រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី
សម្ដេចធិបតី៖ការអនុវត្តច្បាប់កាតព្វកិច្ចយោធាបានផ្ដល់អត្ថប្រយោជន៍លើវិស័យការពារជាតិ, ចំពោះយុវជនខ្មែរ និងគ្រួសារ និងសម្រាប់សង្គមជាតិទាំងមូល

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី៖ សន្តិសហវិជ្ជមានជាមួយអ៊ុយក្រែន គឺមិនអាចទៅរួចនោះទេជាមួយរបបបច្ចុប្បន្ននេះ

2023/11/22 12:11:56 pm        116
រុស្ស៊ី មិនអាចរួមរស់តាមបែបសន្តិសហវិជ្ជមានជាមួយ «របប» នាពេលបច្ចុប្បន្ននៅក្នុងទីក្រុង គីវ បានទេ នេះបើតាមមន្ត្រីជាន់ខ្ពស់ម្នាក់របស់រុស្ស៊ី បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ដោយបញ្ជាក់សារជាថ្មីអំពីគោលដៅនៃអ្វីដែលលោកប្រធានាធិបតី វ្លាឌីមៀ ពូទីន ហៅថាប្រតិបត្តិការយោធាពិសេសមួយដើម្បី «លុបបំបាត់យោធា» នៅអ៊ុយក្រែន។ លោកពូទីន បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដែលបង្កឱ្យមានសង្រ្គាមនៅអឺរ៉ុប និងការប្រឈមមុខដាក់គ្នាដ៏ធ្ងន់ធ្ងរបំផុតរវាងរុស្ស៊ី និងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់បានបញ្ចប់មក។ឯកអគ្គរដ្ឋទូតរុស្សី លោក Rodion Miroshnik បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងម៉ូស្គូ ថា «របបបច្ចុប្បន្នរបស់ទីក្រុង គីវ គឺជារបបគ្រោះថ្នាក់ ហើយយើងមើលមិនឃើញជម្រើសណាមួយសម្រាប់ការរួមរស់សន្តិសហវិជ្ជមានជាមួយប្រទេសនេះនៅពេលនេះទេ»។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានច្រានចោលការចរចាជាមួយលោកពូទីន ខណៈបើកចំហឳកាសដើម្បីពិភាក្សាជាមួយរុស្ស៊ី។លោកឯកអគ្គរដ្ឋទូត Miroshnik បាននិយាយថា រុស្ស៊ីអាចទប់ទល់នឹងអង្គការណាតូបាន ដរាបណាខ្លួនត្រូវការដើម្បីកម្ចាត់កងកម្លាំងអ៊ុយក្រែន ហើយថាមិនយូរទេលោកខាងលិច នឹងបាត់បង់ចំណាប់អារម្មណ៍លើអ៊ុយក្រែន មានន័យថា ភាពជាអ្នកដឹកនាំរបស់ទីក្រុងគីវ នឹងដួលរលំ។ ទីក្រុងគីវ និយាយថា ខ្លួននឹងបន្តប្រយុទ្ធរហូតដល់ទាហានរុស្ស៊ីចុងក្រោយបានចាកចេញពីទឹកដីរបស់ខ្លួន ហើយបណ្ដាសម្ព័ន្ធមិត្តលោកខាងលិចបាននិយាយថា ពួកគេនឹងបន្តគាំទ្រអ៊ុយក្រែន៕

លោក Biden ចង់បញ្ជាក់ឲ្យច្បាស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ចិន លើការទប់ស្កាត់សារធាតុហ្វង់តានីល

2023/11/22 11:35:30 am        230
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃអង្គារ (២១ វិច្ឆិកា) ថា លោកបានចាត់វិធានការសំខាន់ៗក្នុងអំឡុងពេលកិច្ចប្រជុំរបស់ខ្លួនកាលពីសប្តាហ៍មុនជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីទប់ស្កាត់លំហូរនៃសារធាតុហ្វង់តានីល ចូលទៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែលោកនឹងត្រូវការផ្ទៀងផ្ទាត់ឲ្យច្បាស់ថាប្រទេសចិន ធ្វើតាមការព្រមព្រៀងនោះ។លោក បៃដិន និងលោក ស៊ី បានជួបប្រជុំគ្នានៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ សហរដ្ឋអាមេរិក ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហើយសេតវិមានបាននិយាយថា ការសន្ទនារបស់មេដឹកនាំទាំងពីរស្តីពីថ្នាំអាភៀន ហ្វង់តានីល គឺជាការសម្រេចបានល្អបំផុតចេញពីកិច្ចពិភាក្សានេះ។ ប្រធានាធិបតីអាមេរិក រូបនេះបានបញ្ជាក់ជាថ្មីកាលពីថ្ងៃអង្គារថា លោកទទួលបានការវិវត្តន៍យ៉ាងសំខាន់ក្នុងអំឡុងពេលជួបជាមួយលោក ស៊ី។លោក បៃដិន និយាយថា «សហរដ្ឋអាមេរិក នឹងធ្វើការរួមគ្នាជាមួយប្រទេសចិន ដើម្បីកំណត់គោលដៅសមាសធាតុហ្វង់តានីល។ ជាលទ្ធផលនៃទំនាក់ទំនងការទូតរបស់យើងនាពេលថ្មីៗនេះ ប្រទេសចិនបានចាត់វិធានការរួចហើយដើម្បីបិទបណ្ដាក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មខុសច្បាប់នៃសារធាតុគីមីបែបនេះ។ យើងមិនគ្រាន់តែជឿថាវាកំពុងកើតឡើងនោះទេ យើងត្រូវតែផ្ទៀងផ្ទាត់ចំណាត់ការទាំងនោះ»។លោក បៃដិន និងលោក ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសចិន នឹងប្រាប់ក្រុមហ៊ុននានាឱ្យកាត់បន្ថយការនាំចេញទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីននៃសារធាតុគីមី ដែលប្រើសម្រាប់ផលិតថ្នាំហ្វង់តានីល។ លោក បៃដិន បានសង្កត់ធ្ងន់ថា លំហូរចូលនៃសារធាតុហ្វង់តានីល គឺជា «បញ្ហាប្រឈមជាសកល ដែលទាមទារឱ្យមានសកម្មភាពជាសកល»៕

សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សូមបញ្ឈប់ការប្រើប្រាស់យ័ន្ត ដើម្បីបំពានច្បាប់ចរាចរណ៍នៅកម្ពុជា

2023/11/22 10:50:51 am        402
មានប្រសាសន៍ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំ ណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកប្រើប្រា ស់ផ្លូវទាំងអស់ សូមបញ្ឈប់ការប្រើប្រាស់យ័ន្តការពារ ដែលជាខ្នងបង្អែករបស់ខ្លួននោះ ដើម្បីបំពានច្បា ប់ចរាចរណ៍នៅកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ព្រមានថា យ័ន្តដែលជាខ្នងបង្អែកនោះ មិនអាចជួយបាននោះឡើយ នៅ ពេលដែលមានការរឹតបន្តឹងច្បាប់ចរាចរណ៍។សម្ដេចមហាបវរធិបតីបន្តថា បច្ចុប្បន្នកម្ពុជាមានអ្នករងគ្រោះថ្នាក់ដោយចរាចរណ៍ច្រើនគួរឱ្យបារម្ភ ព្រួយ ជាពិសេសករណីបើកបរបំពានច្បាប់ចរាចរណ៍។ក្នុងពិធីនៅថ្ងៃនេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងពលរដ្ឋ សូមចូលរួមទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយ ចំនួនអ្នកស្លាប់ដោយករណីនេះ។តួលេខដែលចេញដោយនគរបាលជំនាញបានឱ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ អ្នក ស្លាប់ដោយចរា ចរណ៍នៅទូទាំងប្រទេសក្នុងមួយថ្ងៃមានប្រមាណពី ៥ទៅ៦នាក់ បើគិតក្នុងមួយខែវិញមានក្នុងរង្វង់ ប្រមាណ ១៨០ នាក់ ដែលបានស្លាប់ដោយករណីចរាចរណ៍៕ដោយ៖ គង់ ឌិន

នាវាទេសចរណ៍សញ្ជាតិ Marshal Islandsផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ បានចូលចត​នៅកំពង់ផែខេត្តព្រះសីហនុ

2023/11/22 10:13:36 am        104
នាវាទេសចរណ៍មួយទៀតឈ្មោះ Oceania Regatta សញ្ជាតិ Marshal Islands មកពីប្រទេសវៀតណាម ផ្ទុកភ្ញៀវទេសចរសរុប ៦២៨ នាក់ ស្រី ៣៣៥ នាក់ មាននាវិក ៣៩២នាក់ ស្រី៨៧ នាក់ ភាគច្រើនភ្ញៀវជនជាតិអាមេរិក កាណាដា និងអង់គ្លេស នាព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ ភ្ញៀវបានទៅទស្សនានៅតាមតំបន់ឆ្នេរ ផ្សារលើ វត្តលើ និងវត្តក្រោមជាដើម។ អាជ្ញាធរខេត្ត សមត្ថកិច្ច និងមន្ទីរជំនាញពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ច ផ្តល់ឯកសារ និងព័ត៌មានអំពីគោលដៅទាក់ទាញទេសចរណ៍ និងរៀបចំសម្របសម្រួលសណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅក្នុងក្រុង ក៏ដូចជាតំបន់គោលដៅផ្សេងៗដែលភ្ញៀវទៅទស្សនាកម្សាន្តផងដែរ។

សម្តេចធិបតី៖ រយៈពេល៣ខែ រាជរដ្ឋាភិបាលខិតខំទាក់ទាញអ្នកវិនិយោគបរទេស ដើម្បីបង្កើនការវិនិយោគក្នុងស្រុក

2023/11/22 10:05:30 am        126
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៣ខែដំបូង ក្នុងការកកើតរាជរដ្ឋាភិបាលអាណត្តិទី៧នេះ សម្តេចខិតខំគ្រប់បែបយ៉ាង ដើម្បីទាក់ទាញ​អ្នក​វិនិយោគទុន​បរទេស ឲ្យមកធ្វើការវិនិយោគនៅក្នុងស្រុកឲ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈកម្ចីមួយផ្នែក និងគម្រោងវិនិយោគ«BOT» ប្រើប្រាស់ធនធានវិស័យឯកជនមួយផ្នែក មិនមែនដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនថា ក្នុងរយៈពេល៩០ថ្ងៃ ក្រោយសម្តេចធ្វើជានាយករដ្ឋមន្រ្តីដើរតែខ្ចីលុយគេនោះទេ។ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកំណាត់ផ្លូវជាតិលេខ ៥ (ព្រែកក្តាម-បាត់ដំបង) ​និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការទាក់ទាញវិនិយោគមកកម្ពុជា តាមរយៈក្រុមហ៊ុន​វិនិយោគនានា ​គឺដើម្បី​បង្កើន​ដង្ហើម​សេដ្ឋកិច្ចនៅកម្ពុជា ដើម្បីផលប្រយោជន៍រួម​របស់ប្រជាជន និងប្រទេសជាតិទាំងមូល ហើយអ្នកដែលថា​រាជរដ្ឋាភិបាលគិតតែដេកមិន​បាន​ធ្វើអ្វីទាល់តែសោះ ក្នុងរយៈពេលបីខែនេះ គឺជាការលើកឡើងទាំងបិទភ្នែក។សម្ដេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ទៅកាន់ក្រុមអ្នករិះគន់ទាំងនោះថា «ខ្ញុំសូមបញ្ជាក់ថា ៣ខែមកនេះ ​យើងបានដើរទាក់ទាញនៅក្នុងគម្រោងកម្ចីមួយផ្នែក ប៉ុន្តែក្រៅពីនោះយើងបាន​ទាក់ទាញ ​ការវិនិយោគបរទេស ​លើកស្ទួយនៅក្នុងការវិនិយោគក្នុងស្រុក ដើម្បីប្រើប្រាស់​នៅក្នុង​ធនធានវិស័យឯកជន ​ហើយរដ្ឋាភិបាល មិនចាំបាច់ខ្ចីទេ ​ការវិនិយោគហេដ្ឋា​រចនា​សម្ព័ន្ធជាច្រើន គឺប្រើប្រាស់​ធនធានឯកជនតាមរយៈ BOTផ្សេងៗ ជាក់ស្តែងដូចខ្ញុំបាន​សម្ពោធ​ព្រលានយន្ដហោះ​នៅ​ខេត្តសៀមរាប​កាលពីលន្លងទៅ គឺអស់ជាង១ពាន់លានដុល្លារ ​ហើយលុយនេះគឺជាថវិកាBOT»។សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ក៏បានប្រកាសផងដែរថា ​រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹង​បន្តជំរុញវិនិយោគគម្រោងធំៗ​ទាំងរូបភាពBOT ​ទាំងប្រើប្រាស់ធនធានវិនិយោគរបស់វិស័យឯកជន ទាំង​ឥណទាននានា​ ដើម្បីយកមកពង្រីក​ហេដ្ឋា​រចនា​សម្ពន្ធ​តភ្ជាប់​សរសៃឈាមរបស់កម្ពុជា ហើយ​សរសៃឈាមនេះ នឹងទៅ​ចិញ្ចឹម​ប្រជាពលរដ្ឋឲ្យកាន់តែមានជីវភាពល្អប្រសើរបន្ថែមទៀតនូវទូទាំង ប្រទេស។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ក្រោយការដាក់សម្ពោធ​នូវកំណាត់ផ្លូវជាតិ​លេខ៥ ខេត្តកំពង់ឆ្នាំង នឹងប្រែក្លាយទៅជាទីតាំង​នៃសកម្មភាពសេដ្ឋកិច្ច ​តាមរយៈការបង្កើតនូវតំបន់​សេដ្ឋកិច្ចពិសេស ខ​ណៈកន្លងមកខេត្តនេះគ្រាន់តែជាខេត្ត ​ដែលគេទៅ​ហួសមកហួស ហើយ​មួយវិញទៀតខេត្តកំពង់ឆ្នាំង នឹងតភ្ជាប់​ស្ពានទន្លេសាប ទៅកាន់ខេត្តកំពង់ធំ ដើម្បីផ្តល់ភាពងាយ​ស្រួល​បន្ថែមទៀត​ក្នុងការធ្វើដំណើរ ​និងបង្កើន សេដ្ឋកិច្ចជូនប្រជាពលរដ្ឋគ្រប់រូបឲ្យកាន់តែរីក​ចម្រើន​ខ្លាំងក្លាបន្ថែមទៀតផងដែរ៕ អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសសម្ពោធឲ្យប្រើប្រាស់ផ្លូវការ ផ្លូវជាតិលេខ៥ និងបើកការដ្ឋានសាងសង់បន្តពីសិរីសោភ័ណ-ប៉ោយប៉ែត

2023/11/22 08:27:04 am        260
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ”។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ២២ វិច្ឆិកា ២០២៣ ជាថ្ងៃពិសេសមួយដែលបង្ហាញពីនិ ម្មិតរូបនៃការបន្តអភិវឌ្ឍន៍, និម្មិតរូបនៃការបន្តទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា, និម្មិតរូបនៃខួបទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន, និម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំបានប្រាប់ភាគីមិត្តនៅតាម បណ្ដាប្រទេសនានាថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព។-សម្តេចធិបតី នាយករដ្ឋមន្រ្តី៖ កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន ខណៈសមិទ្ធផលនេះ គឺកើតចេញជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសទាំងពីរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមានការគ្រប់គ្រងលើការខ្ចីបុលពីបរទេស ក្នុងកម្រិតដែលគ្រប់គ្រងបាន និងមិនបំពានចំពោះច្បាប់នៃការគ្រប់គ្រងថវិការបស់កម្ពុជានោះ ឡើយ។-សម្ដេចធិបតី បញ្ជាក់ថា ការខ្ចីបុលថវិកាពីប្រទេសនានា គឺដើម្បីពន្លឿន ការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេល៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧ នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ, ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង, បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ, បន្តនិរន្តរភាព និងចីរភាព ជាដើម។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជានឹងមានស្ពានវែងជាងគេ ដែលមានប្រវែងជាង ៣ គីឡូម៉ែត្រ កាត់ពីលើទន្លេសាប។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កំពង់ផែខេត្តព្រះសីហនុ ដែលជាចំណុចកណ្ដាលនៃការ ឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់ នឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពលមួយនៅ ពេលខាងមុខ ក្រោយការសាងសង់ពង្រីកជាកំពង់ផែទឹកជ្រៅ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ផ្លូវជាតិលេខ៥០-C តភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ មានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមរក្សា ថែផ្លូវនៅកម្ពុជា ដែលជាសម្បត្តិរួម ដើម្បីពលរដ្ឋប្រើប្រាស់បានច្រើនឆ្នាំទៅមុខ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធថែរក្សា ថែទាំសមិទ្ធផល ផ្លូវថ្នល់ និងស្ពានដែលបានសាងសង់ឡើងនូវទូទាំងប្រទេសឱ្យបានល្អ ហើយត្រូវពិនិត្យមើលលើការដឹកជញ្ជូនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជាពិសេសត្រូវសហការជាមួយវិស័យឯកជនលើវិស័យដឹកញ្ជូនចំពោះការអនុវត្តការងារនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបញ្ឈប់ការ ប្រើប្រាស់យ័ន្តការពារ(ខ្នងបង្អែក) ដើម្បីបំពានច្បាប់ចរាចរណ៍នៅកម្ពុជា។

ផ្លូវជាតិលេខ៥ព្រែកក្តាម-បាត់ដំបង សម្ពោធឲ្យប្រើប្រាស់ផ្លូវការ និងបើកការដ្ឋានសាងសង់បន្តពីសិរីសោភ័ណ-ប៉ោយប៉ែត

2023/11/22 08:23:48 am        203
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ កំណាត់ផ្លូវជាតិលេខ៥ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ”។ 

EU និង FAO សហការជាមួយរដ្ឋបាលជលផលកម្ពុជា លើការប្តេជ្ញាចិត្តអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់

2023/11/21 01:36:46 pm        247
កោះកុង៖ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការជាមួយរដ្ឋបាលជលផលបានរៀបចំវគ្គបណ្តុះបណ្តាល​គ្រូបង្គោលអំពីគោលការណ៍សំខាន់ៗ​នៃកិច្ចព្រមព្រៀងវិធានការរដ្ឋម្ចាស់កំពង់ផែ(PSMA) ដែលជួយពង្រឹងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU ) ក្នុងប្រទេសកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ ជួយពង្រឹងសមត្ថភាពដល់មន្ត្រីជលផលលើផ្នែកអនុវត្តនីតិវិធី​ប្រតិបត្តិស្តង់ដារ ការរាយការណ៍ និងការធ្វើអធិការកិច្ច (SOP for PSM) សម្រាប់នាវានេសាទបរទេសដែលមានបំណងសុំចូលចត និងឡើងផលនេសាទនៅកំពង់ផែកម្ពុជា។ ការអនុវត្តកិច្ចព្រមព្រៀងអន្តរជាតិដ៏សំខាន់នេះ នឹងគាំទ្រដល់មន្ត្រីរដ្ឋបាលជលផល (FiA) រួមទាំង​ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត (PDAFF) ក្នុងការទប់ស្កាត់ និងលុបបំបាត់ការនេសាទ IUU នៅទូទាំងខេត្តតំបន់ឆ្នេរ។អ្នកស្រីបណ្ឌិត ជិន លក្ខណា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម បានមាន​ប្រសាសន៍ថា “PSMA គឺជាកិច្ចព្រមព្រៀងអន្តរជាតិដែលចងភ្ជាប់ជាលើកដំបូងដើម្បីកំណត់​គោលដៅ ​ជាពិសេសទៅលើការនេសាទ IUU ដោយរារាំងនាវានេសាទដែលចូលរួមក្នុងការនេសាទ IUU ពីការប្រើប្រាស់កំពង់ផែ PSMA និងការឡើងផលនេសាទរបស់ពួកគេ។ យើងកាត់បន្ថយការលើក​ទឹកចិត្តដល់​នាវានេសាទខុសច្បាប់ទាំងនោះពីការចូលរួម​ក្នុងសកម្មភាព​ល្មើសនេសាទនានា ខណៈដែលកិច្ចព្រមព្រៀងនេះក៏រារាំងពីការឡើងផលនេសាទ​ដែលបានមក​ពីការ​នេសាទIUU មិនឱ្យចូលមកកាន់ទីផ្សារជាតិ និងទៅទីផ្សារអន្តរជាតិ»។ លោកស្រីបណ្ឌិតបានបន្ថែមថា “កម្ពុជាត្រូវបានវាយតម្លៃថាមិនទាន់អនុលោមតាមច្បាប់ជលផល​អន្តរជាតិ និងបទប្បញ្ញត្តិ IUU របស់សហភាពអឺរ៉ុប ដោយសំដៅទៅលើ​ប្រព័ន្ធ​ផ្តល់​កាត​របស់​សហភាពអឺរ៉ុប ដល់ប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុប។ ប្រទេសដែលទទួល​បានកាតក្រហម គឺមិនអាចនាំផលនេសាទសមុទ្រចូលសហភាពអឺរ៉ុបបានឡើយ ដោយសារមិនទាន់មានវិធានការគ្រប់គ្រាន់ដើម្បីរារាំងការនេសាទIUU។”អ្នកស្រីបណ្ឌិតក៏បានរម្លឹកផងដែរថា “ការអនុវត្ត PSMA ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការគ្រប់គ្រង អភិរក្ស និងការប្រើប្រាស់ធនធានជលផលប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីសមុទ្រទៀតផង។ កម្ពុជាបានក្លាយជាភាគីនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែក្នុងការបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទ IUU នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩។”លោក បួយ រតនា អនុប្រធានរដ្ឋបាលជលផលបានមានប្រសាសន៍ថា “រដ្ឋបាលជលផលដែលជាសេនាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជ្រើសរើសកំពង់ផែនេសាទអ្នកឧកញ៉ា លី យ៉ុងផាត់ក្នុងខេត្តកោះកុង ជាកំពង់ផែទីមួយអនុវត្តវិធានការណ៍រដ្ឋម្ចាស់កំពង់ផែសម្រាប់នាវានេសាទបរទេស ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ FAO ក៏ដូចជាការណែនាំជាសកល និងក្នុងតំបន់ស្តីពីការប្រយុទ្ធប្រឆាំងការនេសាទ IUU ។ យើងកំពុងដំណើរការធ្វើឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យកម្ពុជាត្រូវបានដកកាតក្រហម IUU ចេញដោយតម្រូវឱ្យយើងអនុវត្តតាមបទដ្ឋាននេសាទអន្តរជាតិ ដើម្បីឱ្យប្រទេសកម្ពុជាយើងអាចនាំផលនេសាទចូលទីផ្សារអន្តរជាតិ» ។អ្នកជំនាញជលផលមកពីអង្គការ FAO លោក Marcel Kroese បានមានប្រសាសន៍ថា “បទប្បញ្ញត្តិរបស់ PSMA អនុវត្តចំពោះនាវានេសាទមិនមែនរបស់កម្ពុជា ដែលចង់ចូលចតនៅកំពង់ផែកម្ពុជា ដើម្បីដឹកជញ្ជូន ឬផ្ទេរផលនេសាទពីនាវានេសាទមួយទៅនាវានេសាទមួយទៀត។ ដើម្បីអនុវត្ត PSMA វាមានសារៈសំខាន់ណាស់ក្នុងការកសាងសមត្ថភាពមន្ត្រីរដ្ឋាភិបាលក្នុងការពង្រឹងការត្រួតពិនិត្យ និងតាមដាន ដូច្នេះកម្ពុជាអាចអនុវត្តនីតិវិធីប្រតិបត្តិការស្តង់ដារ PSMA អន្តរជាតិ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីកាត់បន្ថយការនេសាទ IUU។”លោក ឡេង សំអាត ទីប្រឹក្សាបច្ចេកទេសផ្នែកជលផលសមុទ្រ និងអភិរក្សនៃអង្គការ FAO បានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដើម្បីជួយពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ដឹងបន្ថែមអំពីនីតិវិធីប្រតិបត្តិស្តង់ដារ និងអធិការកិច្ចនាវានេសាទ សម្រាប់ការអនុវត្ត PSMA ដើម្បីកម្ពុជាអាចដកកាតក្រហមពីការនេសាទ IUU។” វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីប្រតិបត្តិស្តង់ដារអនុវត្ត PSMA កំពុងប្រព្រឹត្តទៅនៅខេត្តកោះកុង ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានតំណាងអញ្ជើញចូលរួមសរុបចំនួនប្រមាន២០នាក់៕

អតីតយុទ្ធជនជាង ៦០០គ្រួសារ នៅខេត្តពោធិ៍សាត់ ទទួលបានអំណោយពីកម្មវិធីស្បៀងបម្រុង​របស់រាជរដ្ឋាភិបាល

2023/11/21 01:31:33 pm        158
ពោធិ៍សាត់៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន​សមាគមអតីត​យុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលការបង្កើនផល រួម​ទាំង​នាំយកអំណោយតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូន​អតីត​យុទ្ធជន​កម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ចំនួន៦២៨គ្រួសារ ស្ថិត​នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ក្នុងខេត្តពោធិ៍សាត់។ឯកឧត្តម នាយឧត្តមសេនីយ៍ បាននាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់​ប្រជាពលរដ្ឋ​ក្នុងខេត្តពោធិ៍សាត់ទាំងមូល ដែលសម្តេច តែងមានការនឹករលឹក និង​គិតគូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ តាមរយៈ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ដែល​សេនាធិការ​ចុះ​ជួប​ផ្ទាល់​នឹង​ជួយដោះស្រាយរាល់ការលំបាកជូនបងប្អូនអតីតយុទ្ធជន។ជាក់ស្តែងថ្ងៃនេះ ការផ្តល់អំណោយពីកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយ​ក្នុង​ ១គ្រួសារ​ទទួលបាន ១កញ្ចប់ស្បៀង (អង្ករ ២៥គក្រ មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ​១យួរ និងទឹកបរិសុទ្ធ ១កេស) រួមនឹង១កញ្ចប់គ្រាប់ពូជបន្លែ(ឃីដ) របស់​រាជរដ្ឋាភិបាល​កម្ពុជា ជូនដល់អតីតយុទ្ធជនយើងផងដែរ។ក្នុងនាមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានស្ញប់ស្ញែង និងកោត​សរសើរ​ខ្ពស់​ចំពោះ​ភាព​ឧស្សាហ៍​ព្យាយាមរបស់អតីតយុទ្ធជន ដែលបានប្រឹងប្រែងដាំដុះដំណាំ និង ចិញ្ចឹមសត្វផង ដើម្បីជួយទ្រទ្រង់ដល់ជីវភាពរស់នៅ ឲ្យមានភាពប្រសើរ។។ឯកឧត្តម នាយឧត្តមសេនីយ៍ បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​ដល់​អតីត​យុទ្ធជន ដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយធ្វើការបែងចែកភារកិច្ចគ្នា ចុះ​ជួប​សំណេះ​សំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជនតាមគ្រួសារ តាម​ខ្នង​ផ្ទះ​នីមួយៗ៕

ទេសរដ្ឋមន្រ្តី លី ធុជ ស្នើភាគីជប៉ុនបន្តជួយខេត្តពោធិ៍សាត់ឱ្យក្លាយជាខេត្តអស់មីន

2023/11/21 01:11:38 pm        255
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើឱ្យភាគីជប៉ុនបន្តការគាំទ្រលើ សកម្មភាពវិស័យមីន ជាពិសេសពិចារណាជួយខេត្តពោធិ៍ សាត់ឱ្យក្លាយជាខេត្តអស់មីនមួយទៀត ដើម្បីសម្រេចការវិវឌ្ឍគោលដៅប្រទេសកម្ពុជាអស់មីននៅឆ្នាំ ២០២៥នោះ។ឯកឧត្ដមបណ្ឌិត លី ធុជ បានស្នើបែបនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម OGASAWARA Ichiro ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃគណៈប្រតិភូជប៉ុនប្រចាំសន្និសីទ ស្តីពីនិសព្វាវុធកម្ម នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលប្រព្រឹត្តទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លីធុជ បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន សម្រាប់ជំនួយដល់សកម្មភាពមីននៅកម្ពុជាជាពិសេសពាក់ព័ន្ធនឹងការបោសសម្អាតមីន និងការកសាងសមត្ថភាពតាមរយៈកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ហើយបានស្នើសុំឱ្យ​ជប៉ុនបន្តការគាំទ្រសកម្មភាពទាំងនេះ ជាពិសេសពិចារណាជួយខេត្តពោធិ៍សាត់​ឱ្យក្លាយជាខេត្តអស់មីន។ ឯកឧត្ដមទេសរដ្ឋមន្រ្តីលើកឡើងថា កម្ពុជានឹងធ្វើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យ​ឡើងវិញ​លើកទី៥ នៃអនុសញ្ញាអូតាវ៉ាដែលនឹងរៀបចំពីថ្ងៃទី២៥ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា។ ដូច្នេះក្នុងនាមជាប្រធានកិច្ចប្រជុំកម្ពុជា​មានភារកិច្ចសំខាន់ៗ​មួយចំនួន ហើយក៏បានកំណត់នូវអាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។ ឯកឧត្តមឯកអគ្គរាជទូតបានជម្រាបថា ​ជប៉ុនកំពុងផ្តល់ជំនួយបោសសម្អាតមីនក្នុង ២២ ប្រទេស ហើយថ្មីៗនេះកំពុងពង្រីកសកម្មភាពក្នុងទ្វីបអាហ្វ្រិក។ ជប៉ុនចូលរួមយ៉ាងសកម្មក្នុងអនុសញ្ញាមនុស្សធម៌​នានារួមទាំងអនុ សញ្ញាអូតាវ៉ានេះ ហើយ​បានបញ្ជាក់ថា​ជប៉ុន​នឹងគាំទ្រកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញ​លើកទី៥។សូមជម្រាបថា កម្ពុជាសម្រេចគោលដៅខេត្តអស់មីនចំនួន ១៤ ខេត្តហើយ ក្នុងនោះមាន ខេត្តមណ្ឌលគីរី ​ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្ត ព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្ត កណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ស្ពឺ៕អត្ថបទ.ភារម្យ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយប្រធានសមាគមមិត្តភាព ហ្វុគុស៊ីម៉ា-កម្ពុជា
05/13/2026 02:05 PM
ទេសាភិបាលធនាគារជាតិ៖ ប្រព័ន្ធបាគងគាំទ្រដល់បរិយាបន្នហិរញ្ញវត្ថុ និងជំរុញ​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល
05/13/2026 02:05 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ ជាង២ឆ្នាំមកនេះការប្រឡងជ្រើសរើស​តាមនិយាមថ្មី​ដំណើរការ​បាន ៥៣លើក សម្រាប់១០ក្រសួង-ស្ថាប័ន, មានបេក្ខជនដាក់ពាក្យប្រមាណ ២៩ម៉ឺននាក់ និងជ្រើស​រើស​បានមន្ត្រីលេចធ្លោ និងពូកែជិត ៨ពាន់នាក់
05/13/2026 02:05 PM
មូលនិធិគន្ធបុប្ផាកម្ពុជា កោតសរសើរ NOCC ដែលខ្នះខ្នែងក្នុងការងារសប្បុរសធម៌យ៉ាងសកម្ម
05/13/2026 02:05 PM
Messi ចាត់ទុកបារាំងជាបេក្ខភាពឈានមុខគេដែលអាចឈ្នះជើងឯក World Cup ឆ្នាំនេះ
05/13/2026 02:05 PM
Carlo Ancelotti៖ ការកោះហៅ Neymar រឺអត់អាស្រ័យលើកាយសម្បទា ទម្រង់លេង មិនមែន​មនោសញ្ចេតនា
05/13/2026 01:05 PM
ទុរេនសំឡូតប្រមូលផលពេញលេញ ចាប់ពីពាក់កណ្ដាលខែមិថុនា ខណៈម្ចាស់ចំការទទូចឱ្យទប់ស្កាត់ការនាំចូល
05/13/2026 01:05 PM
គណៈកម្មការជំនាញរដ្ឋសភា ជំរុញតុលាការខេត្តកំពង់ស្ពឺ ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង
05/13/2026 01:05 PM
កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល និងទេសចរណ៍ ដើម្បីពលរដ្ឋទាំងសងខាង និងជាស្ពានភ្ជាប់តំបន់អឺរ៉ុប និងអាស៊ាន
05/13/2026 01:05 PM
ឃុំ-សង្កាត់ចំនួន ៣០ នៅភ្នំពេញ និងក្រុង-ស្រុកចំនួន ២៧តាមបណ្ដាខេត្ត បានឈ្នះជ័យលាភី «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៦
05/13/2026 12:05 PM