សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម នៅទីក្រុងតូក្យូ

2023/12/18 04:32:45 pm        716
តូក្យូ៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធា​នក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាស​នៃ​ការ​ចូលរួ​ម​កិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះ លោក កូជីម៉ា ម៉ាសាណូប៊ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែង​ការ​គួរ​សម ព្រមទាំងបានជម្រាបជូនអំពីវឌ្ឍនភាពរីកចម្រើននៃការបណ្តុះបណ្តាល និងនាំ​យក​កម្ម​សិក្សា​ការី​ខ្មែរ ទៅបម្រើការងារនៅក្នុងប្រទេសជប៉ុន ។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏​បាន​បើក​ដំណើរ​ការ​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងអាតស៊ូគិ ខេត្តកាណាហ្គាវ៉ា ដែលជាកន្លែង​ដ៏​សំខាន់​មួយ​ក្នុង​ការ​ផ្តល់ព័ត៌មានពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក៏ដូចជាការ​ផ្សព្វ​ផ្សាយ​អំ​ពី​ផលិត​ផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និង​ការ​សម្រ​ប​សម្រួល​ធុរកិច្ចពាណិជ្ជកម្ម ជាដើម ។ លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបជូនផងដែរ អំពី​គម្រោង​នៃ​ការពង្រីកការវិនិយោគរបស់ខ្លួនទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់​បម្រើដល់ការនាំចេញ និងគម្រោងនៃការបង្កើតភូមិខ្មែរនៅក្នុងខេត្តកាណាហ្គាវ៉ា ដើម្បី​បង្កើន​នូវ​ការផ្សព្វផ្សាយអំពីប្រពៃណីវប្បធម៌ខ្មែរនៅក្នុងប្រទេសជប៉ុន សំដៅ​លើ​ក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ និងក្តីរីករាយ ចំពោះជំនួបជាមួយ កូជីម៉ា ម៉ាសាណូប៊ូ និងសហការី ព្រមជាមួយនឹងការអរគុណចំពោះក្រុមហ៊ុន ដែល​បាន​បណ្តាក់​ទុន​វិ​និយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយនេះ គឺជាការ​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ថ្លែងអំណរ​គុណ​ក្រុម​ហ៊ុន​ផងដែរ ចំពោះការចូលរួមចំណែកនៅក្នុងការជួយបណ្តុះបណ្តាល និងបញ្ជូន​កម្ម​សិក្សា​ការីខ្មែរ មកធ្វើការនៅក្នុងប្រទេសជប៉ុន តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង​ក្រសួង​ពាណិជ្ជ​កម្មកម្ពុជា ដែលនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍ចំពោះកម្ពុជា ទាំង​ចំពោះ​មុខ និងរយៈពេលវែង ។ ផលប្រយោជន៍ចំពោះមុខ គឺការបង្កើតការងារ ដែល​ផ្តល់​នូវ​ប្រាក់​ចំណូល​ និងកាត់បន្ថយភាពក្រីក្រ ខណៈដែលផលប្រយោជន៍រយៈពេលវែង គឺកម្មសិក្សាការីខ្មែរ នឹង​ក្លាយ​ជាធនធានមនុស្សខ្មែរដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ សម្រាប់​ប្រទេស​កម្ពុជា​នាពេលអនាគត៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងភរិយាថ្នាក់ដឹកនាំអាស៊ាន-ជប៉ុនជួបនិស្សិត JENESYS 2023

2023/12/17 11:48:23 pm        566
នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹកថ្ងៃអាទិត្យទី១៧ ខែធ្នូ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ភរិយាដ៏ឧត្ដុង្គឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំង លោកជំទាវជាភរិយា ថ្នាក់ដឹកនាំអាស៊ាន-ជប៉ុន អញ្ជើញធ្វើជំនួបជាមួយនិស្សិត JENESYS 2023 ASEAN-JAPAN ។ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ត្រូវបានការធ្វើ គារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ពីលោកជំទាវ យូកូ គីស៊ីដា ភរិយាឯកឧត្តម ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន។ សូមបញ្ជាក់ថា ក្នុងឱកាសខួបលើកទី៥០ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន មេដឹកនាំជប៉ុនបាន រៀបចំឲ្យមាន កម្មវិធី JENESYS 2023 ASEAN-JAPAN នេះឡើងក្នុងគោលបំណងសំខាន់គឺ ទី១ ពង្រឹងការយល់ដឹង របស់យុវជននៃប្រទេសសមាជិកអាស៊ាន (AMS) និងទីម័រខាងកើត ស្ដីពីប្រទេសជប៉ុន។ ការរួមចំណែកអភិវឌ្ឍន៍ដល់ អាស៊ានក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក និងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងជប៉ុន និងអាស៊ាន និងទី២ ការបង្កើនការយល់ដឹងគ្នាទៅវិញទៅមកតាមរយៈការផ្លាស់ប្តូរមតិរវាងយុវជននៃ AMS និងជប៉ុនដែលនឹងដឹកនាំ អនាគត និងបង្កើនសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការឆ្ពោះទៅមុខបន្ថែមទៀត បង្កើនមិត្តភាព និងការអភិវឌ្ឍន៍។ ចាប់ពីថ្ងៃទី១០ ខែធ្នូដល់ថ្ងៃទី ១៩ ខែធ្នូ និស្សិតប្រមាណ ១១០ នាក់មកពីប្រទេសសមាជិកអាស៊ានទាំង ១០ និងទីម័រខាងកើត បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមក្នុង JENESYS 2023 ASEAN-Japan Students Conference ដែលជាគម្រោងរំលឹកខួបលើកទី៥០ នៃមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ប្រព្រឹត្តទៅនៅទី ក្រុងតូក្យូ។ នៅក្នុងសន្និសីទនិស្សិតអាស៊ាន-ជប៉ុន និស្សិតមកពីប្រទេសជប៉ុន និងតំបន់អាស៊ាន នឹងចូលរួមក្នុងកម្មវិធី ពិភាក្សារយៈពេល ៣ យប់ ៤ ថ្ងៃ ដោយផ្អែកលើបញ្ហាចំនួន ៥ ក្រោមប្រធានបទ «អ្វីដែលនិស្សិតអាចធ្វើដើម្បី សន្តិភាព ស្ថិរភាព។ កំណើន និងវិបុលភាពក្នុងតំបន់អាស៊ី បញ្ហាទាំងប្រាំនៃការពិភាក្សា គឺការប្រែប្រួលអាកាសធាតុ និងការការពារគ្រោះមហន្តរាយ ការអភិវឌ្ឍន៍ទេសចរណ៍ បញ្ហាចំនួនប្រជាជន ការចាប់ផ្តើមអាជីវកម្ម និងអ៊ីនធឺណិត និងAI។ ក្រុមនិស្សិតនឹងបង្ហាញសេចក្តីប្រកាសនៃផែនការសកម្មភាព និងអនុសាសន៍តាមប្រធានបទរបស់ពួកគេនៅថ្ងៃចុងក្រោយនៃកម្មវិធី។ តាមរយៈកម្មវិធីនេះ គេរំពឹងថាយុវជននៃប្រទេសជប៉ុន និងតំបន់អាស៊ាននឹង រួមគ្នាបង្កើនចំណាប់អារម្មណ៍របស់ពួកគេក្នុងការរួមចំណែកក្នុងសង្គម ទទួលស្គាល់ភាពចម្រុះនៃវប្បធម៌ និងកសាងប ណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើការយល់ដឹងពីគ្នាទៅវិញទៅមក។ គេរំពឹងផងដែរថាយុវជននៃតំបន់អាស៊ាននឹងចែករំលែកយ៉ាងសកម្មនូវការរៀនសូត្ររបស់ពួកគេអំពីកម្មវិធី និងការទាក់ទាញរបស់ប្រទេសជ ប៉ុនទៅកាន់ប្រទេសរៀងៗខ្លួន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និងមធ្យោបាយផ្សេងៗទៀត។ នៅក្នុងពិធីនោះដែរ លោកជំទាវជាភរិយា នៃបណ្តាមេដឹកនាំអាស៊ាន ជប៉ុន អញ្ជើញស្តាប់នូវបទចំរៀងរបស់ក្រុមនិស្សិតនៃកម្មវិធី JENESYS 2023 ASEAN-Japan Students Conference" និងចំរៀងរបស់អាស៊ាន៕

ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យដំណើរការការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣

2023/12/17 06:48:09 pm        678
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចុះពិនិត្យសកម្មភាពតាក់តែងវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។គណៈកម្មការមេប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសាសម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រចារ្យជំនាញ ដោយមានតាមដានមើលពីអ្នកសង្កេតការមកពី តំណាងអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដែលបានចុះឈ្មោះ។សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងមានចំនួន៣ រួមមាន៖ ១.វិញ្ញាសាជំនាញកសិកម្ម ២.វិញ្ញាសាភាសាអង់គ្លេស និង៣.វិញ្ញាសាពហុចម្លើយ៕

អាស៊ានប្រារពខួប៥០ឆ្នាំ នៃទំនាក់ទំនងជាមួយជប៉ុន នៅឯកិច្ចប្រជុំកំពូលក្រុងតូក្យូ

2023/12/17 06:31:47 pm        632
ក្រុមមេដឹកនាំនៃសហគមនប្រជាជាតិអាស៊ាន (ASEAN) បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុងតូក្យូ នៅថ្ងៃអាទិត្យទី១៧ខែធ្នូនេះ សម្រាប់ជំនួបកំពូលមួយនៃការរមឹ្លកខួប៥០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសជប៉ុន និងក្រុមប្រទេសមួយនេះ។ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានស្វាគមន៍មេដឹកនាំនានារួមទាំងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺណានដេសម៉ាកូសជូនៀរ(Ferdinand Marcos Jr)ដែលបច្ចុប្បន្នជាប្រធានអាស៊ាន និងលោកប្រធានាធិបតីឥណ្ឌូនេស៊ីJoko Widodo និងលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន(Srettha Thavisin) មុនបើកកិច្ចប្រជុំពេញអង្គរបស់ជំនួបកំពូលនេះ។ លោកម៉ាកូស និងលោកសេដ្ឋា គ្រោងនឹងរៀបចំជំនួបទ្វេភាគី ជាមួយលោកនាយករដ្ឋមន្ត្រី Kishida នៅពេលក្រោមមកទៀត នៅថ្ងៃអាទិត្យនេះ៕

សេតវិមាន៖ ការវាយប្រហារដោយនុយក្លេអ៊ែររបស់កូរ៉េខាងជើង លើអាមេរិក នឹងបញ្ចប់របបលោក Kim

2023/12/17 06:28:28 pm        655
សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ១៦ ខែធ្នូ បានរំលឹកជាថ្មីចំពោះការព្រមានរបស់ខ្លួនទៅកាន់កូរ៉េខាងជើងថា រាល់ការវាយប្រហារដោយនុយក្លេអ៊ែរលើសហរដ្ឋអាមេរិកនឹងនាំមកនូវ ការបញ្ចប់នៃរបប មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។សេចក្តីថ្លែងការណ៍រួមមួយដោយក្រុមប្រឹក្សានុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង ក៏បានអះអាងជាថ្មីថា រាល់ការវាយប្រហារនុយក្លេអ៊ែរពីសំណាក់ទីក្រុងព្យុងយ៉ាងមកលើកូរ៉េខាងត្បូង នឹងត្រូវបានឆ្លើយតបយ៉ាងរហ័ស ច្រើនលើសលប់ និងការសម្រេចចិត្តភ្លាមៗ។សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនជួយដល់កូរ៉េខាងត្បូងបន្ថែមទៀតពោពេញសមត្ថភាពរបស់សហរដ្ឋអាមេរិករួមទាំងនុយក្លេអ៊ែរ។ប្រធានាធិបតីអាមេរិកលោក Joe Biden បានចេញការព្រមានខ្លាំងៗកាលពីខែមេសា ដោយនិយាយថា ការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើងនឹងក្លាយជាការបញ្ចប់របបរដ្ឋាភិបាលក្រុងព្យុងយ៉ាង។ហើយកាលពីខែកន្លងទៅនេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានព្រមានថា ការវាយប្រហារនុយក្លេអ៊ែរណាមួយដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តនឹងមានន័យថា ជាការបញ្ចប់នៃរបបដឹកនាំរបស់លោក Kim៕

ក្រុមម៉ូតូធំកម្ពុជា ថៃ និងឡាវ ប្រមាណ៥០០គ្រឿង រៀបចំខួបអនុស្សាវរីយ៍ជួប​ជុំក្លឹបម៉ូតូធំនៅខេត្តសៀមរាប

2023/12/17 05:30:40 pm        1154
សៀមរាប៖ ក្រុមម៉ូតូធំពីប្រទេសកម្ពុជា ថៃ ប្រមាណ ៥០០គ្រឿង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀបចំខួបអនុស្សាវរីយ៍ជួបជុំក្លឹបម៉ូតូធំនៅខេត្តសៀមរាប ដែលមានក្លឹប ម៉ូតូធំមកពីប្រទេសថៃ ឡាវ និងក្លឹបម៉ូតូធំនៅកម្ពុជា សរុបប្រមាណ ៤០ក្លឹប និងមានម៉ូតូចំនួន ៥០០គ្រឿង។គោលបំណងនៃការរៀបចំនេះ ​គឺដើម្បីរួមចំណែកក្នុងការជំរុញកំណើនភ្ញៀវទេសចរជាតិ និង​អន្តរជាតិឱ្យ ចូលមកទស្សនាខេត្តសៀមរាបកាន់តែមានសន្ទុះឡើង ស្របតាមផែនការមេអភវិឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តសៀមរាប ២០២១-២០៣៥ និងប្រសាសន៍​ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ត្រី បានគិតគូរនិងដាក់ចេញនូវផែនការរបស់រាជ​រដ្ឋាភិបាល ​ដើម្បីចូលរួមជំរុញនូវកម្មវិធីពិសេស ​ទស្សនា​ខេត្តសៀមរាប​២០២៤ ដើម្បីឱ្យ​ខេត្តសៀមរាប ​ក្លាយជាគោលដៅទេសចរណ៍ ​ប្រកបដោយភាព រស់រវើក និងជាការរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។តាមកម្មវិធីក្រុមក្បួនម៉ូតូធំ បាននាំគ្នាដង្ហែឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តប្រាសាទអង្គរធំ និងវិលត្រឡប់ចូលក្រុងសៀមរាបវិញ៕

កម្ពុជា-ឡាវ និងវៀតណាម ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ

2023/12/17 04:59:50 pm        206
ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបីឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ រួមទាំងការជំរុញអនុវត្ត «កញ្ចប់ទេសចរណ៍ប្រទេសបីគោលដៅតែមួយ» (Three Countries One Destination Package)។ការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំង៣បែបនេះ ធ្វើឡើងតាមរយៈជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជាមួយនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី ៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងបី បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល, ការតភ្ជាប់, ការបន្តលើកកម្ពស់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងវិនិយោគ, ការជំរុញអនុវត្តកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “កញ្ចប់ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)” និងជាពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយកាន់តែមានការរីកចម្រើនប្រសើរឡើង ។ដោយឡែក ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, ថ្នាក់ដឹកនាំទាំងបី បានឯកភាពគ្នាក្នុងការបន្តការរៀបចំលំហាត់រួមត្រីភាគី និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានា សំដៅធានាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ ដែលសុទ្ធសឹងជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញកំណើននៃការអភិវឌ្ឍប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ៕

ប្រទេសស្វីស រារាំងសំណើបញ្ចប់ការផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារប៉ាឡេស្ទីនរបស់ UN បន្ទាប់ពីមានការខឹងសម្បារ

2023/12/15 09:28:57 pm        112
សភាជាន់ខ្ពស់របស់ប្រទេសស្វីស កាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) បានរារាំងគំនិតផ្តួចផ្តើមដើម្បីបញ្ចប់ការផ្តល់មូលនិធិមួយដល់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បន្ទាប់ពីក្រុមផ្តល់ជំនួយបានសម្តែងការខឹងសម្បារ។ ក្រុមប្រឹក្សាជាតិរបស់ប្រទេសស្វីស ដែលជាសភាជាន់ទាបនៃសភាសហព័ន្ធបានអនុម័តលើការលុបចោលវិភាគទានប្រចាំឆ្នាំចំនួន ២០លានហ្វ្រង់ស្វ៊ីស ពោលគឺស្មើនឹង ២៣លានដុល្លារអាមេរិក ដល់ទីភ្នាក់ងារនេះ ដោយការគាំទ្រ ១១៦សំឡេងទល់នឹង ៧៨សំឡេងកាលពីថ្ងៃច័ន្ទ។កាលពីថ្ងៃព្រហស្បតិ៍ សភាជាន់ខ្ពស់បានជ្រើសរើសមិនលុបចោលការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះដោយការគាំទ្រ ២៣សំឡេងទល់នឹង២១សំឡេង ជាការសម្រេចដែលត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA លោក ហ្វីលីប ឡាសហ្សារីនី (Philippe Lazzarini) ។ សភាទាំងពីរ ត្រូវអនុម័តលើគំនិតផ្តួចផ្តើមនេះដើម្បីឱ្យវាដំណើរការទៅមុខបាន។លោក ឡាសហ្សារីនី ដែលមានការខកចិត្តចំពោះគំនិតផ្តួចផ្តើមនេះបាននិយាយថា ការកាត់ផ្ដាច់មូលនិធិធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ទីភ្នាក់ងារ UNRWA ក្នុងការផ្តល់ជំនួយដល់ប្រជាជនហ្កាហ្សា។ លោកធ្លាប់បានរិះគន់នូវអ្វីដែលលោកហៅថាជាការប៉ុនប៉ងដោយចេតនាដើម្បីដាក់សម្ពាធលើប្រតិបត្តិការរបស់ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន។ការទម្លាក់គ្រាប់បែកជាច្រើនសប្តាហ៍របស់អ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាមកាលពីថ្ងៃទី០៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស បានធ្វើឱ្យប្រជាជនចំនួន ៨៥% នៃតំបន់ហ្កាហ្សា ត្រូវផ្លាស់ទីលំនៅពីខាងក្នុង។ បុគ្គលិកទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន ជាង ១៣០នាក់ ក៏ត្រូវបានសម្លាប់ផងដែរចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះមក៕

សហរដ្ឋអាមេរិក ប្រកាសដាក់ពិន័យលើក្រុមហ៊ុនផលិតឱសថរាប់សិបស្ថាប័ន

2023/12/15 09:19:12 pm        79
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ ធ្នូ) ថា រដ្ឋបាលរបស់លោក នឹងដាក់ពិន័យលើក្រុមហ៊ុនផលិតឱសថរាប់សិបស្ថាប័ន ចំពោះការឡើងថ្លៃថ្នាំមួយចំនួនខ្ពស់ជាងអត្រាអតិផរណា ក្នុងជំហានមួយដែលនឹងកាត់បន្ថយការចំណាយខ្ពស់ហួសប្រមាណសម្រាប់អ្នកទទួលបានការថែទាំវេជ្ជសាស្រ្ត។នៅក្នុងការលើកឡើងនៅវិទ្យាស្ថានជាតិសុខាភិបាល លោកប្រធានាធិបតីរូបនេះបាននិយាយថា ក្រុមហ៊ុនឱសថធំៗ នៅក្នុងឆ្នាំមុនពេលដែលច្បាប់នេះត្រូវបានអនុម័ត «បានឡើងថ្លៃ» ជិតបួនដងលើតម្លៃឱសថលឿនជាងកំណើនអតិផរណាទៅទៀត។ច្បាប់ស្តីពីការកាត់បន្ថយអតិផរណា (IRA) ដែលបានចុះហត្ថលេខាដោយលោកប្រធានាធិបតី ចូ បៃដិន រួមបញ្ចូលការផ្តល់ការពិន័យដល់ក្រុមហ៊ុនផលិតឱសថសម្រាប់ការឡើងតម្លៃថ្នាំលឿនជាងកម្រិតអតិផរណាដល់អ្នកដែលត្រូវទទួលការថែទាំវេជ្ជសាស្រ្ត ដែលជាកម្មវិធីមួយរបស់រដ្ឋាភិបាលសម្រាប់អ្នកមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ និងជនពិការ។តម្លៃឱសថចំនួន ៤៨មុខ ដែលស្ថិតក្រោមការថែទាំវេជ្ជសាស្រ្ត ផ្នែក B និងដែលគ្របដណ្តប់​លើ​ឱសថប្រើប្រាស់នៅមណ្ឌលសុខភាព បានកើនឡើងលឿនជាងអតិផរណានៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣ នេះបើយោងតាមសេតវិមាន។ ឱសថទាំងនេះអាចជាកម្មវត្ថុនៃការបញ្ចុះកម្រិតអតិផរណានៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ជាលទ្ធផលនៃច្បាប់ស្តីពីការកាត់បន្ថយអតិផរណា ដែលលោកប្រធានាធិបតីប្រជាធិបតេយ្យ បៃដិន បានចុះហត្ថលេខាកាលពីឆ្នាំមុន៕

មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកសិក្ខាសាលាស្តីពីការបញ្រ្ជាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គមថ្នាក់ក្រោមជាតិ

2023/12/15 08:50:38 pm        69
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១៥ធ្នូ ឆ្នាំ២០២៣ មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកសិក្ខាសាលា​ប្រចាំឆ្នាំស្តីពីការបញ្រ្ជាបយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម នៅថ្នាក់ក្រោមជាតិ ។តាមរបាយការណ៍របស់លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បាន​លើក​ឡើងថា ការងារយេនឌ័រ មានសារៈសំខាន់ខ្លាំងសម្រាប់មន្រ្តីពាក់ព័ន្ធនៅតាមមូលដ្ឋាន​ដែល​ទទួល​បន្ទុកការងារនេះត្រូវយកទុកដាក់ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ​ដើម្បីលើកម្ពស់ជីវភាព​ដល់​ស្រ្តីឲ្យមានភាពល្អប្រសើរ​ និងរឹងមាំស្របតាមយន្តការរបស់រាជរដ្ឋាភិបាលស្រ្តីគឺជាឆ្អឹងខ្នង ដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិ។ជាមួយគ្នានោះដែរឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ក្រោម​ដំបូលនៃសុខសន្តិភាព និងការអភិវឌ្ឍ ស្រ្តីជាកម្លាំងចលករដ៏សំខាន់​ដែល​បាន​រួមចំណែក​នៃ​កំណើនសេដ្ឋកិច្ច ​និងការអភិវឌ្ឍសង្គមជាតិ ​ក្នុងការ​ទទួលបានសិទ្ធការអភិវឌ្ឍ​ចំណេះដឹង​ និង​ជំនាញ​បច្ចេកទេសដែលជាមូលដ្ឋានគ្រឹះក្នុងការចូលរួមប្រកួតប្រជែង​ប្រកប​ដោយ​សក្តានុពល​នៅក្នុងទីផ្សារសេដ្ឋកិច្ចថ្នាក់ជាតិ និងថ្នាក់តំបន់លើគ្រប់វិស័យ ក្នុងការរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះផងដែរ។ឯកឧត្តម បានបន្តថា សម្រាប់​អាណត្តិ​ថ្មីនេះរាជរដ្ឋាភិបាលកម្ពុជា​បន្តយកចិត្តទុកដាក់គិតគូរ​ខ្ពស់​បន្ថែមទៀត​ក្នុងការលើកកម្ពស់ជីវភាពស្រ្តី​ជាបន្តបន្ទាប់​ក្នុងការរួមចំណែករបស់​ស្រ្តីនៅគ្រប់កម្រិត​ដែល​ជាគុណតម្លៃមួយពេញលេញ ក្នុងការទទួលបានជម្រើស ​ភាពជាអ្នកតំណាង​ ក្នុងការចូលរួម​ប្រកប​ដោយសក្តានុពលក្នុងការ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមជាតិ​ដែល​បាន​នឹងកំពុង​វិវត្តន៍​ទៅ​ជាសេដ្ឋកិច្ច ​និងសង្គមឌីជីថលប្រកបដោយចីរភាព ​និងបរិយាបន្នផងដែរ។យ៉ាងណាម៉ិញ ក្នុងសិក្ខាសាលានាពេលនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការ​កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំកន្លងមក របស់មន្រ្តីតាមមូលដ្ឋាន​ចំពោះការងារ​យេនឌ័រ ដែល​ទទួល​ប្រសិទ្ធភាពល្អប្រសើរ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM