សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ដើម្បីសួរសុខទុក្ខ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ

2024/02/21 05:26:16 pm        203
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានធ្វើដំណើរទៅកាន់ទីក្រុងបាំងកក ប្រទេសថៃ ដើម្បីសួរសុខទុក្ខ របស់សម្ដេច គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃ។ សម្ដេចតេជោ បានបញ្ជាក់ថា៖ «ខ្ញុំកំពុងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីសួរសុខទុក្ខបងធម៌របស់ ខ្ញុំគឺ​ឯកឧត្តមថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ»៕

សម្ដេចតេជោ ហ៊ុន សែន គាំទ្របេក្ខភាពលោកជំទាវ ម៉ៅ ចំណានជាប្រធានសមាគមសិល្បៈ

2024/02/21 05:18:25 pm        418
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក ប្រកាសគាំទ្របេក្ខភាពលោកជំទាវ ម៉ៅ ចំណាន ភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ។ សម្ដេចតេជោ បានមានប្រសាសន៍ថា៖«ខ្ញុំសូមសម្ដែងនូវការគាំទ្រចំពោះបេក្ខភាពលោកជំទាវ ម៉ៅ ចំណានភរិយាអ្នកឧកញ៉ាគិត ម៉េង ជាប្រធានសមាគមសិល្បៈ។ ប្រសិនលោកជំទាវទទួលបានការគាំទ្រតាមរយៈការបោះឆ្នោតសមាគមនេះមិនមានការលំបាកផ្នែកថវិកាខ្លាំងពេកនោះទេ។សូមជម្របថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រកាសឈរឈ្មោះជាបេក្ខភាពបោះឆ្នោត ប្រធានសមាគមសិល្បៈ។ ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសាររបស់សម្តេចថា សម្តេចមិនចង់ឃើញការលំបាករបស់សមាគម ក្នុងការស្វែងរកថវិកាជួយសិល្បករ សិល្បការិនី ជួបការលំបាក។ សម្តេចសង្ឃឹមថា សមាគមនឹងរកបានប្រធានល្អ មានលទ្ធភាពជួយសិល្បករ សិល្បការិនីបាន។ សូមជម្រាបថា ការប្រកាសរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន នៅថ្ងៃនេះគឺចំថ្ងៃខួបកំណើតរបស់លោកជំទាវអ្នកឧកញ៉ានេះតែម្តង ពោលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕

រដ្ឋសភាបោះឆ្នោតយល់ព្រមលើការតែងតាំងសមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប ជាឧបនាយករដ្ឋមន្រ្តី និងទេសរដ្ឋមន្រ្តី

2024/02/21 04:28:52 pm        532
ភ្នំពេញ៖ នៅថ្ងៃនេះសមាជិក-សមាជិការដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតែងតាំងសមាសភាពរាជរដ្ឋាភិបាលបំពេញបន្ថែមចំនួន៣ ជាឧបនាយករដ្ឋមន្រ្តី ១រូប និងទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ២រូប។នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំវិសាមញ្ញ ​នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ​សមាសភាពរាជរដ្ឋាភិបាលចំនួន៣រូប។ សម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ ដែលដំណើរការនៅថ្ងៃនេះមានការអញ្ជើញចូលរួមពី​សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី និងសម្តេចតេជោ ហ៊ុន សែន ប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ ​រួមទាំងសមាជិក-សមាជិការ​ដ្ឋសភាសរុបចំនួន១២០រូប។ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសមាជិក-សមាជិការដ្ឋសភាមានសំឡេងគាំទ្រចំនួន ១២០សំឡេង។ការបោះឆ្នោតគាំទ្ររបស់រដ្ឋសភាធ្វើឡើង បន្ទាប់ពីមានរសំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្មីៗដែលស្នើសុំរដ្ឋសភាពិនិត្យ និងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត​លើ​ការតែងតាំងសមាសភាពរាជរដ្ឋាភិបាលបំពេញបន្ថែមចំនួន៣រូបនោះ​ រួមមាន៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្រ្តី, ឯកឧត្តម ស្រ៊ី ថាមរុង្គ និង ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។

