សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម
សម្ដេចតេជោ អំពាវនាវដល់រាជរដ្ឋាភិបាលយកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្សជាស្ត្រី
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

ត្រឹមខែវិច្ឆិកាឆ្នាំនេះ រដ្ឋចំណាយថវិកាជាង ១២០០លានដុល្លារ ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះពីកូវីដ-១៩

2023/12/05 08:35:29 pm        286
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា គិត​មក​ដល់​ខែ​វិច្ឆិកា​ឆ្នាំ២០២៣នេះ រាជរដ្ឋភិបាល បានចំណាយថវិកាជាង ១២០០ លានដុល្លារអាមេរិក ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាប់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុង​អំឡុង​ពេល​ប្រយុទ្ធជាមួយនឹងកូវីដ-១៩ ដើម្បីជួយរក្សានូវលំនឹងជីវភាពគ្រួសារក្រីក្រ និង​ងាយ​រង​គ្រោះ​សម្រាប់គ្រានោះ។សម្តេចធិបតីនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍​បែប​នេះក្នុ​ង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣នេះនៅសណ្ឋាគារ សុខាភ្នំពេញ។ សម្ដេចធិបតីមានប្រសាសន៍ថា ក្នុង​បរិការណ៍​ដែល​រាជ​រដ្ឋាភិបាល​នឹង​បញ្ចប់​ការ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់​ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជា​ជំហាន​ៗ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្អែកតាមឧត្តមានុវត្តជាអន្តរជាតិ ការបន្ត​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្រីក្រ និងជនងាយរងគ្រោះទាំងនេះ នៅតែមានភាពចាំបាច់។ សូមជម្រាបថា រាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសលើការធ្វើស្ថាប័នូបនីយកម្ម កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ សមាហរណ និងស្វ័យប្រវត្តិកម្ម ដើម្បី​បង្កើន​សមត្ថភាព ប្រព័ន្ធគាំពារសង្គម ក្នុងការឆ្លើយតបនឹងវិបត្តិឬគ្រោះអាសន្ននានា តាមរយៈ​ការ​រៀបចំ​ដាក់​ចេញ​ឯក​សារសំខាន់ៗ បន្ថែមទៀត ដូចជាគោលការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌកម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​គោលការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌ​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ត្រូវបានរៀបចំឡើងសម្រាប់ អនុវត្តកម្មវិធីជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ​ដែល​ជា​បណ្ដុំ​នៃក​ម្មវិធីជាតិជំនួយសង្គម (កម្មវិធីដែលមានស្រាប់ និងកម្មវិធីដែល​នឹង​ត្រូវ​បង្កើត​ថ្មី​មួយ​ចំនួ​ន) ដែលមានលក្ខណៈសមាហរណ និងអនុវត្តក្នុងទម្រង់រួមមួយក្រោមប្រតិបត្តិករទោល ពោល​គឺ​មូលនិធិជាតិជំនួយសង្គម និងមានការចូលរួមគាំទ្រអនុវត្តពីក្រសួង-ស្ថាប័នពាក់ព័ន្ធ៕  អត្ថបទ៖ វ៉ន ដារ៉ា

បេក្ខជន២រូប អះអាងថានឹងចូលរួមបង្កើនផលិតភាពកសិករបើជាប់ជាមន្រ្តីកសិកម្មឃុំ

2023/12/05 08:23:32 pm        1236
បេក្ខជនចំនួន ២នាក់ ក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះត្រឹមត្រូវ ដើម្បីត្រៀមប្រឡង​ប្រជែង​ជ្រើសរើសមន្រ្តី​កសិកម្មឃុំនាពេលខាងមុខឆាប់ៗនេះជាង៣ពាន់នាក់ បានអះអាងថា បើ​មាន​ឱកាស ពួកគេប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពជាមួយរាជរដ្ឋាភិបាល ក្នុងការ​បំពេញ​រាល់​កង្វះ​ខាត​ជាមួយប្រជាកសិករ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅក្រោយចប់សន្និសីទសារព័ត៌មានស្តីពី “ការ​ប្រឡង​ប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» កាលពីរសៀលថ្ងៃទី៤ ខែធ្នូ​កន្លង​ទៅ​នេះ លោក ហ៊ាង សុជាតិ អតីតនិស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត និងបច្ចុប្បន្នជាមន្រ្តីកិច្ចសន្យាផ្នែកហិរញ្ញវត្ថុនៅឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្ត​ព្រៃវែង ដែលជាស្រុកកំណើតលោកផ្ទាល់ បានប្រាប់ឲ្យដឹងថា លោកពិតជាសប្បាយចិត្តណាស់ នៅ​ពេលដែលរដ្ឋាភិបាលដាក់ចេញគោលនយោបាយពង្រាយមន្រ្តីកសិកម្មតាមភូមិឃុំ ព្រោះថា នឹង​អាចផ្តល់ឱកាសកាន់តែច្រើនមកកាន់រូបលោក ក៏ដូចជាបេក្ខជនដទៃផ្សេងទៀត ក្នុង​ការ​បំពេញ​​ការ​ងារឲ្យត្រូវនឹងជំនាញ ជាពិសេសនៅស្រុកកំណើតផ្ទាល់តែម្តង ដែល​អាច​ក្តាប់​បាន​នូវ​រាល់​ព័ត៌មាន​ក្នុងមូលដ្ឋាន ហើយអាចដោះស្រាយបញ្ហាបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។លោក ឆាត់ សម្បត្តិ អតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូងដូចគ្នា ជំនាញ​ផ្នែក​ក្សេត្រសាស្រ្ត និងមានស្រុកកំណើតនៅឃុំរនៀល ស្រុកឈូក ខេត្តកំពត បានលើកឡើងថា បើ​សិន​ជា​លោកជាប់ឈ្មោះពីការប្រឡងប្រជែងនាពេលខាងមុខនេះ លោកប្តេជ្ញាថា នឹងជួយ​អភិវឌ្ឍន៍​កសិកម្ម​ក្នុង​ភូមិឃុំរបស់លោកឲ្យបានរីកចម្រើន តាមរយៈការប្រមូល​ទិន្នន័យ​បញ្ហា​ប្រឈម​នានាក្នុងមូលដ្ឋាន ដើម្បីរួមគ្នាដោះស្រាយជាមួយកសិករ។ ក្នុងអាណិត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បានដាក់ចេញគោលនយោបាយពង្រាយមន្រ្តីកសិកម្មឃុំចំនួន ១,៦០០នាក់ សម្រាប់បេសកកម្មបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួន​ប្រជាជន​ប្រមាណ ៧,៥ លាននាក់ នៅតាមភូមិឃុំទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដើម្បី​ជួយ​ឲ្យ​​ប្រជាកសិករមានជីវភាពល្អប្រសើរជាងមុន តាមរយៈការផ្តល់ជូនបច្ចេកទេស តាមរយៈ​ការ​ផ្តល់​ជាទុន និងតាមរយៈការផ្តល់ការស្វែងរកទីផ្សារទុកជាមុនឲ្យប្រជាកសិករ ផលិត​ទៅ​តាម​តម្រូវ​ការ​របស់​ទីផ្សារ ដែលការងារនេះប្រសិនជាអនុវត្តបាន នោះនឹងរក្សា​បាន​ស្ថិរភាព​តម្លៃ​ឲ្យ​កសិផល​ទាំង​មូល​ផងដែរ។ សូមបញ្ជាក់ទៀតថា ក្នុងជំហានដំបូងនេះ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ​២០២៣ នឹងជ្រើសរើសចំនួន ២៥០នាក់សិនប៉ុណ្ណោះ ខណៈ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​សរុប ១២,៧៤៦ នាក់ ហើយ​បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះត្រឹ​ម​ត្រូវ​ទៅ​តាម​គោលការណ៍​របស់​ក្រសួង​មុខងារ​សារធារណៈ មានចំនួន ៣,៣២៩នាក់ ដែលនឹងមានឈ្មោះប្រឡងប្រជែង នៅ​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ២០២៣៕ អត្ថបទ ឈិត បូរ៉ាវី

សម្ដេចធិបតី៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន៤

2023/12/05 07:40:11 pm        248
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធី​ជាតិ​ជំនួយ​សង្គម​នឹងត្រូវអនុវត្តន៍ក្នុងកញ្ចប់គ្រួសារ នឹងត្រូវអនុវត្តន៍លើគ្រួសារគោលដៅចំនួន ៤ ក្នុង​នោះ​ក៏បាន ឧបត្ថម្ភសម្រាប់គ្រួសារ ដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរ​ដល់​សមាជិក​គ្រួសារ​ដែល​រស់នៅជាមួយមេរោគ និងជំងឺអេដស៍ផងដែរ។បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ជាផ្លូវការគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និ​ង​គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ននៅព្រឹកថ្ងៃទី៥ ខែ​ធ្នូនេះ បានឱ្យដឹងថា កញ្ចប់គ្រួសារដែលត្រូវអនុវត្តន៍នោះលើគ្រួសារគោលដៅចំនួន ៤ រួមមាន ឧបត្ថម្ភ​សាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។ អាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា។ កម្មវិធីឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ជន​មាន​ពិការភាព។ ឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។ សម្តេចធិបតី បានបញ្ជាក់ថា ក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ គឺជា​ផែន​ទី​បង្ហាញ​ផ្លូវ​ក្នុងការពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីជាតិ​ជំនួ​យ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ នេះ ក៏ជាទម្រសម្រាប់ជួយដល់គ្រួសារក្រីក្រ និងងាយរងគ្រោះផងដែរ ខណៈ​ក​ម្មវិធីជំនួយសង្គមថ្មីនេះនឹងដាក់ឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ ២០២៤ ខាងមុខ៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានាធិបតីទួរគី៖ លោកណេតានីយ៉ាហ៊ូ នឹងប្រឈមមុខនឹងការកាត់ទោសជា «ឧក្រិដ្ឋជនសង្គ្រាម» បន្ទាប់ពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបញ្ចប់

2023/12/05 07:33:05 pm        118
ប្រធានាធិបតីទួរគី លោក តាយីប អេរដូហ្គែន (Tayyip Erdogan) បានអះអាងកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) នឹងត្រូវបានកាត់ទោសជា «ឧក្រិដ្ឋជនសង្គ្រាម» បន្ទាប់ពីសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ បានបញ្ចប់។លោកអេរដូហ្គែន មិនទទួលស្គាល់ក្រុមហាម៉ាសជាអង្គការភេរវកម្មទេ ហើយបានរិះគន់យ៉ាងខ្លាំងចំពោះយុទ្ធនាការរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ លោក បានប្រៀបធៀបលោក ណេតានីយ៉ាហ៊ូ ទៅនឹងមេដឹកនាំផ្តាច់ការប្រល័យពូជសាសន៍ពីអតីតកាលក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការអ៊ីស្លាម នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល។លោកបាននិយាយដោយសំដៅទៅលើអតីតប្រធានាធិបតីយូហ្គោស្លាវីថា៖«លើសពីឧក្រិដ្ឋជនសង្រ្គាម លោកណេតានីយ៉ាហ៊ូ ដែលជាអ្នកសម្លាប់មនុស្ស នៅតំបន់ហ្កាហ្សា នៅពេលនេះ នឹងត្រូវកាត់ទោសជាអ្នកសម្លាប់មនុស្ស នៅតំបន់ហ្កាហ្សា ដូចដែលលោក Milosevic ត្រូវបានកាត់ទោស។ អ្នកដែលព្យាយាមគេចការស្លាប់របស់មនុស្សស្លូតត្រង់ទាំងអស់នោះ ដោយប្រើលេសរបស់ក្រុមហាម៉ាស គ្មានអ្វីត្រូវនិយាយទៅកាន់មនុស្សជាតិទេ»។លោកអេរដូហ្គែន បានបន្តរិះគន់សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អង់គ្លេស ចិន បារាំង រុស្ស៊ី និងអាមេរិក ហើយលោក បានទាមទារជាយូរមកហើយថា ក្រុមប្រឹក្សាសន្តិសុខ ត្រូវការកំណែទម្រង់។

