រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី
សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ស្ថានភាពតំបន់ និងពិភពលោកកំពុង​ស្មុគស្មាញ​ កិច្ចសហការ កម្ពុជា-ឡាវ-វៀតណាម តម្រូវឱ្យរួមគ្នាពង្រឹងប្រតិបត្តិការវិស័យការពារជាតិ

2023/12/15 10:27:12 am        239
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា ក្នុងស្ថានភាពតំបន់ និងពិភពលោក កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ នាពេលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ-វៀតណាម ​តម្រូវឱ្យរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ​វិស័យ​ការពារជាតិ និងសន្តិសុខ ​សំដៅធានាសុខប្រទេសនីមួយៗ។ថ្លែងក្នុងជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ដ្រីលើកទី១ចំនួន ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា «ស្ថិតក្នុងស្ថានភាពតំបន់ និងពិភពលោក ដែលកំពុងមានការ​ប្រែប្រួល​យ៉ាង​ស្មុគស្មាញ​នាពេល​បច្ចុប្បន្ន ​កិច្ចសហប្រតិបត្តិការប្រទេសទាំងបី តម្រូវឱ្យយើងរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ​វិស័យ​ការពារជាតិ និងសន្តិសុខ ដែលជាវិស័យ​សសរស្ដម្ភ​ក្នុងការជួយគាំទ្រគ្នា​ទៅវិញទៅមក ដើម្បី​ធានាស្ថិរភាព សណ្ដាប់ធ្នាប់ ​និងសន្តិសុខនៅ ប្រទេសនីមួយៗ ​និងឯកភាពគ្នាមិនអនុញ្ញាត​ឱ្យកម្លាំង​ណាមួយប្រើទឹកដីប្រទេសខ្លួន ​ដើម្បីប្រឆាំងនឹងប្រទេស​ ណាមួយឡើយ»។នាយឧត្តមសេនីយ៍ ទៀ សីហា បន្ដថា បន្តពង្រឹងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទង​ជា​ញឹកញាប់ ​សំដៅជម្រុញទំនាក់ទំនងជា ​ប្រពៃណ៏មិត្តភាពយ៉ាង​ជិតស្និទ្ធ រវាងប្រទេសទាំងបី​កម្ពុជា-ឡាវ-វៀតណាម ​ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ច​សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ​ ស្ថិរភាពយូរអង្វែង​ ដែលជាកត្តាដ៏សំខាន់បំផុតមួយ សម្រាប់​ជោគជ័យក្នុងការការពារឯករាជ្យ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិនីមួយៗ។នាយឧត្តមសេនីយ៍ ទៀ សីហា បន្ថែមថា ​បង្កើនការងារ ឃោសនាអប់រំប្រជាជន កងទ័ព នាយ​ទាហានបន្តវេន ​បានយល់កាន់តែច្បាស់នូវអត្ថន័យព្រឹត្តិការណ៍ជាប្រវត្តិ- សាស្ត្រជាតិ សំដៅពង្រឹងស្មារតីសាមគ្គីភាព មិត្តភាពប្រទេសទាំងបីឱ្យកាន់តែមានភាពស៊ីជម្រៅ និងគ្រប់ជ្រុង ជ្រោយថែមទៀត។នាយឧត្តមសេនីយ៍ ទៀ សីហា គូសបញ្ជាក់ថា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី តម្រូវ​ឱ្យប្រទេសទាំងបីបន្តគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ ​និងវេទិកាពហុភាគីនានា ដើម្បីចូលរួម​ដោះស្រាយកិច្ចការតំបន់ និងពិភពលោក សំដៅធានាបាននូវ សន្តិភាព ​សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ និងតំបន់ទន្លេមេគង្គ។ក្នុងនាមក្រសួងការពារជាតិកម្ពុជា ​នាយឧត្តមសេនីយ៍ ទៀ សីហា ប្តេជ្ញាលើកកម្ពស់តួនាទីស្នូល​កងទ័ព​ប្រទេសទាំងបី សហការរួមគ្នា ​អនុវត្តឱ្យបានជោគជ័យលើគ្រប់វិស័យ តាមចក្ខុវិស័យរបស់​ថ្នាក់ដឹកនាំប្រទេសទាំងបី ក្នុងការចូលរួមដល់គម្រោង ​អភិវឌ្ឍន៍តំបន់ត្រីកោណ ​កម្ពុជា-ឡាវ-វៀតណាម ​ដែលឈរលើមូលដ្ឋាននៃការគោរពគ្នា ​និងជឿទុកចិត្តគ្នាទៅ វិញទៅមក ដែលនាំ​មកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសទាំងបី។នាយឧត្តមសេនីយ៍ ទៀ សីហា បន្ថែមថា កម្ពុជាបន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាពហុភាគី​អន្តរជាតិ ​និងក្នុងតំបន់ នៃយន្តការបណ្តាប្រទេស អាស៊ាន តាមរយៈការជួយគាំទ្រក្រសួងការពារ​ប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ ធ្វើម្ចាស់ ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២៤ ឱ្យទទួលបានជោគជ័យ។ កម្ពុជាគាំទ្រ ជម្រុញដំណើរ​ទស្សនកិច្ចទៅវិញទៅមក និងចូលរួមព្រឹត្តិការណ៍​សំខាន់ៗរបស់ប្រទេសនីមួយៗ នៅឆ្នាំ២០២៤ ខាងមុខ ​ដែលរៀបចំដោយក្រសួងការពារប្រទេសវៀតណាម ​និងក្រសួងការពារប្រទេសឡាវ។ កម្ពុជាប្តេជ្ញារៀបចំ ​ជំនួបប្រាស្រ័យមិត្តភាពការពារជាតិថ្នាក់រដ្ឋមន្ត្រី និងលំហាត់រួមគ្នា​ពាក់ព័ន្ធវិស័យ​សុខាភិបាល និងមនុស្សធម៌ រវាងកងទ័ពប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ​នៅប្រទេសកម្ពុជា ឱ្យទទួលបានជោគជ័យ។នាយឧត្តមសេនីយ៍ ទៀ សីហា គូសបញ្ជាក់ទៀតថា ​ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី ក្រសួងការ​ពារជាតិកម្ពុជា​ សហការជាមួយក្រសួងការពារប្រទេស ​វៀតណាម និងឡាវ បន្តគាំទ្រគ្នា​ទៅវិញទៅមកនៅក្នុងវេទិកាពហុភាគីនានា ​ដើម្បីរួមគ្នាដោះស្រាយកិច្ចការតំបន់​ និងពិភពលោក សំដៅធានា​បាននូវសន្តិភាព សន្តិសុខ ស្ថិរភាព ​និងការអភិវឌ្ឍ ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌតំបន់​ត្រីកោណអភិវឌ្ឍន៍​ និងតំបន់ទន្លេមេគង្គ រួមទាំងការប្រយុទ្ធប្រឆាំងនឹង​ឧក្រិដ្ឋកម្មពាក់ព័ន្ធគ្រឿង ញៀន ​និងឧក្រិដ្ឋកម្មឆ្លងដែនដទៃឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕ អត្តបទ៖ បាន ចក់