គណបក្សធំបំផុតរបស់ប៉ាគីស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះ

2024/02/21 04:04:11 pm        275
គណបក្សនយោបាយធំបំផុតចំនួន២របស់ប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការមួយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះមួយ ដែលនឹងបញ្ចប់ការចរចាដ៏តានតឹងរយៈពេល១០ថ្ងៃ បន្ទាប់ពីការបោះឆ្នោតសកលពុំបានផ្ដល់សំឡេងភាគច្រើនដាច់ខាតដល់គណបក្សណាមួយ។ កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនប៉ាគីស្ថាន(PPP)របស់លោក ប៊ូតូ ហ្សាដារី (Bhutto Zardari) និងគណបក្សសម្ព័ន្ធមូស្លីមណាវ៉ាស់-ប៉ាគីស្ថាន (PML-N) របស់អតីតនាយករដ្ឋមន្ត្រី៣ជំនាន់ លោកណាវ៉ាស់ ហ្សារីហ្វ (Nawaz Sharif) បានបញ្ចប់ភាពមិនច្បាស់លាស់និងការចរចារយៈពេលជាច្រើនថ្ងៃ បន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃទី៨ខែកុម្ភៈដែលបានធ្វើឲ្យសភាជាប់គាំង។លោក ប៊ូតូ ហ្សាដារី បានបញ្ជាក់នៅឯសន្និសីទសារព័ត៌មានពេលយប់មួយក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ថា អតីតនាយករដ្ឋមន្ត្រីហ្សេបាស ហ្សារីហ្វ ដែល (Shehbaz Sharif) ដែលអង្គុយក្បែរលោក អាចជាបេក្ខជននាយករដ្ឋមន្ត្រីរបស់រដ្ឋាភិបាលចម្រុះនេះ។ លោកបានបន្ថែមថា ឪពុករបស់លោក គឺលោកអាស៊ីហ្វ អាលី ហ្សាដារី(Asif Ali Zardari) នឹងក្លាយជាបេក្ខជនប្រធានាធិបតីរបស់សម្ព័ន្ធភាពនេះ។ លោក ហ្សេបាស ហ្សារីហ្វ ដែលជាប្អូនប្រុសរបស់លោកណាវ៉ាស់ ហ្សារីហ្វ បាននិយាយថា គណបក្សទាំង២មានសំឡេងគ្រប់គ្រាន់ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះបាន ហើយក៏មានការគាំទ្រពីបណ្ដាគណបក្សតូចៗផ្សេងទៀតដែរ។ គណបក្ស PML-Nគឺជាបក្សធំជាងគេបំផុត ដែលមានសំឡេង៧៩អាសនៈ ហើយគណបក្ស PPP ទទួលបានសំឡេងគាំទ្រចំនួន៥៤អាសនៈ បូករួមទាំងគណបក្សតូចៗ៤ទៀត អាចមានសំឡេងភាគច្រើនក្នុងសភា ដែលមានអាសនៈសរុបចំនួន២៦៤អាសនៈ៕

BREAKING NEWS! សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាម៉ឺងម៉ាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

2024/02/20 11:37:29 pm        239
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានចេញបទបញ្ជា ស្តីពី«ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។តាមរយៈបទបញ្ជា សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