រាជរដ្ឋាភិបាលប្ដេជ្ញាចិត្តបន្តអនុវត្តកម្មវិធីគោលនយោបាយជាតិជំនួយសង្គម

2023/12/05 07:24:12 pm        88
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិទី៧ បានប្ដេជ្ញាចិត្តថា​នឹង​បន្ត​អនុវត្តកម្ម​វិធី​គោល​នយោបាយ​ជាតិ​ជំនួយ​សង្គម​នេះ​បន្តទៀត ដើម្បីឆ្លើយតបបន្ទាន់ទៅនឹងបញ្ហាជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឱ្យ​អនុវត្ត​ជាផ្លូវការ គោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៣នេះ នៅសណ្ឋាគារ សុខាភ្នំពេញ។ សម្ដេចធិបតីមានប្រសនាស៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បាន​ចេញ​ដំណើរ​តាំង​ពី​ថ្ងៃ​ដំបូង​ដោយ​ផ្តល់​ការ​គិតគូរខ្ពស់ចំពោះសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ​ការក​​សាង​ប្រព័ន្ធ​គាំពារ​សង្គម ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សមហរណកម្ម និងស្វ័យប្រវត្តិកម្ម មាន​សារៈ​សំខាន់​ក្នុង​ការទ្រទ្រង់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសក្នុងពេលមានគ្រោះអាសន្នឬវិបត្តិ អនុ​លោមតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥, រាជរដ្ឋាភិបាល​បាន​ដាក់​ឱ្យអនុវត្តកម្មវិធី ជំនួយសង្គមមួយចំនួន ដើម្បីផ្ដល់ការគាំពារដល់ស្ត្រីមានផ្ទៃពោះ, កុមារ​តូច និងជនមានពិការភាពក្រីក្រតាម សហគមន៍គោលដៅនានា។ ដូច្នេះ​រាជ​រដ្ឋភិបាល អាណត្តិទី៧​នេះ បានប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​អនុវត្ត​នៅ​កម្ម​វិធី​គោល​នយោបាយ​ជំនួយ​សង្គ​ម​នេះ​ ដើម្បី​ជួយ​គាំទ្រដល់ជីវភាព សេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គម។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ក្នុង​បរិការណ៍​ដែល​រាជ​រដ្ឋាភិបាល​នឹង​បញ្ចប់​ការ​អនុវត្ត​កម្ម​វិធី​ឧបត្ថម្ភ​សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាជំហានៗ ចាប់ពីខែមករា ឆ្នាំ២០២៤ និងផ្អែកតាមឧត្តមានុវត្តជាអន្តរជាតិ, ការបន្ត​ទ្រទ្រង់​ជីវភាព​គ្រួសារ​ក្រីក្រ និងជនងាយរងគ្រោះទាំងនេះ នៅតែមានភាពចាំបាច់។ លើសពីនេះ ក្រប​ខណ្ឌ​គោល​នយោបាយជាតិគាំពារសង្គម ក៏បានចង្អុលបង្ហាញឱ្យរៀបចំ ក្របខណ្ឌ​កម្ម​វិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់គ្រួសារ ដែលជាការប្រមូលផ្ដុំ​កម្ម​វិធី​ជំនួយ​សង្គម​មាន​លក្ខណៈ​ជា​ការ​ឧបត្ថម្ភ​សាច់​ប្រាក់​ឱ្យមកអនុវត្ត ក្រោមប្រតិបត្តិករទោលមួយក្នុងគោលដៅពង្រឹងអភិបាលកិច្ច និង​បង្កើន​ប្រសិទ្ធភាព នៃការអនុវត្តកម្មវិធី ក៏ដូចជាបង្កើនសង្គតិភាព និងពង្រីក​ការ​គ្រប​ដណ្តប់​កាន់​តែ​ទូលំទូលាយដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ក្នុងគ្រួសារនោះ៕ អត្ថបទ៖ វ៉ន ដារ៉ា

លោក Putin ពិនិត្យមើល «ប៊ូតុងនុយក្លេអ៊ែរ» ខណៈបំណងក្នុងការបោះឆ្នោតឡើងវិញរបស់លោក ខិតជិតមកដល់

2023/12/05 07:06:55 pm        147
ប្រធានាធិបតី លោក Vladimir Putin ត្រូវបានគេបង្ហាញការធ្វើត្រាប់ចុច «ប៊ូតុងនុយក្លេអ៊ែរ» ប៉ុន្តែពុំបានចុចវានោះទេកាលពីថ្ងៃច័ន្ទ ខណៈលោកបានទៅធ្វើទស្សនកិច្ចការតាំងពិព័រណ៍ធំមួយនៃសមិទ្ធិផលរបស់ប្រទេសរុស្ស៊ី ជាអ្វីដែលមើលទៅហាក់ដូចជាការកម្តៅសាច់ដុំ សម្រាប់យុទ្ធនាការបោះឆ្នោតឡើងវិញដែលជិតឈានចូលមកដល់។លោក Putin ត្រូវបានគេផ្តល់ការពន្យល់អំពីការរៀបចំគ្រាប់បែកនុយក្លេអ៊ែរសម័យសូវៀត និងបានបង្ហាញបន្ទះគ្រប់គ្រងការត្រាប់ធ្វើសម្រាប់ការបាញ់សាកល្បងនុយក្លេអ៊ែរ មុនពេលតាមដានមើលរូបភាពនៃការផ្ទុះ និងការពង្រីកធំតាមរយៈបង្អួច។ ចាប់តាំងពីការចាប់ផ្តើមនូវអ្វីដែលទីក្រុងមូស្គូ ចាត់ទុកថាជា «ប្រតិបត្តិការសិកពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន លោក Putin តែងតែរំលឹកជាញឹកញាប់ដល់ប្រទេសលោកខាងលិចអំពីទំហំ និងសមត្ថភាពឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដោយនិយាយថា នណាដែលព្យាយាមវាយប្រហារដោយនុយក្លេអ៊ែរមកលើប្រទេសនេះ នោះនឹងត្រូវបានបំផ្លាញចោលចេញពីមុខផែនដី។លោកPutin បានដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរតាកទិកនៅក្នុងប្រទេសបេឡារុស្ស និងបានផ្លាស់ប្តូរជំហររបស់រុស្ស៊ីលើសន្ធិសញ្ញាអាវុធសំខាន់ៗចំនួនពីរ ខណៈទទូចថាទីក្រុងមូស្គូ មិន «ធ្វើឲ្យរង្គោះរង្គើរដោយការធ្វេសប្រហេស» អាវុធបរមាណូ ឬផ្លាស់ប្តូរគោលនយោបាយក្នុងការប្រើប្រាស់ពួកវាឡើយ។លោកPutin ត្រូវបានគេរំពឹងថា នៅក្នុងខែនេះនឹងបញ្ជាក់ថាលោកនឹងឈរឈ្មោះសម្រាប់អាណត្តិ៦ឆ្នាំទៀត នៅក្នុងខែមីនា ហើយការបង្ហាញខ្លួនរបស់លោកកាលពីថ្ងៃចន្ទ មានគោលគំនិតខុសប្លែកនៅមុនការបោះឆ្នោត។

ក្រុមប្រឹក្សាភិបាល WHO នឹងបើកកិច្ចប្រជុំបន្ទាន់ស្តីពីវិបត្តិសុខភាពនៅតំបន់ហ្កាហ្សា

2023/12/05 07:00:28 pm        76
ក្រុមប្រឹក្សាភិបាលប្រតិបត្តិរបស់អង្គការសុខភាពពិភពលោក WHO នឹងបើកសម័យប្រជុំបន្ទាន់ដ៏កម្រមួយនៅថ្ងៃទី១០ ខែធ្នូ ដើម្បីពិភាក្សាអំពីវិបត្តិសុខភាពនៅតំបន់ហ្កាហ្សា និងតំបន់វេស បែង ដោយបេសកជនប៉ាឡេស្ទីន កំពុងស្វះស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្តបន្ថែម និងការទទួលបានបុគ្គលិកថែទាំសុខភាពបរទេស។អង្គការ WHO បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ខ្លួនបានទទួលសំណើពីប្រទេសចំនួន ១៥ ដើម្បីរៀបចំសម័យប្រជុំនេះ ដែលនឹងត្រូវបានកោះប្រជុំដោយអគ្គនាយកអង្គការសុខភាពពិភពលោក លោក តេដ្រូស អែដហាណូម ហ្គេប្រេយ៉េសូស (Tedros Adhanom Ghebreyesus) ក្នុងការពិគ្រោះយោបល់ជាមួយប្រធាននៃប្រទេសកាតា។ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក អ៊ីប្រាហីម ខ្រៃស៊ី (Ibrahim Khraishi) បាននិយាយថា កិច្ចប្រជុំនេះនឹងផ្តោតភាគច្រើនលើតំបន់ហ្កាហ្សា ដែលរងគ្រោះដោយសង្រ្គាមរវាងមេដឹកនាំក្រុមហាម៉ាស និងអ៊ីស្រាអែល ប៉ុន្តែក៏គ្របដណ្តប់លើការវាយប្រហារលើវិស័យសុខាភិបាលនៅតំបន់វេស បែង ដែលកាន់កាប់ដោយអ៊ីស្រាអែលផងដែរ។អ៊ីស្រាអែលបាននិយាយថា សម័យប្រជុំនេះគឺជាឧទាហរណ៍នៃ «ស្តង់ដារពីរ និងការយកចិត្តទុកដាក់មិនសមាមាត្រចំពោះអ៊ីស្រាអែលនៅក្នុងសង្វៀនពហុភាគី»។ មន្ទីរពេទ្យហ្កាហ្សា នៅសល់តែមួយចំនួនប៉ុណ្ណោះដែលនៅតែដំណើរការ ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងកង្វះប្រេងឥន្ធនៈ ហើយមន្ទីរពេទ្យដែលនៅតែដំណើរការទាំងនោះ ត្រូវបានគ្របដណ្តប់កាន់តែច្រើនឡើងដោយរលកថ្មីនៃអ្នករបួស៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីគោលនយោបាយអាទិភាពទាំង ៦ បានដាក់ឱ្យអនុវត្តរួចរាល់ក្នុងថ្ងៃនេះ

2023/12/05 06:44:57 pm        216
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ អញ្ជើញ​​ប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវគោលនយោបាយជាតិ ពាក់ព័ន្ធកម្មវិធី​ជាតិ​ជំនួយ​សង្គម ជាគោលនយោបាយអាទិភាពចុងក្រោយ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង ៦ ដែល​រាជរដ្ឋាភិបាល អាណត្តិទី៧ នៃ​រដ្ឋសភា​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្តន៍​នៅ​មុន​បំណាច់​ឆ្នាំ​២០២៣​នេះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំ ស្តីពី​ក្រប​ខណ្ឌ​កម្ម​វិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង​គោល​ការណ៍​ណែនាំ​ស្តីពី​ក្រប​ខណ្ឌ​កិច្ច​គាំពារ​សង្គម​ឆ្លើយ​តបនឹងគ្រោះអាសន្ននាថ្ងៃនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្មវិធី​គោល​នយោបាយ​អាទិភាព​នេះ​ជា​គោល​នយោបាយ​ចុង​ក្រោយ​ក្នុង​ចំណោម​កម្ម​វិធី​គោល​នយោបាយ​អាទិភាពទាំង ៦ ដែលរាជរដ្ឋភិបាលអាណត្តិទី៧ បានដាក់ចេញ និងប្ដេជ្ញា​ចិត្ត​ប្រកាស​ដាក់​ឱ្យ​អនុវត្តឱ្យបានមុនបំណច់ឆ្នាំនេះ។សូមបញ្ជាក់ថា នៅក្នុងនីតិកាលទី៧នេះ ក្រៅតែពីការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលគោលនយោបាយស្នូលហើយនោះ រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញកម្មវិធីនយោបាយអាទិភាពចំនួន ៦ ដើម្បី​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​បញ្ហា​ជីវភាព និងសុខភាពរបស់ប្រជាពលរដ្ឋ។កម្មវិធី​គោលនយោបាយអាទិភាពចំនួន ៦ រួមមាន៖ ទី១ ការពង្រីក​សេវា​ថែទាំ​សុខ​ភាព​ឆ្ពោះ​ទៅ​រក​ការ​គ្របដណ្តប់សុខភាពជាសកល។ ទី២ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូន​ដល់យុវជនមកពី គ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេស។ ទី៣ ការ​ធ្វើ​ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ, ក្រុមជន ងាយរង​គ្រោះ​នៅ​ក្នុង​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រា​មាន​គ្រោះ​អាសន្ន​។ ទី៤ ការដាក់ចេញ និងការជំរុញ អនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យ​មាន​លទ្ធភាព​ចូល​រួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអាចទទួលបានផលប្រយោជន៍ពីប្រព័ន្ធ គាំពារ​សង្គម​ផ្លូវ​ការ។ ទី៥ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅ​លើក​ស្ទួយ​ផលិត​កម្ម, រកទីផ្សារ និង រក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងទី៦ ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំង​ប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ។កម្មវិធី​នយោបាយអាទិភាពទាំង៦នេះ កម្មវិធីទី១ ត្រូវបាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ២០២៣, កម្មវិធីទី២ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣, កម្ម​វិធីទី៤ ដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ហើយកម្មវិធីទី៥ និងទី៦ ដាក់​ឱ្យ​អនុវត្តជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំណែកកម្មវិធីទី៣ ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ថ្ងៃ​នេះ​៕ អត្ថបទ៖ វ៉ន ដារ៉ា

អាមេរិក ចោទប្រកាន់អតីតឯកអគ្គរដ្ឋទូតពីបទចារកម្មឲ្យគុយបា អស់ពេលជាច្រើនទសវត្សរ៍

2023/12/05 06:26:26 pm        141
សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) បានចោទប្រកាន់អតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសបូលីវី ពីបទធ្វើចារកម្មសម្រាប់ប្រទេសគុយបា អស់រយៈពេលជាង ៤០ឆ្នាំមកហើយ នៅក្នុងអ្វីដែលក្រសួងយុត្តិធម៌បានពិពណ៌នាថាជាការជ្រៀតចូលខ្ពស់បំផុត និងយូរអង្វែងបំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយភ្នាក់ងារបរទេស។នាយកដ្ឋានយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក វីកទ័រ ម៉ាញ៉ូអែល រ៉ូឆា (Victor Manuel Rocha) ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសបូលីវី ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០២ ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសហព័ន្ធជាច្រើនករណី រួមទាំងការដើរតួជាភ្នាក់ងារបរទេសខុសច្បាប់ និងប្រើប្រាស់លិខិតឆ្លងដែនដែលទទួលបានដោយក្លែងបន្លំ។នាយកដ្ឋានយុត្តិធម៌បាននិយាយថា លោក រ៉ូឆា វ័យ ៧៣ឆ្នាំ បានធ្វើការនៅក្រសួងការបរទេសពីឆ្នាំ ១៩៨១ ដល់ឆ្នាំ២០០២។ នាយកដ្ឋាននេះបានបន្ថែមថាលោកបានបម្រើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានពីឆ្នាំ១៩៩៤ ដល់ឆ្នាំ១៩៩៥ ហើយបានធ្វើការជាទីប្រឹក្សារបស់មេបញ្ជាការនៃទីបញ្ជាការភាគខាងត្បូងនៃយោធាសហរដ្ឋអាមេរិក ពីឆ្នាំ២០០៦ ដល់ប្រហែលឆ្នាំ២០១២។អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលឡឺ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា លោកមិនអាចផ្តល់ព័ត៌មានលម្អិតអំពីបញ្ហាអនុវត្តច្បាប់ដែលកំពុងដំណើរការបាននោះទេ។ នៅក្នុងឯកសារតុលាការដែលដាក់នៅតំបន់ភាគខាងត្បូងនៃរដ្ឋហ្វ្លរីដា សហរដ្ឋអាមេរិក បានចោទប្រកាន់លោក រ៉ូឆា ថាបានគាំទ្រគុយបាជាសម្ងាត់ និងបេសកកម្មប្រមូលផ្តុំស៊ើបការណ៍សម្ងាត់របស់ខ្លួនប្រឆាំងនឹងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីឆ្នាំ១៩៨១ មក៕

សេតវិមានព្រមានថា មូលនិធិអាមេរិក សម្រាប់ការពារអ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៊ី ជិតអស់ហើយ

2023/12/05 06:15:31 pm        133
ក្រុមមន្ត្រីសេតវិមានបានព្រមានកាលពីថ្ងៃច័ន្ទ (០៤ ធ្នូ) ថា សហរដ្ឋអាមេរិកកំពុងអស់ពេល និងអស់ថវិកាដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធនឹងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីហើយ។ រដ្ឋបាលរបស់ប្រធានាធិបតីប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ក្នុងខែតុលា បានស្នើថវិកាពីសភាចំនួនជិត ១០៦ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិដល់ផែនការប្រកបដោយមហិច្ឆិតាសម្រាប់សន្តិសុខព្រំដែនអ៊ុយក្រែន អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប៉ុន្តែសមាជិកបក្សសាធារណរដ្ឋដែលគ្រប់គ្រងសភាដោយសំឡេងភាគច្រើន បានបដិសេធសំណើនេះ។នាយកថវិការបស់សេតវិមាន លោកស្រី សាឡានដា យ៉ាំង (Shalanda Young) នៅក្នុងលិខិតមួយផ្ញើជូនប្រធានសភាអាមេរិក លោក ម៉ៃ ចនសុន (Mike Johnson) និងបណ្ដាមេដឹកនាំសភាផ្សេងទៀតបាននិយាយថា ការកាត់ផ្តាច់មូលនិធិ និងលំហូរនៃសព្វាវុធនឹងហាក់ដូចជាឲ្យ «អ៊ុយក្រែនលុតជង្គង់ចុះចាញ់នៅលើសមរភូមិ» និងបង្កើនលទ្ធភាពនៃជ័យជំនះរបស់រុស្ស៊ី។សភាអាមេរិក បានអនុម័តថវិកាជាង ១១០ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែនចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅខែកុម្ភៈ ឆ្នាំ២០២២ មកប៉ុន្តែមិនបានអនុម័តមូលនិធិណាមួយបន្ថែមទៀតទេចាប់តាំងពីគណបក្សសាធារណរដ្ឋ បានកាន់កាប់សភាពីគណបក្សប្រជាធិបតេយ្យ នៅក្នុងខែមករា មក។ ការខកខានរបស់សេតវិមាន ក្នុងការពិចារណាលើសំណើកញ្ចប់ថវិកាបានបង្កើនការព្រួយបារម្ភថាការផ្តល់មូលនិធិសម្រាប់ទីក្រុងគីវ អាចនឹងមិនត្រូវបានអនុម័ត ជាពិសេសបន្ទាប់ពីសភាបានអនុម័តសេចក្ដីស្នើច្បាប់កាលពីខែវិច្ឆិកា ជាមួយនឹងការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែល ប៉ុន្តែមិនមែនសម្រាប់អ៊ុយក្រែនទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «ជនបង្គោលលើការងារមហាជនក្រុង-ស្រុក-ឃុំ-សង្កាត់» ខេត្តកំពង់ស្ពឺ
08/15/2026 08:08 PM
តុលាការកំពូលកម្ពុជាបង្ហាញលទ្ធផលនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន
08/15/2026 07:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេចធិបតី និងលោកជំទាវផ្ទាល់ ជូន​ដល់​ក្រុម​គ្រួសារ​នៃ​វីរកងទ័ពពលី រស់នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​
08/15/2026 07:08 PM
អ្នកជំនាញ៖ ប្រសិនបើការដឹកជញ្ជូនតាមសមុទ្រខ្មៅ ត្រូវបានផ្អាកយូរ សេដ្ឋកិច្ចអ៊ុយក្រែននឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ
08/15/2026 07:08 PM
លោក TRUMP៖ ប្រសិនបើអ៊ីរ៉ង់វាយប្រហារ ការឆ្លើយតបរបស់សហរដ្ឋអាមេរិក នឹងខ្លាំងជាង១០០ដង
08/15/2026 07:08 PM
ប្រភព៖ មនុស្សយ៉ាងតិច ១៤ នាក់ បានស្លាប់ នៅក្នុងការវាយប្រហារនៅជិតរដ្ឋធានី El Obeid នៅកណ្តាលប្រទេសស៊ូដង់
08/15/2026 07:08 PM
នាយករដ្ឋមន្ត្រីលីបង់ជំរុញឲ្យមានពេលវេលាច្បាស់លាស់សម្រាប់អ៊ីស្រាអែលដកកងទ័ពចេញពីភាគខាងត្បូង
08/15/2026 07:08 PM
គេចវេសពីបាតុភូតអែល នីញ៉ូ បក្សីសមុទ្រអាមេរិកខាងត្បូង ផ្លាស់ទីជម្រកទៅកាន់ប៉ាណាម៉ា
08/15/2026 07:08 PM
អេស្ប៉ាញបង្កើនវិធានការសន្តិសុខនៅតំបន់ Ceuta ខណៈមានការអំពាវនាវឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនទ្រង់ទ្រាយធំជាថ្មី
08/15/2026 07:08 PM
រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ជំរុញឲ្យប្រើការសន្ទនា ដើម្បីសន្តិភាពក្នុងតំបន់ ខណៈការចរចារវាងអាមេរិក និងអ៊ីរ៉ង់ នៅបន្តជាប់គាំង
08/15/2026 07:08 PM