[BREAKING NEWS] ហុងគ្រីបិទការផ្ដល់ជំនួយ៥០ពាន់លានអឺរ៉ូ ជាមូលនិធិរបស់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន

2023/12/15 09:28:46 am        220
ប្រទេសហុងគ្រីបានបិទកញ្ចប់ជំនួយដែលមានទំហំទឹកប្រាក់៥០ពាន់លានអឺរ៉ូ ដល់សហភាពអឺរ៉ុប សម្រាប់អ៊ុយក្រែន ប៉ុន្មានម៉ោងបន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀងមួយលើការចាប់ផ្ដើមការចរចាស្ដីពីសមាជិកភាពរបស់អ៊ុយក្រែន។

ប្រទេសចិន បានសម្រុះសម្រួលកិច្ចចរចាសន្តិភាពរបស់របបសឹកមីយ៉ាន់ម៉ា ជាមួយនឹងក្រុមឧទ្ទាម

2023/12/15 09:24:15 am        146
ទីក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) ថាប្រទេសចិន បានសម្រុះសម្រួលកិច្ចចរចាសន្តិភាពរវាងយោធាដែលកំពុងកាន់អំណាចរបស់សហភាពមីយ៉ាន់ម៉ា និងក្រុមឧទ្ទាម ហើយភាគីជម្លោះបានព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្ន និងដើម្បីរក្សាការសន្ទនា។ការប្រយុទ្ធគ្នាភាគច្រើននៅក្នុងរដ្ឋ សាន (Shan) ភាគខាងជើងបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដែលជាអ្នកជិតខាង។ មនុស្សប្រហែល ៣០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចាប់តាំងពីការវាយលុករបស់ពួកឧទ្ទាមបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែតុលា នេះបើយោងតាមអង្គការសហប្រជាជាតិដែលនិយាយថាមនុស្សជាង ២លាននាក់ ត្រូវបាត់បង់ផ្ទះសម្បែងចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចពិភាក្សាត្រូវបានធ្វើឡើងនៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ប្រទេសចិនសង្ឃឹមថា ភាគីពាក់ព័ន្ធក្នុងសហភាពមីយ៉ាន់ម៉ា នឹងអនុវត្តកិច្ចព្រមព្រៀង និងការឯកភាពដែលសម្រេចបាន ហើយអនុវត្តការអត់ធ្មត់ជាអតិបរមា និងទទួលយកគំនិតផ្តួចផ្តើមដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅលើសមរភូមិ។យោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានជួបជាមួយក្រុមឧទ្ទាម និងភាគីផ្សេងទៀតនៅក្នុងជម្លោះ ហើយការចរចាមួយផ្សេងទៀតនឹងត្រូវធ្វើឡើងនៅចុងខែនេះ ដោយមិនមានការបញ្ជាក់លម្អិតនោះទេ។ ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃពុធ សម្ព័ន្ធក្រុមបះបោរជនជាតិភាគតិចបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការកម្ចាត់អ្វីដែលខ្លួនហៅថា «របបផ្តាច់ការ» របស់មីយ៉ាន់ម៉ា ហើយមិនបាននិយាយអំពីការចរចាសន្តិភាព ឬបទឈប់បាញ់អ្វីនោះទេ៕

សហភាពអឺរ៉ុប នឹងបើកការចរចាស្ដីពីការចូលជាសមាជិកភាពជាមួយអ៊ុយក្រែន និងម៉ុលដូវ៉ា

2023/12/15 09:13:52 am        133
ក្រុមមេដឹកនាំអឺរ៉ុបបានសម្រេចចិត្តបើកកិច្ចចរចាស្ដីពីសមាជិកភាពសហភាពអឺរ៉ុបជាមួយអ៊ុយក្រែន និងម៉ុលដូវ៉ា និងផ្តល់ឋានៈបេក្ខជនដល់ប្រទេសហ្សកហ្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសាទរចំពោះការសម្រេចចិត្តដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែលថាជាជ័យជម្នះ សម្រាប់ប្រទេសរបស់លោកនិងអឺរ៉ុប។អ្នកនាំពាក្យរបស់លោក ឆាល មីឈែល (Charles Michel)ប្រធានក្រុមប្រឹក្សាអឺរ៉ុបបាននិយាយថាកិច្ចព្រមព្រៀងនោះត្រូវបានសម្រេចជាឯកច្ឆ័ន្ទ។ប្រទេសហុងគ្រីបានជំទាស់ចំពោះការចរចានេះជាយូរមកហើយដែលចាប់ផ្តើមជាមួយក្រុងគៀវ ប៉ុន្តែពុំបានវេតូចំពោះចំណាត់ការនេះទេ។ លោកនាយករដ្ឋមន្ត្រីហុងគ្រី វីកទ័រ អូបាន(Viktor Orban) បានចាកចេញពីបន្ទប់ប្រជុំមួយភ្លាមៗ ជាអ្វីដែលក្រុមមន្ត្រីបានពិពណ៌នាថាជាការយល់ព្រមទុកជាមុន និងមានលក្ខណៈស្ថាបនា ខណៈមេដឹកនាំ ២៦ នាក់ផ្សេងទៀតបានបន្តការបោះឆ្នោត។ ក្រោយការចាកចេញ លោកបានចេញសារជាវីដេអូ នៅលើ បណ្ដាញសង្គម Facebook ថាសមាជិកភាពរបស់អ៊ុយក្រែន ជាមួយសហភាពអឺរ៉ុប គឺជាការសម្រេចចិត្តដ៏អាក្រក់។ ហុងគ្រី មិនចង់ចូលរួមក្នុង ការសម្រេចចិត្តដ៏អាក្រក់នេះទេ ដូច្នេះទើបលោកនៅឆ្ងាយពីការសម្រេចចិត្តនៅថ្ងៃនេះ ។ លោក Zelensky រីករាយចំពោះការប្រកាសរបស់ សហភាពអឺរ៉ុបដោយលោកបាននិយាយនៅលើបណ្ដាញសង្គម Xថា នេះគឺជាជ័យជម្នះសម្រាប់អ៊ុយក្រែន។ ជ័យម្នះបសម្រាប់អឺរ៉ុបទាំងអស់។ជាជោគជ័យមួយដែលជំរុញទឹកចិត្ត បំផុសគំនិតនិងពង្រឹង ។ អ៊ុយក្រែន និងម៉ុលដាវ៉ា បានដាក់ពាក្យចូលរួមជាមួយសហភាពអឺរ៉ុប បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានពេញបន្ទុករបស់ខ្លួនលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២។ ប្រទេសទាំងពីរត្រូវបានផ្តល់ឋានៈជាបេក្ខជនកាលពីខែមិថុនាឆ្នាំមុន ខណៈហ្សកហ្ស៊ីត្រូវបានអនុម័តនៅពេលនោះ។លោកស្រីប្រធានាធិបតីម៉ុលដូវ៉ាម៉ាយ៉ា សានើឌូ (Maia Sandu) បាននិយាយថា នេះជាកិត្តិយសក្នុងការចែករំលែកវិថីទៅកាន់សហភាពអឺរ៉ុបជាមួយអ៊ុយក្រែន។ លោកស្រីបានសរសេរថា យើងនឹងមិននៅទីនេះនៅថ្ងៃនេះទេ បើគ្មានការតស៊ូដ៏អង់អាចរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានដ៏ឃោរឃៅរបស់រុស្ស៊ី៕

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញចូលរួម “កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន

2023/12/15 09:06:21 am        319
នៅព្រឹកថ្ងៃសុក្រ ទី១៥ ធ្នូ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរ ខួប ៥០ឆ្នាំនៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ​ ឆ្នាំ២០២៣” ។

វិមានក្រឹមឡាំង៖ រុស្ស៊ី កត់សម្គាល់ការធ្លាក់ចុះនៃការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអ៊ុយក្រែន

2023/12/14 03:47:59 pm        144
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយនៅក្នុងបទសម្ភាសន៍ជាសាធារណៈកាលពីថ្ងៃពុធ (១៣ ធ្នូ) ថាប្រទេសរុស្ស៊ី កំពុងឃ្លាំមើលខណៈការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនធ្លាក់ចុះ ហើយទីក្រុងគីវ ទទួលរងនូវការលំបាកក្នុងសមរភូមិ។លោក ផេស្កូវ បាននិយាយបែបនេះទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ្ស៊េលែនស្គី (Volodymyr Zelenskiy) បានបញ្ចប់កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីទទួលបានជំនួយយោធាថ្មីជាង ៦០ពាន់លានដុល្លារ ដែលធ្វើឡើងដោយមានជម្លោះនៅក្នុងសភា។លោក ផេស្កូវ បានប្រាប់សារព័ត៌មាន អ៊ីសវេសទៀ (Izvestia) ថា «របបរដ្ឋធានីគីវ បានសន្យានឹងអាមេរិកថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ផ្តល់ឱ្យអ៊ុយក្រែន ១០០ពាន់លានដុល្លារ នោះក្រុងគីវ នឹងមានជ័យជំនះលើសមរភូមិ។ ពេលនេះ ជនជាតិអាមេរិកដឹងថាពួកគេត្រូវបានបោកបញ្ឆោតប៉ុណ្ណោះ។ អ៊ុយក្រែនមិនមានជ័យជំនះនៅលើសមរភូមិទេ ហើយជាការពិត កងកម្លាំងអ៊ុយក្រែនកំពុងបាត់បង់ទឹងដីរបស់ពួកគេយ៉ាងឆាប់រហ័ស ហើយនេះគឺជាដំណើរការដែលមិនអាចជៀសបាន។ ការគាំទ្ររបស់អាមេរិក ចំពោះអ៊ុយក្រែនកំពុងធ្លាក់ចុះហើយ»។សង្គ្រាមរយៈពេល ២១ខែចូលទៅក្នុងការឈ្លានពានពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយរយៈពេលមួយឆ្នាំបន្ទាប់ពីអ៊ុយក្រែន ទទួលបានមកវិញនូវចំណែកដ៏ធំនៃទឹកដីដែលកាន់កាប់នោះ សមរភូមិជួរមុខបានផ្លាស់ប្តូរតិចតួចក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោក ហ្ស៊េលែនស្គី ច្រានចោលការយល់ឃើញណាមួយដែលថាសង្គ្រាមស្ថិតក្នុងភាពជាប់គាំង ប៉ុន្តែទទួលស្គាល់ថាការវាយលុករបស់អ៊ុយក្រែនដែលបានចាប់ផ្តើមកាលពីខែមិថុនាដោយមានការគាំទ្រពីលោកខាងលិច មានការវិវឌ្ឍន៍មានតិចតួចប៉ុណ្ណោះ៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេស

2023/12/14 03:10:44 pm        164
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅព្រះអង្គចតុមុខ និងប្រាសាទដំរី នៃក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ ​ដែលមានទីតាំងស្ថិតនៅ ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលនៃ គណៈអភិបាល​ខេត្តព្រះវិហារ កងកម្លាំងទាំងបី ​មន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាង ​ច្រើនកុះករ ដែល​បាន​ញ៉ាំង​ឲ្យកម្មវិធីបួងសួង ​បាន​ដំណើរការ​ទៅ​យ៉ាង​អធិកអធម។សម្តេចកិត្តិសង្គហបណ្ឌិត ​ក៏បានបួងសួងថ្វាយព្រះពរជ័យ ​ប្រគេនពរដល់ព្រះសង្ឃគ្រប់ ​ព្រះអង្គ និងគោរពជូនពរ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ​សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា ថ្នាក់​ដឹកនាំ ​មន្រ្តីរាជកាគ្រប់ក្រសួង ​ស្ថាប័ន ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឱ្យជួបតែ​សេចក្តីសុខ​ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ។ ​ជាពិសេសសូមឱ្យ ប្រទេសជាតិរួចផុត​ពី​ជំងឺដង្កាត់ គ្រោះកាចចង្រៃ ​ចៀសផុតពីគ្រោះរាំងស្ងួត និង​សម្បូរណ៍សប្បាយ ស្ថិតស្ថេរ​ជានិច្ច​និរន្ត​តរៀងទៅ។ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត បានចែកជូនដល់កងកម្លាំង ​ចំនួន ១៥០នាក់ ក្នុងម្នាក់ៗ​ទទួលបាន សារ៉ុង មួយ និងថវិកា ២ម៉ឺនរៀល ​និងប្រជាពលរដ្ឋចំនួន ​៣៥០នាក់ ក្នុងម្នាក់ៗ​ទទួលបានថវិកា ១ម៉ឺនរៀល៕

អបអរសាទរខួប៦៨ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២៣)

2023/12/14 02:54:09 pm        144
អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN) គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុត​ក្នុង​ពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ​ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការ​អន្តរជាតិ​ក្រោមច្បាប់អន្តរជាតិអភិវឌ្ឍន៍​ផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយ​ជម្លោះរវាង​រដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិនៅ ១៤ ធ្នូ ១៩៥៥ ដែលមកដល់ថ្ងៃទី១៤ ធ្នូ ២០២៣នេះ គឺមានរយៈពេល៦៨ឆ្នាំ ​គឺកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាព​ថែរក្សា​សន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេលកន្លងទៅនេះ ​កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅ​ក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួន​ដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ​ជាកម្លាំងជំនាញ​ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោស​សម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ​ហើយកាលពីពេលថ្មីៗនេះ កម្ពុជា​បានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅ​ចូលរួម​បេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ៕

រដ្ឋបាលក្រុងព្រះសីហនុសហការជាមួយមន្ទីរទេសចរណ៍ខេត្តធ្វើយុទ្ធនាការផ្សព្វផ្សាយ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»

2023/12/14 02:04:02 pm        77
ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ សហការជាមួយមន្ទីរទេសចរណ៍ខេត្ត នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ រៀបចំយុទ្ធនាការផ្សព្វផ្សាយ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ដែលមានការចូលរួម​ពី​មន្ត្រីរាជការសាលាក្រុង មន្ទីរទេសចរណ៍ ​ក្រុមការងារយុវជន រដ្ឋបាលសង្កាត់-ភូមិ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់។យុទ្ធនាការផ្ស្វព្វផ្សាយនេះ មានគោលបំណងបញ្ជ្រៀបការយល់ដឹង ​និងបំផុសដល់ប្រជាពលរដ្ឋ ក្នុងការចូលរួម​កាត់បន្ថយផលប៉ះពាល់របស់ថ្នាំជក់មកលើសុខភាព ​សេដ្ឋកិច្ច សង្គម និងបរិស្ថាន តាមរយៈការកសាង វិស័យទេសចរណ៍មួយដែលគ្មានផ្សែងបារី។សូមជម្រាបថា ទីក្រុងគ្មានផ្សែងបារី ផ្តល់នូវផាសុខភាព ​និងសុខុមាលភាព​ សម្រាប់ភ្ញៀវទេសចរ និង​ចូលរួម​ពង្រឹងឧត្តមភាពនៃវិស័យទេសចរណ៍របស់ក្រុងព្រះសីហនុ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ជួបពិភាក្សាការងារ

2023/12/14 01:16:56 pm        177
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ICAPP ​និងជាអតីតរដ្ឋមន្ត្រីការបរទេសសាធារណរដ្ឋកូរ៉េ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃ​សន្និសីទ​អន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ​និងជាអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ ​ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ​និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ក្នុងឱកាសនៃជំនួបនេះឯកឧត្តម ជុង អ៊ីយ៉ុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម​ និងគណៈប្រតិភូ ​ចូលជួបសម្តែងការគួរសម និង​បានបង្ហាញនូវភាពរីករាយដែល ឯកឧត្តម បានអញ្ជើញមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា​សាជាថ្មី ​ព្រមជាមួយនឹងការកត់សម្គាល់អំពីការអភិវឌ្ឍរីកចម្រើន​យ៉ាងឆាប់រហ័ស និងគួរឱ្យកត់​សម្គាល់​លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពការងារសំខាន់ៗមួយចំនួន​របស់ ICAPP ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរទស្សនៈរវាងបណ្តាគណបក្ស​នយោបាយនៅក្នុងតំបន់អាស៊ី ។ មួយវិញទៀត ឯកឧត្តម ក៏បានសម្តែងនូវការកោតសរសើរ និងអរគុណចំពោះកម្ពុជា ដែលជា​ប្រទេសទីមួយ បានទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ១២ និងកិច្ចប្រជុំពាក់ព័ន្ធ ជាលើកទី២ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ​ខណៈដែលកម្ពុជា ធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត ICAPP លើកទី ៦ ម្តងរួចមកហើយ កាលពីឆ្នាំ ២០១០​ នៅរាជធានីភ្នំពេញ ។ ក្នុងជំនួបនេះផងដែរឯកឧត្តមអតីតរដ្ឋមន្រ្តីការបរទេសកូរ៉េ ​ក៏បានបង្ហាញនូវការជឿជាក់ថា ក្រោម​ការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ ​សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់​ខ្លួន​កាន់តែខ្លាំងក្លា​ទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាក់ជាមិនខាន ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋកូរ៉េ និងជាប្រធាន ICAPP និងបានចូលរួម​អបអរសាទរចំពោះ ឯកឧត្តម ដែលទទួលបានសេចក្តីទុកចិត្តពីសមាជិកអចិន្ត្រៃយ៍ ICAPP ក្នុងតួនាទីជាប្រធានអង្គការ ICAPP សាជាថ្មី។ ជាមួយគ្នានេះ សម្តេចធិបតី​ បានថ្លែងអំណរគុណ ICAPP ដែលបានគាំទ្រចំពោះដំណើរការ​ប្រជាធិបតេយ្យ​របស់កម្ពុជា ​រួមទាំងការបញ្ជូនអ្នកសង្កេតការណ៍​បោះឆ្នោត មកចូលរួមដំណើរ​ការបោះឆ្នោតនៅកម្ពុជាក្នុងបណ្តាអាណត្តិកន្លងមក ​ជាប់រហូតមកដល់អាណត្តិទី៧ នេះ ផងដែរ ។ វត្តមាន និងសេចក្តីថ្លែងការណ៍របស់អង្គការ ICAPP អំពីការពិតនៃទិដ្ឋភាពជាក់ស្តែងក្នុងការអនុវត្ត​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ​គឺពិតជាបានចូលរួមចំណែកក្នុងការការពារធម្មានុរូប ភាពត្រឹមត្រូវ​យុត្តិធម៌ និងអធិបតេយ្យភាពនៃការបោះឆ្នោតរបស់កម្ពុជា ។ ក្នុងន័យនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តចូលរួមយ៉ាង​សកម្ម​នៅក្នុងអង្គការ ICAPP ដើម្បីសម្រេចបាននូវបេសកកម្មរួមសម្រាប់តំបន់អាស៊ី ដែលមាន​សន្តិភាព និងវិបុលភាព ក៏ដូចជាបានសម្តែងនូវការគាំទ្រចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ។ដោយឡែក សម្តេចធិបតី ក៏បានរំឭកប្រាប់គណៈប្រតិភូ ICAPP ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកន្លងមកនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច និង​ការបន្ថយ​ភាពក្រីក្រ ក៏ដូចជាការធានាបាននូវសុខសន្តិភាព ស្ថិរភាព និងដំណើរការប្រជាធិបតេយ្យ​យ៉ាងគត់មត់ ហើយរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នឹងបន្តអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវនេះ ព្រមជាមួយនឹងការដាក់ចេញនូវ “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១”, “កម្មវិធីគោល​នយោបាយអាទិភាពចំនួន ៦” និង “វិធានការគន្លឹះចំនួន៥” ដែលសុទ្ធតែយកប្រជាជនជាស្នូល” តួយ៉ាងដូចជា៖ ការពង្រីកសេវាថែទាំសុខភាពសាធារណ:, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន ១,៥ លាននាក់, ការលើកកម្ពស់កម្មវិធីជាតិជំនួយសង្គម, ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ,ការពង្រឹងគុណភាពសេវាអប់រំជាដើម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ និងអង្គការកូរ៉េ សម្ពោធដាកឲ្យប្រើប្រាស់ផ្ទះកុមារឆត្របៃតងដើម្បីជួយកុមារមាន ជីវភាពខ្វះខាត នៅបឹងត្របែក
05/12/2026 05:05 PM
UN៖​​ជនស៊ីវិល​អាហ្វហ្គានីស្ថាន​ជាង​​៣៧០​​នាក់ស្លាប់ ក្នុងជម្លោះ​​​ជាមួយ​​​​ប៉ាគីស្ថាន​​​ក្នុង​រយៈពេល​​៣​​ខែ​​​​
05/12/2026 05:05 PM
អនុប្រធានទី១គ.ជ.គ.ម ជួបពិភាក្សាការងារជាមួយប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម
05/12/2026 05:05 PM
ផ្លូវច្រើនកន្លែងត្រូវបានបិទនៅបូលីវី ខណៈក្រុមបាតុករទាមទារឱ្យប្រធានាធិបតី លាលែងពីតំណែង
05/12/2026 05:05 PM
មនុស្សភាគច្រើននៅអាមេរិក បន្ទោសលោកTrump ចំពោះសង្គ្រាម និង «ស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់»
05/12/2026 05:05 PM
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
05/12/2026 05:05 PM
Amnesty៖ ជនស៊ីវិលយ៉ាងតិច ១០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារតាមអាកាសរលើផ្សារ នៅនីហ្សេរីយ៉ា
05/12/2026 05:05 PM
ព្រឹទ្ធសភាអាមេរិក៖ ក្រុមប្រជាធិបតេយ្យនឹងចាប់ផ្តើមបោះឆ្នោតមួយផ្សេងទៀត ដើម្បីបញ្ឈប់សង្គ្រាមរបស់លោកTrump
05/12/2026 05:05 PM
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
05/12/2026 05:05 PM
ប្រទេសអូស្ត្រាលី ដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ និងដាក់បម្រាមលើការធ្វើដំណើរ
05/12/2026 05:05 PM