2024/02/20 10:29:41 pm        265
ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេមត់ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋស្រុកមេមត់ ចំនួន ២៧៣នាក់ ប្រព្រឹត្តទៅនៅវត្តទួលវិហារ ក្នុងភូមិរបងច្រុះ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ។ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និង​ការនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ​របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវបេសកកម្ម​ជាប្រវត្តិសាស្ត្រចម្បងៗ ចំនួនពីរគឺ ទី១, រក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេច​បានមក​ដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនការនៃ​កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។និងទី២, កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់​ជំរុញសន្ទុះនៃការ​អភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" នឹងបន្តពង្រឹង និងពង្រីកការលើកស្ទួយកម្រិតជីវភាពគ្រួសារប្រជាពលរដ្ឋគ្រប់​ទីកន្លែងទូទាំងប្រទេស ​បង្កើតការងារ និងធនធានមនុស្សឲ្យបានកាន់តែច្រើន ដើម្បីចូលរួមចំណែក​ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ។ ​ការបន្តជួយដល់ប្រជាជន បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ការពារ ​និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេមត់ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានដាក់ចុះនូវគោលជំហរ និងផែនការជាយុទ្ធសាស្ត្រក្នុងការគាំទ្រ រួមចំណែកជាមួយ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ​ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ​ឲ្យមានប្រសិទ្ធភាព ដើម្បីធានាឲ្យបាននូវកំនើនសេដ្ឋកិច្ចជាតិ បង្កើនការងារ​ឱ្យបានច្រើនជូនប្រជាពលរដ្ឋ សម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាព​អភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ កុម្ភៈ

ប៉មនិមិត្តរូបតួអាហ្វែលរបស់បារាំង ត្រូវបានបិទ ខណៈបុគ្គលិកចេញតវ៉ាប្រឆាំងផែនការហិរញ្ញវត្ថុ

2024/02/20 09:19:16 pm        184
សហជីពបានប្រាប់សារព័ត៌មាន AFP ថាម៉បតួអាហ្វែល(Eiffel Tower) មួយចំណោមទីតាំងទេសចរណ៍ល្បីល្បាញបំផុតជាច្រើនរបស់ពិភពលោក ត្រូវបានបិទកាលពីថ្ងៃចន្ទ បន្ទាប់ពីបុគ្គលិកចេញធ្វើកូដកម្មតវ៉ា។ ពួកគេនិយាយថា កូដកម្ម ដែលត្រូវបានអំពាវនាវឲ្យតវ៉ាជុំវិញការគ្រប់គ្រងហិរញ្ញវត្ថុរបស់វិមាននិមិត្តរូបនេះ អាចនឹងបន្តទៀត។ ប្រតិបត្តិករ SETE របស់ប៉មនេះ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថាការទៅលេងកម្សាន្តនៅប៉មនេះ ត្រូវបានរំខានកាលពីថ្ងៃចន្ទ ។ ប្រភពខាងលើបានណែនាំដល់អ្នកកាន់សំបុត្រចូលទស្សនា ពិនិត្យមើលនៅលើគេហទំព័រជាមុនសិនមុនទៅលេងកម្សាន្ត ឬផ្អាកដំណើរកម្សាន្តរបស់ខ្លួន ។អ្នកកាន់សំបុត្រតាមរយៈសំបុត្រ E-ticket ត្រូវបានស្នើរឲ្យពិនិត្យមើលសារអេឡិចត្រូនិករបស់ពួកគេសម្រាប់ព័ត៌មានបន្ថែម។ នេះគឺជាកូដកម្មលើទី២ នៅប៉មតួអាហ្វែល ក្នុងរយៈពេល២ខែ ក្នុងហេតុផលដូចគ្នា។ ក្រុមសហជីពបានរិះគន់ប្រតិបត្តិករ SETE ចំពោះគំរូធុរកិច្ចរបស់ខ្លួនដែលពួកគេនិយាយថា ផ្អែកលើចំនួនអ្នកចូលទស្សនានាពេលអនាគដែលត្រូវបានប៉ាន់ប្រមាណថា មានការធ្លាក់ចុះ ខណៈការចំណាយការសាងសង់ ក្រោមការប៉ាន់ប្រមាណ ។ យោងតាមគេហទំព័ររបស់ខ្លួន ប៉មដែលជានិមិត្តដ៏ល្បាញល្បីបំផុតរបស់ក្រុងប៉ារីស បានទាក់ទាញអ្នកទៅទស្សនាជិត៧លាននាក់ក្នុងមួយឆ្នាំ ប្រហែល៣ភាគ៤នៃភ្ញៀវទេសចរណ៍គឺជាជនបរទេស៕

