខាន់ណាស់ ក្នុងអាស៊ាន ដែលនឹងជួយតភ្ជាប់ទំនាក់ទំនងកាន់តែប្រើរវាងអាស៊ានអឺរ៉ុបផងដែរ។ សម្តេចបន្តថា ចំពោះកិច្ចសន្ទនាតាមវិស័យរវាងតួគី ជាមួយអាស៊ាន សម្ដេចបានខិតខំជំរុញទាំងនយោបាយ និងទំនាក់ទំនងតាំងពីពេលដែលសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី ដើម្បីពង្រីកស្ថានភាពតួគីទៅជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ក្នុងឱកាសនោះសម្ដេចតេជោ បញ្ជាក់ថា ទោះបីជាការជួយតួគីក្លាយជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន នេះត្រូវមានកុងសង់ស៊ីសនៃអាស៊ាន ក៏ប៉ុន្តែកម្ពុជា គឺជាសមាជិកម្នាក់ ដែលផ្តល់នូវការគាំទ្រ ហើយសម្រេច និងរួមជាមួយដៃគូដទៃទៀតជួយពង្រឹងការងារនេះ ព្រោះថាមានសារសំខាន់នៅក្នុងទំនាក់ទំនង រវាងតំបន់ពីរ ដែលតួគី គឺផ្នែកមួយរបស់អាស៊ីផង និងជាផ្នែកមួយរបស់អឺរ៉ុបផង ហើយសម្ដេចសង្ឃឹមថា ការតភ្ជាប់សម្រាប់តំបន់ទាំងពីរនេះ តាមរយៈតួនាទីរបស់តួគីនឹងធ្វើឱ្យទំនាក់ទំនងរវាងអាស៊ាន ជាមួយតួគីកាន់តែប្រសើរ។សូមម្រាបថា តួគីយេ បានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងអាស៊ានតាំងពីឆ្នាំ ១៩៩៩ ដោយព្យាយាមពង្រីកទំនាក់ទំនងជាមួយអាស៊ានក្នុងកម្រិតកាន់តែជិតស្និទ្ធជាបន្តបន្ទាប់ តាមរយៈកិច្ចប្រជុំរបស់អាស៊ាន៕

សម្តេចតេជោ ជំរុញឱ្យពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគកម្ពុជា-តួគីឱ្យបានទំហំ ១ពាន់លានដុល្លារ

2024/12/13 01:46:30 pm        91
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាល​ពីថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានជំរុញឱ្យភាគីកម្ពុជា និងតួគី រួមគ្នាក្នុង​ការ​ជំរុញ​ទំនាក់​ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីឈានទៅសម្រេចឱ្យបានគោលដៅទំហំពាណិជ្ជកម្ម ១ ពាន់​លានដុល្លារ។សម្ដេចតេជោ បានជំរុញបែបនេះ ក្នុងសន្និសីទ​សារព័ត៌​មាន​រួម​គ្នា​ជាមួយឯកឧត្តមសាស្ត្រាចារ្យ​បណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគី ក្នុងឱកាសបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​តួគី។សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលនៃទំនាក់ទំនងនោះ គឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលប្រទេសទាំងពីរគួរតែផ្តោតការយកចិត្តទុកដាក់ជំរុញការងារនេះឱ្យសម្រេចគោលដៅ។ សម្ដេចបន្តថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានការកើនឡើងបន្តិចម្តងៗ ហើយគង់នឹងឈានទៅសម្រេចកម្រិត ១ពាន់លានដុល្លារ ខណៈប្រទេសកម្ពុជា និងតួកគី មានទំហំពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត សម្រេចបានលើសពី ១ពាន់លាន ឬរហូតដល់៤ពាន់លាន ឬ ១០ ពាន់លានដុល្លារដែលអាចធ្វើទៅរួច។ ក្នុងឱកាសផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យបណ្ឌិត នូម៉ាន គូទលមុស ប្រធានរដ្ឋសភាសាធារណរដ្ឋតួគីយេ ដែលបានអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចនៅតួគី ដោយទទួលបដិសណ្ឋារកិច្ចដ៏ល្អ និងការចរចាប្រកបដោយផ្លែផ្កា។ សម្តេចតេជោបង្ហាញនូវការពេញចិត្ត ចំពោះការថ្លែងរបស់លោកសាស្ត្រាចារ្យបណ្ឌិត អំពីទំនាក់ទំនងកម្ពុជា-តួគី ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។សម្តេចបញ្ជាក់ថា សម្តេចពិតជាមានភាពរីករាយ ដែលបានមកទស្សនកិច្ចនៅតួគីយេ សារជាថ្មីម្តងទៀត បន្ទាប់ពីសម្តេចបានមកទស្សនកិច្ចកាលពីឆ្នាំ២០១៨ ដែលពេលនោះ សម្តេចនៅធ្វើជានាយករដ្ឋមន្ត្រី ហើយបង្កើតឱ្យមាននូវការរៀបចំស្ថានទូត នៅទីក្រុងអង់ការ៉ា ក្នុងឆ្នាំ២០១៩ បន្ទាប់ពីតួគីមានស្ថានទូតនៅទីក្រុងភ្នំពេញ ឆ្នាំ២០១៣៕ អត្ថបទ៖ វ៉ន ដារ៉ា

មន្ត្រីជំនាញ ស្នើអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់ការដឹកលើសទម្ងន់ ធ្វើឲ្យខូចផ្លូវ

2024/12/11 03:44:14 pm        204
សៀមរាប៖ ឯកឧត្តម​បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បាន​ដឹក​នាំ​គណៈ​កម្មការ​អន្តរ​ក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយ​តម្លៃ ប្រគល់-ទទួលលើការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ១៣,​០០០​ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេ​ត្ត​សៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និង​គណៈ​កម្មការ​អន្តរ​ក្រសួង​រួច​មក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ការអនុវត្ត ១០០% តាមការស្នើសុំរបស់អ្នកទទួលការ ។ ជាមួយគ្នានេះ ឯកឧត្តម​បណ្ឌិត បានជួបសំណេះសំណាល និងពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ឆាយ ឫទ្ធិសែន ជូនដល់ប្រជាពលរដ្ឋ ព្រម​ទាំង​បាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និង​បាន​សំណូមពរ​សូម​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ជួយ​ថែ​ទាំ​ផ្លូវ​នេះឱ្យ​បាន​ដិត​ដល់​ដើម្បី​ធានា​ថា​ផ្លូវ​នេះ​អាច​ប្រើ​ប្រាស់​បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ក្នុងឱកាសនោះដែរ ឯកឧត្តម​បណ្ឌិត នួន ដាញ៉ិល ក៏បានស្នើឱ្យអាជ្ញាធរ​មូលដ្ឋាន​ជួយ​សហការ​ចូល​រួម​ណែនាំដល់រថយន្តធុនធ្ងន់ សូមកុំឱ្យដឹកលើសទម្ងន់ដែលនាំឱ្យខូចខាតផ្លូវ ពីព្រោះរាជ​រដ្ឋាភិបាល​បាន​ចំណាយថវិកាអស់ជាច្រើន ដើម្បីស្ថាបនាផ្លូវនានានៅទូទាំងប្រទេសកម្ពុជា សម្រាប់​បម្រើ​ការធ្វើដំណើរ និងជញ្ជូន។ប្រជាពលរដ្ឋរស់នៅភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន បានបង្ហាញនូវការសប្បាយរីករាយ ដែល​រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធនានា ពិសេស​ផ្លូវ​ថ្នល់​ដែល​ជា​សរសៃ​ឈាមដ៏មានសារសំខាន់បំផុត ក្នុងការជួយលើកកម្ពស់កម្រិតជីវភាពរបស់ពួកគាត់ ឱ្យ​កាន់​តែ​មានភាពល្អប្រសើរឡើង។ពួកគាត់បានលើកឡើងថា ពួកគាត់កំពុងរីករាយ នឹងផ្លូវដ៏ស្អាតមួយខ្សែ ដែលបាន​កើត​ឡើង​ក្នុង​មូល​ដ្ឋាន​របស់ពួកគាត់ ដោយផ្លូវនេះ គឺពិតជាមានសារសំខាន់ណាស់ ក្នុងការធ្វើដំណើរ និង​ការ​ដឹក​កសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ កាន់តែងាយស្រួលជាងមុន ៕ បានសុខរិទ្ធិ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម ប្រធានរដ្ឋសភា រដ្ឋកាតា

2024/12/10 03:32:33 pm        262
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង​គណៈប្រតិភូជាន់ខ្ពស់ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជំនួបជាមួយ ឯកឧត្តម ហាសសាន ប៊ីន អាប់​ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា រដ្ឋធានីដូហា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។ សូមជម្រាបថា ក្រោយបញ្ចប់ទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌិត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតតេជោ ហ៊ុន សែន បានបន្តដំណើរទស្សនកិច្ចផ្លូវការនៅ រដ្ឋធានីដូហា រដ្ឋកាតា។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាមអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិដូហា ប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង១៦ ម៉ោងនៅរដ្ឋធានីដូហា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅ រដ្ឋធានីដូហា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ធ្នូ ឆ្នាំ២០២៤។ នៅអាកាសយានដ្ឋានអន្តរជាតិដូហា វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលបំផុតពី ឯកឧត្តម ហាសសាន ប៊ីន អាប់ឌុលឡា អាល់ហ្កានីម (Hassan Bin Abdulla Al-Ghanim) ប្រធានរដ្ឋសភា រដ្ឋកាតា ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់សភាកាតា និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូប៕

សកម្មជនមកពីគណបក្សផ្សេងៗ ស្ម័គ្រចូលរួមជីវភាពនយោបាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជា

2024/12/09 12:50:35 pm        164
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន​គណៈ​កម្មាធិការបក្សខេត្តកំពង់ចាម បានអញ្ជើញសំណេះសំណាល និងប្រកាសទទួលស្គាល់ សកម្ម​ជន​ដែលមកពីគណបក្សផ្សេងៗ មកពី ៩ក្រុង/ស្រុក សរុប ១៦០នាក់។មានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើដល់សមាជិកថ្មីនាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធាន​គណបក្សខេត្ត បានសម្ដែងមនោសញ្ចេតនារីករាយ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​សមាជិក​ថ្មី​ដែលបានស្ម័គ្រចិត្តសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយការមើលឃើញ និង​ជឿជាក់យ៉ាងមុតមាំថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលសម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុងការដឹកនាំប្រទេសឲ្យមានសុខសន្តិភាពពេញបរិបូណ៌ និងការអភិវឌ្ឍ រីកចម្រើន​លើ​គ្រប់​វិស័យ ជាពិសេសធ្វើប្រទេសកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ ដែល​ពុំ​មាន​គណបក្ស​ណា​អាចធ្វើបាន។ ឯកឧត្តមប្រធានគណបក្សខេត្ត ក៏បានស្នើដល់បងប្អូនសមាជិកថ្មី ឱ្យមានភាពស្មោះ​ត្រង់​ជា​មួយ​គណបក្ស​ប្រជាជនកម្ពុជា និងប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ស្រប​តាម​ទិសស្លោក" សមាជិកគណបក្សម្នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្ស១សន្លឹក" និង​សូម​ចលនា​សាច់ញាតិមិត្តភក្តិ បងប្អូនឱ្យទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាផងដែរ ដើម្បី​គណបក្សយើងមានលទ្ធភាពបន្តដឹកនាំកសាងអភិវឌ្ឍន៍មាតុភូមិក្នុងគន្លងសុខសន្តិភាព និង​ការរីកចម្រើនទ្វេឡើង៕ 

សម្ដេចតេជោ និងគណៈប្រតិភូអញ្ជើញទស្សនាកំពែងឌីរីយ៉ា និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី នៅអារ៉ាប៊ីសាអូឌិត

2024/12/09 10:45:03 am        80
ក្នុងឱកាសនៃការស្នាក់នៅបំពេញទស្សនកិច្ចផ្លូវការ រដ្ឋធានីរីយ៉ាត ព្រះរាជាណាចក្រ​អារ៉ាប៊ី​សាអូឌិត នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានអញ្ជើញ​ទស្សនា​កំផែងឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi) រដ្ឋ​ធានី​រីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌិត។ វត្តមានអញ្ជើញដល់របស់សម្តេចតេជោ និង​ប្រតិភូ​ជាន់​ខ្ពស់របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំ នៃ​កំផែង​ឌីរីយ៉ា (Diriyah Gate) និងភូមិទេសចរណ៍ធម្មជាតិ អាល់-ប៊ូចារី ( AL-Bujairi)។ កំផែងឌីរីយ៉ា គឺជាគម្រោងអភិវឌ្ឍន៍បរិវត្តកម្មផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត នៅព្រះរា​ជា​ណា​ចក្រ​អារ៉ាប៊ី​សាអូឌិត ដែលដឹកនាំដោយអាជ្ញាធរអភិវឌ្ឍន៍កំផែងឌីរីយ៉ា DGDA។ គម្រោង​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ទីក្រុងប្រវត្តិសាស្រ្ត ឌីរីយ៉ា មានភាពរស់រវើកឡើងវិញ ដែលជាកន្លែងកំណើត នៃរដ្ឋ​អារ៉ាប៊ី​សាអូឌីតឲ្យទៅជាគោលដៅលំដាប់ពិភពលោកដែលប្រារព្វពីបេតិកភណ្ឌវប្បធម៌ និង​ស្ថាបត្យ​កម្ម​របស់ប្រទេសអារ៉ាប៊ីសាអូឌិត។ តាមសាវតាបញ្ជាក់ថា សារៈសំខាន់ប្រវត្តិសាស្រ្ត ឌីរីយ៉ា គឺជាទីតាំងកំណើត​របស់​រាជ​វង្ស​អារ៉ាប៊ី​សាអូឌិត ហើយបានដើរតួនាទីជារាជធានី នៃរដ្ឋអារ៉ាប៊ីសាអូឌិតដំបូងគេ ក្នុងសតវត្សទី១៨។ តំបន់​បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០១០ ស្រុកអាត់ ទួរេហ្វ (At-Turaif) ក្នុងទីក្រុង ឌីរីយ៉ា ត្រូវបានកំណត់ថា ជាតំបន់បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គ​ការ​យូណេស្កូ ដោយសារចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិត និងសារៈសំខាន់ជាប្រវត្តិសាស្រ្ត។ ទីក្រុង​នេះល្បីល្បាញដោយសាររចនាសម្ពន្ធឥតភក់ហើយត្រូវបានគេចាត់ទុកថា ជានិម្មិត​រូប​នៃ​អត្ត​សញ្ញាណ និងបេតិកភណ្ឌរបស់អារ៉ាប៊ីសាអូឌិត។ តំបន់នេះត្រូវបានផ្តួចផ្តើមគំនិត និងប្រកាស​កាល​ពីឆ្នាំ២០១៧ ថាជាផ្នែកនៃផែនការចក្ខុវិស័យឆ្នាំ២០៣០ របស់អារ៉ាប៊ីសាអូឌិត ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និងលើកកម្ពស់គំនិតផ្តួចផ្តើមវប្បធម៌ ក្នុងគោលបំណងដើម្បីប្រែក្លាយ ឌីរីយ៉ា ទៅ​ជាគោលដៅទេសចរណ៍ពិភពលោក ក្នុងនោះក៏មានការអភិវឌ្ឍ និងការ​បង្ហាញ​ពី​សារៈ​សំខាន់​ជា​ប្រវរ្តិសាស្រ្ត និងវប្បធម៌ផងដែរ។ សូមបញ្ជាក់ដែរថា កំផែនឌីរីយ៉ា គឺលើសពីគម្រោង​អភិវឌ្ឍ​មួយ​កំផែង​នេះ​ជាកិ​ច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ជាតិ ដើម្បីធ្វើការដឹងគុណចំពោះ និងថែរក្សាប្រវត្តិសាស្រ្ត​ដ៏​សំបូរ​បែប​របស់​ប្រទេសអា​រ៉ាប៊ី​សា​អូ​ឌិត ព្រមទាំងទទួលយកអនាគត។ ដោយធ្វើការរួមបញ្ចូលភាពពិតប្រាកដនៃវប្បធម៌ ជាមួយ​និង​បរិក្ខា​ទំនើបៗ គម្រោងនេះមានបំណងបង្កើតគោលដៅតែមួយ ដែលឆ្លើយតប​និង​អ្នកទេសចរអារ៉ាប៊ីសាអូឌិត និងភ្ញៀវអន្តរជាតិ ស្របតាមគោលដៅទូលំទូលាយ នៃចក្ខុវិស័យ​ឆ្នាំ២០៣០។ បន្ទាប់មកនៅរសៀល ថ្ងៃដដែលនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់ កម្បុជា បានអញ្ជើញទស្សនាភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី (Al Bujairi) ក្នុង​រដ្ឋធានីរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌិត។ សូម​បញ្ជាក់ថា ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី មានទីតាំងនៅក្នុងទីតាំងប្រវត្តិសាស្រ្តឌីរីយ៉ា ក្បែរ​រដ្ឋធានីរីយ៉ាត គឺជាតំបន់មានសារៈសំខាន់ ផ្នែកវប្បធម៌ និងប្រវត្តិសាស្រ្ត។ តំបន់នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​រស់រានឡើងវិញ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរអភិវឌ្ឍកំផែងឌីរីយ៉ា ដើម្បី​ប្រែក្លា​យ ឌីរីយ៉ា ទៅជាគោលដៅវប្បធម៌ និងទីតាំងរស់នៅប្រណិត។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី ស្ថិតនៅជាប់ស្រុកអាត ទួរេហ្វ ដែលជាតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែល​ត្រូវបានគេស្គាល់ដោយសាររចនាបថស្ថាបត្យកម្ម Najdi ដ៏ប្រណិតពិសេស និងជាក​ន្លែង​កំណើតដំបូងរបស់រដ្ឋអារ៉ាប៊ីសាអូឌិត។ ជាប្រវត្តិសាស្រ្ត ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី គឺជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម និង​ការ​ជួប​ជុំសង្គម ដែលរួមចំណែកដល់តួនាទីរបស់ទីក្រុងឌីរីយ៉ា ក្នុងនាមជាចំណុចបង្គោល នៃ​បេតិកភណ្ឌអារ៉ាប៊ីសាអូឌិត។ ភូមិវប្បធម៌ធម្មជាតិនេះ ដើរតួនាទីជាគំរូមួយសម្រាប់ការអភិរក្ស និង​ការបង្ហាញនៃបេតិកភណ្ឌអារ៉ាប៊ីសាអូឌិត ដោយរួមបញ្ចូលគ្នានូវភាពពិតប្រាកដ នូវ​ប្រវត្តិ​សាស្រ្ត​ជាមួយ​និង​សម្ភារៈបរិក្ខារទំនើបៗ។ ភូមិទេសចរណ៍ធម្មជាតិ អាល់ ប៊ូជៃរី គឺជាសក្ខីភាពមួយ នៃការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌិត ក្នុង​ការគោរព​ដឹង​គុណ​ចំពោះ​ប្រវត្តិ​សាស្រ្ត​ដ៏​សំបូរ​បែប​របស់​ខ្លួន ដោយធ្វើការសម្របខ្លួនជាមួយភាពទំនើប។ នៅក្នុង​ឱកាសនៃការអញ្ជើញទស្សនាតំបន់ប្រវត្តិសាស្រ្តដ៏ទាក់ទាញនោះ សម្តេចតេជោ បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះការខិតខំអភិរក្សតំបន់ជាប្រវត្តិសាស្រ្តទាំងនោះ ដើម្បីទាក់ទាញទេសចរ និងការ​បង្កើន​ចំណូល​ក្រៅពីប្រេង។ សម្តេចតេជោ បានចាត់ទុកថាសមិទ្ធផលទាំងអស់នោះ គឺជាគុណ​តម្លៃ​មិន​អាចកាត់ថៃបាន សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទាក់ទិនទៅកេរ្តិ៍ ប្រវត្តិ​សាស្រ្ត​វប្បធម៌​របស់ប្រទេសអារ៉ាប៊ីសាអូឌិត៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹក​ដល់​មន្រ្តីរាជការ​ទាំងអស់​ត្រូវចងចាំនូវ​អភិក្រម​ទំាង៥ គឺ​ឆ្លុះ​កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់

2024/12/09 09:39:53 am        194
ដើម្បីធានានូវអភិបាលកិច្ចល្អក្នុងការដឹកនាំ និងគ្រប់គ្រងស្ថាប័ននោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តីនៃកម្ពុជា បានដាស់តឿន និងក្រើនរំលឹកដល់មន្រ្តីរាជការទាំង អស់ត្រូវចងចាំ​ជានិច្ច​នូវ​អភិក្រម​ទំាងប្រាំ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែល​ជា​ត្រី​វិស័យ​បង្ហាញ​ផ្លូវ​ក្នុង​ការបំពេញតួនាទីភារកិច្ច និងការរស់នៅប្រកបដោយសីលធម៌វិជ្ជាជីវៈ និងការទទួល​ខុស​ត្រូវ​។ តាមរយៈសារលិខិតនៅក្នុងឱកាសអបអរសាទរទិវាជាតិនិងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ០៩​ធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និ​ង​កេរ​ដំណែលដ៏មានតម្លៃបំផុតនៃស្ថិរភាពនយោបាយ និងការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​រាជ​រដ្ឋាភិបាល​ ៦អាណត្តិកន្លងមក ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ​មន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា បានបន្ត​ជ្រោង​ទង់​រក្សា​សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាមួយ​នឹង​ឆន្ទៈ​សម្រេច​ឲ្យបា​ន​នូវ​ចក្ខុ​វិស័យ ជំរុញកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជា​ប្រទេស​ចំណូលខ្ពស់នៅឆ្នំា២០៥០ ដោយបាន​ដាក់​ចេញ​នូវ​«យុទ្ធសាស្រ្ត​បច្ចកោណ» ដើម្បី​កំណើន​ការងារ​ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលក្នុងនោះយើ​ង​លើក​កម្ពស់​ការ​អនុវ​ត្ត​អភិក្រម​«ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ពោល​គឺ​អភិវឌ្ឍស្ថាប័ន ការពង្រឹងអភិ បាលកិច្ចល្អ និងការពង្រីក​ប្រសិទ្ធ​ភាព​ការងារ​ក្នុង​វិស័យ​សាធារណៈ​»។សម្តេចធិបតីនាយករដ្ឋមន្រ្តី បាន​លើក​ឡើងទៀ​ត​ថានៅ​ក្នុង​ឱកាស​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ឆ្នំា​នេះ ​ដោយផ្តោតលើការផ្តល់សេវាសាធារណៈល្អ ដែលមានប្រធានបទ​«សេវា​សាធារ​ណៈ​ល្អ ​រាស្រ្ត​ស្រលាញ់គាំទ្រ» ត្រូវបានជ្រើសរើសសំដៅលើកកម្ពស់ស្មារតី ពង្រឹងយន្តការគ្រប់គ្រង និង​ផ្តល់​សេវាសាធារណៈ ប្រកបដោយលក្ខណៈទំនើប និងតម្លាភាព ចៀសវាងនូវអំពើពុករលួយ ការ​បំពាន​ក្រម​សីលធម៌វិជ្ជាជីវៈ ឬបំពានអំណាចក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ដើម្បី​ការងារ​នេះ​អាច​សម្រេច​ទៅបាន ប្រកបដោយប្រសិទ្ធភាព យើងត្រូវចាំបាច់នូវ​រដ្ឋបាល​សាធារណៈ​ដែល​ស្អាត​ស្អំ ដែលបម្រើរាស្រ្ត បម្រើរដ្ឋ ប្រកបដោយមនសិការ និងការយកចិត្តទុកដា ទទួលខុសត្រូវ ក៏ដូចជាការចូលរួមពីគ្រប់ភាគីទាំងអស់ផង ដែរ។ តាមរយៈសារលិខិត​ខាងលើនេះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានស្នើដល់​អង្គភាព​ប្រឆាំ​ង​អំ​ពើពុ​ករលួយ ក៏ដូចជាស្ថាប័ន និងតួអង្គពាក់​ព័ន្ធ​រួម​គ្នា​អនុវ​ត្តស​កម្ម​ភាព​ជា​គន្លឹះ​ៗ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់កិច្ចប្រឹងប្រែងរួមគ្នា ដូចជាពង្រឹងការអប់រំ ស្តីពីការប្រឆាំង​អំពើ​ពុក​រលួយ​ឲ្យ​មាន​វិសាល​ភាព​គ្រប​ដណ្តប់ បានកាន់តែទូលាយ ចូលកាន់តែជ្រៅទៅក្នុងស្រទាប់សង្គម ទាំងក្នុងសាលា ក្រៅ​សាលា ទាំងក្នុងស្ថាប័ន សាធារណៈ ឯកជន និងសង្គមស៊ីវិល ទំាងមុនចេញធ្វើការ និងក្នុងពេល​ធ្វើ​ការ​ជាដើម។សម្តេចធិបតី ក៏បានជំរុញការបង្ការទប់ស្កាត់ក្នុងរដ្ឋបាលសាធារណៈ រួមមានការផ្តល់សេវាសាធារ ណៈ​បានកាន់តែមានតម្លាភាព និងគណនេយ្យភាព ការគ្រប់គ្រងទំនាសផលប្រយោជន៍ ការការ​ពារ​បុគ្គល រាយការណ៍ ការដាក់វិន័យ និងទោសទណ្ឌជាដើម ។ល។ ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​ស្ថាប័ន​ប្រឆាំងអំពើពុករលួយ និងដៃគូពាក់ព័ន្ធទាំងអស់ ទំាងស្ថាប័នសាធារណៈ ក្រុមជន​បង្គោល​​ប្រឆាំងអំពើពុករលួយ ស្ថាប័ននីតិបញ្ញត្តិ វិស័យឯកជន សង្គមស៊ីវិល ផ្នែកសិក្សាធិការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ សំដៅពង្រឹង និងពង្រីកការងារអប់រំ និងបង្ការទប់ស្កាត់ឲ្យបានកាន់តែរលូន និង​មាន​ប្រសិទ្ធភាព។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ការងារប្រឆាំងអំពើពុករលួយ ត្រូវ ការ​រួមគ្នាពីគ្រប់ភាគី ហើយភាពស្អាតស្អំត្រូវតែកើតចេញពីផ្ទះ នៃភាគីនីមួយៗ ស្ថាប័ន​នីមួយៗ​ហើយ អង្គភាព ប្រឆាំងអំពើពុករលួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវដើរតួនាទីជំរុញ និង​សម្របសម្រួលចំ ពោះកិច្ចសហប្រតិបត្តិការចាំបាច់នានាទាំងក្នុងការងារអប់រំ និងបង្ការ​ទប់​ស្កាត់​ជាមួយដៃគូទាំងអស់ ដោយផ្តោតជាពិសេសលើការអនុវត្តគោលនយោបាយ និងផែនការ​អភិវឌ្ឍ​ជាតិរបស់រាជរដ្ឋាភិបាល និងស្របជាមួយផែនការយុទ្ធសាស្រ្តជាតិប្រឆាំងអំពើពុករលួយ ដាក់​ចេញដោយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយជាដើម៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា គឺជាធាតុផ្សំមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដមនីយ​កម្មជាតិសាសន៍ និងសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា

2024/12/07 12:58:03 pm        73
ព្រឹកថ្ងៃទីអាទិត្យ ទី៧ ធ្នូ ឆ្នាំ២០២៤, ក្នុងពិធី​បើក​សន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សា​ផ្សព្វ​ផ្សាយ​ឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP), សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានខិតខំកសាង និងថែទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុតចំពោះសន្តិភាព និងស្ថេរភាពយូរអង្វែងរបស់កម្ពុជា ដែលជាមូលដ្ឋានគ្រឹះ និង​ជា​ធាតុ​ផ្សំ​មិន​អាចខ្វះបាន សម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសុខដមនីយ​កម្មជាតិសាសន៍ និង​សាសនា​នៅព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែង, សុខសន្តិភាពនេះ បានអនុញ្ញាតឱ្យ​កម្ពុជា​រៀប​ចំ​នូវ​ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ, ការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ និង ការរៀបចំ​សន្និបាត​លើក​ទី២០ របស់អង្គការ RISEAP នាពេលនេះ។សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការជំរុញសុខដុមនីយកម្មសាសនា គឺជា ឌី.អេន.អេ (DNA) របស់គណបក្សប្រជាជនកម្ពុជា ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលដែលដឹកនាំដោយ​គណបក្ស​ប្រជាជនកម្ពុជា គឺតែងប្រកាន់​ខ្ជាប់ជានិច្ចនូវគោលការណ៍នេះ។ ព្រមជាមួយគ្នានេះ បង​ប្អូន​ខ្មែរ​ឥស្លាមជាច្រើន ក៏បានចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងតួនាទីជាថ្នាក់ដឹកនាំ រួម​មាន​ទាំង​ព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋា​ភិបាល,​ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ទី​ប្រឹក្សា​​ស្ថាប័នរដ្ឋ និងតួនាទីក្នុងក្របខណ្ឌថ្នាក់​ជាតិ និង ថ្នាក់ក្រោមជាតិ ព្រមទាំង​ក្នុង​ជួរ​កង​កម្លាំង​ផងដែរ​។បន្ថែមពីនេះ​, ការរក្សាបាននូវទំនៀមទម្លាប់ និងប្រណិប័តន៍សាសនារបស់បងប្អូនខ្មែរឥស្លាម ក៏​ត្រូវ​បាន​​យកចិត្តទុកដាក់ និងអនុវត្តជាប្រចាំ ក្នុងនោះការរៀបចំអាហារស្រាយបួសរ៉ាម៉ាដន ជា​ទ្រង់​ទ្រាយ​ធំ ចាប់តាំងពីឆ្នាំ ២០១៤ មក។ ព្រមជាមួយគ្នានេះ, បងប្អូនខ្មែរឥស្លាម​ក៏​មាន​សិទ្ធិ​សេរីភាពពេ​ញលេ​ញ ក្នុងការស្លៀកពាក់, ការសិក្សា និងការទទួលបាន​នូវសេវា​ព្យាបាល និងសេវា​ផ្សេង​ៗ​ទៀត។មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមផងដែរថា សន្តិភាព ការ​ជឿនលឿននៃសង្គម-សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូន​ខ្មែរឥស្លាម​ជាច្រើន ក៏មានឱកាសរៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជា​ជំនាញបច្ចេកទេស, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតាមបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក ផងដែរ៕ 

សម្ដេចធិបតី៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍​សុខដុមនីយកម្មសាសនា​នៅ​កម្ពុជា

2024/12/07 11:33:57 am        179
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ សម្ដេច​បាន​អញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និបាតអង្គការ​ក្រុមប្រឹក្សាផ្សព្វ​ផ្សាយ​អ៊ិស្លាម​តំបន់​អាស៊ី​អាគ្នេយ៍ និងប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា។ក្នុងពិធីនោះ ក្រៅពីប្រកាសស្វាគមន៍ប្រតិភូនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ដែលបានអញ្ជើញមកចូលរួមសន្និបាតអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយអ៊ិស្លាមតំបន់អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិកលើកទី២០ នៅកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបង្ហាញនូវមោទនភាព ដែល​កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតនេះផងដែរ។សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា សន្តិភាពនៅកម្ពុជា គឺទើបតែកើតមានជាង ២០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​នេះ​គឺជាសន្តិភាពដែលមានអាយុកាលវែងជាងគេនៅក្នុង​ដំណើរប្រវត្តិសាស្ត្រ​ខ្មែរ​នៅ​ក្រោយ​សម័យ​អង្គរជាង ៥០០ ឆ្នាំមកនេះ។ សន្តិភាពគឺជាកត្តាសំខាន់​ដែល​សហគមន៍​អន្តរជាតិ​អញ្ជើញ​មក​ចូល​រួម​កិច្ចប្រជុំ និងវេទិកា​នានា​នៅ​ក​ម្ពុជា។សម្ដេចធិបតី​នាយករដ្ឋមន្ត្រី បន្ថែមថា ក្រោយមានសន្តិភាព ក្រៅពីប្រឹងប្រែងអភិវឌ្ឍប្រទេស, រដ្ឋាភិបាល​ដែលដឹកនាំដោយគណបក្សប្រជាជនតែងប្រកាន់​ខ្ជាប់​ជានិច្ចនូ​វ​គោលការណ៍​សុខដុមនីយកម្ម​សាសនា។ សម្ដេចធិបតីរំលេចបន្ថែមថា ចំពោះបងប្អូនជនជាតិភាគតិចចាម ដែលកាន់​សាសនាអ៊ិស្លាម ក៏ត្រូ វបានព្រះមហាក្សត្រ និងរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឱ្យ​រស់​នៅដោ​យសុខដុម និងមានសិទ្ធិសេរីភាពដូ ចពលរដ្ឋខ្មែរដែរ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា សហគម​ន៍​អ៊ិស្លាម​នៅ​កម្ពុជា​ក៏ទទួលបាននូវតួនាទីសំខាន់ៗជាច្រើនទាំងនៅក្នុងកម្រិតជាតិ និងថ្នាក់ក្រោមជាតិ ក្នុង​នោះ​មាន​ដូចជា សមាជិកព្រឹទ្ធសភា, រដ្ឋសភា, សមាជិករាជរដ្ឋាភិបាល, មុខ​តំណែង​សំខាន់ៗ​នៅ​ក្នុង​ក្រសួងស្ថាប័ននានា, សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង/ស្រុខ/ណ្ឌ, ឃុំ/សង្កាត់, ជួរកង​កម្លាំង​ប្រដាប់​អាវុធ, គ្រូពេទ្យ និងអាជីពមុខរបរនានាជាច្រើនទៀត៕ ដោយ៖ គង់ ឌិន

សហជីព និងកម្មករសប្បាយរីករាយសន្ដិភាព តែមិនចាប់អារម្មណ៍ចលនាផ្ការីករបស់​ទណ្ឌិត​ក្បត់​ជាតិ​បីជំនាន់​នោះទេ

2024/12/07 11:14:30 am        159
សហជីព និងកម្មករសប្បាយ​រីករាយ​ក្រោម​ម្លប់​នៃ​សុខសន្តិភាព​ដែល​ផ្តល់​ឱកាស​ឱ្យ​ពួក​គាត់​អាច​រួម​រស់​ប្រកប​ដោយគុណធម៌ និងសាមគ្គីភាពជាមួយម​ហាគ្រួសារ​ខ្មែរ​តែមួយ​នៅ​លើទឹ​ក​ដី​ដ៏​ផូរ​ផង់​របស់​ខ្លួន ប៉ុន្ដែពួកគាត់មិន​ចាប់​អារម្មណ៍នឹ​ង​ចលនា​«ផ្ការីក​»​ដែល​រៀប​ចំ​ដោយ​ក្រុម​ក្បត់​ជាតិ​បីជំនាន់​សម រង្ស៊ីនោះទេ។លោក តែប តុន អនុប្រធានសហភាពពលកម្មជាតិកម្ពុជាបាននិយាយថា «ខ្ញុំដូចជាមិនបានដឹងលឺពីចលនាផ្ការីកស្អីនោះទេ ព្រោះខ្ញុំមិនបានចាប់អារម្មណ៍នឹងចលនាដែលមិនមែនបម្រើឱ្យផលប្រយោជន៍ជាតិ និងពលរដ្ឋ។ ខ្ញុំមិនចង់និយាយអ្វីពីចលនាអីអស់ហ្នឹងទេ ដោយសារជាចលនាបំផ្លាញក្ដីសុខពលរដ្ឋ ខ្ញុំចាប់អារម្មណ៍តែមួយគត់ គឺប្រទេសយើងមានសុខសន្ដិភាព មានការធ្វើ មានប្រាក់ចំណូល ខ្ញុំបន្តពង្រឹងជីវភាពគ្រួសារខ្ញុំបន្ថែមទៀត»។លោកបន្តថា លោកស្អប់ខ្ពើមការបង្កើតសកម្មភាពណាមួយដែលបង្កឱ្យប្រទេសជាតិមានចលាចល មានភាពវឹកវរដែលធ្វើឱ្យពលរដ្ឋគ្មានពេលវេលាជួបជុំគ្រួសារ និងគ្មានក្ដីសុខនៅក្នុងសង្គមនោះទេ។ លោក និងកម្មករជាច្រើននាក់ផ្សេងទៀតបានប្រកាសថា នឹងមិនចាប់អារម្មណ៍ និងចូលរួមចលនាដែលបង្កឡើងដោយក្រុមទណ្ឌិតសម រង្ស៊ីនោះឡើយ។លោកបានអំពាវនាវឱ្យពលរដ្ឋផ្សេងទៀតកុំចាប់អារម្មណ៍នឹងសកម្មភាពណាមួយដែលផ្ទុយពីច្បាប់ និងមិនបម្រើឱ្យផលប្រយោជន៍ប្រទេសជាតិ។ ក្នុងនាមជាប្រជាពលរដ្ឋ ត្រូវតែសប្បាយរីករាយក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋរស់នៅដោយសេចក្តីសុខ និងសប្បាយរីករាយជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីកម្ពុជា។លោក កាន់ ស៊ីថន កម្មកររោងចក្រដុងខូ នៅខណ្ឌពោធិ៍សែនជ័យបាននិយាយថា លោកក៏មិនបានចាប់អារម្មណ៍ចលនាក្បត់ជាតិណាមួយដែរ ហើយក៏មិនបានដឹងពីចលនាផ្ការីកអ្វីនោះទេ។ លោកក៏ដូចពលរដ្ឋខ្មែររាប់លាននាក់ផ្សេងទៀត កំពុងសប្បាយរីករាយ ខណៈដែលមនុស្សរាប់រយលាននាក់លើពិភពលោកគ្មានឱកាសបែបនេះទេ ដោយពួកគេកំពុងរងទុក្ខវេទនាដោយសារការបាត់បង់សន្តិភាព ហើយសង្គ្រាមកំពុងកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន។លោកបន្តថា៖«ខ្ញុំគាំទ្ររាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ព្រោះគាត់បានធានាការពារបាននូវសុខសន្តិភាពដែលរកបានដោយកម្រ និងជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងដ៏លំបាកបំផុតរបស់សម្តេចតេជោ ហ៊ុន សែន។ ដូច្នេះក្នុងនាមប្រជាពលរដ្ឋខ្មែរ ខ្ញុំពិតជាមិនចង់ឱ្យបាត់បង់សន្ដិភាពដូចសព្វថ្ងៃនេះទេ»។ចំណែកលោក ឃឹម ចាន់ណារិទ្ធ ជាកម្មកររោងចក្រទ្រីមែន អឺភែរិល នៅខេត្តកំពង់ស្ពឺបាននិយាយថា ប្រជាពលរដ្ឋ និងយុវជនខ្មែរបានស្គាល់ភាពសប្បាយរីករាយបែបនេះក្នុងនោះគឺសន្តិភាពដែលជាកត្តាកំណត់ចាំបាច់ និងចម្បងបំផុត ដើម្បីធានាឱ្យប្រជាពលរដ្ឋ និងយុវជនខ្មែរអាចស្គាល់ភាពសប្បាយរីករាយដោយគ្មានការព្រួយបារម្ភពីសង្គ្រាម ឬអសន្តិសុខផ្ទាល់ខ្លួនឡើយ។ ត្រង់ចំណុចនេះ លោកបានចាត់ទុកថា វាខុសប្លែកពីយុវជនជំនាន់មុនៗដែលកុមារភាព និងយុវវ័យរបស់ពួកគេត្រូវបានបំផ្លាញដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ដែលធ្វើឱ្យជីវិតរស់ក្នុងភាពភ័យខ្លាច អត់ឃ្លាន និងប្រឈមមុខនឹងសេចក្តីស្លាប់គ្រប់ពេលវេលាដោយគ្រាប់កាំភ្លើង ដោយការកាប់សម្លាប់ ដោយពលកម្មបាក់កម្លាំង ឬដោយដាច់ពោះស្លាប់ព្រោះអត់អាហារ។ ប៉ុន្តែយុវជនសម័យនេះមិនដែលខ្វល់ខ្វាយអំពីបញ្ហាទាំងអស់នោះទៀតឡើយ លោកថា៖«សព្វថ្ងៃពួកខ្ញុំខិតខំប្រឹងប្រែងធ្វើការងារ ដើម្បីបានប្រាក់ចំណូល រីឯយុវជនផ្សេងទៀត គឺគិតតែពីរៀនសូត្រយកសញ្ញាបត្រខ្ពស់ រស់ក្នុងជីវភាពសមរម្យ និងថ្លៃថ្នូរក្នុងសង្គមដ៏សម្បូរបែបទាំងចំណីអាហារ និងបច្ចេកវិទ្យាទំនើបៗដែលរៀមច្បងរបស់ពួកគេមិនដែលបានស្គាល់នោះឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ»។វាមិនមែនជារឿងប្រឌិត ប៉ុន្តែគឺជាសច្ចធម៌ប្រវត្តិសាស្ត្រដែលគ្មានអ្នកណាអាចបដិសេធបានឡើយ។ ប្រកែកមិនបានពីព្រោះនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលកម្ពុជាមានសន្តិភាពពេញលេញ និងយូរអង្វែងដូចសម័យបច្ចុប្បន្នឡើយ។ ក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំចុងក្រោយនេះ គ្មានពេលវេលាណាមួយដែលប្រទេសកម្ពុជាបានស្គាល់នូវការអភិវឌ្ឍន៍ខ្លាំងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងទេសចរណ៍ដូចសម័យបច្ចុប្បន្នឡើយ ហើយក៏គ្មានសម័យកាលណាមួយដែលប្រជាពលរដ្ឋ និងយុវជនខ្មែរបានស្គាល់ភាពសម្បូរសប្បាយដូចសម័យបច្ចុប្បន្ននោះដែរ។សមិទ្ធផលទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែវាពិតជាបានកើតចេញពីពលីកម្ម និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិកសន្ដិភាព។ ស្នាដៃនេះគឺជាសមិទ្ធផលប្រវត្តិសាស្ត្រដែលយុវជនក្នុងជំនាន់ថ្មី មិនត្រឹមតែត្រូវចងចាំទុកក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមគ្នាថែរក្សាការពារឱ្យបានគង់វង្សជារៀងរហូត ពីព្រោះវាគឺជាសមិទ្ធផលដែលមិនធ្លាប់កើតមានឡើយនៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ជាតិកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យសម្តេចតេជោ ចំអកទៅអ្នកនាំពាក្យក្រសួងការទេសថៃថា ពិតជាមិនចេះខ្មាស់មែន!
06/17/2025 12:06 AM
ទិវាជាតិ ធីវ៉េត លើកទី៨ ឆ្នាំនេះ ទទួលបានអ្នកចូលរួម និងអ្នកទស្សនាសរុបចំនួនប្រមាណ ៧ម៉ឺននាក់ នៅទូទាំងប្រទេស
06/16/2025 09:06 PM
គ.ជ.អ.អ បើកកិច្ចប្រជុំលើកដំបូងដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
06/16/2025 09:06 PM
ក្តីសង្ឃឹម និងក្តីសាទរបានកើតមាននៅតំបន់កាស្មៀរប្រទេសឥណ្ឌា ខណៈតំបន់ទេសចរណ៍បើកឡើងវិញ
06/16/2025 08:06 PM
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនទៅទីសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តព្រះវិហារ
06/16/2025 08:06 PM
លោក Netanyahu៖ កងទ័ពអាកាសអ៊ីស្រាអែល គ្រប់គ្រងបានដែនអាកាសលើទីក្រុងតេអេរ៉ង់
06/16/2025 08:06 PM
ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា នាំគ្នាកាន់ទុក្ខអ្នកដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល
06/16/2025 08:06 PM
អ៊ុយក្រែន៖ ការធ្វើមាតុភូមិនិវត្តន៍នៃអ្នកស្លាប់ក្នុងសង្រ្គាម ចប់ហើយ ក្រោយទទួលបានសព ១.២៤៥នាក់ទៀតពីរុស្ស៊ី
06/16/2025 08:06 PM
វិមានក្រឹមឡាំង៖ ទាំងលោក Putin និងលោក Erdogan ថ្កោលទោសវិធានការរបស់អ៊ីស្រាអែល លើអ៊ីរ៉ង់
06/16/2025 08:06 PM
អ៊ីស្រាអែលរិះគន់ការសម្រេចរបស់បារាំង ក្នុងការបាំងស្តង់ពិព័រណ៍យន្តហោះ នៅក្រុងប៉ារីស
06/16/2025 08:06 PM