រដ្ឋមន្ត្រីការបរទេសអៀរឡង់ ព្រមានសហភាពអឺរ៉ុប កុំឲ្យអ៊ីស្រាអែលវាយប្រហារលើទីក្រុងរ៉ាហ្វា

2024/02/20 09:16:33 pm        148
រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក ម៉ៃខល ម៉ាទីន (Micheál Martin) បានថ្លែងកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប «ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល កុំឲ្យវាយប្រហារទីក្រុងរ៉ាហ្វា (Rafah) នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។លោកម៉ាទីន បាននិយាយថា៖«កម្រិតនៃភាពអមនុស្សធម៌ដែលឥឡូវនេះ កំពុងកើតឡើងនៅក្នុងតំបន់ហ្កា ហ្សា បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយសំដៅលើការវាយលុកថ្មើរជើង និងផ្លូវអាកាសរបស់អ៊ីស្រា អែល ដើម្បីកម្ចាត់ក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី៧ ខែតុលា។រដ្ឋាភិបាលអ៊ីស្រាអែល បាននឹងកំពុងរៀបចំបើកការវាយលុកថ្នើរជើងទ្រង់ទ្រាយធំមួយចូលទៅក្នុងទីក្រុង រ៉ាហ្វាដែលជាទីក្រុងភាគខាងត្បូងបំផុតក្នុងតំបន់ហ្កាហ្សា ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប ទោះបីជាមានការភ័យខ្លាចពីអន្តរជាតិថា វានឹងនាំឲ្យមានការស្លាប់ជនស៊ីវិលយ៉ាងច្រើនក៏ដោយ។រដ្ឋមន្ត្រីការបរទេសលុចសំបួ លោក សាវី បេតែល (Xavier Bettel) បាននិយាយថា លោកបានព្រមាន អ៊ីស្រាអែលថា ប្រទេសនេះ កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ «ការគាំទ្រចុងក្រោយ ដែលពួកគេមាននៅក្នុងពិភពលោក»ប្រសិនបើពួកគេ វាយប្រហារលើទីក្រុងរ៉ាហ្វា។លោកម៉ាទីន បានជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា និងឲ្យចុះចាញ់អាវុធរបស់ពួកគេ។ លោកក៏បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល។

អាល្លឺម៉ង់គាំទ្រការដាក់ទណ្ឌកម្មបន្ថែមទៀត របស់សហភាពអឺរ៉ុបលើរុស្ស៊ី ជុំវិញការស្លាប់របស់លោកណា វ៉ាល់នី

2024/02/20 09:04:34 pm        110
ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត កំពុងស្នើដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីការស្លាប់របស់អ្នករិះគន់វិមានក្រឹមឡាំង និងអ្នកនយោបាយប្រឆាំងលោក អាឡិចស៊ី ណាវ៉ាល់នី (Alexi Navalny) នៅក្នុងពន្ធនាគាររុស្ស៊ី។រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បាននិយាយថា ឧបករណ៍របស់សហភាពអឺរ៉ុបដែលអនុញ្ញាតឲ្យដាក់ទណ្ឌកម្មសម្រាប់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នឹងត្រូវប្រើដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការស្លាប់របស់លោកណាវ៉ាល់នី។លោកស្រី បាននិយាយកាលពីថ្ងៃចន្ទ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុច សែល។ឧបករណ៍ដាក់ទណ្ឌកម្ម គឺរបបទណ្ឌកម្មសិទ្ធិមនុស្សសកលរបស់សហភាពអឺរ៉ុប ត្រូវបានគេប្រើប្រាស់រួចហើយ ដើម្បីដាក់ទណ្ឌកម្មមុខងាររដ្ឋាភិបាលរុស្ស៊ីចំពោះការដាក់លោកណាវ៉ាល់នីក្នុងពន្ធនាគារ។បុគ្គលដែលរងផលប៉ះពាល់ នឹងត្រូវបិទគណនីហិរញ្ញវត្ថុ និងបង្កកទ្រព្យសម្បត្តិផ្សេងទៀត នៅក្នុងសហភាពអឺរ៉ុប។ លើសពីនេះ ពួកគេ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលសហភាពអឺរ៉ុប ឬធ្វើអាជីវកម្មជាមួយពលរដ្ឋសហភាពអឺរ៉ុបទៀតទេ។លោក ចូសិប បូរ៉ែល (Josep Borrell) ប្រមុខការទូតរបស់សហភាពអឺរ៉ុប ក៏បាននិយាយកាលពីថ្ងៃចន្ទថាលោកនឹងស្នើប្តូរឈ្មោះឧបករណ៍នេះថា «របបទណ្ឌកម្មសិទ្ធិមនុស្សរបស់លោកណាវ៉ាល់នី» ដើម្បីផ្តល់ជាកិត្តិយសដល់ការតស៊ូរបស់ជនជាតិរុស្ស៊ីរូបនេះដើម្បីសិទ្ធិមនុស្ស»។

ក្រុមនិស្សិតពេទ្យចុះកម្មសិក្សាកូរ៉េខាងត្បូង នឹងចេញតវ៉ា ជុំវិញកូតាសាលាពេទ្យ

2024/02/20 08:51:27 pm        158
ក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សានៅតាមមន្ទីរពេទ្យធំៗរបស់កូរ៉េខាងត្បូង សន្យាដើរចេញពីថ្នាក់រៀន នៅថ្ងៃអង្គារទី២០កុម្ភៈនេះ តវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបញ្ជូននិស្សិតកាន់តែច្រើនចូលសិក្សាសាលាពេទ្យ ដែលបង្កឲ្យមានក្ដីបារម្ភថា នឹងមានការពន្យាពេលក្នុងការវះកាត់ និងការព្យាបាលអ្នកជំងឺ។ សារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃអង្គារនេះដោយសំអាងប្រភពពីក្រសួងសុខាភិបាល របស់ប្រទេសនេះថា និសិ្សតពេទ្យវេជ្ជបណ្ឌិតចុះកម្មសិក្សាកូរ៉េខាងត្បូងសរុប៦.៤១៥ នាក់ នៅតាមមន្ទីរពេទ្យបានដាក់លិខិតលាលែងពីការងារជាការតវ៉ាប្រឆាំងទៅនឹងផែនការរដ្ឋាភិបាលក្នុងការបង្កើនចំនួននិសិ្សតពេទ្យទោះបីជាមានបញ្ជាពីរដ្ឋាភិបាលឲ្យបន្តធ្វើការងារក៏ដោយ។ មុនសកម្មភាពឧស្សាហកម្មដែលបានគ្រោងទុក មន្ទីរពេទ្យធំៗជាច្រើន បាននិយាយថា ពួកគេកំពុងសម្របសម្រួលកាលវិភាគការវះកាត់ និងព្យាបាលអ្នកជំងឺ។ លោកនាយករដ្ឋមន្ត្រីហាន ឌុក ស៊ូ (Han Duck-soo) បានអង្វរករក្រុមវេជ្ជបណ្ឌិតកុំឲ្យយកអាយុជីវិត និងសុខភាពរបស់មនុស្សជាធ្វើចំណាប់ថ្នូរ។ លោកក៏បានបញ្ជាឲ្យមានវិធានការបន្ទាន់ផងដែរ ដូចជាការប្រើប្រាស់ការពិគ្រោះយោប់ផ្នែកវិទ្យាសាស្ត្រពីចំងាយ ការបង្កើនប្រតិបត្តិការនៅតាមមន្ទីរពេទ្យសាធារណៈ និងការបើកឃ្លីនិកយោធាជាដើម។ រដ្ឋាភិបាល គ្រោងបន្ថែមចំនួនចុះកម្មសិក្សាសាលាពេទ្យឲ្យដល់២ពាន់នាក់ដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០២៥ខាងមុខ ខណៈមានគោលដៅបន្ថែមឲ្យដល់១ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣៥ ។ ចំនួននិស្សិតពេទ្យចូលសិក្សាប្រចាំឆ្នាំគឺប្រហែល៣ពាន់នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM
រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM
អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
08/15/2026 09:08 AM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM